ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | អេសាយ ៥៨-៦២
«ប្រកាសប្រាប់ពីឆ្នាំដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ»
«ឆ្នាំដែលព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យ»មិនមែនជាឆ្នាំមែនទែនទេ
នោះគឺជាអំឡុងពេលដែលព្រះយេហូវ៉ាឲ្យអ្នកដែលមានចិត្តសុភាពមានឱកាសបង្ហាញថាពួកគេព្រមទទួលយកការប្រកាសអំពីសេរីភាពឬមិនព្រម
នៅសតវត្សរ៍ទី១ ឆ្នាំដែលព្រះយេហូវ៉ាពេញចិត្តបានចាប់ផ្ដើមពេលដែលលោកយេស៊ូចាប់ផ្ដើមកិច្ចបម្រើផ្សាយនាឆ្នាំ២៩ គ.ស. ហើយបានបន្តរហូតដល់‹ថ្ងៃសងសឹក›របស់ព្រះយេហូវ៉ាពេលដែលក្រុងយេរូសាឡិមបានត្រូវបំផ្លាញនៅឆ្នាំ៧០ គ.ស.
នៅសម័យយើង ឆ្នាំដែលព្រះយេហូវ៉ាពេញចិត្តបានចាប់ផ្ដើមពេលដែលលោកយេស៊ូគ្រប់គ្រងជាស្តេចនៅស្ថានសួគ៌នាឆ្នាំ១៩១៤ ហើយនឹងត្រូវបញ្ចប់នៅគ្រាទុក្ខវេទនាជាខ្លាំង
ព្រះយេហូវ៉ាឲ្យពរដល់រាស្ត្រលោកនូវ«ដើមឈើនៃសេចក្ដីសុចរិត»
ដើមឈើខ្ពស់ៗក្នុងពិភពលោកច្រើនតែដុះត្រសងជាមួយគ្នាក្នុងព្រៃ ដែលដើមនីមួយៗផ្ដល់អត្ថប្រយោជន៍ដល់គ្នា
ឫសធំៗរបស់ដើមឈើបែកខ្ញែកប្រទាក់គ្នា ធ្វើឲ្យវាមានលំនឹង ហើយការពារពីខ្យល់ព្យុះ
ដើមខ្ពស់ៗជាម្លប់ការពារកូនឈើ ហើយស្លឹកដែលជ្រុះជាជីជាតិដល់ដី
សមាជិកទាំងអស់ក្នុងក្រុមជំនុំគ្រិស្តសាសនិកនៅទូទាំងពិភពលោក ទទួលប្រយោជន៍ពីការការពារនិងការគាំទ្រពី«ដើមឈើនៃសេចក្ដីសុចរិត» ពោលគឺអ្នកដែលព្រះបានរើសតាំងដែលនៅផែនដីនៅឡើយ