របៀបរស់នៅជាគ្រិស្តសាសនិក
ហេតុអ្វីអ្នកឲ្យតម្លៃចំពោះការគោរពប្រណិប័តន៍ពិត?
ជនជាតិយូដាដែលបានត្រូវនិរទេសបានទទួលការលើកទឹកចិត្តពីវិហារដែលអេសេគាលបានឃើញក្នុងគំនិត ពីព្រោះការឃើញក្នុងគំនិតនោះបានជួយពួកគេឲ្យមានសេចក្ដីសង្ឃឹមថាការគោរពប្រណិប័តន៍ពិតនឹងត្រូវរៀបចំឡើងវិញ។ ក្នុងអំឡុងគ្រាចុងក្រោយបង្អស់នេះ ការគោរពប្រណិប័តន៍ពិត«នឹងបានតាំងឡើងខ្ពស់លើសអស់ទាំងភ្នំធំៗ» ហើយយើងគឺស្ថិតនៅក្នុងចំណោមមនុស្សពីប្រជាជាតិនានាដែលនឹងឡើងទៅភ្នំនោះ។ (អេ. ២:២) តើអ្នកតែងតែរំពឹងគិតអំពីឯកសិទ្ធិក្នុងការស្គាល់ព្រះយេហូវ៉ានិងបម្រើលោកឬទេ?
ពរដែលមកពីការគោរពប្រណិប័តន៍ពិត:
សេចក្ដីបង្រៀនដ៏បរិបូរដែលប្រៀបដូចជាអាហារដែលផ្ដល់ចម្លើយចំពោះចម្ងល់អំពីជីវិត ការណែនាំដ៏មានប្រយោជន៍អំពីរបៀបរស់នៅ និងសេចក្ដីសង្ឃឹមពិត។—អេ. ៤៨:១៧, ១៨; ៦៥:១៣; រ៉ូម ១៥:៤
បងប្អូនរួមជំនឿជាទីស្រឡាញ់នៅទូទាំងពិភពលោក។—ទំនុក. ១៣៣:១; យ៉ូន. ១៣:៣៥
ឯកសិទ្ធិធ្វើជាអ្នករួមការងារជាមួយនឹងព្រះដោយកិច្ចការដ៏ស្កប់ចិត្ត។—សកម្ម. ២០:៣៥; ១កូ. ៣:៩
«សេចក្ដីសុខសាន្តរបស់ព្រះ»ដែលជួយពង្រឹងទំនុកចិត្តយើងពេលជួបទុក្ខលំបាក។—ភី. ៤:៦, ៧
សមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។—២ធី. ១:៣
«សេចក្ដីមេត្រីមិត្ត»ជាមួយនឹងព្រះយេហូវ៉ា។—ទំនុក. ២៥:១៤
តើតាមរបៀបណាខ្ញុំអាចបង្ហាញថាខ្ញុំឲ្យតម្លៃចំពោះការគោរពប្រណិប័តន៍ពិត?