ចំណេះវិសេសពីបណ្ដាំរបស់ព្រះ | យ៉ូហាន ៥-៦
ចូរកាន់តាមលោកយេស៊ូដោយមានបំណងចិត្តត្រឹមត្រូវ
៦:៩-១១, ២៥-២៧, ៥៤, ៦៦-៦៩
ពេលលោកយេស៊ូបានលើកឧទាហរណ៍ដែលធ្វើឲ្យអ្នកកាន់តាមលោកពិបាកយល់ ពួកគេខ្លះបានជំពប់ដួល ហើយលែងដើរតាមលោកទៀត។ នៅថ្ងៃមុននោះ លោកយេស៊ូបានធ្វើអព្ភូតហេតុផ្ដល់អាហារដល់ពួកគេ ដើម្បីបញ្ជាក់ថាឫទ្ធានុភាពរបស់លោកគឺមកពីព្រះ។ ដូច្នេះហេតុអ្វីពួកគេជំពប់ដួល? តាមមើលទៅ ពួកគេដើរតាមលោកយេស៊ូដោយមានបំណងចិត្តគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ ពួកគេសេពគប់ជាមួយនឹងលោកយេស៊ូគឺដើម្បីទាញយកផលប្រយោជន៍។
យើងម្នាក់ៗគួរសួរខ្លួនថា ‹ហេតុអ្វីខ្ញុំកាន់តាមលោកយេស៊ូ? តើមូលហេតុសំខាន់បំផុតគឺដោយសារតែពរនៅឥឡូវនេះនិងនៅថ្ងៃអនាគតឬ? ឬក៏ដោយសារខ្ញុំស្រឡាញ់ព្រះយេហូវ៉ានិងចង់ធ្វើឲ្យលោកពេញចិត្ត?›។
បើមូលហេតុសំខាន់បំផុតរបស់យើងក្នុងការបម្រើព្រះយេហូវ៉ាគឺដូចតទៅនេះ ហេតុអ្វីយើងអាចជំពប់ដួល?
យើងចង់នៅជាមួយនឹងរាស្ត្ររបស់ព្រះ
យើងចង់រស់នៅក្នុងសួនឧទ្យាន