បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb19 មេសា ទំ. ២
  • ថ្ងៃទី១-៧ ខែមេសា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃទី១-៧ ខែមេសា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៩)
mwb19 មេសា ទំ. ២

ថ្ងៃ​ទី​១​-​៧ ខែ​មេសា

កូរិនថូស​ទី១ ៧​-​៩

  • ចម្រៀង​លេខ​១៣៦ និង​សេចក្ដី​អធិដ្ឋាន

  • ពាក្យ​ផ្ដើម (​៣​នាទី ឬ​ខ្លី​ជាង​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

  • ​«​ភាព​នៅ​លីវ​ជា​អំណោយ​មួយ​»​: (​១០​នាទី​)

    • ១កូ. ៧:៣២—គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​អាច​ផ្ដោត​អារម្មណ៍​ច្រើន​ជាង​ទៅ​លើ​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ព្រោះ​ពួក​គេ​មិន​មាន​ភារកិច្ច​ដូច​អ្នក​ដែល​បាន​រៀប​ការ​មាន​នោះ​ទេ (​w​១១ ១/១ ទំ. ១៩​-​២០ វ. ៣​)

    • ១កូ. ៧:៣៣, ៣៤—គ្រិស្ត​សាសនិក​ដែល​បាន​រៀប​ការ​«​ខ្វល់​ខ្វាយ​អំពី​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​ពិភព​លោក​នេះ​»​ (​w​០៨ ១/៧ ទំ. ៣១ វ. ១​)

    • ១កូ. ៧:៣៧, ៣៨—គ្រិស្ត​សាសនិក​ដែល​សម្រេច​ចិត្ត​ថា​នៅ​លីវ​ដើម្បី​ធ្វើ​ច្រើន​ជាង​សម្រាប់​ព្រះ​យេហូវ៉ា នឹង​«​សម្រេច​ការ​បាន​ល្អ​ជាង​»​គ្រិស្ត​សាសនិក​ដែល​បាន​រៀប​ការ (​w​៩៧ ១/១ ទំ. ២០​-​២១ វ. ១៤​)

  • ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ: (​៨​នាទី​)

    • ១កូ. ៧:១១—តើ​គ្រិស្ត​សាសនិក​អាច​បែក​លំនៅ​សង្វាស​ពី​គូ​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​នៅ​ក្នុង​ស្ថានភាព​ណា​ខ្លះ? (​lv ទំ. ២៥១​-​២៥៣​)

    • ១កូ. ៧:៣៦—ហេតុ​អ្វី​គ្រិស្ត​សាសនិក​គួរ​រៀប​ការ​ពេល​ដែល​«​មិន​ក្មេង​ពេក​»​? (​w​០០​-​E ១៥/៧ ទំ. ៣១ វ. ២​)

    • តើ​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​បង្រៀន​អ្នក​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?

    • តើ​អ្នក​បាន​រក​ឃើញ​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ?

  • អំណាន​គម្ពីរ: (​៤​នាទី ឬ​ខ្លី​ជាង​) ១កូ. ៨:១​-​១៣ (th ចំណុច​ហាត់​រៀន​ទី​៥​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

  • ចូរ​ព្យាយាម​ក្នុង​ការ​អាន​និង​ការ​បង្រៀន: (​១០​នាទី​) ការ​ពិគ្រោះ។ សូម​បង្ហាញ​វីដេអូរបៀប​លើក​ទឹក​ចិត្ត​អ្នក​ស្ដាប់​ឲ្យ​ពិនិត្យ​មើល​បទ​គម្ពីរ រួច​ពិគ្រោះ​អំពី​ចំណុច​ហាត់​រៀន​ទី​៤​ក្នុង​សៀវភៅ​ស្តើង​ការ​បង្រៀន។

  • សុន្ទរកថា: (​៥​នាទី ឬ​ខ្លី​ជាង​) w​១២ ១៥/១១ ទំ. ២០—ប្រធានបទ: តើ​ពួក​អ្នក​ដែល​សម្រេច​ចិត្ត​នៅ​លីវ​ទទួល​អំណោយ​ទាន​ជា​ភាព​នៅ​លីវ​តាម​របៀប​ពិសេស​ឬ​ទេ? (th ចំណុច​ហាត់​រៀន​ទី​១២​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

  • ចម្រៀង​លេខ​៣៧

  • ចូរ​ប្រើ​ភាព​នៅ​លីវ​របស់​អ្នក​ឲ្យ​មាន​ប្រយោជន៍​ច្រើន​បំផុត: (​១៥​នាទី​) សូម​បង្ហាញ​វីដេអូ។ រួច​សួរ​សំណួរ​ដូច​ត​ទៅ​៖ តើ​គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​ជា​ច្រើន​នាក់​ជួប​ប្រទះ​ការ​ពិបាក​អ្វី? (​១កូ. ៧:៣៩​) តើ​កូន​ស្រី​របស់​យែបថា​ជា​គំរូ​ល្អ​យ៉ាង​ដូច​ម្ដេច? តើ​ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ដល់​ពួក​អ្នក​ដែល​ដើរ​ដោយ​ទៀង​ត្រង់? (​ទំនុក. ៨៤:១១​) តើ​សមាជិក​ក្នុង​ក្រុម​ជំនុំ​អាច​លើក​ទឹក​ចិត្ត​អ្នក​នៅ​លីវ​តាម​របៀប​ណា? តើ​គ្រិស្ត​សាសនិក​ដែល​នៅ​លីវ​អាច​ធ្វើ​អ្វី​ខ្លះ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា?

  • ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ: (​៣០​នាទី​) jy ជំ. ៥៣

  • សើរើ​កម្ម​វិធី​ឡើង​វិញ រួច​ប្រាប់​អំពី​កម្ម​វិធី​សប្ដាហ៍​បន្ទាប់ (​៣​នាទី​)

  • ចម្រៀង​លេខ​១៤២ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក