បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb20 មីនា ទំ. ៤
  • ថ្ងៃទី១៦-២២ ខែមីនា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃទី១៦-២២ ខែមីនា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២០)
mwb20 មីនា ទំ. ៤

ថ្ងៃ​ទី​១៦​-​២២ ខែ​មីនា

លោកុប្បត្តិ ២៥​-​២៦

  • ចម្រៀង​លេខ​១៨ និង​សេចក្ដី​អធិដ្ឋាន

  • ពាក្យ​ផ្ដើម (​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

  • ​«​អេសាវ​លក់​សិទ្ធ​ជា​កូន​ច្បង​របស់​គាត់​»​: (​១០​នាទី​)

    • លោ. ២៥:២៧, ២៨—កូន​ភ្លោះ​ទាំង​ពីរ គឺ​យ៉ាកុប​និង​អេសាវ​មាន​ភាព​ខុស​គ្នា​ទាំង​ចិត្ត​គំនិត​និង​ការ​ប្រព្រឹត្ត (​it​-​1​-​E ទំ. ១២៤២​)

    • លោ. ២៥:២៩, ៣០—អេសាវ​បាន​ឲ្យ​ការ​នឿយ​ហត់​និង​ការ​ស្រេក​ឃ្លាន​គ្រប់​គ្រង​លើ​គាត់

    • លោ. ២៥:៣១​-​៣៤—ដោយ​គ្មាន​ចិត្ត​ដឹង​គុណ អេសាវ​លក់​សិទ្ធ​ជា​កូន​ច្បង​របស់​គាត់​ទៅ​ឲ្យ​យ៉ាកុប​ដើម្បី​បាន​អាហារ​តែ​មួយ​ពេល​(​w១៩.០២ ទំ. ១៦​-​១៧ វ. ១១; it​-​1​-​E ទំ. ៨៣៥​)

  • ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ: (​១០​នាទី​)

    • លោ. ២៥:៣១​-​៣៤—ហេតុ​អ្វី​បាន​ជា​យើង​មិន​អាច​ប្រើ​កំណត់​ហេតុ​នេះ​ដើម្បី​បង្ហាញ​ថា រាល់​បុព្វ​បុរស​របស់​មេស្ស៊ី​ត្រូវ​តែ​ជា​កូន​ច្បង​នោះ? (​ហេ ១២:១៦; w១៨.២ ទំ. ៣២ វ. ៣​-​៥​)

    • លោ. ២៦:៧—ហេតុ​អ្វី​អ៊ីសាក​មិន​ប្រាប់​ការ​ពិត​ទាំង​អស់​នៅ​ក្នុង​ករណី​នេះ? (​it​-​2​-​E ទំ. ២៤៥ វ. ៦​)

    • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក​អំពី​ព្រះ​យេហូវ៉ា អំពី​កិច្ច​បម្រើ​ផ្សាយ ឬ​អំពី​អ្វី​ផ្សេង​ទៀត?

  • អំណាន​គម្ពីរ: (​៤​នាទី ឬ​ខ្លី​ជាង​) លោ. ២៦:១​-​១៨ (​th ចំណុច​ហាត់​រៀន​ទី​៥​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

  • វីដេអូ​អំពី​ការ​ត្រឡប់​ទៅ​ជួប​លើក​ទី១: (​៥​នាទី​) ការ​ពិគ្រោះ។ សូម​បង្ហាញ​វីដេអូ រួច​សួរ​សំណួរ​ទៅ​អ្នក​ស្ដាប់​ដូច​ត​ទៅ​នេះ​៖ តើ​តាម​របៀប​ណា​យើង​អាច​ជៀស​ពី​ការ​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​ខ្មាស បើ​គាត់​មិន​ដឹង​ចម្លើយ? តើ​អ្នក​ផ្សាយ​បាន​ពន្យល់​ម៉ាថាយ ២០:២៨​ដោយ​មាន​ប្រសិទ្ធភាព​យ៉ាង​ដូច​ម្ដេច?

  • ការ​ត្រឡប់​ទៅ​ជួប​លើក​ទី១: (​៤​នាទី ឬ​ខ្លី​ជាង​) សូម​ប្រើ​ការ​សន្ទនា​គំរូ។ (​th ចំណុច​ហាត់​រៀន​ទី​៣​)

  • ការ​ត្រឡប់​ទៅ​ជួប​លើក​ទី១: (​៤​នាទី ឬ​ខ្លី​ជាង​) សូម​ចាប់ផ្ដើម​ដោយ​ប្រើ​ការ​សន្ទនា​គំរូ។ រួច​ស្នើ​ផ្ដល់​សៀវភៅ​បង្រៀន​យើង។ (​th ចំណុច​ហាត់​រៀន​ទី​១៥​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

  • ចម្រៀង​លេខ​៧៨

  • សូម​ប្រើ​វីដេអូ​ពេល​បង្រៀន​សិស្ស​គម្ពីរ​នូវ​សៀវភៅ​ស្តើង​ព្រះ​មាន​ដំណឹង​ល្អ!: (​១៥​នាទី​) ការ​ពិគ្រោះ។ សូម​បង្ហាញ​វីដេអូ​តើ​មាន​អ្វី​កើត​ឡើង​ពេល​ដែល​យើង​ស្លាប់? និង​ហេតុ​អ្វី​ព្រះ​អនុញ្ញាត​ឲ្យ​មាន​ទុក្ខ​វេទនា? បន្ទាប់​ពី​បង្ហាញ​វីដេអូ​នីមួយ​ៗ​ហើយ សូម​សួរ​សំណួរ​ដូច​ត​ទៅ: តើ​អ្នក​អាច​ប្រើ​វីដេអូ​នេះ​នៅ​ពេល​បង្រៀន​សៀវភៅ​ស្តើង​ដំណឹង​ល្អ យ៉ាង​ដូច​ម្ដេច? (​mwb​១៩.០៣ ទំ. ៧​) តើ​ចំណុច​អ្វី​នៅ​ក្នុង​វីដេអូ​ដែល​អ្នក​គិត​ថា​ជួយ​អ្នក​ក្នុង​ការ​បង្រៀន? សូម​រំលឹក​អ្នក​ស្ដាប់​ថា សៀវភៅ​ដំណឹង​ល្អ ក្នុង​គ្រឿង​អេឡិចត្រូនិក​មាន​ភ្ជាប់​ទៅ​វីដេអូ។

  • ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ: (​៣០​នាទី​) jy ជំ. ១០០

  • សេចក្ដី​បញ្ចប់ (​៣នាទី ឬ​ខ្លី​ជាង​)

  • ចម្រៀង​លេខ​៣៧ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក