ថ្ងៃទី៣-៩ ខែឧសភា
ជនគណនា ២៧-២៩
ចម្រៀងលេខ១០៦ និងសេចក្ដីអធិដ្ឋាន
ពាក្យផ្ដើម (១នាទី)
ចំណេះវិសេសពីបណ្ដាំរបស់ព្រះ
«ចូរធ្វើតាមគំរូរបស់ព្រះយេហូវ៉ាដោយមិនរើសមុខ»: (១០នាទី)
ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ: (១០នាទី)
ជន. ២៨:៧, ១៤—តើដង្វាយច្រួចឬគ្រឿងបូជាជាស្រាជាអ្វី? (it-2-E ទំ. ៥២៨ វ. ៥)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែកអំពីព្រះយេហូវ៉ា អំពីកិច្ចបម្រើផ្សាយ ឬអំពីអ្វីផ្សេងទៀត?
អំណានគម្ពីរ: (៤នាទី) ជន. ២៨:១១-៣១ (th ចំណុចហាត់រៀនទី៥)
ចូរខំព្យាយាមក្នុងកិច្ចបម្រើផ្សាយ
វីដេអូអំពីការជួបលើកដំបូង: (៥នាទី) ការពិគ្រោះ។ សូមបង្ហាញវីដេអូ។ រួចមក សូមសួរសំណួរទៅកាន់អ្នកស្ដាប់ដូចតទៅនេះ៖ តើតាមរបៀបណាអ្នកផ្សាយបានពន្យល់បទគម្ពីរយ៉ាងច្បាស់? តើគាត់បានធ្វើអ្វីដើម្បីអាចត្រឡប់ទៅជួបម្ចាស់ផ្ទះវិញ?
ការជួបលើកដំបូង: (៣នាទី) សូមប្រើការសន្ទនាគំរូ។ (th ចំណុចហាត់រៀនទី៤)
សុន្ទរកថា: (៥នាទី) w១២ ១/១ ទំ. ២១-២២ វ. ១៣-១៦—ប្រធានបទ: តើកត្តាអ្វីខ្លះដែលធ្វើឲ្យព្រះយេហូវ៉ាទទួលឬមិនទទួលគ្រឿងបូជារបស់យើង? (th ចំណុចហាត់រៀនទី១៦)
របៀបរស់នៅជាគ្រិស្តសាសនិក
ចូរធ្វើជាមិត្តសម្លាញ់ព្រះយេហូវ៉ា ចូរស្រឡាញ់អ្នកជិតខាង: (៦នាទី) ការពិគ្រោះ។ សូមបង្ហាញវីដេអូ។ បន្ទាប់មក បើអាចធ្វើបាន សូមសួរក្មេងៗខ្លះដែលបានត្រូវជ្រើសរើសទុកជាមុនថា៖ ហេតុអ្វីក្មេងៗនៅសាលាមិនសូវរាប់អានព្រីយ៉ា? តើតាមរបៀបណាសូភីបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រីយ៉ា? តើប្អូនអាចបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សដែលខុសពីប្អូនយ៉ាងដូចម្ដេច?
តើមិត្តពិតជានរណា?: (៩នាទី) ការពិគ្រោះ។ សូមបង្ហាញគំនូរជីវចលលើក្ដារខៀន។ បន្ទាប់មក សូមសួរអ្នកស្ដាប់ថា៖ តើអ្នកចង់មានមិត្តភក្តិដែលមានគុណសម្បត្តិអ្វីខ្លះ? តើអ្នកអាចរកមិត្តល្អនៅឯណា? តើតាមរបៀបណាអ្នកអាចបណ្ដុះឲ្យមានចំណងមិត្តភាពល្អ?
ការសិក្សាគម្ពីរជាក្រុមជំនុំ: (៣០នាទី) bhs ជំ. ៦ វ. ៩-១៦
សេចក្ដីបញ្ចប់ (៣នាទី)
ចម្រៀងលេខ៩៦ និងសេចក្ដីអធិដ្ឋាន