បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb23 កញ្ញា ទំ. ១៥
  • ឪពុកម្ដាយ ចូរជួយកូនៗឲ្យទទួលប្រាជ្ញាដែលមកពីព្រះ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ឪពុកម្ដាយ ចូរជួយកូនៗឲ្យទទួលប្រាជ្ញាដែលមកពីព្រះ
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • អត្ថបទស្រដៀងគ្នា
  • ចូរប្រើគោលការណ៍គម្ពីរដើម្បីជួយកូនៗរបស់អ្នកឲ្យទទួលជោគជ័យ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ការសម្រេចចិត្តដែលបង្ហាញការទុកចិត្តទៅលើព្រះយេហូវ៉ា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ការអានគម្ពីរប្រចាំថ្ងៃនិងការស្វែងរកប្រាជ្ញា
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • ឪពុកម្ដាយ ចូរបង្រៀនកូនៗរបស់អ្នកអំពីរបៀបដែលពួកគេអាចធ្វើឲ្យព្រះត្រេកអរ
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
មើលបន្ថែមទៀត
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
mwb23 កញ្ញា ទំ. ១៥
បងស្រីម្នាក់កំពុងជួយកូនៗឲ្យឆ្លើយ និងផ្ទៀងតាមមេរៀននៅកិច្ចប្រជុំ។

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ឪពុក​ម្ដាយ ចូរ​ជួយ​កូន​ៗ​ឲ្យ​ទទួល​ប្រាជ្ញា​ដែល​មក​ពី​ព្រះ

វិធី​ដ៏​ល្អ​បំផុត​មួយ​ដែល​ឪពុក​ម្ដាយ​អាច​ជួយ​កូន​ៗ​ឲ្យ​ទទួល​ប្រាជ្ញា​ដែល​មក​ពី​ព្រះ គឺ​ដោយ​ជួយ​កូន​ៗ​ឲ្យ​ទទួល​ប្រយោជន៍​ពី​កិច្ច​ប្រជុំ​របស់​ក្រុម​ជំនុំ។ អ្វី​ដែល​កូន​ៗ​ឃើញ ឮ និង​ឆ្លើយ​នៅ​ឯ​កិច្ច​ប្រជុំ​អាច​ជួយ​ពួក​គេ​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា ហើយ​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក។ (​បច. ៣១:១២, ១៣​) បើ​អ្នក​ជា​ឪពុក​ម្ដាយ តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​កូន​ៗ​ឲ្យ​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​កិច្ច​ប្រជុំ?

  • ព្យាយាម​ចូល​រួម​ដោយ​ផ្ទាល់។—ចសព. ២២:២២

  • សេព​គប់​ជា​មួយ​បង​ប្អូន​នៅ​ឯ​សាល​ប្រជុំ មុន​និង​ក្រោយ​កិច្ច​ប្រជុំ។—ហេ. ១០:២៥

  • ធ្វើ​ឲ្យ​ប្រាកដ​ថា​សមាជិក​ម្នាក់​ៗ​មាន​សៀវភៅ​ដែល​ត្រូវ​រៀន​នៅ​កិច្ច​ប្រជុំ មិន​ថា​ជា​ឯកសារ​អេឡិចត្រូនិក​ឬ​ជា​ឯកសារ​បោះ​ពុម្ព​ក៏​ដោយ

  • ជួយ​កូន​ឲ្យ​រៀប​ចំ​ចម្លើយ​ដោយ​ប្រើ​ពាក្យ​របស់​កូន​ៗ។—ម៉ាថ. ២១:១៥, ១៦

  • និយាយ​ល្អ​អំពី​កិច្ច​ប្រជុំ និង​ការ​ណែនាំ​ដែល​អ្នក​ទទួល​ពី​ទី​នោះ

  • ជួយ​កូន​ៗ​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្សេង​ៗ ដូច​ជា​ការ​សម្អាត​សាល​ប្រជុំ និង​ការ​និយាយ​សួរ​សុខ​ទុក្ខ​បង​ប្អូន​វ័យ​ចាស់​ក្នុង​ក្រុម​ជំនុំ

ការ​ជួយ​កូន​ៗ​របស់​អ្នក​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា តម្រូវ​ឲ្យ​មាន​ការ​ព្យាយាម​ជា​ច្រើន ហើយ​ជួន​កាល​មើល​ទៅ គឺ​ពិបាក​ពេក។ ប៉ុន្តែ អ្នក​អាច​ពឹង​ទៅ​លើ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។—អេ. ៤០:២៩

សូម​ទស្សនា​វីដេអូ​សូម​ឪពុក​ម្ដាយ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា និង​កម្លាំង​របស់​លោក រួច​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

  • តើ​ការ​អស់​កម្លាំង​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ហ្សាក​និង​លី​យ៉ា?

  • ហេតុ​អ្វី​ឪ​ពក​ម្ដាយ​គួរ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដើម្បី​មាន​កម្លាំង?

  • តើ​តាម​របៀប​ណា​ហ្សាក​និង​លី​យ៉ា​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​លោក​ជួយ​ពួក​គេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក