បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb24 ឧសភា ទំ. ១៤-១៥
  • ថ្ងៃ​ទី​២៤​-​៣០ ខែ​មិថុនា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​២៤​-​៣០ ខែ​មិថុនា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
mwb24 ឧសភា ទំ. ១៤-១៥

ថ្ងៃ​ទី​២៤​-​៣០ ខែ​មិថុនា

ចម្រៀង​សរសើរ​ព្រះ ៥៤​-​៥៦

ចម្រៀង​លេខ​៤៨ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ព្រះ​នៅ​ក្បែរ​អ្នក

​(​១០​នាទី​)

ពេល​អ្នក​ភ័យ​ខ្លាច ចូរ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ដូច​ដាវីឌ​ដែរ (​ចសព. ៥៦:១​-​៤; w​០៦ ១/៨ ទំ.២៤​-​២៥ វ.១០​-​១១​)

ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ការ​ស៊ូ​ទ្រាំ​របស់​អ្នក ហើយ​នឹង​ជួយ​អ្នក (​ចសព. ៥៦:៨; cl ទំ.២៤៣ វ.៩​)

ព្រះ​យេហូវ៉ា​នៅ​ក្បែរ​អ្នក។ លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្វី​ក៏​ដោយ​ធ្វើ​ឲ្យ​អ្នក​រង​ទុក្ខ​រហូត​ទេ (​ចសព. ៥៦:៩​-​១៣; រ៉ូម ៨:៣៦​-​៣៩; w​២២.០៦ ទំ.១៨ វ.១៦​-​១៧​)​

បង​ស្រី​ដែល​តាន​តឹង​ចិត្ត​ម្នាក់​កំពុង​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត។

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ៥៥:១២, ១៣—តើ​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​ទុក​ជា​មុន​ឲ្យ​យូដាស​ក្បត់​លោក​យេស៊ូ​ឬ​ទេ? (​it​-​1​-​E ទំ.៨៥៧​-​៨៥៨​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ ចសព. ៥៥:១​-​២៣ (​th ចំណុច​ហាត់​រៀន​ទី​១០​)​

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ សូម​ពន្យល់​កម្ម​វិធី​សិក្សា​គម្ពីរ​របស់​យើង ហើយ​ជូន​កាតវីស៊ីត​កម្ម​វិធី​សិក្សា​គម្ពីរ។ (​th ចំណុច​ហាត់​រៀន​ទី​១១​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ​(​lmd មេ​រៀន​ទី​៧ ចំណុច​ទី​៤​)

៦. សុន្ទរកថា

​(​៥​នាទី​)​ w​២៣.០១ ទំ.៣០ វ.១២​-​១៤—ប្រធានបទ​៖ សេចក្ដី​ស្រឡាញ់​ចំពោះ​គ្រិស្ត​ជំរុញ​ចិត្ត​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន។ សូម​មើល​រូប​ភាព។ (​th ចំណុច​ហាត់​រៀន​ទី​៩​)​

បង​ស្រី​ម្នាក់​បាន​កត់​សម្គាល់​ថា​ប្អូន​ស្រី​ដែល​ង​ជិះ​ឡាន​ក្រុង​ជា​មួយ​គាត់​កំពុង​មាន​ទឹក​មុខ​ក្រៀម​ក្រំ។ បង​ស្រី​នោះ​កាន់​ខិត្តប័ណ្ណ​«​តើ​អាច​រក​បាន​វិធី​មាន​ជីវិត​ល្អ​នៅ​ឯ​ណា?​»។

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​«​សូម​ជួយ​ខ្ញុំ​ឲ្យ​ក្លាហាន​»​ (​សម្រាប់​កិច្ច​ប្រជុំ​)

៧. យើង​អាច​អរ​សប្បាយ​ទោះ​ជា . . . ត្រូវ​គេ​វាយ​ប្រហារ​ដោយ​ដាវ​ក៏​ដោយ

​(​៥​នាទី​)​ ការ​ពិគ្រោះ។

ឈុត​មួយ​ពី​វីដេអូ​«​យើង​អាច​អរ​សប្បាយ​ទោះ​ជា . . . ត្រូវ​គេ​វាយ​ប្រហារ​ដោយ​ដាវ​ក៏​ដោយ​»។ បង​ប្រុស​ដឺក​ប៊ី​រំពឹង​គិត​អំពី​អ្វី​ដែល​គាត់​បាន​ឆ្លង​កាត់។

សូម​បង្ហាញ​វីដេអូ។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

  • តើ​អ្នក​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ដឺក​ប៊ី​ដែល​អាច​ជួយ​អ្នក ពេល​អ្នក​មាន​អារម្មណ៍​ភ័យ​ខ្លាច?

៨. អង្គការ​មាន​សមិទ្ធផល​ផ្សេង​ៗ​សម្រាប់​ខែ​មិថុនា

​(​១០​នាទី​)​ សូម​បង្ហាញ​វីដេអូ។

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.១១ វ.១១​-​១៩

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៧០ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក