បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb24 កក្កដា ទំ. ៦-៧
  • ថ្ងៃ​ទី​២២​-​២៨ ខែ​កក្កដា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​២២​-​២៨ ខែ​កក្កដា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
mwb24 កក្កដា ទំ. ៦-៧

ថ្ងៃ​ទី​២២​-​២៨ ខែ​កក្កដា

ចម្រៀង​សរសើរ​ព្រះ ៦៦​-​៦៨

ចម្រៀង​លេខ​៧ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. ព្រះ​យេហូវ៉ា​រែក​ពុន​បន្ទុក​របស់​យើង​រាល់​ថ្ងៃ

​(​១០​នាទី​)

ព្រះ​យេហូវ៉ា​ស្ដាប់​ហើយ​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​យើង (​ចសព. ៦៦:១៩; w​២៣.០៥ ទំ.១២ វ.១៥​)

ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​ការ​ជំនួយ (​ចសព. ៦៨:៥; w​១០​-​E ១/១២ ទំ.២៣ វ.៦; w​០៩​-​E ១/៤ ទំ.៣១ វ.១​)

ព្រះ​យេហូវ៉ា​ជួយ​យើង​ជា​រៀង​រាល់​ថ្ងៃ (​ចសព. ៦៨:១៩; w​២៣.០១ ទំ.១៩ វ.១៧​)

បណ្ដុំ​រូប​ភាព​៖ បង​ស្រី​ម្នាក់​អធិដ្ឋាន​គ្រប់​ពេល​វេលា។ ១. ពេល​គាត់​ក្រោក​ពី​គេង។ ២. ជា​មួយ​នឹង​កូន​ៗ​មុន​ពួក​គេ​ទៅ​សាលា។ ៣. នៅ​កន្លែង​ធ្វើ​ការ។

សម្រាប់​រំពឹង​គិត តើ​តាម​របៀប​ណា​យើង​ឲ្យ​ព្រះ​យេហូវ៉ា​រែក​ពុន​បន្ទុក​របស់​យើង?

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ៦៨:១៨—នៅ​អ៊ីស្រាអែល​សម័យ​បុរាណ តើ​«​អំណោយ​ជា​មនុស្ស​»​ចង់​សំដៅ​ទៅ​លើ​អ្នក​ណា? (​w​០៦ ១/៧ ទំ.១០ វ.៥​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ ចសព. ៦៦:១​-​២០ (​th ចំណុច​ហាត់​រៀន​ទី​១១​)​

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ម្ចាស់​ផ្ទះ​មាន​វប្បធម៌​ខុស​ពី​អ្នក។ (​lmd មេ​រៀន​ទី​៥ ចំណុច​ទី​៣​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ បន្ត​ពិភាក្សា​អំពី​ខិត្តប័ណ្ណ​ដែល​អ្នក​បាន​ជូន​ម្ចាស់​ផ្ទះ​លើក​មុន។ (​lmd មេ​រៀន​ទី​៩ ចំណុច​ទី​៣​)

៦. ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

​(​៥​នាទី​)​ lff មេ​រៀន​ទី​១៥ ពាក្យ​ផ្ដើម និង​ចំណុច​ទី​១​-​៣ (​th ចំណុច​ហាត់​រៀន​ទី​៨​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១០២

៧. តើ​អ្នក​អាច​ធ្វើ​ឲ្យ​បន្ទុក​របស់​អ្នក​ឯ​ទៀត​ស្រាល​ជាង​ឬ​ទេ?

​(​១៥​នាទី​) ការ​ពិគ្រោះ។

អ្នក​បម្រើ​ព្រះ​មិន​ចាំ​បាច់​ប្រឈម​មុខ​នឹង​ការ​ពិបាក​ក្នុង​ជីវិត​ដោយ​ខ្លួន​ឯង​នោះ​ទេ។ (​២ប្រ. ២០:១៥; ចសព. ១២៧:១​) យើង​មាន​ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​យើង។ (​អេ. ៤១:១០​) តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​តាម​របៀប​ណា​ខ្លះ? លោក​ផ្ដល់​ការ​ណែនាំ​តាម​រយៈ​បណ្ដាំ​និង​អង្គការ​របស់​លោក។ (​អេ. ៤៨:១៧​) លោក​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​ឲ្យ​យើង។ (​លូក. ១១:១៣​) លោក​ក៏​ជំរុញ​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ឲ្យ​លើក​ទឹក​ចិត្ត​យើង និង​ជួយ​យើង​ដែរ។ (​២កូ. ៧:៦​) នេះ​មាន​ន័យ​ថា ព្រះ​យេហូវ៉ា​អាច​ប្រើ​យើង​ម្នាក់​ៗ​ដើម្បី​ធ្វើ​ឲ្យ​បន្ទុក​របស់​បង​ប្អូន​យើង​ស្រាល​ជាង​មុន។

ឈុត​មួយ​ពី​វីដេអូ​«​ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ​ក្នុង​ក្រុម​ជំនុំ ចំពោះ​បង​ប្អូន​វ័យ​ចាស់​»។ អ៊ំ​ស្រី​ផល្លីណា​ញញឹម​ពេល​ដែល​គាត់​ឈរ​នៅ​មុខ​ផ្ទះ។

សូម​បង្ហាញ​វីដេអូ ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ​ក្នុង​ក្រុម​ជំនុំ ចំពោះ​បង​ប្អូន​វ័យ​ចាស់។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​នេះ​៖

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​សម្រាល​បន្ទុក​បង​ប្អូន​វ័យ​ចាស់?

ឈុត​មួយ​ពី​វីដេអូ​«​ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ​ក្នុង​ក្រុម​ជំនុំ ចំពោះ​ពួក​អ្នក​បម្រើ​ពេញ​ពេល​»។ ចូសេហ្វ​និង​អានីតា​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា។

សូម​បង្ហាញ​វីដេអូ ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ​ក្នុង​ក្រុម​ជំនុំ ចំពោះ​ពួក​អ្នក​បម្រើ​ពេញ​ពេល។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​នេះ​៖

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​សម្រាល​បន្ទុក​បង​ប្អូន​ដែល​បម្រើ​ពេញ​ពេល?

ឈុត​មួយ​ពី​វីដេអូ​«​ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ​ក្នុង​ក្រុម​ជំនុំ ចំពោះ​ជន​បរទេស​»។ បៀល​និង​ម៉ាកគី​ញញឹម​ពេល​ដែល​ពួក​គាត់​កំពុង​សិក្សា​គម្ពីរ។

សូម​បង្ហាញ​វីដេអូ ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ​ក្នុង​ក្រុម​ជំនុំ ចំពោះ​ជន​បរទេស។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​នេះ​៖

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​សម្រាល​បន្ទុក​បង​ប្អូន​ដែល​ជួប​ទុក្ខ​លំបាក?

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.១៣ វ.១​-​៧ ពាក្យ​ផ្ដើម​សម្រាប់​ផ្នែក​ទី​៥ និង​ប្រអប់​នៅ​ទំ.១១៧

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៨៨ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក