បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb24 កញ្ញា ទំ. ១៤-១៥
  • ថ្ងៃ​ទី​២៨ ខែ​តុលា–ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​២៨ ខែ​តុលា–ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
mwb24 កញ្ញា ទំ. ១៤-១៥

ថ្ងៃ​ទី​២៨ ខែ​តុលា–ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា

ចម្រៀង​សរសើរ​ព្រះ ១០៣​-​១០៤

ចម្រៀង​លេខ​៣០ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. លោក​ចាំ​«​ថា​យើង​ជា​ធូលី​ដី​»​

​(​១០​នាទី​)

ចិត្ត​អាណិត​អាសូរ​របស់​ព្រះ​យេហូវ៉ា​ជំរុញ​លោក​ឲ្យ​ប្រព្រឹត្ត​ដោយ​សម​ហេតុ​ផល​ចំពោះ​យើង (​ចសព. ១០៣:៨; w​២៣.០៧ ទំ.២១ វ.៥​)

លោក​មិន​បោះ​បង់​យើង​ឡើយ ទោះ​ជា​យើង​ធ្វើ​ខុស​ក៏​ដោយ (​ចសព. ១០៣:៩, ១០; w​២៣.០៩ ទំ.៦​-​៧ វ.១៦​-​១៨​)

លោក​មិន​តម្រូវ​ពី​យើង​ច្រើន​ជាង​អ្វី​ដែល​យើង​អាច​ឲ្យ​លោក​ឡើយ (​ចសព. ១០៣:១៤ w​២៣.០៥ ទំ.២៦ វ.២​)

ប្ដី​កំពុង​ស្ដាប់​អំពី​អារម្មណ៍​របស់​ប្រពន្ធ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​របៀប​ដែល​ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​គូ​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​សម​ហេតុ​ផល​ដូច​ព្រះ​យេហូវ៉ា​ឬ​ទេ?›​

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ១០៤:២៤—ព្រះ​យេហូវ៉ា​បាន​បង្កើត​អ្វី​ថ្មី​ៗ និង​ច្រើន​ប្រភេទ​ខុស​ៗ​គ្នា តើ​បទ​គម្ពីរ​នេះ​បង្រៀន​យើង​អ្វី​អំពី​លោក? (​cl ទំ.៥៥ វ.១៨​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ ចសព. ១០៤:១​-​២៤ (​th ចំណុច​ហាត់​រៀន​ទី​១១​)​

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៣​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ ​(​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៤​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ពិគ្រោះ​អំពី​វីដេអូ​សូម​សប្បាយ​នឹង​ការ​រៀន​គម្ពីរ​ជា​មួយ​បុគ្គល​ម្នាក់​ដែល​យល់​ព្រម​រៀន​គម្ពីរ។ (​th ចំណុច​ហាត់​រៀន​ទី​៩​)

៦. សុន្ទរកថា

​(​៥​នាទី​)​ lmd សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក ចំណុច​ទី​៦—ប្រធានបទ​៖ ប្ដី​ត្រូវ​«​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​[​ឯង​]​»។ (​th ចំណុច​ហាត់​រៀន​ទី​១​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៤៤

៧. តើ​អ្នក​ស្គាល់​កម្រិត​សមត្ថភាព​របស់​ខ្លួន​ឬ​ទេ?

​(​១៥​នាទី​) ការ​ពិគ្រោះ។

ការ​ជូន​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដ៏​ល្អ​បំផុត​នាំ​ឲ្យ​លោក​ពេញ​ចិត្ត ហើយ​នាំ​ឲ្យ​យើង​មាន​អំណរ​ដែរ។ (​ចសព. ៧៣:២៨​) យ៉ាង​ណា​ក៏​ដោយ បើ​យើង​ធ្វើ​លើស​ពី​សមត្ថភាព​របស់​ខ្លួន នោះ​អាច​នាំ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត និង​ខក​ចិត្ត។

ប្អូន​ស្រី​ម្នាក់​ក្នុង​វីដេអូ​«​យើង​អាច​ធ្វើ​ច្រើន​ជាង​ដោយ​មិន​តម្រូវ​ហួស​ហេតុ​ពេក​ពី​ខ្លួន​ឯង​»។

សូម​បង្ហាញ​វីដេអូ យើង​អាច​ធ្វើ​ច្រើន​ជាង​ដោយ​មិន​តម្រូវ​ហួស​ហេតុ​ពេក​ពី​ខ្លួន​ឯង។ រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ខាង​ក្រោម​៖

  • តើ​ព្រះ​យេហូវ៉ា​តម្រូវ​អ្វី​ពី​យើង? (​មីកា ៦:៨​)

  • ឈុត​មួយ​ពី​វីដេអូ​«​យើង​អាច​ធ្វើ​ច្រើន​ជាង​ដោយ​មិន​តម្រូវ​ហួស​ហេតុ​ពេក​ពី​ខ្លួន​ឯង​»។ នៅ​ហាង​កាហ្វេ ប្អូន​ស្រី​នោះ​និង​មិត្ត​ភក្តិ​របស់​គាត់​កំពុង​លើក​ទឹក​ចិត្ត​សិស្ស​គម្ពីរ​ម្នាក់។
  • តើ​អ្វី​បាន​ជួយ​ប្អូន​ស្រី​វ័យ​ក្មេង​នេះ​មិន​ឲ្យ​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក​អំពី​ការ​សម្រេច​គោល​ដៅ​របស់​គាត់?

តើ​តាម​របៀប​ណា​យើង​អាច​ស្គាល់​កម្រិត​សមត្ថភាព​របស់​ខ្លួន?

  • កុំ​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត។ (​កាឡ. ៦:៤​) កុំ​អនុញ្ញាត​ឲ្យ​អ្វី​ដែល​អ្នក​ឯ​ទៀត​ធ្វើ កំណត់​ពី​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ឬ​គិត​ថា​អ្នក​អាច​ធ្វើ​បាន​នោះ​ឡើយ។ អ្នក​ប្រហែល​ជា​អាច​ធ្វើ​ច្រើន​ជាង​ឬ​តិច​ជាង​អ្នក​ដែល​មាន​អាយុ​ស្រករ​អ្នក ឬ​មាន​ស្ថានភាព​ក្រុម​គ្រួសារ​ស្រដៀង​នឹង​អ្នក

  • កុំ​ឲ្យ​ការ​ភ័យ​ខ្លាច​រា​រាំង​អ្នក​ពី​ការ​សាក​ល្បង​អ្វី​ថ្មី​ឡើយ។ (​រ៉ូម ១២:១; ១កូ. ៧:៣១​) កុំ​ខ្លាច​សាក​ល្បង​កិច្ច​បម្រើ​ផ្សេង​ៗ ដែល​ដំបូង​មើល​ទៅ​ដូច​ជា​ពិបាក​ពេក​សម្រាប់​អ្នក ឬ​ដែល​អ្នក​គិត​ថា​អ្នក​នឹង​មិន​ចូល​ចិត្ត​ធ្វើ​នោះ​ទេ។—ម៉ាឡ. ៣:១០

  • ស្វែង​យល់​អំពី​អ្វី​ដែល​អ្នក​មាន​សមត្ថភាព​ធ្វើ​ដោយ​កំណត់​គោល​ដៅ​រយៈ​ពេល​ខ្លី។ ជា​ឧទាហរណ៍ តើ​អ្នក​អាច​ត្រួស​ត្រាយ​ពេញ​ពេល​ឬ​ទេ? សម្រាប់​ពីរ​បី​ខែ តើ​អ្នក​អាច​ព្យាយាម​ផ្សព្វ​ផ្សាយ​ច្រើន​ជាង ឬ​សាក​ល្បង​ត្រួស​ត្រាយ​ជំនួយ​ឬ​ទេ? តើ​អ្នក​អាច​សាក​ល្បង​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​សម្រាប់​មួយ​ឆ្នាំ​ឬ​ទេ? ទោះ​បី​ជា​អ្នក​សន្និដ្ឋាន​ថា​អ្នក​មិន​អាច​ត្រួស​ត្រាយ​ពេញ​ពេល ឬ​មិន​អាច​ធ្វើ​ដូច្នេះ​លើស​ពី​មួយ​ឆ្នាំ​ក៏​ដោយ អ្នក​នឹង​មិន​សោក​ស្ដាយ​ដែល​អ្នក​បាន​សម្រេច​គោល​ដៅ​តូច​ៗ​មួយ​ចំនួន​នោះ​ទេ។—អទ. ៦:៩

  • ចេះ​សម្រប​ខ្លួន។ កាលៈទេសៈ​របស់​យើង​ផ្លាស់​ប្ដូរ ហើយ​កម្រិត​សមត្ថភាព​របស់​យើង​ក៏​ផ្លាស់​ប្ដូរ​ផង​ដែរ។ ដូច្នេះ សូម​ពិនិត្យ​មើល​គោល​ដៅ​របស់​អ្នក​ជា​រឿយ​ៗ​

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.១៧ វ.៨​-​១២, ប្រអប់​នៅ​ទំ.១៥៥

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៥៥ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក