បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb24 វិច្ឆិកា ទំ. ២-១៦
  • ថ្ងៃ​ទី​៤​-​១០ ខែ​វិច្ឆិកា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​៤​-​១០ ខែ​វិច្ឆិកា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៤)
mwb24 វិច្ឆិកា ទំ. ២-១៦

ថ្ងៃ​ទី​៤​-​១០ ខែ​វិច្ឆិកា

ចម្រៀង​សរសើរ​ព្រះ ១០៥

ចម្រៀង​លេខ​៣ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

ទឹក​ដី​ដែល​ព្រះ​បាន​សន្យា។ បណ្ដុំ​រូប​ភាព​៖ ១. អាប្រាហាំ។ ២. អ៊ីសាក។ ៣. យ៉ាកុប។

១. ​«​លោក​ចង​ចាំ​កិច្ច​ព្រម​ព្រៀង​របស់​លោក​ជា​ដរាប​»​

​(​១០​នាទី​)

ព្រះ​យេហូវ៉ា​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​អាប្រាហាំ ហើយ​លោក​បាន​ប្រាប់​អ៊ីសាក​និង​យ៉ាកុប​ម្ដង​ទៀត​អំពី​កិច្ច​ព្រម​ព្រៀង​នោះ (​ដក. ១៥:១៨; ២៦:៣; ២៨:១៣; ចសព. ១០៥:៨​-​១១​)

តាម​មើល​ទៅ សេចក្ដី​សន្យា​នេះ​មិន​អាច​សម្រេច​បាន​ទេ (​ចសព. ១០៥:១២, ១៣; w​២៣.០៤ ទំ.២៨ វ.១១​-​១២​)

ព្រះ​យេហូវ៉ា​មិន​ដែល​ភ្លេច​កិច្ច​ព្រម​ព្រៀង​ដែល​លោក​បាន​ធ្វើ​ជា​មួយ​នឹង​អាប្រាហាំ​ឡើយ (​ចសព. ១០៥:៤២​-​៤៤; it​-​2​-​E ទំ.១២០១ វ.២​)


សូម​សួរ​ខ្លួន​អ្នក​ថា ‹ពេល​ខ្ញុំ​ជឿ​ជាក់​ថា​ខ្ញុំ​អាច​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​ព្រះ​យេហូវ៉ា តើ​នេះ​អាច​ជួយ​ខ្ញុំ​យ៉ាង​ដូច​ម្ដេច?›​

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • ចសព. ១០៥:១៧​-​១៩—តើ​តាម​របៀប​ណា​«​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​»​បាន​ធ្វើ​ឲ្យ​យ៉ូសែប​ស្អាត​បរិសុទ្ធ? (​w​៨៦​-​E ១/១១ ទំ.១៩ វ.១៥​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ ចសព. ១០៥:២៤​-​៤៥ (​th ចំណុច​ហាត់​រៀន​ទី​៥​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​១​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ម្ចាស់​ផ្ទះ​ជាប់​រវល់។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៥​)

៥. ចាប់​ផ្ដើម​ការ​សន្ទនា

​(​២​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ បញ្ចប់​ការ​សន្ទនា​ដោយ​សប្បុរស​ពេល​ដែល​អ្នក​ឃើញ​ថា​ម្ចាស់​ផ្ទះ​ចង់​ឈ្លោះ​ប្រកែក​ជា​មួយ​អ្នក។ (​lmd មេ​រៀន​ទី​៤ ចំណុច​ទី​៥​)

៦. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ស្នើ​ផ្ដល់​ទស្សនាវដ្ដី​មួយ​ទាក់​ទង​នឹង​ប្រធានបទ​ដែល​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍​ពេល​អ្នក​សន្ទនា​ជា​មួយ​គាត់​លើក​មុន។ (​lmd មេ​រៀន​ទី​៨ ចំណុច​ទី​៣​)

៧. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ ប្រាប់​បុគ្គល​ម្នាក់​អំពី​JW​បណ្ណាល័យ ហើយ​ជួយ​គាត់​ឲ្យ​ថត​ចម្លង​កម្ម​វិធី​នោះ។ (​lmd មេ​រៀន​ទី​៩ ចំណុច​ទី​៥​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៨៤

៨. ​«​របៀប​ដែល​អ្នក​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​»​

​(​១៥​នាទី​) ការ​ពិគ្រោះ។

ពេល​ដែល​យើង​ប្រើ​ពេល​វេលា កម្លាំង និង​ធន​ធាន​របស់​យើង​ដើម្បី​គាំទ្រ​កិច្ច​ការ​រាជាណាចក្រ យើង​កំពុង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្រិស្ត​យេស៊ូ ដែល​ជា​បុត្រ​របស់​ព្រះ​យេហូវ៉ា​និង​ជា​ស្ដេច​របស់​យើង។ ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​ក៏​ជួយ​ឲ្យ​បង​ប្អូន​របស់​យើង​ទទួល​ប្រយោជន៍​ដែរ។ (​យ៉ូន. ១៤:២៣​) អត្ថបទ​ត​ភាគ​«​របៀប​ដែល​វិភាគទាន​របស់​អ្នក​បាន​ត្រូវ​ប្រើ​»​ដែល​មាន​ក្នុង​គេហទំព័រ​jw.org បង្ហាញ​អំពី​របៀប​ដែល​វិភាគទាន​ដ៏​សប្បុរស​របស់​យើង​បាន​ជួយ​បង​ប្អូន​នៅ​ទូ​ទាំង​ពិភព​លោក។

ដៃ​របស់​មនុស្ស​ម្នាក់​ដាក់​កាក់​ចូល​ក្នុង​ប្រអប់​វិភាគទាន។ បណ្ដុំ​រូប​ភាព​៖ ១. បង​ប្រុស​ម្នាក់​កំពុង​ឈរ​នៅ​មុខ​តុលាការ។ ២. បង​ស្រី​ម្នាក់​កំពុង​ធ្វើ​កិច្ច​ការ​សាង​សង់។ ៣. បង​ស្រី​ម្នាក់​កំពុង​មើល​វីដេអូ​ភាសា​សញ្ញា។

សូម​បង្ហាញ​វីដេអូ របៀប​ដែល​វិភាគទាន​របស់​អ្នក​ជួយ​បង​ប្អូន​រួច​សួរ​អ្នក​ស្ដាប់​នូវ​សំណួរ​ដូច​ត​ទៅ​៖

  • តើ​តាម​របៀប​ណា​បង​ប្អូន​របស់​យើង​ទទួល​ប្រយោជន៍​ពី​ការ​ប្រើ​វិភាគទាន​ដើម្បី​ការ​ពារ​សេរី​ភាព​ខាង​សាសនា?

  • តើ​ការ​ជួយ​«​បំពេញ​ការ​ខ្វះ​ខាត​»​គ្នា​ទៅ​វិញ​តាម​រយៈ​វិភាគទាន​អាច​ជួយ​កិច្ច​ការ​សាង​សង់​សាល​ប្រជុំ​យ៉ាង​ដូច​ម្ដេច?—២កូ. ៨:១៤

  • តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​ប្រើ​វិភាគទាន​ដើម្បី​គាំទ្រ​កិច្ច​ការ​បក​ប្រែ​គម្ពីរ​ជា​ភាសា​ផ្សេង​ៗ​?

សូម​មើល​គេហទំព័រ​យើង​ដើម្បី​ដឹង​ថែម​ទៀត

សញ្ញា«ដាក់វិភាគទាន» ដែលបង្ហាញដៃកាន់កាក់។

តើ​អ្នក​អាច​ផ្ដល់​វិភាគទាន​ដើម្បី​គាំទ្រ​កិច្ច​ការ​របស់​សាក្សី​ព្រះ​យេហូវ៉ា​តាម​របៀប​ណា? សូម​ចុច​«​គាំទ្រ​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក​»​នៅ​ខាង​ក្រោម​ទំព័រ​ដើម​នៃ​JW​បណ្ណាល័យ។ នៅ​ប្រទេស​ជា​ច្រើន មាន​តំណ​ភ្ជាប់​ទៅ​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា​វិភាគទាន​ជូន​ចំពោះ​សាក្សី​ព្រះ​យេហូវ៉ា សំណួរ​ដែល​មនុស្ស​ជា​ច្រើន​សួរ។

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.១៧ វ.១៣​-​១៩

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​៩៧ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក