ថ្ងៃទី៣-៩ ខែមីនា
សុភាសិត ៣
ចម្រៀងលេខ៨ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. ចូរបង្ហាញទំនុកចិត្តលើព្រះយេហូវ៉ា
(១០នាទី)
ទុកចិត្តព្រះយេហូវ៉ាជាជាងខ្លួន (សុភ. ៣:៥; ijwbv អត្ថបទទី១៤ វ.៤-៥)
បង្ហាញទំនុកចិត្តលើព្រះយេហូវ៉ាដោយស្វែងរកការណែនាំពីលោក ហើយធ្វើតាមការណែនាំនោះ (សុភ. ៣:៦; ijwbv អត្ថបទទី១៤ វ.៦-៧)
ជៀសវាងពីការទុកចិត្តលើសមត្ថភាពរបស់ខ្លួន (សុភ. ៣:៧; be-E ទំ.៧៦ វ.៤)
សូមសួរខ្លួនអ្នកថា ‹តើខ្ញុំស្វែងរកការណែនាំពីព្រះយេហូវ៉ាគ្រប់រឿងទាំងអស់ក្នុងជីវិតរបស់ខ្ញុំឬទេ?›
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
សុភ. ៣:៣—តើយើងអាចចងសេចក្ដីស្រឡាញ់និងសេចក្ដីស្មោះត្រង់ជាប់នៅករបស់យើង និងចារទុកក្នុងចិត្តរបស់យើងយ៉ាងដូចម្ដេច? (w០៦ ១/១១ ទំ.៩ វ.៣)
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) សុភ. ៣:១-១៨ (th ចំណុចហាត់រៀនទី១២)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ពីផ្ទះមួយទៅផ្ទះមួយ។ តបឆ្លើយនឹងការជំទាស់ដែលមានជាទូទៅ។ (lmd មេរៀនទី១ ចំណុចទី៥)
៥. ចាប់ផ្ដើមការសន្ទនា
(៤នាទី) ផ្សព្វផ្សាយសាធារណៈ។ សូមប្រាប់បុគ្គលម្នាក់អំពីគេហទំព័រjw.org ហើយជូនកាតវីស៊ីត។ (lmd មេរៀនទី៣ ចំណុចទី៣)
៦. សុន្ទរកថា
(៥នាទី) w១១ ១/៣ ទំ.១៦ វ.៧-១០—ប្រធានបទ៖ ចូរទុកចិត្តព្រះពេលមនុស្សមិនចាប់អារម្មណ៍រៀនគម្ពីរ។ (th ចំណុចហាត់រៀនទី២០)
ចម្រៀងលេខ១២៤
៧. ចូរបង្ហាញទំនុកចិត្តលើអង្គការរបស់ព្រះយេហូវ៉ា
(១៥នាទី) ការពិគ្រោះ
យើងប្រហែលជាស្រួលទុកចិត្តការណែនាំពីគម្ពីរដែលជាបណ្ដាំរបស់ព្រះ។ ក៏ប៉ុន្តែ យើងប្រហែលជាពិបាកទុកចិត្តការណែនាំពីមនុស្សមិនល្អឥតខ្ចោះដែលព្រះយេហូវ៉ាប្រើដើម្បីដឹកនាំអង្គការរបស់លោក ជាពិសេសបើយើងមិនយល់ឬឯកភាពនឹងការណែនាំនោះ។
សូមអាន ម៉ាឡាគី ២:៧។ រួចសួរអ្នកស្ដាប់ថា៖
ហេតុអ្វីយើងមិនភ្ញាក់ផ្អើលដែលព្រះយេហូវ៉ាប្រើមនុស្សមិនល្អឥតខ្ចោះដើម្បីដឹកនាំរាស្ត្ររបស់លោក?
សូមអាន ម៉ាថាយ ២៤:៤៥។ រួចសួរអ្នកស្ដាប់ថា៖
ហេតុអ្វីយើងអាចទុកចិត្តការណែនាំដែលមកពីអង្គការរបស់ព្រះយេហូវ៉ា?
សូមអាន ហេប្រឺ ១៣:១៧។ រួចសួរអ្នកស្ដាប់ថា៖
ហេតុអ្វីយើងគួរធ្វើតាមការសម្រេចចិត្តរបស់បងប្អូនដែលព្រះយេហូវ៉ាទុកចិត្តឲ្យដឹកនាំយើង?
សូមបង្ហាញវីដេអូ ឆ្នាំ២០២១ របាយការណ៍ថ្មីទី៩ពីគណៈអភិបាល ឈុតខ្លី។ រួចសួរអ្នកស្ដាប់ថា៖
តើការណែនាំដែលយើងបានទទួលក្នុងអំឡុងពេលមានរោគរាតត្បាត បានពង្រឹងទំនុកចិត្តរបស់អ្នកទៅលើអង្គការរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៨. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.២៣ វ.៩-១៥, ប្រអប់នៅទំ.២១០, ២១២