បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb25 មីនា ទំ. ១៤-១៥
  • ថ្ងៃ​ទី​២៨ ខែ​មេសា–ថ្ងៃ​ទី​៤ ខែ​ឧសភា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​២៨ ខែ​មេសា–ថ្ងៃ​ទី​៤ ខែ​ឧសភា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
mwb25 មីនា ទំ. ១៤-១៥

ថ្ងៃ​ទី​២៨ ខែ​មេសា–ថ្ងៃ​ទី​៤ ខែ​ឧសភា

សុភាសិត ១១

ចម្រៀង​លេខ​៩០ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. កុំ​និយាយ​ឲ្យ​សោះ!

​(​១០​នាទី​)

កុំ​និយាយ​អ្វី​ដែល​អាច​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​«​អ្នក​ជិត​ខាង​»​អ្នក​ឡើយ​(​សុភ. ១១:៩; w​០២​-​E ១៥/៥ ទំ.២៦ វ.៤​)

កុំ​និយាយ​អ្វី​ដែល​អាច​នាំ​ឲ្យ​បែក​បាក់​គ្នា​ឡើយ (​សុភ. ១១:១១; w​០២​-​E ១៥/៥ ទំ.២៧ វ.២​-​៣​)

កុំ​និយាយ​រឿង​សម្ងាត់​របស់​អ្នក​ឯ​ទៀត (​សុភ. ១១:១២, ១៣; w​០២​-​E ១៥/៥ ទំ.២៧ វ.៥​)

បង​ប្រុស​ពីរ​នាក់​កំពុង​និយាយ​ជា​មួយ​គ្នា​នៅ​សាល​ប្រជុំ។ បង​ប្រុស​ម្នាក់​កំពុង​និយាយ​មិន​ល្អ​អំពី​បង​ប្រុស​ម្នាក់​ដែល​ដើរ​សំដៅ​មក​ពួក​គាត់។

សម្រាប់​រំពឹង​គិត តើ​តាម​របៀប​ណា​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​លូកា ៦:៤៥ ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​និយាយ​អ្វី​មិន​ល្អ?

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • សុភ. ១១:១៧—តើ​ការ​បង្ហាញ​ចិត្ត​សប្បុរស​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? (​g២០.១ ទំ.១១, ប្រអប់​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ សុភ. ១១:១​-​២០ (​th ចំណុច​ហាត់​រៀន​ទី​៥​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ រក​ឱកាស​ដើម្បី​ប្រាប់​បុគ្គល​ម្នាក់​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​កិច្ច​ប្រជុំ​ថ្មី​ៗ​នេះ។ (​lmd មេ​រៀន​ទី​២ ចំណុច​ទី​៤​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ។ សូម​ប្រើ​វីដេអូ​មួយ​ពី​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ។ (​lmd មេ​រៀន​ទី​៨ ចំណុច​ទី​៣​)

៦. ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ ស្នើ​បង្រៀន​គម្ពីរ ហើយ​បង្ហាញ​របៀប​សិក្សា​គម្ពីរ។ (​lmd មេ​រៀន​ទី​១០ ចំណុច​ទី​៣​)​

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​១៥៧

៧. កុំ​ឲ្យ​ពាក្យ​សម្ដី​របស់​អ្នក​ធ្វើ​ឲ្យ​លែង​មាន​សន្តិភាព​ឡើយ

​(​១៥​នាទី​) ការ​ពិគ្រោះ។

ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​ប្រាកដ​ជា​នឹង​និយាយ​ខុស។ (​យ៉ា. ៣:៨​) ប៉ុន្តែ បើ​យើង​គិត​ទុក​ជា​មុន​អំពី​លទ្ធផល​អាក្រក់​ដែល​មក​ពី​ការ​និយាយ​មិន​ល្អ នោះ​នឹង​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​ស្ដាយ​ក្រោយ។ ពាក្យ​សម្ដី​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​លែង​មាន​សន្តិភាព​រួម​បញ្ចូល​៖

  • អួត​ខ្លួន។ នេះ​គឺ​ជា​ការ​និយាយ​លើក​តម្កើង​ខ្លួន ដែល​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​មាន​ចិត្ត​ច្រណែន​និង​ចង់​ប្រកួត​ប្រជែង។—សុភ. ២៧:២

  • និយាយ​មិន​ទៀង​ត្រង់។ ទោះ​ជា​យើង​ប្រហែល​ជា​មិន​បាន​និយាយ​កុហក​ក៏​ដោយ តែ​បើ​យើង​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​យល់​ច្រឡំ​ឬ​យល់​ខុស​អំពី​រឿង​ណា​មួយ​ដោយ​ចេតនា នោះ​យើង​កំពុង​និយាយ​មិន​ទៀង​ត្រង់​ហើយ។ ការ​និយាយ​មិន​ទៀង​ត្រង់​តែ​បន្តិច អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​បាត់​បង់​ទំនុក​ចិត្ត​មក​លើ​យើង និង​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​យើង។—អទ. ១០:១

  • និយាយ​ដើម​គេ។ នេះ​គឺ​ជា​ការ​និយាយ​អំពី​អ្នក​ឯ​ទៀត និង​អំពី​ជីវិត​របស់​ពួក​គេ​ដែល​ខុស​ពី​ការ​ពិត ឬ​និយាយ​រឿង​ផ្ទាល់​ខ្លួន​របស់​គេ​ប្រាប់​អ្នក​ឯ​ទៀត។ (​១ធី. ៥:១៣​) ការ​ធ្វើ​ដូច្នេះ​អាច​នាំ​ឲ្យ​មាន​ជម្លោះ និង​បែក​បាក់​គ្នា

  • និយាយ​ដោយ​កំហឹង។ នេះ​គឺ​ជា​ការ​និយាយ​ដោយ​មិន​ចេះ​ទប់​កំហឹង​ទៅ​កាន់​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត។ (​អេភ. ៤:២៦​) ពាក្យ​សម្ដី​ដូច​នេះ​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចាប់​យ៉ាង​ខ្លាំង។—សុភ. ២៩:២២

ឈុត​ខ្លី​ពី​វីដេអូ​«​ចូរ‹ដោះ​ចេញ›នូវ​អ្វី​ដែល​មិន​នាំ​ឲ្យ​មាន​សន្តិភាព​»។ ១. អេមេលី​និង​ស៊ីលៀ​កំពុង​អង្គុយ​និយាយ​គ្នា​នៅ​ហាង​កាហ្វេ។ ស៊ីលៀ​មើល​ទូរ​សទ្ទ​ឃើញ​ការ​បង្ហោះ​របស់​ហេលី​នៅ​ក្នុង​បណ្ដាញ​គេហទំព័រ​សម្រាប់​ទាក់​ទង​គ្នា។ ២. នៅ​ចំណត​ឡាន​សាល​ប្រជុំ ហេលី​និយាយ​ទាំង​កំហឹង​ទៅ​កាន់​ស៊ីលៀ។

សូម​បង្ហាញ​វីដេអូ ចូរ​«​ដោះ​ចេញ​»​នូវ​អ្វី​ដែល​មិន​នាំ​ឲ្យ​មាន​សន្តិភាព ឈុត​ខ្លី។ រួច​សួរ​អ្នក​ស្ដាប់​ថា​៖

  • តើ​អ្នក​ទាញ​មេ​រៀន​អ្វី​ពី​របៀប​ដែល​ពាក្យ​សម្ដី​របស់​យើង​អាច​បង្ខូច​សន្តិភាព​នៅ​ក្នុង​ក្រុម​ជំនុំ?

ដើម្បី​ឃើញ​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ឲ្យ​មាន​សន្តិភាព​ឡើង​វិញ សូម​ទស្សនា​វីដេអូ ចូរ​«​ខំ​ប្រឹង​ឲ្យ​មាន​សន្តិភាព​ជា​និច្ច​»។

៨. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.២៥ វ.១៤​-​២១

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​ថ្មី​សម្រាប់​មហា​សន្និបាត​ឆ្នាំ​២០២៥ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក