បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • mwb25 ឧសភា ទំ. ១៥-១៦
  • ថ្ងៃ​ទី​៣០ ខែ​មិថុនា–ថ្ងៃ​ទី​៦ ខែ​កក្កដា

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ថ្ងៃ​ទី​៣០ ខែ​មិថុនា–ថ្ងៃ​ទី​៦ ខែ​កក្កដា
  • កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៥)
mwb25 ឧសភា ទំ. ១៥-១៦

ថ្ងៃ​ទី​៣០ ខែ​មិថុនា–ថ្ងៃ​ទី​៦ ខែ​កក្កដា

សុភាសិត ២០

ចម្រៀង​លេខ​១៣១ និង​សេចក្ដី​អធិដ្ឋាន | ពាក្យ​ផ្ដើម ​(​១​នាទី​)

ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

១. របៀប​ដែល​ការ​ស្វែង​យល់​ចិត្ត​គ្នា​នាំ​ឲ្យ​មាន​ការ​សម្រេច​ចិត្ត​ល្អ

​(​១០​នាទី​)

មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ស្ដី​អំពី​ការ​ស្វែង​យល់​ចិត្ត​គ្នា (​សុភ. ២០:២៤, ២៥; w​២៤.០៥ ទំ.២៦​-​២៧ វ.៣​-​៤​)

សង្កេត​មើល​បង​ប្រុស​ឬ​បង​ស្រី​ដែល​អ្នក​ចាប់​អារម្មណ៍ មុន​ចាប់​ផ្ដើម​ស្វែង​យល់​ចិត្ត​គ្នា (​សុភ. ២០:១៨; w​២៤.០៥ ទំ.២២ វ.៨​)

ពេល​ស្វែង​យល់​ចិត្ត​គ្នា សូម​ព្យាយាម​ស្គាល់​គូ​សង្សារ​ឲ្យ​បាន​ច្បាស់ (​សុភ. ២០:៥; w​២៤.០៥ ទំ.២៨ វ.៧​-​៨​)

សង្សារ​មួយ​គូ​កំពុង​អង្គុយ​និយាយ​គ្នា​យ៉ាង​សប្បាយ​រីករាយ កាល​ដែល​បង​ប្អូន​ឯ​ទៀត​កំពុង​សេព​គប់​គ្នា​នៅ​ខាង​ក្រោយ។

សូម​ចាំ​ថា ការ​ស្វែង​យល់​ចិត្ត​គ្នា​ជួយ​គូ​សង្សារ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ ទោះ​ជា​ពេល​ខ្លះ​ពួក​គាត់​សម្រេច​ចិត្ត​បែក​ផ្លូវ​គ្នា​ក្ដី។

២. ចូរ​ខំ​ស្វែង​រក​ចំណេះ​វិសេស​ពី​បណ្ដាំ​របស់​ព្រះ

​(​១០​នាទី​)

  • សុភ. ២០:១១—តើ​ពេល​ណា​បុគ្គល​ម្នាក់​មាន​ភាព​ចាស់​ទុំ​ល្មម​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក? (​w​១៦.០៣ ទំ.៧ វ.៤​-​៥​)

  • តើ​មាន​ចំណេះ​វិសេស​ណា​ខ្លះ​ក្នុង​អំណាន​គម្ពីរ​សប្ដាហ៍​នេះ​ដែល​អ្នក​ចង់​ចែក​រំលែក?

៣. អំណាន​គម្ពីរ

​(​៤​នាទី​)​ សុភ. ២០:១​-​១៥ (​th ចំណុច​ហាត់​រៀន​ទី​៥​)

ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ

៤. ចាប់​ផ្ដើម​ការ​សន្ទនា

​(​៤​នាទី​)​ ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ម្ចាស់​ផ្ទះ​ប្រាប់​អ្នក​ថា​គាត់​ទើប​តែ​រើ​មក​ពី​ប្រទេស​ផ្សេង។ (​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៣​)

៥. ត្រឡប់​ទៅ​ជួប

​(​៤​នាទី​)​ ផ្សព្វ​ផ្សាយ​សាធារណៈ។ សូម​ប្រាប់​បុគ្គល​ម្នាក់​អំពី​JW​បណ្ណាល័យ ហើយ​បង្ហាញ​គាត់​ពី​របៀប​ដំឡើង​កម្ម​វិធី​នោះ។ (​lmd មេ​រៀន​ទី​៩ ចំណុច​ទី​៥​)

៦. ពន្យល់​អំពី​ជំនឿ​របស់​អ្នក

​(​៤​នាទី​)​ ការ​សម្ដែង។ ijwbq អត្ថបទ​ទី​១៥៩—ប្រធានបទ​៖ តើ​សត្វ​ទៅ​ស្ថាន​សួគ៌​ឬ​ទេ? (​lmd មេ​រៀន​ទី​៣ ចំណុច​ទី​៤​)

របៀប​រស់​នៅ​ជា​គ្រិស្ត​សាសនិក

ចម្រៀង​លេខ​៧៨

៧. លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​សាក​ល្បង​សិក្សា​គម្ពីរ​ជា​មួយ​យើង

​(​៥​នាទី​) ការ​ពិគ្រោះ។

ការ​បង្រៀន​គម្ពីរ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង។ តើ​តាម​របៀប​ណា​យើង​អាច​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត បើ​យើង​មិន​បង្រៀន​គម្ពីរ​ដល់​ពួក​គេ? (​រ៉ូម ១០:១៣​-​១៥​) សូម​មាន​គោល​ដៅ​ស្នើ​បង្រៀន​គម្ពីរ​ជា​ទៀង​ទាត់​ពេល​អ្នក​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ។ ដំបូង សូម​ព្យាយាម​ស្វែង​យល់​ថា​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍​នឹង​ប្រធានបទ​អ្វី។ ក្រោយ​មក បង្ហាញ​ពី​របៀប​ដែល​ការ​រៀន​គម្ពីរ​អាច​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ដែល​គាត់​មាន និង​ជួយ​គាត់​ឲ្យ​ទទួល​ប្រយោជន៍។

តំណ​ភ្ជាប់​«​សាក​ល្បង​រៀន​គម្ពីរ​»​នៅ​ទំព័រ​ដើម​នៃ​គេហទំព័រjw.org។

តំណ​ភ្ជាប់​«​សាក​ល្បង​រៀន​គម្ពីរ​»​នៅ​គេហទំព័រ​jw.org​អាច​ជួយ​អ្នក​ឲ្យ​ស្នើ​បង្រៀន​គម្ពីរ​ដល់​មនុស្ស​ដែល​អ្នក​ជួប។

  • តើ​តាម​របៀប​ណា​អ្នក​អាច​ប្រើ​តំណ​ភ្ជាប់​«​សាក​ល្បង​រៀន​គម្ពីរ​»​ពេល​អ្នក​ផ្សព្វ​ផ្សាយ?

  • តើ​មាន​វិធី​ល្អ​ណា​ខ្លះ​ដែល​អ្នក​ប្រើ​ដើម្បី​ស្នើ​បង្រៀន​គម្ពីរ​នៅ​ក្នុង​តំបន់​របស់​អ្នក?

៨. អង្គការ​មាន​សមិទ្ធផល​ផ្សេង​ៗ​សម្រាប់​ខែ​មិថុនា

​(​១០​នាទី​)​ សូម​បង្ហាញ​វីដេអូ។

៩. ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ

​(​៣០​នាទី​)​ bt ជំ.២៨ វ.៨​-​១៥

សេចក្ដី​បញ្ចប់ ​(​៣​នាទី​)​ | ចម្រៀង​លេខ​១៥០ និង​សេចក្ដី​អធិដ្ឋាន

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក