ទស្សនាវដ្ដីសម្រាប់សិក្សា
ខែវិច្ឆិកា ឆ្នាំ២០២៣
អត្ថបទសិក្សាសម្រាប់៖ ថ្ងៃទី៨ ខែមករា–ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤
© 2023 Watch Tower Bible and Tract Society of Pennsylvania
ទស្សនាវដ្ដីប៉មយាមនេះមិនសម្រាប់លក់ទេ តែបានត្រូវគាំទ្រដោយវិភាគទានស្ម័គ្រចិត្ត ក្នុងបំណងជួយមនុស្សទូទាំងពិភពលោកឲ្យទទួលចំណេះពីគម្ពីរបរិសុទ្ធ។ ដើម្បីធ្វើវិភាគទាន សូមចូលគេហទំព័រdonate.jw.org។
ប្រសិនបើគ្មានការបញ្ជាក់ផ្សេងទៀតទេ បទគម្ពីរទាំងអស់បានដកស្រង់ចេញពីគម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ដែលប្រើភាសាទំនើប។
រូបភាពនៅក្រប៖
អែសរ៉ាអធិដ្ឋានទាំងយំកាលដែលនៅឯវិហារ ដោយសារគាត់ពិបាកចិត្តអំពីអំពើខុសឆ្គងរបស់បណ្ដាជន។ បណ្ដាជនក៏យំដែរ។ បន្ទាប់មក សេកានៀសម្រាលទុក្ខអែសរ៉ាដោយពង្រឹងទំនុកចិត្តគាត់ថា៖ «នៅតែមានសង្ឃឹមសម្រាប់បណ្ដាជនអ៊ីស្រាអែល . . . យើងនឹងជួយគាំទ្រអ្នក»។—អែស. ១០:១, ២, ៤ (សូមមើលអត្ថបទសិក្សាទី៤៨ វគ្គ១៧)