បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w25 កក្កដា ទំ. ៣១
  • តើ​លោក​អ្នក​ដឹង​ឬ​ទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើ​លោក​អ្នក​ដឹង​ឬ​ទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
  • អត្ថបទស្រដៀងគ្នា
  • «ដំណាក់អញត្រូវហៅជាទីអធិស្ឋានសំរាប់គ្រប់អស់ទាំងសាសន៍»
    ១៩៩៦ ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា
  • ចូរឲ្យតម្លៃឯកសិទ្ធិរបស់អ្នកដើម្បីគោរពប្រណិប័តន៍នៅវិហាររបស់ព្រះយេហូវ៉ាក្នុងន័យធៀប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៥
w25 កក្កដា ទំ. ៣១
ពួក​សង្ឃ​ជូន​សត្វ​ជា​គ្រឿង​បូជា​នៅ​លើ​ទី​បូជា​នៅ​ឯ​វិហារ។

តើ​លោក​អ្នក​ដឹង​ឬ​ទេ?

នៅ​សតវត្សរ៍​ទី​១ តើ​ពួក​សង្ឃ​នៅ​វិហារ​បាន​ធ្វើ​យ៉ាង​ណា​ចំពោះ​ឈាម​ពី​សត្វ​ដែល​បាន​ត្រូវ​ជូន​ជា​គ្រឿង​បូជា?

ជា​រៀង​រាល់​ឆ្នាំ ពួក​សង្ឃ​នៅ​អ៊ីស្រាអែល​សម័យ​បុរាណ​បាន​ជូន​គ្រឿង​បូជា​ជា​សត្វ​រាប់​ពាន់​ក្បាល​នៅ​លើ​ទី​បូជា​នៃ​វិហារ។ យ៉ូសេហ្វឺស​ដែល​ជា​ប្រវត្តិ​វិទូ​ជនជាតិ​យូដា​នៅ​សតវត្សរ៍​ទី​១​បាន​សរសេរ​ថា នៅ​បុណ្យ​រំលង កូន​ចៀម​ជាង​២៥០.០០០​ក្បាល​បាន​ត្រូវ​ជូន​ជា​គ្រឿង​បូជា ហើយ​នេះ​នាំ​ឲ្យ​មាន​ឈាម​ជា​ច្រើន​ត្រូវ​បង្ហូរ​ចេញ។ (​ចល. ១:១០, ១១; ជប. ២៨:១៦, ១៩​) តើ​ឈាម​នោះ​ទៅ​ទី​ណា?

បុរាណ​វត្ថុ​វិទូ​បាន​រក​ឃើញ​ប្រព័ន្ធ​ប្រឡាយ​ដ៏​ធំ​នៅ​វិហារ​របស់​ហេរ៉ូឌ ដែល​បាន​ត្រូវ​ប្រើ​រហូត​ដល់​វិហារ​នោះ​បាន​ត្រូវ​បំផ្លាញ​ចោល​នៅ​ឆ្នាំ​៧០ គ.ស.។ តាម​មើល​ទៅ ប្រព័ន្ធ​ប្រឡាយ​នោះ​បាន​ត្រូវ​ប្រើ​ដើម្បី​បង្ហូរ​ឈាម​ចេញ​ពី​វិហារ។

សូម​ពិចារណា​អំពី​លក្ខណៈ​ពីរ​យ៉ាង​នៃ​ប្រព័ន្ធ​ប្រឡាយ​នោះ​៖

  • ប្រហោង​នៅ​ជើង​ទី​បូជា​៖ ការ​រៀប​រាប់​មួយ​អំពី​ប្រព័ន្ធ​ប្រឡាយ​ទឹក​សម្រាប់​ទី​បូជា​គឺ​មាន​នៅ​ក្នុង​មីស្នា ជា​កម្រង​ច្បាប់​របស់​ជនជាតិ​យូដា ដែល​បាន​ត្រូវ​ចង​ក្រង​នៅ​ដើម​សតវត្សរ៍​ទី​៣ គ.ស.។ នោះ​ពន្យល់​ថា​៖ ​«​មាន​ប្រហោង​ពីរ​នៅ​ជ្រុង​មួយ​នៃ​ទី​បូជា។ ឈាម​ពី​គ្រឿង​បូជា និង​ទឹក​ដែល​ប្រើ​ដើម្បី​សម្អាត​ទី​បូជា ហូរ​ចូល​តាម​ប្រហោង​ទាំង​នោះ ហើយ​បន្ត​ហូរ​ទៅ​ដល់​ជ្រលង​ភ្នំ​គីដ្រុន​»។

    បុរាណ​វត្ថុ​វិទូ​យល់​ស្រប​នឹង​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​សៀវភៅ​មីស្នា។ សៀវភៅ​មួយ​អំពី​ប្រវត្តិសាស្ត្រ​សាសនា​យូដា​បាន​ពន្យល់​ថា បុរាណ​វត្ថុ​វិទូ​បាន​រក​ឃើញ​ប្រព័ន្ធ​ប្រឡាយ​នៅ​ជិត​វិហារ ដែល​ទំនង​ជា​បាន​ត្រូវ​ប្រើ​ដើម្បី​ឲ្យ​ឈាម​នៃ​គ្រឿង​បូជា​និង​ទឹក​ពី​ទី​បូជា​ហូរ​ចេញ។

  • ទឹក​ច្រើន​៖ ពួក​សង្ឃ​ត្រូវ​ការ​ទឹក​ច្រើន​ដើម្បី​រក្សា​ជើង​ទី​បូជា​ឲ្យ​នៅ​ស្អាត ហើយ​ជួយ​ឲ្យ​ឈាម​ហូរ​តាម​ប្រហោង​ទី​បូជា​យ៉ាង​ងាយ​ស្រួល។ ទឹក​ដែល​ពួក​សង្ឃ​ត្រូវ​ការ​គឺ​មាន​នៅ​ក្រុង​យេរូសាឡិម។ ទឹក​ក្រុង​នោះ​បាន​ទៅ​ដល់​ទី​បូជា​តាម​រយៈ​ព្រែក ស្ពាន​បង្ហូរ​ទឹក អណ្ដូង និង​ស្រះ​ទឹក។ បុរាណ​វត្ថុ​វិទូ​ម្នាក់​ឈ្មោះ​ចូសេហ្វ ផាទ្រីក​បាន​ពន្យល់​ថា​៖ ​«​តាម​មើល​ទៅ គ្មាន​វិហារ​ឯ​ទៀត​ណា​នៅ​សម័យ​នោះ​ដែល​មាន​ប្រព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ដើម្បី​សម្អាត និង​បង្ហូរ​ចេញ​ទឹក​ដែល​មិន​ស្អាត​បាន​យ៉ាង​ល្អ​បែប​នោះ​ទេ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក