មាតិកា
៣ តើអ្នកអាចជួយក្នុងក្រុមជំនុំរបស់អ្នកឬទេ?
សប្ដាហ៍ពីថ្ងៃទី២-៨ ឧសភា ២០១៦
៦ ប្អូនៗវ័យក្មេង តើប្អូនមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹកហើយឬនៅ?
សប្ដាហ៍ពីថ្ងៃទី៩-១៥ ឧសភា ២០១៦
១២ ប្អូនៗវ័យក្មេង តើតាមរបៀបណាប្អូនអាចរៀបចំខ្លួនដើម្បីទទួលការជ្រមុជទឹក?
ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា យើងសប្បាយរីករាយយ៉ាងខ្លាំងដែលរៀងរាល់ឆ្នាំមានមនុស្សប្រហែលជា២៥០.០០០នាក់ទទួលការជ្រមុជទឹក។ បងប្អូនជាច្រើននាក់ដែលធ្វើការសម្រេចចិត្តដ៏សំខាន់នេះ គឺជាមនុស្សវ័យក្មេង។ តើមានអ្វីខ្លះដែលធ្វើឲ្យពួកគេជឿជាក់ថាពួកគេមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីទទួលការជ្រមុជទឹក? តើពួកគេត្រូវធ្វើអ្វីដើម្បីរៀបចំខ្លួនសម្រាប់ធ្វើដូច្នេះ? អត្ថបទសិក្សាទាំងពីរនេះនឹងផ្ដល់ចម្លើយចំពោះសំណួរទាំងនេះ។
សប្ដាហ៍ពីថ្ងៃទី១៦-២២ ឧសភា ២០១៦
១៨ តើតាមរបៀបណាអ្នកអាចជួយពង្រឹងសាមគ្គីភាពរបស់យើងជាគ្រិស្តសាសនិក?
ព្រះយេហូវ៉ានឹងឲ្យពរយើង ពេលដែលយើងសហការគ្នាដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក។ នៅអត្ថបទនេះមានយោបល់ល្អៗអំពីរបៀបដែលយើងអាចធ្វើដូច្នេះក្នុងកិច្ចការផ្សព្វផ្សាយ ក្នុងក្រុមជំនុំ និងក្នុងក្រុមគ្រួសាររបស់យើង។
សប្ដាហ៍ពីថ្ងៃទី២៣-២៩ ឧសភា ២០១៦
២៤ ព្រះយេហូវ៉ាណែនាំរាស្ត្ររបស់លោកឲ្យដើរតាមផ្លូវទៅឯជីវិត
ព្រះយេហូវ៉ាតែងតែណែនាំរាស្ត្ររបស់លោក។ អត្ថបទនេះនឹងពិចារណាអំពីរបៀបដែលព្រះបានផ្ដល់ការណែនាំថ្មីនៅពេលដែលស្ថានភាពរបស់រាស្ត្រលោកបានត្រូវផ្លាស់ប្ដូរ។ យើងក៏នឹងពិចារណាដែរអំពីរបៀបដែលយើងអាចស្វែងរកការណែនាំពីព្រះយេហូវ៉ា។