មាតិកា
សប្ដាហ៍ពីថ្ងៃទី៣០ ឧសភា ២០១៦–ថ្ងៃទី៥ មិថុនា ២០១៦
៣ ការបង្ហាញភាពស្មោះត្រង់នាំឲ្យព្រះពេញចិត្ត
អត្ថបទនេះនឹងបង្ហាញអំពីអ្វីដែលបានជួយយែបថានិងកូនស្រីរបស់គាត់ឲ្យរក្សាភាពស្មោះត្រង់ សូម្បីតែនៅក្នុងគ្រាដ៏ពិបាកក្ដី។ យើងនឹងរៀនអំពីមូលហេតុដែលការទទួលការពេញចិត្តពីព្រះគឺសមនឹងការលះបង់ណាក៏ដោយដែលយើងត្រូវធ្វើ។
សប្ដាហ៍ពីថ្ងៃទី៦-១២ មិថុនា ២០១៦
៩ «ចូរឲ្យការស៊ូទ្រាំសម្រេចគោលបំណងរបស់វា»
ដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ដែលជាអំណោយពីព្រះ យើងត្រូវស៊ូទ្រាំរហូតដល់ទីបញ្ចប់។ អត្ថបទនេះពិចារណាអ្វីបួនយ៉ាងដែលនឹងជួយយើងឲ្យស៊ូទ្រាំ និងគំរូរបស់បុគ្គលបីនាក់ដែលបានស៊ូទ្រាំដោយរក្សាភាពស្មោះត្រង់។ អត្ថបទនេះក៏ពន្យល់អំពីរបៀបដែលការស៊ូទ្រាំត្រូវសម្រេចគោលបំណងរបស់វាចំពោះយើងម្នាក់ៗដែរ។
សប្ដាហ៍ពីថ្ងៃទី១៣-១៩ មិថុនា ២០១៦
១៥ ហេតុអ្វីយើងគួរជួបជុំគ្នាដើម្បីគោរពប្រណិប័តន៍ព្រះ?
មានអ្វីៗជាច្រើនដែលអាចធ្វើឲ្យយើងពិបាកចូលរួមកិច្ចប្រជុំជាទៀងទាត់។ អត្ថបទនេះនឹងលើកទឹកចិត្តយើងឲ្យបន្តទៅកិច្ចប្រជុំ ដោយពន្យល់អំពីមូលហេតុដែលការចូលរួមកិច្ចប្រជុំមានប្រយោជន៍សម្រាប់យើងនិងអ្នកឯទៀត និងមូលហេតុដែលនេះធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត។
សប្ដាហ៍ពីថ្ងៃទី២០-២៦ មិថុនា ២០១៦
២១ ចូររក្សាអព្យាក្រឹតភាពរបស់អ្នកក្នុងពិភពលោកដែលបែកបាក់គ្នា
ទោះជារដ្ឋាភិបាលជាច្រើនសព្វថ្ងៃនេះអនុញ្ញាតឲ្យយើងកាន់ជំហរអព្យាក្រឹតក៏ដោយ កាលដែលយើងចូលកាន់តែជិតទីបញ្ចប់យើងអាចរំពឹងថាពួកគេនឹងមិនសូវអនុញ្ញាតឲ្យយើងធ្វើដូច្នេះទេ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអ្វីបួនយ៉ាងដែលនឹងជួយយើងឲ្យរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។
២៧ ជីវប្រវត្ដិ ដូនជីក្លាយទៅជាបងប្អូនរួមជំនឿដ៏ពិត
៣១ តើកិច្ចបម្រើផ្សាយរបស់អ្នកប្រៀបដូចជាទឹកសន្សើមឬទេ?