មាតិកា
សប្ដាហ៍ពីថ្ងៃទី២៤-៣០ តុលា ២០១៦
៣ «កុំឲ្យដៃឯងអន់ថយឲ្យសោះ»
សប្ដាហ៍ពីថ្ងៃទី៣១ តុលា ២០១៦–ថ្ងៃទី៦ វិច្ឆិកា ២០១៦
៩ ចូរបន្តតស៊ូដើម្បីទទួលពរពីព្រះយេហូវ៉ា
បញ្ហានិងការខ្វល់ខ្វាយអាចនាំឲ្យយើងស្រយុតដៃ ពោលគឺធ្លាក់ទឹកចិត្ត។ ក្នុងអត្ថបទទាំងនេះអ្នកនឹងរៀនអំពីរបៀបដែលដៃដ៏ខ្លាំងក្លារបស់ព្រះយេហូវ៉ាអាចផ្ដល់កម្លាំងនិងចិត្តក្លាហានដល់អ្នកដើម្បីស៊ូទ្រាំ។ ម្យ៉ាងទៀត អ្នកនឹងឃើញអ្វីដែលអ្នកអាចធ្វើដើម្បីតយុទ្ធ ហើយទទួលពរពីព្រះយេហូវ៉ា។
សប្ដាហ៍ពីថ្ងៃទី៧-១៣ វិច្ឆិកា ២០១៦
១៤ តើរបៀបស្លៀកពាក់របស់អ្នកនាំឲ្យព្រះទទួលការសរសើរតម្កើងឬទេ?
អ្នកបម្រើរបស់ព្រះទូទាំងពិភពលោកចង់ស្លៀកពាក់សម្អិតសម្អាងខ្លួនដោយមានរបៀបរៀបរយ ស្អាតបាត និងគួរសម។ ដោយស្លៀកពាក់ដូច្នេះ ពួកគេធ្វើតាមគោលការណ៍គម្ពីរ។ តើតាមរបៀបណាអ្នកអាចធ្វើឲ្យប្រាកដថារបៀបដែលអ្នកស្លៀកពាក់នាំឲ្យព្រះទទួលការសរសើរតម្កើង?
សប្ដាហ៍ពីថ្ងៃទី១៤-២០ វិច្ឆិកា ២០១៦
២០ ប្អូនៗវ័យក្មេង ចូរពង្រឹងជំនឿរបស់ប្អូន
សប្ដាហ៍ពីថ្ងៃទី២១-២៧ វិច្ឆិកា ២០១៦
២៦ ឪពុកម្ដាយទាំងឡាយ ចូរជួយកូនរបស់អ្នកឲ្យមានជំនឿ
ក្នុងអត្ថបទទាំងពីរនេះ យើងនឹងពិចារណាអំពីរបៀបដែលប្អូនៗវ័យក្មេងអាចរៀនប្រើសមត្ថភាពរិះគិតដើម្បីពង្រឹងជំនឿរបស់ពួកគេទៅលើព្រះយេហូវ៉ា ហើយដើម្បីពន្យល់អ្នកឯទៀតអំពីជំនឿរបស់ពួកគេ។ យើងក៏នឹងពិចារណាដែរអំពីអ្វីដែលឪពុកម្ដាយអាចធ្វើដើម្បីជួយកូនៗរបស់ពួកគាត់ឲ្យពង្រឹងជំនឿ ហើយរបៀបដែលពួកគាត់អាចជួយកូនឲ្យចូលចិត្តរៀនអំពីព្រះយេហូវ៉ានិងគម្ពីរ។