បញ្ជីអត្ថបទ
សប្ដាហ៍ពីថ្ងៃទី២៩ ឧសភា ២០១៧–ថ្ងៃទី៤ មិថុនា ២០១៧
៣ ចូរធ្វើតាមពាក្យសម្បថរបស់អ្នក
តើអ្នកបានស្បថនឹងព្រះយេហូវ៉ាប៉ុន្មានដងហើយ? តើអ្នកគិតថាអ្នកកំពុងខំអស់ពីសមត្ថភាពដើម្បីធ្វើតាមពាក្យសម្បថរបស់អ្នក ដូចជាពាក្យសម្បថក្នុងការប្រគល់ខ្លួនជូនព្រះ ឬពាក្យសម្បថពេលរៀបអាពាហ៍ពិពាហ៍ឬទេ? ក្នុងអត្ថបទនេះ យើងនឹងរៀនពីគំរូដ៏ល្អប្រសើររបស់យែបថានិងហាណាដែលជាអ្នកដែលបានធ្វើតាមពាក្យសម្បថរបស់ខ្លួន។ នេះអាចជួយយើងឲ្យធ្វើតាមពាក្យសម្បថរបស់យើងចំពោះព្រះ។
សប្ដាហ៍ពីថ្ងៃទី៥-១១ មិថុនា ២០១៧
១០ តើរាជាណាចក្ររបស់ព្រះនឹងបំបាត់ចោលអ្វី?
យើងច្រើនតែគិតអំពីពរដែលព្រះយេហូវ៉ានឹងផ្ដល់ឲ្យយើងនៅក្នុងសួនឧទ្យាន។ ប៉ុន្តែ ក្នុងអត្ថបទនេះយើងនឹងពិចារណាអំពីបញ្ហាបួនដែលព្រះយេហូវ៉ានឹងធ្វើឲ្យលែងមានទៀតដើម្បីនាំមកនូវពិភពលោកដ៏សប្បាយនិងដែលមានសេចក្ដីសុខសាន្ត។ អត្ថបទនេះនឹងពង្រឹងជំនឿរបស់យើង ហើយជួយយើងឲ្យកាន់តែតាំងចិត្តស៊ូទ្រាំ។
សប្ដាហ៍ពីថ្ងៃទី១២-១៨ មិថុនា ២០១៧
១៥ «ចៅក្រមនៃផែនដីទាំងមូល»តែងតែធ្វើអ្វីដែលត្រឹមត្រូវ
សប្ដាហ៍ពីថ្ងៃទី១៩-២៥ មិថុនា ២០១៧
២១ តើអ្នកមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌ឬទេ?
ពេលយើងគិតថាយើងបានរងឬបានឃើញអំពើអយុត្ដិធម៌ណាមួយ ជំនឿ ចិត្តរាបទាប និងភក្ដីភាពរបស់យើងប្រហែលជានឹងត្រូវសាកល្បង។ ក្នុងអត្ថបទទាំងនេះ យើងនឹងពិចារណាកំណត់ហេតុបីក្នុងគម្ពីរដែលនឹងជួយយើងឲ្យមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌។
សប្ដាហ៍ពីថ្ងៃទី២៦ មិថុនា ២០១៧–ថ្ងៃទី២ កក្កដា ២០១៧
២៧ សូមឲ្យចិត្តស្ម័គ្រស្មោះរបស់អ្នកនាំឲ្យព្រះយេហូវ៉ាទទួលការសរសើរ!
ទោះជាព្រះយេហូវ៉ាមិនត្រូវការអ្វីពីយើងក្ដី លោកសប្បាយចិត្តពេលលោកឃើញការខំព្យាយាមរបស់យើងដើម្បីគាំទ្រការគ្រប់គ្រងរបស់លោក។ យើងនឹងរៀនពីពួកចៅហ្វាយ ជំពូក៤និង៥ ថាព្រះយេហូវ៉ាឲ្យតម្លៃចំពោះចិត្តដែលចង់បម្រើលោកនិងធ្វើតាមការណែនាំរបស់លោក។