បញ្ជីអត្ថបទ
សប្ដាហ៍ពីថ្ងៃទី២៨ សីហា ២០១៧–ថ្ងៃទី៣ កញ្ញា ២០១៧
៣ ចូរស្វែងរកទ្រព្យដ៏ពិតប្រាកដ
អត្ថបទនេះពន្យល់អំពីរបៀបដែលយើងអាចប្រើទ្រព្យសម្បត្ដិរបស់យើងដើម្បី«បានមិត្តភក្ដិ»នៅស្ថានសួគ៌។ (លូកា ១៦:៩) អត្ថបទនេះក៏ប្រាប់យើងអំពីរបៀបដែលយើងអាចជៀសវាងពីការទៅជាខ្ញុំបម្រើនៃប្រព័ន្ធពាណិជ្ជកម្មនៅសព្វថ្ងៃនេះ ហើយរបៀបដែលយើងអាចជូនព្រះយេហូវ៉ានូវអ្វីដ៏ល្អបំផុត។
សប្ដាហ៍ពីថ្ងៃទី៤-១០ កញ្ញា ២០១៧
៩ «ចូរយំជាមួយនឹងអ្នកដែលកំពុងយំ»
តើគ្រិស្តសាសនិកអាចស៊ូទ្រាំ ហើយទទួលការសម្រាលទុក្ខយ៉ាងដូចម្ដេចក្រោយពីបុគ្គលជាទីស្រឡាញ់បានស្លាប់? ព្រះយេហូវ៉ាផ្ដល់ការសម្រាលទុក្ខដល់យើងតាមរយៈលោកយេស៊ូគ្រិស្ត គម្ពីរ និងក្រុមជំនុំគ្រិស្តសាសនិក។ អត្ថបទនេះនឹងពន្យល់អំពីរបៀបដែលយើងអាចទទួលការសម្រាលទុក្ខ ហើយរបៀបដែលយើងអាចសម្រាលទុក្ខអ្នកដែលកំពុងកើតទុក្ខ។
សប្ដាហ៍ពីថ្ងៃទី១១-១៧ កញ្ញា ២០១៧
១៥ «ចូរអ្នករាល់គ្នាសរសើរយ៉ា!» ហេតុអ្វី?
ទំនុកតម្កើង ១៤៧លើកទឹកចិត្តរាស្ត្ររបស់ព្រះម្ដងហើយម្ដងទៀតឲ្យសរសើរព្រះយេហូវ៉ា។ តើអ្វីបានធ្វើឲ្យអ្នកតែងទំនុកតម្កើងកោតស្ងើចចំពោះព្រះយេហូវ៉ារហូតដល់គាត់ចង់ឲ្យព្រះទទួលការសរសើរ? អត្ថបទនេះនឹងផ្ដល់ចម្លើយចំពោះសំណួរនេះ ហើយនឹងបង្ហាញអំពីមូលហេតុដែលយើងក៏គួរសរសើរព្រះរបស់យើងដែរ។
សប្ដាហ៍ពីថ្ងៃទី១៨-២៤ កញ្ញា ២០១៧
២១ សូមឲ្យលោកធ្វើឲ្យគ្រប់ទាំងគម្រោងរបស់អ្នកបានសម្រេច
ប្អូនៗវ័យក្មេងជាច្រើនកំពុងចូលរួមយ៉ាងខ្នះខ្នែងក្នុងកិច្ចបម្រើពេញពេល។ តើអ្នកចង់ធ្វើដូច្នេះដែរឬទេ? អត្ថបទនេះផ្ដល់យោបល់ដ៏ល្អពីបទគម្ពីរដែលនឹងជួយអ្នកឲ្យរៀបគម្រោងសម្រាប់អនាគតដ៏សប្បាយនិងដែលមានជោគជ័យ។
២៩ អ្នកអាចទទួលជ័យជម្នះក្នុងការតយុទ្ធដើម្បីកាន់កាប់លើគំនិតរបស់អ្នក