បញ្ជីអត្ថបទ
សប្ដាហ៍ពីថ្ងៃទី២៥ កញ្ញា ២០១៧–ថ្ងៃទី១ តុលា ២០១៧
៣ តើអ្នកសុខចិត្តរង់ចាំដោយអត់ធ្មត់ឬទេ?
សប្ដាហ៍ពីថ្ងៃទី២-៨ តុលា ២០១៧
៩ ‹សេចក្ដីសុខសាន្តរបស់ព្រះគឺហួសពីការនឹកស្មាន›
អត្ថបទទី១ពន្យល់អំពីមូលហេតុដែលយើងគួរសុខចិត្តរង់ចាំព្រះយេហូវ៉ា។ យើងក៏នឹងពិចារណាអំពីរបៀបដែលគំរូរបស់បុរសស្ត្រីដ៏ស្មោះត្រង់នៅអតីតកាលអាចជួយយើងរៀនឲ្យចេះរង់ចាំដោយអត់ធ្មត់។ អត្ថបទទី២បង្ហាញថាព្រះយេហូវ៉ាអាចធ្វើអ្វីដែលហួសពីការនឹកស្មានរបស់យើង។ នេះនឹងពង្រឹងទំនុកចិត្តរបស់យើងទៅលើលោកនៅពេលដែលយើងរង់ចាំដោយចិត្តអត់ធ្មត់ឲ្យលោកចាត់វិធានការសម្រាប់យើង។
សប្ដាហ៍ពីថ្ងៃទី៩-១៥ តុលា ២០១៧
១៥ របៀបដែលយើងដោះចេញម្ដងជាការស្រេចនូវបុគ្គលិកលក្ខណៈចាស់
សប្ដាហ៍ពីថ្ងៃទី១៦-២២ តុលា ២០១៧
២១ របៀបដែលយើងបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី ហើយបន្តរក្សាបុគ្គលិកលក្ខណៈថ្មីនោះ
អត្ថបទទី១ពន្យល់អំពីអត្ថន័យនៃការដោះចេញម្ដងជាការស្រេចនូវបុគ្គលិកលក្ខណៈចាស់ ហើយមូលហេតុដែលនេះជាការបន្ទាន់។ នៅអត្ថបទទី២ យើងនឹងរៀនអំពីគុណសម្បត្ដិមួយចំនួនដែលជាផ្នែកនៃបុគ្គលិកលក្ខណៈថ្មី ហើយរបៀបដែលយើងអាចបង្ហាញគុណសម្បត្ដិទាំងនេះក្នុងជីវិតនិងកិច្ចបម្រើរបស់យើង។