បញ្ជីអត្ថបទ
សប្ដាហ៍ពីថ្ងៃទី២៧ វិច្ឆិកា ២០១៧–ថ្ងៃទី៣ ធ្នូ ២០១៧
៣ ‹ចូរស្រឡាញ់ដោយការប្រព្រឹត្ត និងដោយសេចក្ដីពិត›
គ្រិស្តសាសនិកពិតមានសេចក្ដីស្រឡាញ់ដ៏ស្មោះ។ អត្ថបទនេះពន្យល់អំពីរបៀប៩យ៉ាងដែលយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដែល«គ្មានពុតត្បុត»។—កូរិនថូសទី២ ៦:៦
សប្ដាហ៍ពីថ្ងៃទី៤-១០ ធ្នូ ២០១៧
៩ សេចក្ដីពិតនាំឲ្យមាន‹ទំនាស់ មិនមែននាំឲ្យមានសន្ដិភាពទេ›
សាច់ញាតិរបស់យើងដែលមិនមែនជាអ្នកជឿប្រហែលជាប្រឆាំងនឹងយើងដោយសារយើងបម្រើព្រះយេហូវ៉ា។ នេះអាចធ្វើឲ្យជីវិតរបស់យើងពិបាក។ ក្នុងអត្ថបទនេះ យើងនឹងរៀនអំពីរបៀបដែលយើងអាចរក្សាសេចក្ដីសុខសាន្តក្នុងចិត្ត ហើយអាចស៊ូទ្រាំនឹងការប្រឆាំងពីក្រុមគ្រួសារ។
សប្ដាហ៍ពីថ្ងៃទី១១-១៧ ធ្នូ ២០១៧
១៥ តើអ្វីដែលព្រះបានបើកបង្ហាញឲ្យសាការីឃើញក្នុងគំនិតជាប់ទាក់ទងនឹងអ្នកយ៉ាងដូចម្ដេច?
សប្ដាហ៍ពីថ្ងៃទី១៨-២៤ ធ្នូ ២០១៧
២១ រទេះនិងមកុដដែលការពារអ្នក
ក្នុងអត្ថបទទាំងនេះយើងនឹងពិចារណាអំពីអ្វីដែលសាការីបានឃើញក្នុងគំនិតនៅលើកទី៦ ទី៧ និងទី៨។ អ្វីដែលគាត់បានឃើញក្នុងគំនិតនៅលើកទី៦និងទី៧នឹងជួយយើងឲ្យតម្លៃចំពោះឯកសិទ្ធិបម្រើក្នុងអង្គការដ៏ស្អាតស្អំរបស់ព្រះ។ អ្វីដែលសាការីបានឃើញក្នុងគំនិតនៅលើកទី៨នឹងបង្រៀនយើងអំពីរបៀបដែលព្រះយេហូវ៉ាជួយអ្នកបម្រើរបស់លោកឲ្យគោរពប្រណិប័តន៍លោកតាមរបៀបដ៏ត្រឹមត្រូវ។
២៧ ជីវប្រវត្ដិ ការធ្វើតាមអ្វីដែលព្រះយេហូវ៉ាសុំឲ្យយើងធ្វើនាំឲ្យយើងទទួលពរ