បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g19 លេខ ២ ទំ. ៦-៧
  • របៀបបង្រៀនកូនឲ្យមានចិត្តរាបទាប

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបបង្រៀនកូនឲ្យមានចិត្តរាបទាប
  • ភ្ញាក់រឭក! ២០១៩
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្វី​ជា​ចិត្ត​រាប​ទាប?
  • ហេតុ​អ្វី​ការ​មាន​ចិត្ត​រាប​ទាប​គឺ​សំខាន់?
  • របៀប​បង្រៀន​កូន​ឲ្យ​មាន​ចិត្ត​រាប​ទាប
  • ចូរចេះបន្ទាបខ្លួនដោយចិត្ដស្មោះ
    សៀវភៅស្តើងដែលមានអត្ថបទសិក្សាពីទស្សនាវដ្ដីប៉មយាម ភាគទី១
  • ព្រះយេហូវ៉ាឲ្យតម្លៃចំពោះអ្នកបម្រើលោកដែលមានចិត្តរាបទាប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • សូមកុំគិតថាខ្លួនមានតម្លៃលើសពីអ្វីដែលត្រូវគិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • លោកយេស៊ូបានធ្វើគំរូស្ដីអំពីចិត្ដរាបទាប
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០១៩
g19 លេខ ២ ទំ. ៦-៧
ក្មេងប្រុសម្នាក់កំពុងយកសំរាមដាក់ក្នុងធុង

មេ​រៀន​ទី២

របៀប​បង្រៀន​កូន​ឲ្យ​មាន​ចិត្ត​រាប​ទាប

តើ​អ្វី​ជា​ចិត្ត​រាប​ទាប?

មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​គឺ​គួរ​ឲ្យ​គោរព។ ពួក​គេ​មិន​មាន​អំណួត ហើយ​ពួក​គេ​ក៏​មិន​រំពឹង​ឲ្យ​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដូច​ជា​មនុស្ស​ពិសេស​ដែរ។ ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​អ្នក​ឯ​ទៀត ហើយ​សុខ​ចិត្ត​រៀន​ពី​ពួក​គេ។

មនុស្ស​ខ្លះ​គិត​ថា​មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ជា​មនុស្ស​ដែល​ទន់​ខ្សោយ។ តែ​តាម​ពិត ចិត្ត​រាប​ទាប​គឺ​ជា​ចំណុច​ខ្លាំង​មួយ​ដែល​ជួយ​មនុស្ស​ឲ្យ​ចេះ​ទទួល​ស្គាល់​កំហុស​និង​កម្រិត​សមត្ថភាព​របស់​ខ្លួន។

ហេតុ​អ្វី​ការ​មាន​ចិត្ត​រាប​ទាប​គឺ​សំខាន់?

  • ចិត្ត​រាប​ទាប​ជួយ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត។ សៀវភៅ​មួយ​រៀប​រាប់​ថា​៖ ​«​ជា​ទូ​ទៅ មនុស្ស​ដែល​មាន​ចិត្ត​រាប​ទាប​ងាយ​មាន​មិត្ត​ភក្ដិ​ជាង​»។ សៀវភៅ​នោះ​ក៏​រៀប​រាប់​ទៀត​ថា មនុស្ស​បែប​នោះ​«​ងាយ​ស្រួល​ជាង​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​និង​សេពគប់​ជា​មួយ​មនុស្ស​ឯ​ទៀត​»។ (​The Narcissism Epidemic​)

  • ចិត្ត​រាប​ទាប​ផ្ដល់​ប្រយោជន៍​ដល់​អនាគត​របស់​កូន​អ្នក។ ការ​រៀន​ឲ្យ​មាន​ចិត្ត​រាប​ទាប​នឹង​ជួយ​កូន​របស់​អ្នក​នៅ​ឥឡូវ​នេះ​និង​ពេល​ក្រោយ​មក។ តើ​ចិត្ត​រាប​ទាប​អាច​ជួយ​កូន​អ្នក​នៅ​ពេល​ក្រោយ​មក​យ៉ាង​ដូច​ម្ដេច? ជា​ឧទាហរណ៍ បើ​កូន​របស់​អ្នក​រៀន​ឲ្យ​មាន​មាន​ចិត្ត​រាប​ទាប​នៅ​ឥឡូវ​នេះ នោះ​ពេល​ពួក​គេ​ធំ​ឡើង ពួក​គេ​នឹង​ងាយ​ស្រួល​បាន​ការ​ងារ​ជាង។ គ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ​ឡេនណឺត សាត សរសេរ​ថា​៖ ​«​បើ​មនុស្ស​វ័យ​ក្មេង​លើក​សរសើរ​ខ្លួន​ឯង​ហួស​ហេតុ ហើយ​មិន​ទទួល​ស្គាល់​កម្រិត​សមត្ថភាព​របស់​ខ្លួន នោះ​នាំ​ឲ្យ​គាត់​មាន​អាកប្បកិរិយា​មិន​ល្អ​ពេល​គាត់​ត្រូវ​សម្ភាស​ការ​ងារ។ ប៉ុន្តែ មនុស្ស​វ័យ​ក្មេង​ដែល​បង្ហាញ​ថា​គាត់​ពិត​ជា​ចង់​ដឹង​អ្វី​ដែល​សំខាន់​ចំពោះ​អ្នក​ដែល​សម្ភាស​គាត់​សម្រាប់​ការ​ងារ នោះ​គាត់​នឹង​ទំនង​ជា​ទទួល​បាន​ការ​ងារ​នោះ​»។a

របៀប​បង្រៀន​កូន​ឲ្យ​មាន​ចិត្ត​រាប​ទាប

លើក​ទឹក​ចិត្ត​កូន​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង។

គោល​ការណ៍​គម្ពីរ​៖ ​«​ប្រសិន​បើ​អ្នក​ណា​គិត​ថា​ខ្លួន​សំខាន់ តែ​តាម​ពិត​ខ្លួន​មិន​មែន​ជា​អ្វី​សោះ អ្នក​នោះ​កំពុង​បញ្ឆោត​ខ្លួន​ហើយ​»។—កាឡាទី ៦:៣

  • កុំ​បង្រៀន​កូន​នូវ​ពាក្យ​ស្លោ​ក​ដែល​នាំ​ឲ្យ​ភាន់​ច្រឡំ។ ពាក្យ​សម្ដី​ដូច​ជា ​«​ក្ដី​ស្រមៃ​នឹង​ក្លាយ​ជា​ការ​ពិត​»​ និង​«​គេ​ថា​យ៉ាង​ណា​វា​មិន​សំខាន់ សំខាន់​ឲ្យ​តែ​ជឿ​ជាក់​ខ្លួន​ឯង​»​ ប្រហែល​ជា​ស្ដាប់​ទៅ​គួរ​ឲ្យ​ជំរុញ​ចិត្ត ក៏​ប៉ុន្តែ​ក្នុង​ជីវិត​ពិត​ប្រាកដ វា​មិន​តែង​តែ​កើត​ឡើង​ដូច​ពាក្យ​សម្ដី​ទាំង​នោះ​ឡើយ។ កូន​របស់​អ្នក​ទំនង​ជា​នឹង​ទទួល​ជោគ​ជ័យ​ជាង បើ​ពួក​គេ​មាន​គោល​ដៅ​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ព្យាយាម​សម្រេច​គោល​ដៅ​ទាំង​នោះ។

  • សរសើរ​ចំ​ៗ​ពេល​ឃើញ​កូន​ធ្វើ​អ្វី​មួយ​បាន​ល្អ។ ការ​គ្រាន់​តែ​ប្រាប់​កូន​ថា កូន​«​ពូកែ​ណាស់​»​ មិន​ជួយ​កូន​ឲ្យ​មាន​ចិត្ត​រាប​ទាប​ទេ។ សូម​សរសើរ​ចំ​ៗ។

  • ដាក់​កម្រិត​ទៅ​លើ​កូន​របស់​អ្នក​ក្នុង​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ទាក់​ទង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ភាគ​ច្រើន ក្នុង​បណ្ដាញ​សង្គម​ទាក់​ទង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត មនុស្ស​ចូល​ចិត្ត​លើក​សរសើរ​ខ្លួន​ឯង​និង​ប្រាប់​អំពី​អ្វី​អស្ចារ្យ​ដែល​ពួក​គេ​បាន​ធ្វើ។ ការ​ធ្វើ​ដូច្នេះ​គឺ​ផ្ទុយ​ពី​ការ​មាន​ចិត្ត​រាប​ទាប។

  • លើក​ទឹក​ចិត្ត​កូន​ឲ្យ​ឆាប់​សុំ​អភ័យ​ទោស។ ពេល​កូន​ធ្វើ​ខុស សូម​ជួយ​គាត់​ឲ្យ​ដឹង ហើយ​ឲ្យ​ទទួល​ស្គាល់​កំហុស​របស់​គាត់។

ចេះ​ឲ្យ​តម្លៃ​និង​បង្ហាញ​អំណរ​គុណ។

គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​បង្ហាញ​អំណរ​គុណ​»។—កូឡុស ៣:១៥

  • ឲ្យ​តម្លៃ​ចំពោះ​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត។ កូន​គួរ​រៀន​ឲ្យ​ចេះ​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​បាន​បង្កើត ហើយ​យល់​ថា​យើង​ត្រូវ​ការ​អ្វី​ជា​ច្រើន​ទាំង​នោះ​ដើម្បី​បន្ត​រស់​នៅ។ ជា​ឧទាហរណ៍ យើង​ត្រូវ​ការ​ខ្យល់​ដើម្បី​ដក​ដង្ហើម ទឹក​ដើម្បី​ផឹក និង​អាហារ​ដើម្បី​បរិភោគ។ សូម​ប្រើ​ឧទាហរណ៍​ទាំង​នេះ​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ចេះ​ឲ្យ​តម្លៃ កោត​ស្ងើច និង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះ​ដែល​បាន​បង្កើត​អ្វី​ៗ​ដ៏​អស្ចារ្យ​ទាំង​អស់​នោះ។

  • ឲ្យ​តម្លៃ​មនុស្ស​ឯ​ទៀត។ សូម​រំលឹក​កូន​ថា​មនុស្ស​គ្រប់​គ្នា​មាន​ចំណុច​ល្អ​ណា​មួយ​ដែល​ប្រសើរ​ជាង​គាត់ ហើយ​ជា​ជាង​ច្រណែន​អ្នក​ដែល​មាន​សមត្ថភាព​ឬ​ជំនាញ​ប្រសើរ​ជាង​គាត់ សូម​បង្ហាញ​គាត់​អំពី​របៀប​ដែល​គាត់​អាច​រៀន​ពី​ពួក​គេ។

  • បង្ហាញ​អំណរ​គុណ។ សូម​បង្រៀន​កូន​មិន​គ្រាន់​តែ​ឲ្យ​ចេះ​និយាយ​ពាក្យ​អរគុណ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ដោយ​បង្ហាញ​អំណរ​គុណ​ដ៏​ស្មោះ។ ការ​មាន​អំណរ​គុណ​ជួយ​យើង​ឲ្យ​រក្សា​ចិត្ត​រាប​ទាប។

បង្រៀន​កូន​របស់​អ្នក​ថា​ការ​ជួយ​អ្នក​ឯ​ទៀត​គឺ​ជា​ការ​ដ៏​ល្អ។

គោល​ការណ៍​គម្ពីរ​៖ ​«​បន្ទាប​ខ្លួន​ដោយ​ចាត់​ទុក​អ្នក​ឯ​ទៀត​ថា​ប្រសើរ​ជាង​ខ្លួន បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត មិន​ត្រូវ​គិត​អំពី​រឿង​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ​ទេ​»។—ភីលីព ២:៣, ៤

  • តម្រូវ​ឲ្យ​កូន​ជួយ​កិច្ច​ការ​ផ្ទះ។ បើ​អ្នក​មិន​ឲ្យ​កូន​ជួយ​កិច្ច​ការ​ផ្ទះ​សោះ នោះ​អ្នក​នឹង​ធ្វើ​ឲ្យ​គាត់​គិត​ថា​អ្វី​ដែល​គាត់​ចង់​ធ្វើ​គឺ​សំខាន់​ជាង។ កិច្ច​ការ​របស់​ក្រុម​គ្រួសារ​គួរ​តែ​សំខាន់​ជាង​ការ​លេង។ សូម​ប្រាប់​គាត់​ថា​អ្នក​ឯ​ទៀត​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពេល​គាត់​ជួយ​ធ្វើ​កិច្ច​ការ​ផ្ទះ ហើយ​ថា​អ្នក​ឯ​ទៀត​នឹង​ឲ្យ​តម្លៃ​និង​គោរព​គាត់​ដែល​បាន​ធ្វើ​កិច្ច​ការ​ទាំង​នោះ។

  • ប្រាប់​គាត់​ថា​ការ​ធ្វើ​អ្វី​សម្រាប់​អ្នក​ឯ​ទៀត​គឺ​ជា​ការ​ល្អ។ ការ​ធ្វើ​អ្វី​ដើម្បី​អ្នក​ឯ​ទៀត​នឹង​ជួយ​កូន​ឲ្យ​មាន​ភាព​ចាស់​ទុំ។ ហេតុ​នេះ សូម​លើក​ទឹក​ចិត្ត​កូន​របស់​អ្នក​ឲ្យ​រក​មើល​ពួក​អ្នក​ដែល​ត្រូវ​ការ​ជំនួយ។ សូម​ពិភាក្សា​ជា​មួយ​គាត់​អំពី​អ្វី​ដែល​គាត់​អាច​ធ្វើ​ដើម្បី​ជួយ​អ្នក​ទាំង​នោះ។ សូម​សរសើរ​និង​គាំ​ទ្រ​កូន​របស់​អ្នក​ពេល​ដែល​គាត់​កំពុង​ជួយ​អ្នក​ឯ​ទៀត។

a ដក​ស្រង់​ពី​សៀវភៅ The Collapse of Parent​in​g។

ក្មេងប្រុសម្នាក់កំពុងយកសំរាមដាក់ក្នុងធុង

បង្ហាត់​បង្រៀន​ចាប់​ពី​ឥឡូវ​នេះ

កូន​ដែល​ចេះ​ជួយ​ធ្វើ​កិច្ច​ការ​ផ្ទះ​គឺ​ទំនង​ជា​ចេះ​សហការ​ជា​មួយ​អ្នក​ឯ​ទៀត​ជាង​ពេល​ដែល​គាត់​ធំ​ឡើង

បង្រៀន​ដោយ​ទុក​គំរូ

  • តើ​ខ្ញុំ​ឲ្យ​កូន​របស់​ខ្ញុំ​ដឹង​ឬ​ទេ​ថា​ពេល​ខ្លះ​ខ្ញុំ​ក៏​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ឯ​ទៀត​ដែរ?

  • តើ​ខ្ញុំ​និយាយ​ល្អ​និង​ឲ្យ​តម្លៃ​ចំពោះ​អ្នក​ឯ​ទៀត​ឬ​ទេ ឬ​តើ​ខ្ញុំ​និយាយ​មើល​ងាយ​ពួក​គេ?

  • តើ​កូន​ខ្ញុំ​ឃើញ​ថា​ខ្ញុំ​ឲ្យ​តម្លៃ​ចំពោះ​ការ​ជួយ​អ្នក​ឯ​ទៀត​ឬ​ទេ?

ពាក្យ​សម្ដី​របស់​ឪ​ពុក​ម្ដាយ​ខ្លះ

ស្ត្រី​ម្នាក់​ឈ្មោះ​ខារិន​និយាយ​ថា​៖ ​«​កូន​ស្រី​យើង​ប្រាប់​យើង​អំពី​សិស្ស​រួម​ថ្នាក់​ម្នាក់​របស់​នាង​ដែល​កាច​ដាក់​អ្នក​ឯ​ទៀត ហើយ​គ្មាន​អ្នក​ណា​ចូល​ចិត្ត​សិស្ស​រួម​ថ្នាក់​នោះ​ទេ។ ខ្ញុំ​បាន​ប្រាប់​នាង​ឲ្យ​គិត​អំពី​អ្វី​ដែល​ក្មេង​ស្រី​នោះ​ប្រហែល​ជា​កំពុង​ឆ្លង​កាត់​នៅ​ឯ​ផ្ទះ។ តាម​ពិត មិន​មែន​មនុស្ស​គ្រប់​គ្នា​មាន​ជីវិត​ក្រុម​គ្រួសារ​ល្អ​នោះ​ទេ។ នោះ​បាន​ជួយ​កូន​ស្រី​យើង​ឲ្យ​យល់​ថា​នាង​មិន​មែន​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ទេ។ នាង​គ្រាន់​តែ​មាន​ស្ថានភាព​ល្អ​ជាង​តែ​ប៉ុណ្ណោះ​»។

ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ារៀអាណា​និយាយ​ថា​៖ ​«​យើង​លើក​ទឹក​ចិត្ត​កូន​ស្រី​យើង​ឲ្យ​ចូល​ចិត្ត​អ្វី​ដែល​ពួក​គេ​រៀន​នៅ​សាលា ហើយ​ឲ្យ​ខំ​ប្រឹង​រៀន​ដោយ​មិន​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត។ យើង​ចង់​ឲ្យ​ពួក​គេ​ដឹង​ថា​យើង​ដែល​ជា​ឪ​ពុក​ម្ដាយ​ក៏​មិន​ប្រៀប​ធៀប​ខ្លួន​នឹង​អ្នក​ឯ​ទៀត​ដែរ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក