បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g19 លេខ ២ ទំ. ១៤-១៥
  • ការបង្រៀនកូនអំពីគោលការណ៍សីលធម៌

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ការបង្រៀនកូនអំពីគោលការណ៍សីលធម៌
  • ភ្ញាក់រឭក! ២០១៩
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​អ្វី​ជា​គោល​ការណ៍​សីលធម៌?
  • ហេតុ​អ្វី​ការ​មាន​គោល​ការណ៍​សីលធម៌​គឺ​សំខាន់?
  • របៀប​បង្រៀន​កូន​ឲ្យ​មាន​គោល​ការណ៍​សីលធម៌
  • ៧ គោលការណ៍
    ភ្ញាក់រឭក! ២០១៨
  • របៀបធ្វើជាឪពុកម្ដាយដ៏ល្អ
    ភ្ញាក់រឭក! ២០១២
  • អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​៖ អ្វី​ដែល​ជួយ​ណែនាំ​មនុស្ស​ជា​ច្រើន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៤
  • គន្លឹះសុភមង្គលគ្រួសារ ចូរអប់រំកូនរបស់អ្នកឲ្យមានគោលការណ៍សីលធម៌ក្នុងខ្លួន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០១៩
g19 លេខ ២ ទំ. ១៤-១៥
ក្មេងស្រីម្នាក់កំពុងមើលម្ដាយរបស់នាងរើសកាបូបដែលបានជ្រុះ ហើយជូនទៅស្ត្រីដែលជាម្ចាស់កាបូបវិញ

មេ​រៀន​ទី​៦

ការ​បង្រៀន​កូន​អំពី​គោល​ការណ៍​សីលធម៌

តើ​អ្វី​ជា​គោល​ការណ៍​សីលធម៌?

មនុស្ស​ដែល​មាន​គោល​ការណ៍​សីលធម៌​យល់​ច្បាស់​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ គោល​ការណ៍​សីលធម៌​របស់​ពួក​គេ​មិន​មែន​ជា​អារម្មណ៍​ដែល​ពួក​គេ​មាន​តែ​មួយ​ភ្លែត​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ មនុស្ស​បែប​នោះ​មាន​គោល​ការណ៍​ច្បាស់​លាស់​ដើម្បី​ដឹក​នាំ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ សូម្បី​តែ​ពេល​ដែល​អ្នក​ឯ​ទៀត​មិន​ឃើញ​ក្ដី។

ហេតុ​អ្វី​ការ​មាន​គោល​ការណ៍​សីលធម៌​គឺ​សំខាន់?

កូន​អាច​ឮ​អំពី​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ផ្សេង​ៗ​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ពី​មនុស្ស​ដែល​នៅ​សាលា ចម្រៀង​ដែល​ពួក​គេ​ស្ដាប់ ឬ​ភាពយន្ត​និង​កម្ម​វិធី​ទូរទស្សន៍​ដែល​ពួក​គេ​ទស្សនា​ជា​ដើម។ ឥទ្ធិពល​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​សង្ស័យ​ទៅ​លើ​សេចក្ដី​បង្រៀន​ដែល​ពួក​គេ​បាន​ទទួល​ស្តី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។

នេះ​ជា​បញ្ហា​ធំ​សម្រាប់​កូន​ដែល​ស្ថិត​ក្នុង​វ័យ​ជំទង់។ សៀវភៅ​មួយ​រៀប​រាប់​ថា នៅ​គ្រា​នោះ ពួក​គេ​«​ត្រូវ​យល់​ថា​មនុស្ស​ជា​ច្រើន​នឹង​បង្ខិត​បង្ខំ​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ដែល​ផ្គាប់​ចិត្ត​អ្នក​ឯ​ទៀត ហេតុ​នេះ​ពួក​គេ​ត្រូវ​រៀន​ធ្វើ​ការ​សម្រេច​ចិត្ត​ឲ្យ​សម​ស្រប​នឹង​គោល​ការណ៍​និង​ជម្រើស​របស់​ខ្លួន ទោះ​ជា​ការ​ធ្វើ​ដូច្នេះ​គឺ​ផ្ទុយ​ពី​មិត្ត​ភក្ដិ​របស់​ពួក​គេ​ក្ដី​»។ (​Beyond the Big Talk​) ដូច្នេះ ឪ​ពុក​ម្ដាយ​ត្រូវ​ចាប់​ផ្ដើម​បង្ហាត់​បង្រៀន​កូន​មុន​ពួក​គេ​មាន​វ័យ​ជំទង់។

របៀប​បង្រៀន​កូន​ឲ្យ​មាន​គោល​ការណ៍​សីលធម៌

បង្រៀន​ឲ្យ​ច្បាស់​លាស់​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។

គោល​ការណ៍​គម្ពីរ​៖ ​«​មនុស្ស​ពេញ​វ័យ​ដែល​បាន​ប្រើ​ប្រាស់​សមត្ថភាព​យល់​ដឹង ហើយ​ហេតុ​នេះ​សមត្ថភាព​នោះ​បាន​ត្រូវ​បង្វឹក​បង្ហាត់​ដើម្បី​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ​»។—ហេប្រឺ ៥:១៤

  • ប្រាប់​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ ក្នុង​ស្ថានភាព​ប្រចាំ​ថ្ងៃ សូម​លើក​ឡើង​អំពី​ភាព​ខុស​គ្នា​រវាង​អ្វី​ខុស​និង​អ្វី​ត្រូវ​ដូច​ជា​៖ ​«​នេះ​ស្មោះ​ត្រង់ នោះ​មិន​ស្មោះ​ត្រង់​»។ ​«​នេះ​សប្បុរស នោះ​មិន​សប្បុរស​»។ ក្រោយ​មក កូន​របស់​អ្នក​នឹង​ស្គាល់​ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​និង​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ ហើយ​ដឹង​អំពី​អ្វី​ដែល​គួរ​ប្រព្រឹត្ត​និង​មិន​គួរ​ប្រព្រឹត្ត។

  • ពន្យល់​មូលហេតុ​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ ជា​ឧទាហរណ៍ សូម​សួរ​សំណួរ​ដូច​ជា​៖ ហេតុ​អ្វី​យើង​គួរ​ស្មោះ​ត្រង់? តើ​ការ​កុហក​អាច​បង្ខូច​ចំណង​មិត្តភាព​យ៉ាង​ដូច​ម្ដេច? ហេតុ​អ្វី​ការ​លួច​គឺ​ខុស? សូម​វែក​ញែក​យ៉ាង​សម​ហេតុ​ផល​ជា​មួយ​កូន​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។

  • ប្រាប់​អំពី​មូលហេតុ​ដែល​ការ​មាន​គោល​ការណ៍​សីលធម៌ គឺ​មាន​ប្រយោជន៍។ អ្នក​អាច​និយាយ​ថា​៖ ​«​បើ​កូន​ស្មោះ​ត្រង់ មនុស្ស​ឯ​ទៀត​នឹង​ទុក​ចិត្ត​កូន​»​ ឬ​«​បើ​កូន​មាន​ចិត្ត​សប្បុរស មនុស្ស​គ្រប់​គ្នា​នឹង​ចូល​ចិត្ត​រាប់​អាន​កូន​»។

សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​មនុស្ស​ឯ​ទៀត​ឃើញ​ថា​ក្រុម​គ្រួសារ​ទាំង​មូល​រស់​នៅ​ស្រប​តាម​គោល​ការណ៍​សីលធម៌​ដូច​គ្នា។

គោល​ការណ៍​គម្ពីរ​៖ ​«​ចូរ​ស​ឲ្យ​ឃើញ​ជា​និច្ច​ថា​អ្នក​ជា​មនុស្ស​បែប​ណា​»។—កូរិនថូស​ទី២ ១៣:៥

  • អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​គួរ​តែ​ធ្វើ​តាម​គោល​ការណ៍​សីលធម៌​ដូច​គ្នា ដើម្បី​ឲ្យ​អ្នក​អាច​និយាយ​យ៉ាង​ពិត​ត្រង់​ថា​៖

    • ​«​ក្រុម​គ្រួសារ​យើង​មិន​កុហក​ទេ​»។

    • ​«​យើង​មិន​វាយ​អ្នក​ឯ​ទៀត ឬ​ស្រែក​គំហក​ដាក់​គេ​ទេ​»។

    • ​«​យើង​មិន​ពោល​ពាក្យ​ប្រមាថ ឬ​និយាយ​គំរោះ​គំរើយ​ដាក់​អ្នក​ណា​ឡើយ​»។

កូន​របស់​អ្នក​នឹង​ឃើញ​ថា​គោល​ការណ៍​សីលធម៌​មិន​គ្រាន់​តែ​ជា​ច្បាប់​ដែល​ត្រូវ​ធ្វើ​តាម​ប៉ុណ្ណោះ តែ​ជា​អ្វី​ដែល​បង្ហាញ​អំពី​អត្តសញ្ញាណ​របស់​ក្រុម​គ្រួសារ។

  • ជា​រឿយ​ៗ សូម​ពិភាក្សា​អំពី​គោល​ការណ៍​របស់​ក្រុម​គ្រួសារ​ជា​មួយ​នឹង​កូន​របស់​អ្នក។ អ្នក​អាច​បង្រៀន​កូន​របស់​អ្នក​តាម​រយៈ​អ្វី​ដែល​កើត​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ អ្នក​អាច​ប្រៀប​ធៀប​គោល​ការណ៍​របស់​អ្នក​ជា​មួយ​នឹង​គោល​ការណ៍​ដែល​គេ​និយាយ​នៅ​ក្នុង​ទូរទស្សន៍​ឬ​នៅ​សាលា។ សូម​សួរ​កូន​របស់​អ្នក​នូវ​សំណួរ​ដូច​ត​ទៅ​៖ ​«​តើ​កូន​នឹង​ធ្វើ​យ៉ាង​ណា?​»​ ​«​តើ​ក្រុម​គ្រួសារ​យើង​នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច?​»​

ពង្រឹង​ការ​តាំង​ចិត្ត​របស់​ពួក​គេ​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។

គោល​ការណ៍​គម្ពីរ​៖ ​«​កុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​សមត្ថភាព​វិនិច្ឆ័យ​ផ្ដន្ទា​ទោស​ឡើយ​»។—ពេត្រុស​ទី១ ៣:១៦

  • សរសើរ​ការ​ប្រព្រឹត្ត​ត្រឹម​ត្រូវ។ ពេល​ណា​ឃើញ​កូន​ប្រព្រឹត្ត​ត្រឹម​ត្រូវ សូម​សរសើរ​គាត់ ហើយ​ពន្យល់​មូលហេតុ។ ជា​ឧទាហរណ៍ អ្នក​អាច​និយាយ​ថា​៖ ​«​កូន​ស្មោះ​ត្រង់ ប៉ា​និង​ម៉ាក់​មាន​មោទនភាព​ចំពោះ​កូន​ណាស់​»។ បើ​កូន​របស់​អ្នក​សារភាព​កំហុស សូម​សរសើរ​គាត់​ដោយ​ស្មោះ​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​គាត់​មុន​នឹង​កែ​តម្រង់​គាត់។

  • កែ​តម្រង់​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។ សូម​ជួយ​កូន​របស់​អ្នក​ឲ្យ​ចេះ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ។ កូន​គួរ​ដឹង​ថា​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​គឺ​ខុស ហើយ​ថា​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​គឺ​ខុស​គ្នា​យ៉ាង​ណា​នឹង​ការ​ប្រព្រឹត្ត​របស់​ក្រុម​គ្រួសារ។ ឪ​ពុក​ម្ដាយ​ខ្លះ​មិន​ប្រាប់​កូន​ពេល​ពួក​គេ​បាន​ធ្វើ​ខុស​នោះ​ទេ ព្រោះ​ឪ​ពុក​ម្ដាយ​ខ្លាច​ថា​កូន​អន់​ចិត្ត ក៏​ប៉ុន្តែ​ការ​និយាយ​ជា​មួយ​កូន​អំពី​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​របស់​ពួក​គេ​នឹង​ជួយ​កូន​របស់​អ្នក​ឲ្យ​មាន​សមត្ថភាព​ដើម្បី​សម្គាល់​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ហើយ​ជួយ​ពួក​គេ​មិន​ឲ្យ​ធ្វើ​ខុស​ម្ដង​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។

ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​របៀប​អប់រំ​កូន សូម​ចូល​គេហទំព័រ​jw.org/km។

ក្មេងស្រីម្នាក់កំពុងមើលម្ដាយរបស់នាងរើសកាបូបដែលបានជ្រុះ ហើយជូនទៅស្ត្រីដែលជាម្ចាស់កាបូបវិញ

បង្ហាត់​បង្រៀន​ចាប់​ពី​ឥឡូវ​នេះ

បើ​កូន​ឃើញ​ថា​ឪ​ពុក​ម្ដាយ​របស់​ពួក​គេ​ជា​មនុស្ស​ទៀង​ត្រង់ នោះ​ជួយ​ពួក​គេ​ឲ្យ​ទៅ​ជា​មនុស្ស​ទៀង​ត្រង់​ដែរ សូម្បី​តែ​ពេល​ពួក​គេ​មិន​នៅ​ជា​មួយ​ឪ​ពុក​ម្ដាយ​ក៏​ដោយ

បង្រៀន​ដោយ​ទុក​គំរូ

  • តើ​កូន​របស់​ខ្ញុំ​ឃើញ​ថា​ការ​ប្រព្រឹត្ត​និង​ពាក្យ​សម្ដី​របស់​ខ្ញុំ​បង្ហាញ​ថា​ខ្ញុំ​រស់​នៅ​ស្រប​តាម​គោល​ការណ៍​ដែល​សំខាន់​ចំពោះ​ក្រុម​គ្រួសារ​យើង​ឬ​ទេ?

  • តើ​ខ្ញុំ​និង​គូ​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​បង្រៀន​អំពី​គោល​ការណ៍​ដូច​គ្នា​ទៅ​កូន​ឬ​ទេ?

  • តើ​ជួន​កាល​ខ្ញុំ​និយាយ​ឬ​គិត​ថា ‹ច្បាប់​នេះ​មិន​មែន​សម្រាប់​ខ្ញុំ​ទេ តែ​សម្រាប់​តែ​កូន​ប៉ុណ្ណោះ›ឬ​ទេ?

ពាក្យ​សម្ដី​របស់​ឪ​ពុក​ម្ដាយ​ខ្លះ

ស្ត្រី​ម្នាក់​ឈ្មោះ​នីខូល​និយាយ​ថា​៖ ​«​យើង​បាន​និយាយ​ជា​មួយ​កូន​យើង​អំពី​ប្រយោជន៍​ដែល​មនុស្ស​ឯ​ទៀត​ទទួល​ពេល​ពួក​គេ​បាន​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ យើង​ក៏​បាន​និយាយ​ជា​មួយ​កូន​អំពី​ផល​វិបាក​ដែល​កើត​ឡើង​ដល់​អ្នក​ដែល​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ត្រឹម​ត្រូវ​ផង​ដែរ។ ពេល​កូន​យើង​ប្រាប់​យើង​អំពី​មនុស្ស​ដែល​មាន​អាយុ​ស្រករ​នឹង​ពួក​គេ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ត្រឹម​ត្រូវ យើង​បាន​ពិចារណា​រឿង​នោះ​ជា​មួយ​នឹង​ពួក​គេ ដើម្បី​មិន​ឲ្យ​ពួក​គេ​ដើរ​ផ្លូវ​ខុស​ដូច​អ្នក​ទាំង​នោះ​»។

ស្ត្រី​ម្នាក់​ឈ្មោះ​យ៉ូឡេនដា​និយាយ​ថា​៖ ​«​ពេល​កូន​ស្រី​យើង​នៅ​តូច យើង​បាន​ប្រាប់​នាង​ថា​នាង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ពីរ មួយ​គឺ​ល្អ ហើយ​មួយ​ទៀត​គឺ​អាក្រក់។ យើង​ក៏​បាន​ពន្យល់​នាង​អំពី​លទ្ធផល​នៃ​ការ​សម្រេច​ចិត្ត​នីមួយ​ៗ។ ចាប់​ពី​ពេល​នោះ នាង​បាន​រៀន​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ មេ​រៀន​សំខាន់​គឺ​យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ច្រើន​ក្នុង​ជីវិត មិន​ថា​យើង​មាន​អាយុ​ប៉ុន្មាន​នោះ​ទេ​»។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក