ជំនួយថែមទៀតសម្រាប់ឪពុកម្ដាយ
លោកអ្នកប្រហែលជាបានកត់សម្គាល់ហើយថា យោបល់ក្នុងទស្សនាវដ្ដីនេះគឺមានមូលដ្ឋានពីគម្ពីរ។ គម្ពីរមានការណែនាំល្អបំផុតសម្រាប់សមាជិកម្នាក់ៗក្នុងក្រុមគ្រួសារដើម្បីមានជីវិតរស់នៅដោយសប្បាយរីករាយ។ គោលការណ៍ក្នុងគម្ពីរអាចជួយបង្កើនសមត្ថភាពយល់ដឹងនិងសមត្ថភាពរិះគិតរបស់យើង។—សុភាសិត ១:១-៤
គម្ពីរក៏មានចម្លើយអំពីសំណួរសំខាន់ៗក្នុងជីវិតដូចជា៖
យើងសូមអញ្ជើញលោកអ្នកឲ្យពិនិត្យមើលគម្ពីរដោយខ្លួនលោកអ្នកផ្ទាល់ដើម្បីស្វែងយល់ចម្លើយចំពោះសំណួរទាំងនេះនិងសំណួរជាច្រើនទៀត។ សូមទស្សនាវីដេអូហេតុអ្វីគួររៀនគម្ពីរ? ដោយចូលគេហទំព័រjw.org/km។