បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • g21 លេខ ៣ ទំ. ១៤-១៥
  • ហេតុអ្វីចម្លើយស្ដីអំពីរឿងនេះគឺសំខាន់?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ហេតុអ្វីចម្លើយស្ដីអំពីរឿងនេះគឺសំខាន់?
  • ភ្ញាក់រឭក! ២០២១
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ជីវិត​របស់​អ្នក​កាន់​តែ​មាន​ន័យ​ខ្លឹម​សារ
  • ទទួល​ការ​ណែនាំ​ល្អ​ដែល​អាច​ជួយ​អ្នក​នៅ​ឥឡូវ​នេះ
  • ទទួល​ចម្លើយ​ចំពោះ​សំណួរ​ដែល​អ្នក​មាន
  • មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត
  • តើអ្វីជាសេចក្ដីពិតអំពីព្រះ?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • គម្ពីរផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • គម្ពីរផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យ
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! មេរៀនបឋមពីគម្ពីរ
  • តើព្រះពិតជាអ្នកណា?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
មើលបន្ថែមទៀត
ភ្ញាក់រឭក! ២០២១
g21 លេខ ៣ ទំ. ១៤-១៥
មិត្តភក្ដិមួយក្រុមកោតស្ងើចសត្វដែលទំលើដើមឈើ។

ហេតុ​អ្វី​ចម្លើយ​ស្ដី​អំពី​រឿង​នេះ​គឺ​សំខាន់?

ហេតុ​អ្វី​ការ​មាន​ឬ​មិន​មាន​អ្នក​បង្កើត​គឺ​សំខាន់? បើ​មាន​ភ័ស្តុតាង​ជួយ​អ្នក​ឲ្យ​ជឿ​ជាក់​ថា​មាន​ព្រះ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ដ៏​ខ្លាំង​ក្លា​មែន ប្រហែល​ជា​អ្នក​ចង់​ពិនិត្យ​មើល​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​គម្ពីរ​ពិត​ជា​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក។ បើ​អ្នក​ទុក​ចិត្ត​អ្វី​ដែល​គម្ពីរ​ចែង នោះ​អ្នក​នឹង​ទទួល​ប្រយោជន៍​ដូច​ខាង​ក្រោម។

ជីវិត​របស់​អ្នក​កាន់​តែ​មាន​ន័យ​ខ្លឹម​សារ

គម្ពីរ​ចែង​ថា: ​«​[​ព្រះ​]​បាន​ធ្វើ​ល្អ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​ធ្វើ​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ពី​លើ​មេឃ​និង​ធ្វើ​ឲ្យ​មាន​រដូវ​ដែល​សម្បូរ​ភោគ​ផល ហើយ​ឲ្យ​អាហារ​ជា​បរិបូរ​និង​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់​គ្នា​ពោរ​ពេញ​ទៅ​ដោយ​ក្ដី​រីករាយ​»។—សកម្មភាព ១៤:១៧

នេះ​មាន​ន័យ​ថា: អ្វី​គ្រប់​យ៉ាង​នៅ​ក្នុង​ធម្មជាតិ​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​គឺ​ជា​អំណោយ​ដែល​មក​ពី​អ្នក​បង្កើត។ អ្នក​នឹង​មាន​ចិត្ត​ដឹង​គុណ​កាន់​តែ​ច្រើន​ថែម​ទៀត​ពេល​ដែល​អ្នក​ដឹង​ថា អ្នក​ដែល​បាន​ផ្ដល់​អំណោយ​នោះ​ស្រឡាញ់​អ្នក​ខ្លាំង​ប៉ុណ្ណា។

ទទួល​ការ​ណែនាំ​ល្អ​ដែល​អាច​ជួយ​អ្នក​នៅ​ឥឡូវ​នេះ

គម្ពីរ​ចែង​ថា: ​«​កូន​នឹង​បាន​យល់​សេចក្ដី​សុចរិត​និង​យុត្តិធម៌ គឺ​កូន​នឹង​បាន​ស្គាល់​ផ្លូវ​ល្អ​សព្វ​គ្រប់​»។—សុភាសិត ២:៩

នេះ​មាន​ន័យ​ថា: ក្នុង​នាម​ជា​អ្នក​បង្កើត​របស់​អ្នក ព្រះ​ដឹង​អ្វី​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ឲ្យ​អ្នក​អាច​មាន​ជីវិត​ដែល​មាន​សុភមង្គល។ ដោយ​ពិនិត្យ​ពិចារណា​គម្ពីរ អ្នក​អាច​រៀន​អ្វី​ជា​ច្រើន​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​នៅ​ឥឡូវ​នេះ។

ទទួល​ចម្លើយ​ចំពោះ​សំណួរ​ដែល​អ្នក​មាន

គម្ពីរ​ចែង​ថា: ​«​កូន​នឹង​រក​ឃើញ​ចំណេះ​អំពី​ព្រះ​»។—សុភាសិត ២:៥

នេះ​មាន​ន័យ​ថា: ការ​ដឹង​ថា​ពិត​ជា​មាន​អ្នក​បង្កើត​មែន​អាច​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​ដូច​ជា​៖ តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត? ហេតុ​អ្វី​មាន​ទុក្ខ​វេទនា​ច្រើន​ម្ល៉េះ? តើ​មាន​អ្វី​កើត​ឡើង​ពេល​យើង​ស្លាប់? អ្នក​អាច​ទទួល​ចម្លើយ​យ៉ាង​គាប់​ចិត្ត​ពី​គម្ពីរ។

មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អនាគត

គម្ពីរ​ចែង​ថា: ​«​ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ‹ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​នូវ​គំនិត​ដែល​ខ្ញុំ​កំពុង​គិត​ចំពោះ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សុខ​សាន្ត មិន​មែន​សេចក្ដី​វេទនា​ទេ ហើយ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​សង្ឃឹម​និង​អនាគត​ល្អ​ប្រសើរ›​»។—យេរេមា ២៩:១១

សូម​ទស្សនា​វីដេអូ​ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​គម្ពីរ​បរិសុទ្ធ​គឺ​មក​ពី​ព្រះ? និង​តើ​អ្នក​ណា​ជា​អ្នក​និពន្ធ​គម្ពីរ​បរិសុទ្ធ? នៅ​jw.org/km។

នេះ​មាន​ន័យ​ថា: ព្រះ​សន្យា​ថា​នៅ​ថ្ងៃ​អនាគត លោក​នឹង​បំបាត់​ចោល​អំពើ​ទុច្ចរិត សេចក្ដី​វេទនា ហើយ​ថែម​ទាំង​សេចក្ដី​ស្លាប់​ផង​ដែរ។ ពេល​ដែល​អ្នក​ទុក​ចិត្ត​លើ​សេចក្ដី​សន្យា​របស់​ព្រះ សេចក្ដី​សង្ឃឹម​របស់​អ្នក​ចំពោះ​អនាគត​បែប​នោះ នឹង​ជួយ​អ្នក​ឲ្យ​ប្រឈម​មុខ​នឹង​បញ្ហា​ដោយ​ចិត្ត​ក្លាហាន។

របៀប​ដែល​មនុស្ស​ខ្លះ​ទទួល​ប្រយោជន៍​ពី​ការ​ជឿ​ថា​មាន​អ្នក​បង្កើត

ស៊ីនឌី

​«​ខ្ញុំ​តែង​តែ​កោត​ស្ងើច​ពេល​ដែល​ខ្ញុំ​ឃើញ​របៀប​ដែល​ព្រះ​ជួយ​យើង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត។ លោក​ជួយ​យើង​ឲ្យ​ដឹង​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង របៀប​ដែល​យើង​អាច​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត រហូត​ដល់​របៀប​ដែល​យើង​អាច​ក្លាយ​ទៅ​ជា​មិត្ត​របស់​លោក​»។—ស៊ីនឌី សហរដ្ឋ​អាម៉េរិក

អេលីស

​«​ជំនឿ​របស់​ខ្ញុំ​ទៅ​លើ​អ្នក​បង្កើត ធ្វើ​ឲ្យ​ខ្ញុំ​មាន​ជីវិត​ដែល​គាប់​ចិត្ត​និង​មាន​ន័យ​ខ្លឹម​សារ។ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ធុញ​ថប់​ឡើយ ព្រោះ​តែង​តែ​មាន​អ្វី​ជា​ច្រើន​ដែល​ខ្ញុំ​ត្រូវ​រៀន​អំពី​ព្រះ ការ​បង្កើត​របស់​លោក និង​បណ្ដាំ​របស់​លោក​»។—អេលីស ប្រទេស​បារាំង

ភីធើ

​«​ការ​ធ្វើ​តាម​អ្វី​ដែល​អ្នក​បង្កើត​បាន​បង្រៀន​យើង​តាម​រយៈ​គម្ពីរ នោះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ជាង ជួយ​ខ្ញុំ​មិន​ឲ្យ​រិះ​គន់​អ្នក​ឯ​ទៀត បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន​ជាង និង​ចេះ​ស្កប់​ចិត្ត។ នោះ​ក៏​បាន​ជួយ​ខ្ញុំ​ឲ្យ​ក្លាយ​ជា​ឪពុក​ល្អ​ជាង​ដែរ​»។—ភីធើ ប្រទេស​ហូឡង់

លីស

​«​ពេល​មុន ជីវិត​របស់​ខ្ញុំ​គឺ​គ្រាន់​តែ​ញ៉ាំ គេង ហើយ​ទៅ​ធ្វើ​ការ​ឲ្យ​ទាន់​ពេល​តែ​ប៉ុណ្ណោះ។ ខ្ញុំ​តាន​តឹង​ចិត្ត​រហូត! ប៉ុន្តែ ឥឡូវ​ខ្ញុំ​ឃើញ​ថា​ជីវិត​ជា​អំណោយ​ដ៏​អស្ចារ្យ​មួយ នេះ​មាន​ន័យ​ថា​យើង​គួរ​សប្បាយ​និង​ឲ្យ​តម្លៃ​ចំពោះ​ជីវិត​»។—លីស ប្រទេស​អេស្តូនី

អេឌ្រាន

​«​ខ្ញុំ​ជា​មនុស្ស​ដែល​ខ្វល់​ខ្វាយ​ច្រើន។ ប៉ុន្តែ​ការ​ដឹង​ថា អំពើ​ទុច្ចរិត ភាព​អយុត្តិធម៌ និង​ទុក្ខ​វេទនា​នឹង​មាន​ទី​បញ្ចប់ នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ​»។—អេឌ្រាន ប្រទេស​បារាំង

សូម​រៀន​ពី​របៀប​ដែល​គម្ពីរ​ឆ្លើយ​សំណួរ​សំខាន់​ៗ​ស្ដី​អំពី​ជីវិត។ សូម​ទស្សនា​វីដេអូ​ហេតុ​អ្វី​គួរ​រៀន​គម្ពីរ? វីដេអូ​ពេញ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក