ពាក្យផ្ដើម
លោកអ្នកមិនចាំបាច់ត្រូវធ្វើជាអ្នកវិទ្យាសាស្ត្រ ដើម្បីដឹងថាមានអ្វីៗជាច្រើនដែលកំពុងបង្ខូចផែនដីយើងនោះទេ។ ទឹកសាប សមុទ្រ ព្រៃឈើ ហើយសូម្បីតែខ្យល់អាកាសក៏កំពុងត្រូវបង្ខូចដែរ។ តើផែនដីរបស់យើងនឹងនៅស្ថិតស្ថេរឬទេ? សូមរៀនអំពីមូលហេតុដែលលោកអ្នកអាចមានសេចក្ដីសង្ឃឹមចំពោះថ្ងៃអនាគត។