បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៥៦
  • សូល—ស្ដេចទីមួយនៃសាសន៍ស្រាអែល

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សូល—ស្ដេចទីមួយនៃសាសន៍ស្រាអែល
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ស្ដេចដំបូងរបស់ជនជាតិអ៊ីស្រាអែល
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • គោលសំខាន់ៗពីសៀវភៅសាំយូអែលទី១
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • លោកយេស៊ូជ្រើសរើសសុល
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • សេចក្ដីសង្ខេបពីសាំយូអែលទី១
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៥៦

៥៦

សូល​—​ស្តេច​ទី​មួយ​នៃ​សាសន៍​អ៊ីស្រាអែល

សូម​មើល​លោក​សាំយូអែល​កំពុង​តែ​ចាក់​ប្រេង​ទៅ​លើ​ក្បាល​បុរស​នេះ។ នេះ​ជា​អ្វី​ដែល​គេ​ធ្លាប់​ធ្វើ​ដល់​បុគ្គល​ម្នាក់ ដើម្បី​សម្ដែង​ថា គាត់​ត្រូវ​បាន​គេ​រើស​តាំង​ឲ្យ​ធ្វើ​ជា​ស្តេច។ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ប្រាប់​លោក​សាំយូអែល ឲ្យ​ចាក់​ប្រេង​ទៅ​លើ​ក្បាល​របស់​សូល។ នេះ​ជា​ប្រេង​ពិសេស​ដែល​មាន​ក្លិន​ក្រអូប​ឈ្ងុយ។

សូល​ពុំ​បាន​គិត​ថា គាត់​ល្អ​សម​នឹង​ធ្វើ​ជា​ស្តេច​នោះ​ទេ។ គាត់​ប្រាប់​លោក​សាំយូអែល​ថា ‹ខ្ញុំ​មក​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន ជា​កុលសម្ព័ន្ធ​តូច​ជាង​គេ​ក្នុង​ស្រុក​អ៊ីស្រាអែល។ ចុះ​ហេតុ​អ្វី​បាន​ជា​លោក​មាន​ប្រសាសន៍​ថា​ខ្ញុំ​នឹង​ទៅ​ជា​ស្តេច​ដូច្នេះ›? ព្រះ​យេហូវ៉ា​សព្វ​ព្រះ​ហឫទ័យ​នឹង​សូល ពីព្រោះ​គាត់​មិន​ធ្វើ​ពុត​ជា​អ្នក​ធំ​ដុំ​និង​សំខាន់​នោះ​ទេ។ ដោយ​ហេតុ​នេះ​ហើយ បាន​ជា​ទ្រង់​រើស​តាំង​គាត់​ឲ្យ​ធ្វើ​ជា​ស្តេច​នោះ។

ប៉ុន្តែ សូល​មិន​មែន​ជា​បុរស​ក្រ ឬ​មាន​មាឌ​តូច​ទេ។ គាត់​មក​ពី​គ្រួសារ​ដ៏​ស្តុកស្តម្ភ​មួយ ហើយ​គាត់​ជា​បុរស​មាឌ​ខ្ពស់​យ៉ាង​សង្ហា​ម្នាក់។ គាត់​ខ្ពស់​ជាង​មនុស្ស​ផ្សេងៗ​ទៀត​ទាំង​អស់​ក្នុង​ស្រុក​អ៊ីស្រាអែល ប្រមាណ​៣០​ស.ម.! សូល​ជា​អ្នក​រត់​លឿន​ណាស់ ហើយ​ក៏​ជា​បុរស​ខ្លាំង​ពូកែ​ម្នាក់​ដែរ។ ប្រជាជន​មាន​ចិត្ត​រីករាយ​ណាស់ ដែល​ព្រះ​យេហូវ៉ា​បាន​រើស​តាំង​សូល​ឲ្យ​ធ្វើ​ជា​ស្តេច​នោះ។ ប្រជាជន​ក៏​ចាប់​បន្លឺ​វា​ចារ​ឡើង​ថា៖ ‹សូម​ឲ្យ​ព្រះ​មហាក្សត្រ​មាន​ព្រះ​ជន្មាយុ​យឺន​យូរ›!

ពួក​សត្រូវ​នៃ​សាសន៍​អ៊ីស្រាអែល​នៅ​តែ​ខ្លាំង​ជា​និច្ច។ ពួក​គេ​នៅ​តែ​បង្ក​រឿង​ជា​ច្រើន​ជា​មួយ​នឹង​ប្រជាជន​អ៊ីស្រាអែល។ មិន​យូរ​ប៉ុន្មាន ក្រោយ​ពី​សូល​បាន​ទៅ​ជា​ស្តេច ពួក​សាសន៍​អាំម៉ូន​បាន​លើក​ទ័ព​មក​ប្រយុទ្ធ​នឹង​ពួក​គេ។ ប៉ុន្តែ​សូល​បាន​ប្រមូល​រើស​កង​ទ័ព​បាន​យ៉ាង​ធំ​មួយ ហើយ​ទ្រង់​ក៏​បាន​ជ័យ​ជំ​នះ​ទៅ​លើ​ពួក​សាសន៍​អាំម៉ូន។ នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​សប្បាយ​ចិត្ត​ណាស់ ដែល​សូល​ជា​ស្តេច​នោះ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ស្តេច​សូល​ដឹក​នាំ​ប្រជាជន​អ៊ីស្រាអែល​ឲ្យ​មាន​ជ័យ​ជំ​នះ​ជា​ច្រើន​ទៅ​លើ​ពួក​សត្រូវ​របស់​គេ។ សូល​ក៏​មាន​បុត្រា​ដ៏​ក្លាហាន​ម្នាក់​ដែរ ហើយ​នាម​ទ្រង់​ជា​យ៉ូណាថាន។ យ៉ូណាថាន​ក៏​ជួយ​ឲ្យ​ស្រុក​អ៊ីស្រាអែល​ឈ្នះ​ចម្បាំង​ជា​ច្រើន​ដែរ។ ពួក​ភីលីស្ទីន​នៅ​តែ​ជា​សត្រូវ​ទី​មួយ​នៃ​សាសន៍​អ៊ីស្រាអែល។ នៅ​ថ្ងៃ​មួយ មាន​ពួក​ភីលីស្ទីន​រាប់​ពាន់​នាក់​មក​ប្រយុទ្ធ​នឹង​ប្រជាជន​អ៊ីស្រាអែល។

លោក​សាំយូអែល​ជំ​រាប​ប្រាប់​សូល​ឲ្យ​ទ្រង់​រង់​ចាំ ទាល់​តែ​លោក​មក​ដល់​ដើម្បី​ថ្វាយ​យញ្ញ​បូជា ឬ​តង្វាយ​ទៅ​ព្រះ​យេហូវ៉ា​សិន។ ប៉ុន្តែ​លោក​សាំយូអែល​មាន​ការ​យឺត​ដំណើរ​បន្ដិច។ ឯ​សូល​វិញ ទ្រង់​ភ័យ​ខ្លាច​ក្រែង​ពួក​ភីលីស្ទីន​នឹង​ចាប់​ផ្ដើម​ប្រយុទ្ធ ដូច្នេះ​ទ្រង់​ក៏​ថ្វាយ​យញ្ញ​បូជា​នោះ​ទៅ។ នៅ​ពេល​ដែល​សាំយូអែល​មក​ដល់ លោក​ប្រាប់​សូល​ថា​ទ្រង់​មិន​បាន​គោរព​តាម​ទេ។ សាំយូអែល​មាន​ប្រសាសន៍​ថា ‹ព្រះ​យេហូវ៉ា​នឹង​រើស​តាំង​បុគ្គល​ម្នាក់​ទៀត​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រាអែល›។

ក្រោយ​មក​ទៀត សូល​ក៏​មិន​បាន​គោរព​តាម​ដែរ។ ដូច្នេះ សាំយូអែល​ប្រាប់​ទ្រង់​ថា៖ ‹ការ​គោរព​តាម​ព្រះ​យេហូវ៉ា នោះ​ជា​ការ​ប្រសើរ​ជាង​ការ​ថ្វាយ​ចៀម​ដ៏​ល្អ​បំផុត​ទៅ​ទៀត។ ដោយ​សារ​តែ​ឯង​មិន​បាន​គោរព​តាម​ព្រះ​យេហូវ៉ា នោះ​ទ្រង់​នឹង​មិន​ទុក​ឯង​ឲ្យ​ធ្វើ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល​ទៀត​ទេ›។

យើង​អាច​រៀន​នូវ​មេ​រៀន​ដ៏​ល្អ​មួយ​ពី​រឿង​នេះ។ រឿង​នេះ​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ជា​ការ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​គោរព​តាម​ព្រះ​យេហូវ៉ា​ជា​និច្ច។ ម្យ៉ាង​ទៀត រឿង​នេះ​បង្ហាញ​ប្រាប់​ថា មនុស្ស​ល្អ​ដូច​ជា​សូល​ពី​ដើម ក៏​អាច​ប្ដូរ​ទៅ​ជា​មនុស្ស​អាក្រក់​វិញ​បាន​ដែរ។ យើង​មិន​ចង់​ទៅ​ជា​មនុស្ស​អាក្រក់​ទេ មែន​ទេ?

សាំយូអែលទី១ ជំពូក​ទី​៩ ទៅ ជំពូក​ទី​១១; ១៣:៥​-​១៤; ១៤:៤៧​-​៥២; ១៥:១​-​៣៥; សាំយូអែលទី២ ១:២៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក