បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៥៧
  • ព្រះរើសយកដាវីឌ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះរើសយកដាវីឌ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ដាវីឌនិងកូលីយ៉ាត
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ស្ដេចដំបូងរបស់ជនជាតិអ៊ីស្រាអែល
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៥៧

៥៧

ព្រះ​រើស​យក​ដាវីឌ

តើ​អ្នក​អាច​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​ទេ? ក្មេង​ប្រុស​បាន​សង្គ្រោះ​កូន​ចៀម​តូច​នេះ​ពី​ខ្លា​ឃ្មុំ។ ខ្លា​ឃ្មុំ​បាន​មក​ចាប់​យក​កូន​ចៀម ហើយ​បម្រុង​នឹង​ស៊ី​វា​ជា​ចំណី។ ប៉ុន្តែ ក្មេង​ប្រុស​នេះ​បាន​ដេញ​តាម​ខ្លា​ឃ្មុំ​នោះ រួច​បាន​ជួយ​សង្គ្រោះ​កូន​ចៀម​ឲ្យ​រួច​ពី​មាត់​ខ្លា​ឃ្មុំ​នោះ។ ហើយ​នៅ​ពេល​ដែល​ខ្លា​ឃ្មុំ​បាន​ស្ទុះ​ហេ​មក ក្មេង​ប្រុស​ក៏​ចាប់​ខ្លា​ឃ្មុំ​វាយ​សម្លាប់​វា​ទៅ! នៅ​ពេល​មួយ​ទៀត គាត់​ក៏​បាន​ជួយ​សង្គ្រោះ​ចៀម​មួយ​ពី​សត្វ​សិង្ហ​ដែរ។ គាត់​ជា​ក្មេង​ម្នាក់​ដ៏​ក្លាហាន​ណាស់ មែន​ទេ? តើ​អ្នក​ដឹង​ថា​គាត់​ជា​អ្នក​ណា​ទេ?

ក្មេង​ប្រុស​នេះ​ឈ្មោះ​ដាវីឌ។ គាត់​រស់​នៅ​ក្នុង​ភូមិ​បេថ្លេហិម។ ជីតា​របស់​គាត់ ឈ្មោះ​អូបិឌ គឺ​ត្រូវ​ជា​កូន​ប្រុស​របស់​នាងរស់ និង​បូអូស។ តើ​អ្នក​នៅ​ចាំ​ពួក​គេ​ទេ? ហើយ​ឪពុក​របស់​ដាវីឌ ឈ្មោះ​អ៊ីសាយ។ ដាវីឌ​ថែ​រក្សា​ចៀម​របស់​ឪពុក​គាត់។ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​រើស​យក​សូល​ឲ្យ​ធ្វើ​ជា​ស្តេច​បាន​១០​ឆ្នាំ​ហើយ ដាវីឌ​ក៏​បាន​កើត​មក។

ពេល​វេលា​ក៏​មក​ដល់ ដែល​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ទៅ​សាំយូអែល​ថា៖ ‹ចូរ​យក​ប្រេង​ពិសេស​ខ្លះ ហើយ​ឯង​ត្រូវ​ទៅ​ឯ​ផ្ទះ​អ៊ីសាយ​នៅ​ភូមិ​បេថ្លេហិម​ចុះ។ ដ្បិត​អញ​បាន​រើស​ម្នាក់​ក្នុង​ពួក​កូន​របស់​គាត់​ឲ្យ​ធ្វើ​ជា​ស្តេច​ហើយ›។ នៅ​ពេល​ដែល​លោក​សាំយូអែល​ក្រឡេក​ឃើញ​កូន​ច្បង​បង្អស់​របស់​អ៊ីសាយ ឈ្មោះ​អេលាប គាត់​និយាយ​នឹង​ខ្លួន​គាត់​ថា ‹នេះ​ប្រាកដ​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​រើស​តាំង​ហើយ›។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មាន​បន្ទូល​ប្រាប់​លោក​ថា៖ ‹កុំ​ឲ្យ​មើល​តែ​កំពស់​និង​រូប​សង្ហា​របស់​គាត់​ឡើយ។ ដ្បិត​អញ​មិន​រើស​យក​អ្នក​នេះ​ឲ្យ​ធ្វើ​ជា​ស្តេច​ទេ›។

ដូច្នេះ អ៊ីសាយ​ក៏​ហៅ​កូន​ប្រុស​របស់​គាត់​ឈ្មោះ​អ័ប៊ីន៉ាដាប់ មក​ឲ្យ​លោក​សាំយូអែល​ពិនិត្យ​មើល។ ប៉ុន្តែ​លោក​សាំយូអែល​មាន​ប្រសាសន៍​ថា៖ ‹ព្រះ​យេហូវ៉ា​ទ្រង់​មិន​រើស​យក​អ្នក​នេះ​ទេ›។ បន្ទាប់​មក អ៊ីសាយ​ក៏​នាំ​កូន​ប្រុស​របស់​គាត់​ម្នាក់​ទៀត ឈ្មោះ​សាំម៉ា។ តែ​លោក​សាំយូអែល​មាន​ប្រសាសន៍​ទៀត​ថា៖ ‹ព្រះ​យេហូវ៉ា​ទ្រង់​ក៏​មិន​រើស​យក​អ្នក​នេះ​ដែរ›។ អ៊ីសាយ​ក៏​នាំ​កូន​ប្រុស​របស់​គាត់​ទាំង​ប្រាំ​ពីរ​នាក់​មក​ឯ​សាំយូអែល ប៉ុន្តែ​ព្រះ​យេហូវ៉ា​មិន​រើស​យក​អ្នក​ទាំង​នេះ​ឡើយ។ លោក​សាំយូអែល​ក៏​សួរ​ថា៖ ‹តើ​អ្នក​មាន​កូន​តែ​ប៉ុណ្ណេះ​ទេ​ឬ​អី›?

អ៊ីសាយ​ឆ្លើយ​ថា៖ ‹នៅ​មាន​កូន​ពៅ​ម្នាក់​ទៀត ប៉ុន្តែ​វា​កំពុង​តែ​ឃ្វាល​ចៀម›។ នៅ​ពេល​ដែល​គេ​នាំ​ដាវីឌ​ចូល​មក នោះ​លោក​សាំយូអែល​អាច​ឃើញ​ថា កូន​នេះ​ជា​ក្មេង​ដែល​មាន​រូប​សង្ហា​មែន។ ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា៖ ‹គឺ​អ្នក​នេះ​ហើយ ចូរ​ចាក់​ប្រេង​ទៅ​លើ​វា​ចុះ›។ លោក​សាំយូអែល​ក៏​ធ្វើ​តាម​សេចក្ដី​បង្គាប់​នោះ​ទៅ។ គ្រា​ដែល​ដាវីឌ​នឹង​ទៅ​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល នោះ​នឹង​មក​ជា​មិន​ខាន។

សាំយូអែលទី១ ១៧:៣៤, ៣៥; ១៦:១​-​១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក