បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៦៤
  • ស្ដេចសាឡូម៉ូនសង់ព្រះវិហារ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ស្ដេចសាឡូម៉ូនសង់ព្រះវិហារ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • វិហារសម្រាប់ព្រះយេហូវ៉ា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • សាឡូម៉ូនគ្រប់គ្រងដោយប្រាជ្ញា
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • តើគាត់ជាគំរូល្អសម្រាប់អ្នកឬក៏ជាគំរូដែលទុកជាការព្រមាន?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • ស្ដេចសាឡូម៉ូនប្រកបដោយប្រាជ្ញា
    សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៦៤

៦៤

ស្តេច​សាឡូម៉ូន​សង់​ព្រះ​វិហារ

មុន​នឹង​ស្តេច​ដាវីឌ​បាន​ទទួល​មរណភាព ទ្រង់​បាន​ប្រទាន​ប្លង់​ដែល​មក​ពី​ព្រះ​ឲ្យ​ទៅ​សាឡូម៉ូន សំរាប់​សង់​ព្រះ​វិហារ​នៃ​ព្រះ​យេហូវ៉ា។ ក្នុង​ឆ្នាំ​ទី​បួន​នៃ​រាជ្យ​របស់​ទ្រង់ ស្តេច​សាឡូម៉ូន​ក៏​ចាប់​ផ្ដើម​សង់​ព្រះ​វិហារ ហើយ​ត្រូវ​អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​កន្លះ​ទើប​សង់​ហើយ។ មាន​មនុស្ស​រាប់​ពាន់​នាក់​សង់​ព្រះ​វិហារ ហើយ​ត្រូវ​ចំណាយ​លុយ​អស់​យ៉ាង​ច្រើន​ទៅ​លើ​សំណង់​នោះ។ នេះ​ដោយ​សារ​តែ គេ​បាន​ប្រើ​មាស​និង​ប្រាក់​ជា​ច្រើន​ទៅ​លើ​ព្រះ​វិហារ​នោះ។

ព្រះ​វិហារ​មាន​បន្ទប់​ធំ​ពីរ ដូច​រោង​ឧបោសថ​ដែរ។ ប៉ុន្តែ បន្ទប់​ទាំង​នេះ​មាន​ទំហំ​ធំ​ជាង​បន្ទប់​នៅ​ក្នុង​រោង​ឧបោសថ​ពីរ​ដង​ទៅ​ទៀត។ ស្តេច​សាឡូម៉ូន​បាន​ដាក់​ហឹប​នៃ​សេចក្ដី​សញ្ញា​នៅ​ឯ​បន្ទប់​ខាង​ក្នុង​នៃ​ព្រះ​វិហារ ហើយ​របស់​ផ្សេងៗ​ទៀត​ដែល​ធ្លាប់​បាន​ទុក​នៅ​ក្នុង​រោង​ឧបោសថ​នោះ ត្រូវ​បាន​ដាក់​នៅ​ក្នុង​បន្ទប់​ឯ​ទៀត។

នៅ​ពេល​ដែល​ព្រះ​វិហារ​បាន​សង់​រួច​ហើយ នោះ​មាន​វិធី​ជប់​លៀង​ដ៏​ធំ​មួយ។ ស្តេច​សាឡូម៉ូន​ក៏​លុត​ជង្គង់​នៅ​ពី​មុខ​ព្រះ​វិហារ ហើយ​អធិស្ឋាន ដូច​ជា​អ្នក​ឃើញ​ក្នុង​រូប​ភាព​នេះ។ ស្តេច​សាឡូម៉ូន​មាន​បន្ទូល​ទៅ​ព្រះ​យេហូវ៉ា​ថា៖ ‹សូម្បី​តែ​ផ្ទៃ​មេឃ​និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ ក៏​មិន​ធំ​ល្មម​ឲ្យ​ទ្រង់​គង់​បាន​ឡើយ ចុះ​ឯ​ព្រះ​វិហារ​ដែល​ទូល​បង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អំបាលម៉ាន​ទៅ​ទៀត។ ប៉ុន្តែ សូម​ទ្រង់​ស្ដាប់​ដល់​ប្រជា​រាស្ត្រ​របស់​ទ្រង់​ផង នៅ​ពេល​ដែល​គេ​អធិស្ឋាន​ទៅ​កាន់​កន្លែង​នេះ›។

កាល​ស្តេច​សាឡូម៉ូន​បាន​អធិស្ឋាន​រួច​ហើយ នោះ​ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​តង្វាយ​ដុត​សត្វ​ទាំង​ប៉ុន្មាន​ដែល​រៀបចំ​នៅ​ទី​នោះ។ ហើយ​ពន្លឺ​ពី​ព្រះ​យេហូវ៉ា បំភ្លឺ​យ៉ាង​ចិញ្ចាច​ពេញ​ក្នុង​ព្រះ​វិហារ។ នេះ​សម្ដែង​ថា ព្រះ​យេហូវ៉ា​កំពុង​តែ​ស្ដាប់ ហើយ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​ព្រះ​វិហារ ហើយ​សេចក្ដី​អធិស្ឋាន​របស់​ស្តេច​សាឡូម៉ូន​ដែរ។ ឥឡូវ​នេះ ព្រះ​វិហារ​ជា​កន្លែង​ដែល​ប្រជាជន​មក​ថ្វាយ​បង្គំ ជា​ជាង​រោង​ឧបោសថ។

ស្តេច​សាឡូម៉ូន​បាន​សោយ​រាជ្យ​តាម​វិធី​ដែល​ប្រកប​ដោយ​ប្រាជ្ញា​បាន​យ៉ាង​យូរ ហើយ​ប្រជាជន​ក៏​គេ​សប្បាយ​រីករាយ​ដែរ។ ប៉ុន្តែ ស្តេច​សាឡូម៉ូន​បាន​រៀប​ការ​ជា​មួយ​ស្ត្រី​ជា​ច្រើន​ដែល​មក​ពី​ស្រុក​ដទៃ ដែល​មិន​ថ្វាយ​បង្គំ​ព្រះ​យេហូវ៉ា។ តើ​អ្នក​អាច​ឃើញ​ជាយា​ទ្រង់​ម្នាក់​កំពុង​តែ​ថ្វាយ​បង្គំ​រូប​ព្រះ​ទេ? នៅ​ទី​បំផុត ជាយា​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ស្តេច​សាឡូម៉ូន​ថ្វាយ​បង្គំ​ព្រះ​ឯ​ទៀត​ដែរ។ តើ​អ្នក​ដឹង​ថា​មាន​អ្វី​កើត​ឡើង​ទេ កាល​ដែល​ស្តេច​សាឡូម៉ូន​ប្រព្រឹត្ត​បែប​នេះ? ទ្រង់​លែង​ប្រព្រឹត្ត​សេចក្ដី​ល្អ​ដល់​ប្រជាជន​ទៀត​ហើយ។ ទ្រង់​ទៅ​ជា​កំណាច ហើយ​ប្រជាជន​ក៏​លែង​មាន​ចិត្ត​រីករាយ​ទៀត​ដែរ។

ការ​នេះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ព្រះ​ហឫទ័យ​ខ្ញាល់​នឹង​ស្តេច​សាឡូម៉ូន រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា៖ ‹អញ​នឹង​ដក​យក​រាជ្យ​ចេញ​ពី​ឯង ហើយ​ឲ្យ​ទៅ​បុរស​ម្នាក់​ទៀត។ អញ​មិន​ធ្វើ​ការ​នេះ​ក្នុង​គ្រា​នៃ​ជីវិត​ឯង​ទេ ប៉ុន្តែ​ក្នុង​គ្រា​គ្រង​រាជ្យ​របស់​បុត្រ​ឯង។ អញ​ក៏​មិន​យក​ប្រជាជន​ទាំង​អស់​ពី​ព្រះ​រាជាណាចក្រ​បុត្រ​ឯង​ដែរ›។ សូម​យើង​ពិនិត្យ​មើល​ត​ទៅ​ទៀត នូវ​របៀប​ដែល​រឿង​ទាំង​នេះ​នឹង​កើត​ឡើង។

របាក្សត្រទី១ ២៨:៩​-​២១; ២៩:១​-​៩; ពង្សាវតារក្សត្រទី១ ៥:១​-​១៨; របាក្សត្រទី២ ៦:១២​-​៤២; ៧:១​-​៥; ពង្សាវតារក្សត្រទី១ ១១:៩​-​១៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក