បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៨២
  • ម៉ាដេកាយនិងនាងអេសធើរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ម៉ាដេកាយនិងនាងអេសធើរ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • អេសធើរសង្គ្រោះជនរួមជាតិ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • គោលសំខាន់ៗពីសៀវភៅនាងអេសធើរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • សេចក្ដីសង្ខេបពីអេសធើរ
    គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៨២

៨២

ម៉ាដេកាយ​និង​នាង​អេសធើរ

សូម​​ឲ្យ​យើង​បែរ​អារម្មណ៍​ទៅ​រយៈ​ពេល​ពីរ​បី​ឆ្នាំ មុន​នឹង​អែសរ៉ា​បាន​ទៅ​ក្រុង​យេរូសាឡិម។ ម៉ាដេកាយ​និង​នាង​អេសធើរ​ជា​ប្រជាជន​អ៊ីស្រាអែល ដែល​មាន​មុខ​មាត់​សំខាន់​បំផុត​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​សាសន៍​ពើស៊ី។ នាង​អេសធើរ​ជា​មហា​ក្សត្រី ហើយ​ជីដូន​មួយ​របស់​នាង ម៉ាដេកាយ​ជា​បុរស​កាន់​អំណាច​ទី​ពីរ​បន្ទាប់​ពី​ស្តេច។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​របៀប​ដែល​ការ​នេះ​បាន​កើត​ឡើង។

ឪពុក​ម្ដាយ​របស់​នាង​អេសធើរ​បាន​ស្លាប់​នៅ​ពេល​ដែល​នាង​នៅ​ក្មេង​តូច ដូច្នេះ​ម៉ាដេកាយ​ក៏​បាន​យក​នាង​មក​ចិញ្ចឹម។ អ័ហាស៊ូរុស​ជា​ស្តេច​របស់​សាសន៍​ពើស៊ី មាន​វាំង​នៅ​ក្រុង​ស៊ូសាន ហើយ​ម៉ាដេកាយ​ជា​អ្នក​បំរើ​របស់​ទ្រង់​ម្នាក់​ដែរ។ នៅ​ថ្ងៃ​មួយ​ជាយា​របស់​ស្តេច​នាម​វ៉ាសធី មិន​គោរព​តាម​ទ្រង់​ឡើយ ដូច្នេះ​ស្តេច​ក៏​រើស​យក​ជាយា​ថ្មី​មួយ​ទៀត ដើម្បី​ធ្វើ​ជា​មហា​ក្សត្រី​របស់​ទ្រង់។ តើ​អ្នក​ស្គាល់​ស្ត្រី​ដែល​ទ្រង់​រើស​យក​ទេ? ត្រូវ​ហើយ ជា​នាង​ក្រមុំ​អេសធើរ​ដែល​មាន​រូប​ឆោម​ស្រស់។

តើ​អ្នក​ឃើញ​បុរស​ដ៏​ក្រអឺត​ម្នាក់​នេះ ដែល​ប្រជាជន​កំពុង​តែ​ឱន​គោរព​ទេ? នេះ​ជា​ហាម៉ាន។ គាត់​ជា​បុរស​ដ៏​សំខាន់​ម្នាក់​នៅ​ស្រុក​ពើស៊ី។ ហាម៉ាន​ចង់​ឲ្យ​ម៉ាដេកាយ ដែល​អ្នក​ឃើញ​កំពុង​តែ​អង្គុយ​នៅ​ទី​នេះ ឲ្យ​ឱន​គោរព​ដល់​គាត់​ដែរ។ ប៉ុន្តែ​ម៉ាដេកាយ​មិន​ព្រម​ធ្វើ​ឡើយ។ គាត់​យល់​ថា​វា​មិន​ត្រឹម​ត្រូវ​ទេ ក្នុង​ការ​ឱន​គោរព​ដល់​បុរស​ដ៏​អាក្រក់​បែប​នេះ។ នេះ​ធ្វើ​ឲ្យ​ហាម៉ាន​ខឹង​ណាស់។ ដូច្នេះ នេះ​ជា​អ្វី​ដែល​គាត់​ធ្វើ។

ហាម៉ាន​ទូល​កុហក​ស្តេច​អំពី​ប្រជាជន​អ៊ីស្រាអែល។ គាត់​និយាយ​ថា៖ ‹ពួក​គេ​ជា​មនុស្ស​អាក្រក់​ដែល​មិន​គោរព​តាម​ច្បាប់​របស់​ទ្រង់។ ត្រូវ​តែ​សម្លាប់​ពួក​គេ​ចោល​ទៅ›។ ស្តេច​អ័ហាស៊ូរុស​មិន​ដឹង​ថា​ជាយា​របស់​ទ្រង់​នាង​អេសធើរ​ជា​ប្រជាជន​អ៊ីស្រាអែល​ទេ។ ដូច្នេះ​ទ្រង់​ក៏​គោរព​តាម​ហាម៉ាន ហើយ​ទ្រង់​ក៏​បង្កើត​ច្បាប់​មួយ ដែល​នៅ​ថ្ងៃ​កំណត់​មួយ ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​ត្រូវ​តែ​សម្លាប់​ចោល។

នៅ​ពេល​ដែល​ម៉ាដេកាយ​ឮ​អំពី​ច្បាប់​នោះ គាត់​រកាំ​ចិត្ត​ណាស់។ គាត់​ក៏​ផ្ញើ​សារ​មួយ​ទៅ​នាង​អេសធើរ​ថា៖ ‹អ្នក​ត្រូវ​តែ​ទូល​ប្រាប់​ស្តេច ទូល​អង្វរ​ចំពោះ​ទ្រង់​ឲ្យ​ជួយ​យើង​ផង›។ ជា​ការ​ប្រឆាំង​នឹង​ច្បាប់​នៅ​ក្នុង​ស្រុក​ពើស៊ី​ក្នុង​ការ​ទៅ​ជួប​ស្តេច ទាល់​តែ​អ្នក​នោះ​ត្រូវ​បាន​អញ្ជើញ​មក។ ប៉ុន្តែ​នាង​អេសធើរ​ចូល​ទៅ ដោយ​មិន​ទាំង​បាន​អញ្ជើញ​ផង។ ស្តេច​ក៏​លើក​ដំបង​មាស​របស់​ទ្រង់​សំដៅ​នាង ដែល​មាន​ន័យ​ថា​មិន​ត្រូវ​សម្លាប់​នាង​ឡើយ។ នាង​អេសធើរ​ក៏​អញ្ជើញ​ស្តេច​និង​ហាម៉ាន​មក​សោយ​លៀង​យ៉ាង​ធំ​មួយ។ នៅ​ទី​នោះ ស្តេច​ក៏​មាន​បន្ទូល​សួរ​នាង​អេសធើរ តើ​នាង​ចង់​បាន​អនុគ្រោះ​អ្វី​ពី​ទ្រង់។ នាង​អេសធើរ​ទូល​ថា​នាង​នឹង​ប្រាប់​ឲ្យ​ទ្រង់​ជ្រាប បើ​ទ្រង់​និង​ហាម៉ាន​មក​សោយ​លៀង​នៅ​ថ្ងៃ​ស្អែក​ម្ដង​ទៀត។

នៅ​ពេល​សោយ​លៀង​នោះ នាង​អេសធើរ​ទូល​ប្រាប់​ស្តេច​ថា៖ ‹ប្រជាជន​យើង​ខ្ញុំ​និង​ខ្ញុំ​នឹង​ត្រូវ​គេ​សម្លាប់​ជា​មិន​ខាន›។ ស្តេច​មាន​សេចក្ដី​ខ្ញាល់​ណាស់។ ទ្រង់​សួរ​ថា៖ ‹តើ​អ្នក​ណា​ហ៊ាន​ធ្វើ​អំពើ​បែប​នេះ›?

នាង​អេសធើរ​ទូល​ថា៖ ‹បុរស​ជា​សត្រូវ​នោះ ជា​ហាម៉ាន​ដ៏​អាក្រក់​នេះ​ឯង›!

ឥឡូវ​នេះ ស្តេច​រឹត​តែ​ខ្ញាល់​ខ្លាំង​ឡើង​ទៀត។ ទ្រង់​បង្គាប់​ឲ្យ​គេ​សម្លាប់​ហាម៉ាន​ទៅ។ ក្រោយ​មក ស្តេច​ក៏​តាំង​ម៉ាដេកាយ​ឲ្យ​កាន់​អំណាច​ទី​ពីរ​បន្ទាប់​ពី​ទ្រង់។ ម៉ាដេកាយ​ក៏​លៃ​លក​បង្កើត​ច្បាប់​ថ្មី​មួយ​ទៀត ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ប្រយុទ្ធ​ដើម្បី​ការពារ​ជីវិត​ខ្លួន នៅ​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​នោះ។ ឥឡូវ​នេះ ពីព្រោះ​ម៉ាដេកាយ​ជា​បុរស​ដ៏​សំខាន់​ម្នាក់​នោះ មនុស្ស​ជា​ច្រើន​ជួយ​ប្រជាជន​អ៊ីស្រាអែល ហើយ​ពួក​គេ​ក៏​ត្រូវ​បាន​សង្គ្រោះ​ពី​ពួក​សត្រូវ​របស់​គេ​ទៅ។

សៀវភៅ​គម្ពីរ​នាង​អេសធើរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក