បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៩១
  • ព្រះយេស៊ូវបង្រៀននៅលើភ្នំ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះយេស៊ូវបង្រៀននៅលើភ្នំ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ការជ្រើសរើសពួកសាវ័ករបស់ទ្រង់
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូជ្រើសរើស១២នាក់ឲ្យធ្វើជាសាវ័ក
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • លោកយេស៊ូជ្រើសរើស១២នាក់ឲ្យធ្វើជាសាវ័ក
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ពួកអ្នកដែលបានទៅជាអ្នកកាន់តាមលោកយេស៊ូ
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៩១

៩១

ព្រះ​យេស៊ូវ​បង្រៀន​នៅ​លើ​ភ្នំ

សូម​មើល​ព្រះ​យេស៊ូវ​ដែល​កំពុង​តែ​អង្គុយ​នៅ​ទី​នេះ។ ទ្រង់​កំពុង​តែ​បង្រៀន​មនុស្ស​ទាំង​អស់​នេះ នៅ​លើ​ភ្នំ​ក្នុង​ស្រុក​កាលីឡេ។ ពួក​អ្នក​ដែល​អង្គុយ​ជិត​ទ្រង់​ជាង​គេ​នោះ​ជា​សិស្ស​របស់​ទ្រង់។ ទ្រង់​បាន​ជ្រើស​រើស​ពួក​គេ​១២​នាក់​ឲ្យ​ធ្វើ​ជា​ពួក​សាវក​ទ្រង់។ ពួក​សាវក​ជា​ពួក​សិស្ស​ដ៏​ពិសេស​របស់​ព្រះ​យេស៊ូវ។ តើ​អ្នក​ស្គាល់​ឈ្មោះ​របស់​ពួក​គេ​ទេ?

គឺ​មាន​ស៊ីម៉ូន​-​ពេត្រុស និង​ប្អូន​ប្រុស​របស់​គាត់​ឈ្មោះ​អនទ្រេ។ បន្ទាប់​មក មាន​យ៉ាកុប​និង​យ៉ូហាន ដែល​ជា​បង​ប្អូន​បង្កើត​ដែរ។ សាវក​ម្នាក់​ទៀត​មាន​ឈ្មោះ​ជា​យ៉ាកុប ហើយ​ម្នាក់​ទៀត​ក៏​ត្រូវ​គេ​ហៅ​ជា​ស៊ីម៉ូន​ដែរ។ សាវក​ពីរ​នាក់​ទៀត​មាន​ឈ្មោះ​ជា​យូដាស។ ម្នាក់​ជា​យូដាស​-​អ៊ីស្ការីយ៉ុត ហើយ​យូដាស​ម្នាក់​ទៀត​ក៏​ត្រូវ​គេ​ហៅ​ជា​ថាដេ​ដែរ។ បន្ទាប់​មក​មាន ភីលីព ហើយ​ណាថាណែល​(ក៏​ហៅ​ជា​បារថូល៉ូមេ) និង​ម៉ាថាយ​ហើយ​និង​ថូម៉ាស។

ក្រោយ​ពី​បាន​ត្រឡប់​ពី​ស្រុក​សាម៉ារី​វិញ ព្រះ​យេស៊ូវ​ក៏​ចាប់​ផ្ដើម​ផ្សាយ​ជា​លើក​ដំបូង​ថា៖ ‹ព្រះ​រាជាណាចក្រ​នៃ​ស្ថាន​សួគ៌​ជិត​មក​ដល់​ហើយ›។ តើ​អ្នក​ដឹង​ព្រះ​រាជាណាចក្រ​នោះ​ជា​អ្វី​ទេ? នេះ​ជា​រដ្ឋាភិបាល​ដ៏​ពិត​របស់​ព្រះ។ ព្រះ​យេស៊ូវ​ជា​ស្តេច។ ទ្រង់​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​ហើយ​នឹង​នាំ​ឲ្យ​មាន​សន្ដិភាព​នៅ​លើ​ផែនដី។ ព្រះ​រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​ផែនដី​ទាំង​មូល ទៅ​ជា​សួន​មនោ​រម្យ​ដ៏​ល្អ​បំព្រង។

ព្រះ​យេស៊ូវ​កំពុង​តែ​បង្រៀន​ប្រជាជន​នៅ​ទី​នេះ​អំពី​ព្រះ​រាជាណាចក្រ។ ទ្រង់​កំពុង​តែ​ពន្យល់​ថា៖ ‹នេះ​ជា​របៀប​ដែល​អ្នក​ត្រូវ​អធិស្ឋាន ឱ​ព្រះ​វរបិតា​នៃ​យើង​ខ្ញុំ ដែល​គង់​នៅ​ស្ថាន​សួគ៌​អើយ សូម​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​បរិសុទ្ធ។ សូម​ឲ្យ​ព្រះ​រាជាណាចក្រ​ទ្រង់​បាន​មក​ដល់។ សូម​ឲ្យ​ព្រះ​ហឫទ័យ​ទ្រង់​បាន​សម្រេច​នៅ​ផែនដី ដូច​នៅ​ស្ថាន​សួគ៌​ដែរ›។ មនុស្ស​ជា​ច្រើន​ហៅ​នេះ​ជា​‹សេចក្ដី​អធិស្ឋាន​របស់​ព្រះ​អម្ចាស់›។ អ្នក​ផ្សេង​ទៀត​ហៅ​សេចក្ដី​អធិស្ឋាន​នេះ ជា​‹ព្រះ​វរបិតា​របស់​យើង›។ តើ​អ្នក​អាច​ចាំ​ពាក្យ​ទាំង​អស់​ក្នុង​សេចក្ដី​អធិស្ឋាន​នេះ​បាន​ទេ?

ព្រះ​យេស៊ូវ​ក៏​បង្រៀន​ប្រជាជន នូវ​របៀប​ដែល​គេ​ត្រូវ​ប្រព្រឹត្ត​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ទ្រង់​មាន​បន្ទូល​ថា៖ ‹ចូរ​ប្រព្រឹត្ត​ដល់​អ្នក​ដទៃ ដូច​ជា​អ្នក​ចង់​ឲ្យ​គេ​ប្រព្រឹត្ត​ដល់​អ្នក​វិញ›។ តើ​អ្នក​មិន​ចូល​ចិត្ត​ទេ​ឬ នៅ​ពេល​ដែល​អ្នក​ណា​មួយ​បាន​ប្រព្រឹត្ត​នឹង​អ្នក​ដោយ​ចិត្ត​សប្បុរស​នោះ? ដូច្នេះ ព្រះ​យេស៊ូវ​ចង់​មាន​បន្ទូល​ថា យើង​គួរ​តែ​ប្រព្រឹត្ត​ដល់​អ្នក​ដទៃ​តាម​របៀប​សប្បុរស​ដែរ។ តើ​នឹង​ជា​ការ​ល្អ​អស្ចារ្យ​យ៉ាង​ណា​ទៅ​ហ្ន៎ នៅ​ពេល​មនុស្ស​គ្រប់​គ្នា​នឹង​ប្រព្រឹត្ត​ដូច​នេះ នៅ​លើ​ផែនដី​ជា​សួន​មនោ​រម្យ​នោះ?

ម៉ាថាយ​ជំពូក​ទី​៥ ទៅ ជំពូក​ទី​៧; ១០:១​-​៤

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក