បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ៩៤
  • ទ្រង់ស្រឡាញ់ក្មេងតូចៗ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ទ្រង់ស្រឡាញ់ក្មេងតូចៗ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេស៊ូផ្ដែផ្ដាំពួកសាវ័កចំពោះការយាងទៅរបស់ទ្រង់
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • ជំលោះបានផ្ទុះឡើង
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • មេរៀនសំខាន់មួយអំពីចិត្តរាបទាប
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • លោកយេស៊ូផ្ដល់ឱវាទអំពីការជំពប់ដួលនិងការធ្វើខុស
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ៩៤

៩៤

ទ្រង់​ស្រឡាញ់​ក្មេង​តូចៗ

សូម​មើល​ព្រះ​យេស៊ូវ​ដាក់​ដៃ​ឱប​ក្មេង​ប្រុស​តូច​នៅ​ទី​នេះ។ អ្នក​អាច​ឃើញ​ថា ព្រះ​យេស៊ូវ​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់​នឹង​កូន​ក្មេង​តូចៗ។ ពួក​បុរស​ដែល​កំពុង​តែ​មើល​នេះ ជា​ពួក​សាវក​របស់​ទ្រង់។ តើ​ព្រះ​យេស៊ូវ​មាន​បន្ទូល​អ្វី​ទៅ​គេ? សូម​ឲ្យ​យើង​ពិនិត្យ​មើល។

ព្រះ​យេស៊ូវ​និង​ពួក​សាវក​របស់​ទ្រង់​ទើប​តែ​មក​ពី​ការ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ។ នៅ​តាម​ផ្លូវ​នោះ ពួក​សាវក​បាន​ប្រកែក​គ្នា​ក្នុង​ចំណោម​ពួក​គេ។ ដូច្នេះ បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​ព្រះ​យេស៊ូវ​ក៏​សួរ​គេ​ថា៖ ‹តើ​ពួក​ឯង​ប្រកែក​គ្នា​អំពី​អ្វី​នៅ​តាម​ផ្លូវ​នោះ›? តាម​ការ​ពិត ព្រះ​យេស៊ូវ​ជ្រាប​នឹង​សេចក្ដី​ប្រកែក​នោះ​ហើយ។ ប៉ុន្តែ ទ្រង់​សួរ​ដើម្បី​ចង់​ដឹង ថា​តើ​ពួក​សាវក​នឹង​ប្រាប់​ទ្រង់​ឬ​មិន​ប្រាប់។

ពួក​សាវក​មិន​ឆ្លើយ​ទេ ពីព្រោះ​នៅ​តាម​ផ្លូវ ពួក​គេ​បាន​ប្រកែក​គ្នា​អំពី​អ្នក​ណា​ជា​អ្នក​ធំ​ជាង​គេ។ ពួក​សាវក​ខ្លះ​ចង់​បាន​ឋានៈ​សំខាន់​ជាង​សាវក​ឯ​ទៀត។ តើ​ព្រះ​យេស៊ូវ​នឹង​ពន្យល់​ប្រាប់​ពួក​គេ​យ៉ាង​ណា ដើម្បី​ឲ្យ​គេ​យល់​ថា​ការ​ចង់​បាន​ធំ​ជាង​គេ នោះ​មិន​ជា​ការ​ត្រឹម​ត្រូវ​ទេ?

ទ្រង់​ហៅ​ក្មេង​ប្រុស​តូច​ម្នាក់ ហើយ​ឲ្យ​ឈរ​នៅ​មុខ​ពួក​គេ​ទាំង​អស់​គ្នា។ បន្ទាប់​មក​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​ពួក​សាវក​ថា៖ ‹ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ជា​ប្រាកដ​ថា បើ​អ្នក​រាល់​គ្នា​មិន​ផ្លាស់​គំនិត ហើយ​ត្រឡប់​ទៅ​ជា​ដូច​កូន​ក្មេង នោះ​អ្នក​នឹង​ចូល​ទៅ​ក្នុង​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ពុំ​បាន​ឡើយ។ អ្នក​ធំ​ជាង​គេ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ គឺ​ជា​អ្នក​ដែល​ដូច​កូន​តូច​នេះ›។ តើ​អ្នក​ដឹង​ហេតុ​អ្វី​បាន​ជា​ព្រះ​យេស៊ូវ​មាន​បន្ទូល​ដូច្នេះ​ទេ?

ក្មេង​តូចៗ​មិន​ព្រួយ​អំពី​អ្នក​ណា​ធំ​ជាង ឬ​អ្នក​ណា​មាន​ឋានៈ​សំខាន់​ជាង​គេ​នោះ​ទេ។ ដូច្នេះ ពួក​សាវក​គួរ​តែ​រៀន​ឲ្យ​បាន​ដូច​កូន​ក្មេង​តាម​របៀប​នេះ ហើយ​មិន​ត្រូវ​ប្រកែក​គ្នា​អំពី​អ្នក​ណា​ធំ​ឬ​អ្នក​ណា​សំខាន់​ជាង​គេ​នោះ​ឡើយ។

នៅ​មាន​គ្រា​ឯ​ទៀត​ដែរ ដែល​ព្រះ​យេស៊ូវ​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​ដល់​ក្មេង​តូចៗ។ ពីរ​បី​ខែ​ក្រោយ​មក ប្រជាជន​ខ្លះ​បាន​យក​កូន​ក្មេង​មក​ជួប​ព្រះ​យេស៊ូវ។ ពួក​សាវក​ព្យាយាម​ឃាត់​ពួក​កូន​ក្មេង​មិន​ឲ្យ​ចូល។ ប៉ុន្តែ ព្រះ​យេស៊ូវ​មាន​បន្ទូល​ប្រាប់​ពួក​សាវក​ទ្រង់​ថា៖ ‹ចូរ​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ ហើយ​កុំ​ឲ្យ​ឃាត់​គេ​ឡើយ ពីព្រោះ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ជា​របស់​ផង​កូន​ក្មេង​ទាំង​នោះ›។ បន្ទាប់​មក​ព្រះ​យេស៊ូវ​ក៏​ដាក់​ដៃ​ឱប​កូន​ក្មេង ហើយ​ក៏​ឲ្យ​ពរ​ដល់​ពួក​គេ។ តើ​នេះ​មិន​ជា​ការ​ដ៏​ល្អ​ទេ​ឬ ដោយ​ដឹង​ថា​ព្រះ​យេស៊ូវ​ស្រឡាញ់​ក្មេង​តូចៗ​នោះ?

ម៉ាថាយ ១៨:១​-​៤; ១៩:១៣​-​១៥; ម៉ាកុស ៩:៣៣​-​៣៧; ១០:១៣​-​១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក