បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ១០៣
  • ចូលក្នុងបន្ទប់ជាប់សោ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូលក្នុងបន្ទប់ជាប់សោ
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • ទីបញ្ចុះសពនៅទទេ លោកយេស៊ូរស់ឡើងវិញហើយ!
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • លោកយេស៊ូរស់ឡើងវិញ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ព្រះប្រោសបុត្រលោកឲ្យរស់ឡើងវិញ
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • ព្រះយេស៊ូមានព្រះជន្មរស់!
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
មើលបន្ថែមទៀត
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ១០៣

១០៣

ចូល​ក្នុង​បន្ទប់​ជាប់​សោ

ក្រោយ​មក ពេត្រុស​និង​យ៉ូហាន​ក៏​ចាក​ចេញ​ពី​ផ្នូរ ដែល​ជា​កន្លែង​ដាក់​សព​ព្រះ​យេស៊ូវ ទុក​ឲ្យ​នាង​ម៉ារា​នៅ​ទី​នោះ​តែ​ម្នាក់​ឯង។ នាង​ក៏​ចាប់​ផ្ដើម​យំ។ បន្ទាប់​មក ដូច​ជា​យើង​បាន​ឃើញ​ក្នុង​រូប​ភាព​មុន នាង​ឈ្ងោក​មើល​ទៅ​ក្នុង​ផ្នូរ។ នៅ​ក្នុង​នោះ នាង​ឃើញ​ទេវតា​ពីរ​អង្គ! គេ​សួរ​នាង​ថា៖ ‹ហេតុ​អ្វី​បាន​ជា​អ្នក​យំ​ដូច្នេះ›?

នាង​ម៉ារា​ឆ្លើយ​ថា៖ ‹គេ​បាន​យក​ព្រះ​អម្ចាស់​របស់​ខ្ញុំ​ចេញ​បាត់​ហើយ ហើយ​ខ្ញុំ​មិន​ដឹង​ជា​គេ​ទុក​ទ្រង់​នៅ​ឯ​ណា​ទេ›។ បន្ទាប់​មក នាង​ម៉ារា​បែរ​ខ្លួន​ហើយ​ឃើញ​បុរស​ម្នាក់។ គាត់​សួរ​នាង​ថា៖ ‹តើ​អ្នក​កំពុង​តែ​រក​អ្នក​ណា​ហ្នឹង›?

នាង​ម៉ារា​នឹក​ស្មាន​ថា​បុរស​នេះ​ជា​អ្នក​ថែ​សួន​ច្បារ ហើយ​ប្រហែល​ជា​គាត់​បាន​យក​សព​របស់​ព្រះ​យេស៊ូវ។ ដូច្នេះ​នាង​និយាយ​ថា៖ ‹បើ​លោក​បាន​យក​ទ្រង់​ចេញ​នោះ សូម​លោក​ប្រាប់​ខ្ញុំ​ផង តើ​លោក​ដាក់​ទ្រង់​នៅ​ឯ​ណា›។ ប៉ុន្តែ តាម​ការ​ពិត បុរស​នេះ​ជា​ព្រះ​យេស៊ូវ។ ទ្រង់​បាន​ប្រែ​ក្រឡា​យក​រូប​កាយ​មួយ​ដែល​នាង​ម៉ារា​មើល​មិន​ស្គាល់។ ប៉ុន្តែ នៅ​ពេល​ដែល​ទ្រង់​បាន​ហៅ​ឈ្មោះ​នាង នោះ​នាង​ម៉ារា​ដឹង​ថា​បុរស​នេះ​ជា​ព្រះ​យេស៊ូវ។ នាង​ក៏​រត់​ទៅ​ប្រាប់​ពួក​សិស្ស​ថា៖ ‹ខ្ញុំ​បាន​ឃើញ​ព្រះ​អម្ចាស់​ហើយ›!

ក្រោយ​មក​នៅ​ថ្ងៃ​ដដែល​នោះ កាល​ដែល​ពួក​សិស្ស​ពីរ​នាក់​កំពុង​តែ​ដើរ​ទៅ​ភូមិ​អេម៉ោស មាន​បុរស​ម្នាក់​បាន​មក​ដើរ​ជា​មួយ​ពួក​គេ។ ពួក​សិស្ស​កំពុង​តែ​សោក​សង្រេង​ណាស់ ពីព្រោះ​ព្រះ​យេស៊ូវ​ទើប​តែ​បាន​ទទួល​មរណភាព។ ប៉ុន្តែ កាល​ដែល​កំពុង​តែ​ដើរ​នោះ បុរស​ម្នាក់​នេះ​បាន​ពន្យល់​រឿង​ជា​ច្រើន​ពី​ព្រះ​គម្ពីរ​ដែល​ធ្វើ​ឲ្យ​គេ​មាន​ចិត្ត​ធូរ​ស្រាល។ នៅ​ទី​បំផុត នៅ​ពេល​ដែល​ពួក​គេ​ឈប់​សំរាក​ដើម្បី​បរិភោគ​អាហារ ពួក​សិស្ស​ក៏​ដឹង​ថា​បុរស​នោះ គឺ​ជា​ព្រះ​យេស៊ូវ។ បន្ទាប់​មក ព្រះ​យេស៊ូវ​ក៏​ចេញ​បាត់​ទៅ ហើយ​ពួក​សិស្ស​ទាំង​ពីរ​នាក់​នេះ​ក៏​នាំ​គ្នា​ប្រញាប់ប្រញាល់​ត្រឡប់​ទៅ​ឯ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​នឹង​ជំរាប​ប្រាប់​ពួក​សាវក​អំពី​ទ្រង់។

កាល​ដែល​ការ​នេះ​កំពុង​តែ​កើត​ឡើង ព្រះ​យេស៊ូវ​ក៏​បង្ហាញ​អង្គ​ទ្រង់​ឲ្យ​ពេត្រុស​ឃើញ​ដែរ។ ពួក​អ្នក​ដទៃ​មាន​ចិត្ត​រំភើប​ណាស់​កាល​ដែល​បាន​ឮ​អំពី​រឿង​នេះ។ បន្ទាប់​មក ពួក​សិស្ស​ទាំង​ពីរ​នាក់​នេះ​បាន​មក​ដល់​ក្រុង​យេរូសាឡិម ហើយ​ក៏​រក​ឃើញ​ពួក​សាវក។ ពួក​គេ​ក៏​ជំរាប​ប្រាប់​ពួក​សាវក​នូវ​របៀប​ដែល​ព្រះ​យេស៊ូវ​បាន​លេច​មក​ឲ្យ​គេ​ឃើញ​នៅ​តាម​ផ្លូវ។ ហើយ​កាល​ដែល​ពួក​គេ​កំពុង​តែ​ប្រាប់​អំពី​រឿង​នេះ តើ​អ្នក​ដឹង​មាន​ការ​អស្ចារ្យ​អ្វី​កើត​ឡើង​ទេ?

សូម​មើល​ក្នុង​រូប​ភាព​នេះ។ ព្រះ​យេស៊ូវ​លេច​ឡើង​នៅ​ក្នុង​បន្ទប់ ទោះ​បី​ទ្វារ​ត្រូវ​ជាប់​សោ​ក្ដី។ ពួក​សិស្ស​មាន​សេចក្ដី​សប្បាយ​ណាស់! តើ​នេះ​មិន​ជា​ថ្ងៃ​ដ៏​រំភើប​មួយ​ទេ​ឬ? តើ​អ្នក​អាច​រាប់​បាន​ប៉ុន្មាន​ដង​មក​ដល់​ឥឡូវ​នេះ ដែល​ព្រះ​យេស៊ូវ​បាន​លេច​ឡើង​ទៅ​ពួក​អ្នក​កាន់​តាម​ទ្រង់​នោះ? តើ​អ្នក​រាប់​បាន​ប្រាំ​ដង​ឬ?

រីឯ​សាវក​ម្នាក់​ឈ្មោះ​ថូម៉ាស គាត់​មិន​បាន​នៅ​ជា​មួយ​ពួក​សាវក​ក្នុង​កាល​ដែល​ព្រះ​យេស៊ូវ​បាន​លេច​ឲ្យ​ឃើញ​នោះ​ទេ។ ដូច្នេះ​ពួក​សិស្ស​ក៏​ប្រាប់​គាត់​ថា៖ ‹យើង​បាន​ឃើញ​ព្រះ​អម្ចាស់​ហើយ›! ប៉ុន្តែ ថូម៉ាស​និយាយ​ថា ទាល់​តែ​គាត់​ឃើញ​ព្រះ​យេស៊ូវ​ផ្ទាល់​ខ្លួន ទើប​គាត់​ជឿ។ ប្រាំ​បី​ថ្ងៃ​ក្រោយ​មក ពួក​សិស្ស​បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​បន្ទប់​ជាប់​សោ​ម្ដង​ទៀត ហើយ​លើក​នេះ ថូម៉ាស​ក៏​នៅ​ជា​មួយ​ពួក​គេ​ដែរ។ ភ្លាម​នោះ ព្រះ​យេស៊ូវ​បាន​លេច​ឡើង​នៅ​ក្នុង​បន្ទប់​ចំ​ពី​មុខ​គេ​ទាំង​អស់​គ្នា។ ឥឡូវ​នេះ ថូម៉ាស​ជឿ​ហើយ។

យ៉ូហាន ២០:១១​-​២៩; លូកា ២៤:១៣​-​៤៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក