បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • my រឿងទី ១០៩
  • ពេត្រុសមកជួបកូនេលាស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេត្រុសមកជួបកូនេលាស
  • សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
  • អត្ថបទស្រដៀងគ្នា
  • កូនេលាសទទួលឫទ្ធានុភាពបរិសុទ្ធ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • «ព្រះមិនរើសមុខទេ»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • សូមឲ្យយើងកាន់ខ្ជាប់ខ្ជួននឹងសេចក្ដីជំនឿដ៏មានតម្លៃរបស់យើង!
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ដូចពេត្រុស អ្នកអាចតស៊ូបាន
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៣
សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
my រឿងទី ១០៩

១០៩

ពេត្រុស​មក​ជួប​កូនេលាស

បុរស​ដែល​កំពុង​តែ​ឈរ​នៅ​ទី​នោះ គឺ​ជា​សាវក​ពេត្រុស ហើយ​ពួក​អ្នក​ដែល​នៅ​ខាង​ក្រោយ​ជា​មិត្ត​របស់​គាត់។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​បុរស​នេះ​កំពុង​តែ​លុត​ជង្គង់​នៅ​ចំពោះ​ពេត្រុស​ដូច្នេះ? តើ​គាត់​ត្រូវ​ធ្វើ​ដូច្នេះ​ឬ? តើ​អ្នក​ដឹង​ថា​គាត់ ជា​អ្នក​ណា​ទេ?

បុរស​នេះ​ឈ្មោះ​កូនេលាស។ គាត់​ជា​នាយ​ទាហាន​សាសន៍​រ៉ូម។ កូនេលាស​មិន​ស្គាល់​ពេត្រុស​ទេ ប៉ុន្តែ គាត់​ត្រូវ​បាន​ប្រាប់​ឲ្យ​អញ្ជើញ​ពេត្រុស​មក​ឯ​ផ្ទះ​របស់​គាត់។ សូម​ឲ្យ​យើង​មើល​នូវ​របៀប​ដែល​រឿង​នេះ​កើត​ឡើង។

អ្នក​កាន់​តាម​ព្រះ​យេស៊ូវ​ដំបូង​ជា​សាសន៍​យូដា ប៉ុន្តែ​កូនេលាស​មិន​មែន​ជា​សាសន៍​យូដា​ទេ។ តែ​គាត់​ស្រឡាញ់​ព្រះ​ហើយ​អធិស្ឋាន​ទៅ​ព្រះ ហើយ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ល្អ​ជា​ច្រើន​ដល់​មនុស្ស។ នៅ​ថ្ងៃ​រសៀល​មួយ ទេវតា​ម្នាក់​បាន​លេច​ឡើង​ទៅ​គាត់ ហើយ​មាន​ប្រសាសន៍​ថា៖ ‹ព្រះ​ពេញ​ព្រះ​ហឫទ័យ​នឹង​អ្នក​ណាស់ ហើយ​ទ្រង់​នឹង​ឆ្លើយ​តប​នឹង​សេចក្ដី​អធិស្ឋាន​របស់​អ្នក។ ចូរ​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​នាំ​បុរស​ម្នាក់​ឈ្មោះ​ពេត្រុស​មក។ គាត់​កំពុង​តែ​ស្នាក់​នៅ​ក្រុង​យ៉ុបប៉េ នៅ​ឯ​ផ្ទះ​របស់​ស៊ីម៉ូន ដែល​រស់​នៅ​ជិត​សមុទ្រ›។

ភ្លាម​នោះ កូនេលាស​ក៏​ចាត់​បុរស​ខ្លះ​ឲ្យ​ទៅ​រក​ពេត្រុស។ ថ្ងៃ​ស្អែក​ឡើង កាល​ដែល​ពួក​បុរស​ទៅ​ជិត​ក្រុង​យ៉ុបប៉េ​ហើយ ពេត្រុស​កំពុង​តែ​នៅ​លើ​ដំបូល​ផ្ទះ​របស់​ស៊ីម៉ូន។ នៅ​លើ​ដំបូល​នោះ ព្រះ​ធ្វើ​ឲ្យ​ពេត្រុស​គិត​ថា គាត់​ឃើញ​សំពត់​ដ៏​ធំ​មួយ​ធ្លាក់​មក​ពី​ស្ថាន​សួគ៌។ នៅ​ក្នុង​សំពត់​នោះ មាន​សត្វ​គ្រប់​ប្រភេទ​ទាំង​អស់។ យោង​ទៅ​តាម​ច្បាប់​របស់​ព្រះ សត្វ​ទាំង​នោះ​មិន​ជា​ស្អាត​សំរាប់​បរិភោគ​ជា​អាហារ​ទេ តែ​សម្លេង​នោះ​បន្លឺ​ឡើង​ថា៖ ‹ពេត្រុស​អើយ ចូរ​ក្រោក​ឡើង ហើយ​សម្លាប់​សត្វ​នោះ​បរិភោគ​ទៅ›។

ពេត្រុស​ឆ្លើយ​ថា៖ ‹ទេ! ទូល​បង្គំ​មិន​ដែល​ទទួល​ទាន​អ្វី​ដែល​មិន​ស្អាត​នោះ​ទេ›។ ប៉ុន្តែ​សម្លេង​នោះ​ប្រាប់​ពេត្រុស​ថា៖ ‹របស់​អ្វី​ដែល​ព្រះ​មាន​បន្ទូល​ថា​ស្អាត​ហើយ នោះ​កុំ​ឲ្យ​អ្នក​រាប់​ថា​មិន​ស្អាត​ឡើយ›។ ការណ៍​នេះ​បាន​កើត​ឡើង​គ្រប់​បី​ដង។ កាល​ដែល​ពេត្រុស​កំពុង​តែ​ងឿង​ឆ្ងល់​នឹង​ន័យ​នោះ ពួក​បុរស​ដែល​កូនេលាស​បាន​បញ្ជូន​ទៅ ក៏​មក​ដល់​ផ្ទះ ហើយ​សួរ​រក​ពេត្រុស។

ពេត្រុស​ចុះ​ទៅ​ក្រោម ហើយ​និយាយ​ថា៖ ‹ខ្ញុំ​នេះ​ហើយ ជា​បុរស​ដែល​អ្នក​រក​នោះ។ ហេតុ​អ្វី​បាន​ជា​អ្នក​មក​រក​ខ្ញុំ​ដូច្នេះ›? នៅ​ពេល​ដែល​ពួក​បុរស​ពន្យល់​ថា ទេវតា​បាន​ប្រាប់​កូនេលាស​ឲ្យ​អញ្ជើញ​ពេត្រុស​ទៅ​ផ្ទះ​របស់​គាត់ ពេត្រុស​ក៏​សុខ​ចិត្ត​ទៅ​ជា​មួយ​គេ។ ថ្ងៃ​ស្អែក​ឡើង ពេត្រុស​ហើយ​និង​មិត្ត​ក៏​ចាក​ចេញ​ទៅ​ជួប​កូនេលាស​ដែល​រស់​នៅ​ក្រុង​សេសារា។

កូនេលាស​បាន​ប្រមូល​ពួក​ញាតិ​សន្ដាន​និង​មិត្ត​ស្និទ្ធ​ស្នាល​ទាំង​អស់​គ្នា​មក។ នៅ​ពេល​ដែល​ពេត្រុស​មក​ដល់ កូនេលាស​ក៏​មក​រាក់​ទាក់​ទទួល​ដោយ​លុត​ជង្គង់​នៅ​ទាប​នឹង​ជើង​របស់​ពេត្រុស ដូច​ជា​អ្នក​ឃើញ​នៅ​ទី​នេះ។ ប៉ុន្តែ ពេត្រុស​និយាយ​ថា៖ ‹សូម​ក្រោក​ឡើង ខ្ញុំ​គ្រាន់​តែ​ជា​មនុស្ស​ទេ›។ ត្រូវ​ហើយ ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា ការ​លុត​ជង្គង់​ហើយ​ថ្វាយ​បង្គំ​មនុស្ស នោះ​មិន​ជា​ការ​ត្រឹម​ត្រូវ​ទេ។ យើង​គួរ​តែ​ថ្វាយ​បង្គំ​ដល់​ព្រះ​យេហូវ៉ា​តែ​ប៉ុណ្ណោះ។

ឥឡូវ​នេះ ពេត្រុស​ក៏​ផ្សាយ​ប្រាប់​ដល់​ពួក​អ្នក​ដែល​បាន​ផ្ដុំ​គ្នា​នោះ។ ពេត្រុស​និយាយ​ថា៖ ‹ខ្ញុំ​យល់​ឃើញ​ថា ព្រះ​យល់​ព្រម​ទទួល​មនុស្ស​គ្រប់​សាសន៍​ដែល​ចង់​បំរើ​ទ្រង់›។ ហើយ​កាល​ដែល​គាត់​កំពុង​តែ​និយាយ​នោះ ព្រះ​ក៏​បញ្ជូន​វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់​មក ហើយ​ពួក​មនុស្ស​ក៏​ចាប់​ផ្ដើម​និយាយ​ភាសា​ផ្សេងៗ។ នេះ​ធ្វើ​ឲ្យ​ពួក​សិស្ស​សាសន៍​យូដា​ដែល​មក​ជា​មួយ​ពេត្រុស​អស្ចារ្យ​ណាស់ ពីព្រោះ​គេ​គិត​ថា ព្រះ​សព្វ​ព្រះ​ហឫទ័យ​តែ​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ។ ដូច្នេះ នេះ​បង្រៀន​ពួក​គេ​ថា ព្រះ​មិន​ប្រកាន់​ថា​មនុស្ស​នៃ​សាសន៍​ណា​មួយ ខ្ពស់​ឬ​ក៏​សំខាន់​ជាង​សាសន៍​ណា​មួយ​ឡើយ។ តើ​នេះ​មិន​ជា​អ្វី​ដ៏​សំខាន់​មួយ​ដែល​យើង​ត្រូវ​ចង​ចាំ​ទេ​ឬ?

កិច្ចការ ១០:១​-​៤៨; ១១:១​-​១៨; វិវរណៈ ១៩:១០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក