ប្រធានបទគម្ពីរសំរាប់ការពិគ្រោះ
១. ការថ្វាយបង្គំនាងម៉ារា
ក. នាងម៉ារាជាម្ដាយរបស់ព្រះយេស៊ូ មិនមែនជា«ម្ដាយរបស់ព្រះ»ទេ
ព្រះគ្មានទីចាប់ផ្ដើមទេ។ ទំនុក. ៩០:២; ១ធី. ១:១៧
នាងម៉ារាជាម្ដាយរបស់រាជបុត្រា របស់ព្រះ ពេលទ្រង់នៅលើផែនដី។ លូ. ១:៣៥
ខ. នាងម៉ារាមិនមែននៅ«ព្រហ្មចារីជារៀងរហូត»ទេ
នាងបានរៀបការនឹងលោកយ៉ូសែប។ ម៉ាថ. ១:១៩, ២០, ២៤, ២៥
មានកូនផ្សេងទៀតក្រៅពីព្រះយេស៊ូ។ ម៉ាថ. ១៣:៥៥, ៥៦; លូ. ៨:១៩-២១
អ្នកនោះមិនមែនជា«បងប្អូនខាងវិញ្ញាណ»របស់ទ្រង់ទេ។ យ៉ូន. ៧:៣, ៥
២. ការថ្វាយបង្គំបុព្វជន
ក. ការថ្វាយបង្គំបុព្វជនគឺឥតប្រយោជន៍ទេ
បុព្វជនបានស្លាប់ទៅហើយ គឺឥតដឹងខ្លួនទេ។ សាស. ៩:៥, ១០
បុព្វជនដំបូងបង្អស់គឺមិនសមនឹងថ្វាយបង្គំទេ។ រ៉ូម ៥:១២, ១៤; ១ធី. ២:១៤
ព្រះហាមជាដាច់ខាតនូវការថ្វាយបង្គំបែបនេះ។ និក្ខ. ៣៤:១៤; ម៉ាថ. ៤:១០
ខ. មនុស្សជាតិអាចទទួលនូវកិត្ដិយសបាន ក៏ប៉ុន្តែគួរថ្វាយបង្គំតែព្រះប៉ុណ្ណោះ
យុវជនគួរលើកកិត្ដិយសចំពោះអ្នកវ័យចាស់។ ១ធី. ៥:១, ២, ១៧; អេភ. ៦:១-៣
ក៏ប៉ុន្តែ ត្រូវថ្វាយបង្គំតែព្រះប៉ុណ្ណោះ។ កិច្ច. ១០:២៥, ២៦; វិវរ. ២២:៨, ៩
៣. ការធ្វើបន្ទាល់
ក. ពួកគ្រីស្ទានទាំងអស់ត្រូវតែធ្វើបន្ទាល់ ប្រាប់ដំណឹងល្អ
ត្រូវទទួលស្គាល់ព្រះយេស៊ូនៅមុខមនុស្សដើម្បីទទួលព្រះគុណ។ ម៉ាថ. ១០:៣២
ត្រូវធ្វើជាអ្នកប្រព្រឹត្តតាមព្រះបន្ទូល ទាំងបង្ហាញជំនឿ។ យ៉ា. ១:២២-២៤; ២:២៤
អ្នកថ្មីៗក៏គួរធ្វើជាអ្នកបង្រៀនគេដែរ។ ម៉ាថ. ២៨:១៩, ២០
ការប្រកាសប្រាប់ជាសាធារណៈនោះ នាំឲ្យបានសង្គ្រោះ។ រ៉ូម ១០:១០
ខ. ត្រូវតែទៅម្ដងហើយម្ដងទៀត ធ្វើបន្ទាល់ជាបន្ត
ត្រូវតែប្រកាសប្រាប់ពីសេចក្ដីព្រមានពីទីបញ្ចប់។ ម៉ាថ. ២៤:១៤
យេរេមាបានប្រកាសអំពីទីបញ្ចប់នៃទីក្រុងយេរូសាឡិមអស់ជាច្រើនឆ្នាំ។ យេ. ២៥:៣
ដូចពួកគ្រីស្ទានពីសម័យដើម មិនអាចឈប់ទេ។ កិច្ច. ៤:១៨-២០; ៥:២៨, ២៩
គ. ត្រូវធ្វើបន្ទាល់ដើម្បីរួចពីទោសចំពោះឈាមរបស់ពួកគេ
ត្រូវព្រមានអំពីទីបញ្ចប់ដែលកំពុងតែមកដល់។ អេសេ. ៣៣:៧; ម៉ាថ. ២៤:១៤
ការខានធ្វើបន្ទាល់នាំមកនូវទោសចំពោះឈាមរបស់ពួកគេ។ អេសេ. ៣៣:៨, ៩; ៣:១៨, ១៩
ប៉ុលបានរួចទោសចំពោះឈាមរបស់ពួកគេ។ គាត់បានថ្លែងពីសេចក្ដីពិតទាំងស្រុង។ កិច្ច. ២០:២៦, ២៧; ១កូ. ៩:១៦
សង្គ្រោះទាំងអ្នកធ្វើបន្ទាល់និងអ្នកដែលស្ដាប់។ ១ធី. ៤:១៦; ១កូ. ៩:២២
៤. ការបង្កើត
ក. ការបង្កើតគឺសមស្របនឹងវិទ្យាសាស្ត្រដែលមានសក្ខីភាព ក៏បង្ហាញថាការវិវត្តន៍គឺមិនពិតទេ
វិទ្យាសាស្ត្រយល់ព្រមនឹងលំដាប់លំដោយនៃការបង្កើត។ លោ. ១:១១,១២,២១,២៤,២៥
ក្រិត្យក្រមរបស់ព្រះសំដៅទៅលើ«ពូជ»នៅតែត្រឹមត្រូវ។ លោ. ១:១១, ១២; យ៉ា. ៣:១២
ខ. ថ្ងៃនានានៃការបង្កើតមិនមែនជាថ្ងៃដែលមានរយៈពេល២៤ម៉ោងទេ
ពាក្យ«ថ្ងៃ»អាចគ្រាន់តែសំដៅទៅលើពេលវេលាមួយរយៈប៉ុណ្ណោះ។ លោ. ៥:១,២
ចំពោះព្រះ មួយថ្ងៃអាចជាមួយរយៈពេលយូរ។ ទំនុក. ៩០:៤; ២ពេ. ៣:៨
៥. ការប្រឆាំង ការបៀតបៀន
ក. មូលហេតុដែលគ្រីស្ទានទទួលការប្រឆាំង
ព្រះយេស៊ូបានត្រូវគេស្អប់ ទាំងទាយទុកពីការប្រឆាំង។ យ៉ូន. ១៥:១៨-២០; ម៉ាថ. ១០:២២
ការកាន់តាមគោលការណ៍ត្រឹមត្រូវ ជាការផ្ដន្ទាទោសទៅលើលោកីយ៍នេះ។ ១ពេ. ៤:១, ៤, ១២, ១៣
សាតាំងដែលជាព្រះនៃលោកីយ៍ ក៏ប្រឆាំងនឹងព្រះរាជាណាចក្រ។ ២កូ. ៤:៤; ១ពេ. ៥:៨
គ្រីស្ទានម្នាក់មិនចេះខ្លាចទេ ព្រោះព្រះគាំទ្រគេ។ រ៉ូម ៨:៣៨, ៣៩; យ៉ា. ៤:៨
ខ. ភរិយាមិនគួរឲ្យស្វាមីពង្រាត់នាងចេញពីព្រះទេ
យើងបានត្រូវព្រមានទុកជាមុន។ អ្នកឯទៀតប្រហែលជានឹងប្រាប់ប្ដីនូវពត៌មានខុសឲ្យយល់ច្រឡំ។ ម៉ាថ. ១០:៣៤-៣៨; កិច្ច. ២៨:២២
នាងត្រូវរកពឹងព្រះនិងព្រះគ្រីស្ទ។ យ៉ូន. ៦:៦៨; ១៧:៣
ដោយភាពស្មោះត្រង់ ប្រហែលជានាងក៏អាចជួយសង្គ្រោះប្ដីដែរ។ ១កូ. ៧:១៦; ១ពេ. ៣:១-៦
ប្ដីជាមេគ្រួសារ តែមិនត្រូវបញ្ជាចំពោះប្រភេទការថ្វាយបង្គំទេ។ ១កូ. ១១:៣; កិច្ច. ៥:២៩
គ. ស្វាមីមិនគួរឲ្យភរិយាបញ្ឈប់គាត់ពីការបំរើព្រះទេ
ត្រូវតែស្រឡាញ់ប្រពន្ធនិងក្រុមគ្រួសារ។ គាត់ចង់ឲ្យគេទទួលជីវិត។ ១កូ. ៧:១៦
មានភារកិច្ចធ្វើការសម្រេចចិត្ត និងចិញ្ចឹម។ ១កូ. ១១:៣; ១ធី. ៥:៨
ព្រះស្រឡាញ់បុរសណាដែលគាំទ្រខាងសេចក្ដីពិត។ យ៉ា. ១:១២; ៥:១០, ១១
ការសម្របខ្លួនទៅតាមគេដើម្បីមានសភាពសុខស្រួល នាំឲ្យព្រះមិនសព្វព្រះហឫទ័យទេ។ ហេ. ១០:៣៨
ត្រូវនាំគ្រួសារឲ្យបានសុភមង្គលក្នុងពិភពលោកថ្មីរបស់ព្រះ។ វិវរ. ២១:៣, ៤
៦. ការប្រោសឲ្យជា និងការនិយាយភាសាផ្សេងៗ
ក. ការធ្វើឲ្យជាខាងវិញ្ញាណមានប្រយោជន៍ជាអចិន្ត្រៃយ៍
ជម្ងឺខាងវិញ្ញាណអាចបង្ខូចបំផ្លាញ។ អេសា. ១:៤-៦; ៦:១០; ហូ. ៤:៦
ការធ្វើឲ្យជាខាងវិញ្ញាណគឺជាបញ្ជាដ៏សំខាន់ចំបង។ យ៉ូន. ៦:៦៣; លូ. ៤:១៨
ក៏បំបាត់បាបចោល និងផ្ដល់ឲ្យសុភមង្គលនិងជីវិត។ យ៉ា. ៥:១៩, ២០; វិវរ. ៧:១៤-១៧
ខ. ព្រះរាជាណាចក្រនៃព្រះនឹងនាំឲ្យមានការព្យាបាលឲ្យជាខាងរាងកាយដ៏អចិន្ត្រៃយ៍
ព្រះយេស៊ូបានព្យាបាលជម្ងឺ និងបានផ្សព្វផ្សាយអំពីប្រសិទ្ធិពរពីព្រះរាជាណាចក្រ។ ម៉ាថ. ៤:២៣
បានត្រូវសន្យាថា ព្រះរាជាណាចក្រនឹងធ្វើឲ្យស្បើយឡើងវិញជាអចិន្ត្រៃយ៍។ ម៉ាថ. ៦:១០; អេសា. ៩:៧
សូម្បី តែសេចក្ដីស្លាប់នឹងត្រូវបំបាត់ចោលដែរ។ ១កូ. ១៥:២៥, ២៦; វិវរ. ២១:៤; ២០:១៤
គ. ការប្រោសឲ្យជាដោយកម្លាំងជំនឿនាសព្វថ្ងៃនេះ ក៏ខ្វះខាតនូវទីសំអាងថា ព្រះសព្វព្រះហឫទ័យ
សិស្សរបស់ព្រះយេស៊ូមិនបានប្រោសខ្លួនគេឲ្យបានជាដោយអព្ភូតហេតុទេ។ ២កូ. ១២:៧-៩; ១ធី. ៥:២៣
អំណោយជាសមត្ថភាពធ្វើអព្ភូតហេតុបានលែងមានទៀតបន្ទាប់ពីពួកសាវ័កបានទទួលមរណភាព។ ១កូ. ១៣:៨-១១
ការប្រោសឲ្យជាមិនមែនជាទីសំអាងប្រាកដប្រជា ដែលបញ្ជាក់ថាព្រះសព្វព្រះហឫទ័យនោះទេ។ ម៉ាថ. ៧:២២, ២៣; ២ថែ. ២:៩-១១
ឃ. ការនិយាយភាសាផ្សេងៗជាការរៀបចំបណ្ដោះអាសន្នប៉ុណ្ណោះ
ជាសញ្ញាសម្គាល់មួយ តែត្រូវរកអំណោយដ៏ប្រសើរជាងវិញ។ ១កូ. ១៤:២២; ១២:៣០, ៣១
បានត្រូវទាយទុកថា អំណោយជាសមត្ថភាពធ្វើអព្ភូតហេតុដោយអាងព្រះវិញ្ញាណនោះនឹងផុតទៅ។ ១កូ. ១៣:៨-១០
ការធ្វើការអស្ចារ្យមិនមែនជាទីសំអាងប្រាកដប្រជាថាព្រះសព្វព្រះហឫទ័យទេ។ ម៉ាថ. ៧:២២, ២៣; ២៤:២៤
៧. ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ
ក. មនុស្សជាតិមើលមិនឃើញនូវការយាងត្រឡប់មកវិញនោះទេ
បានប្រាប់សិស្សរបស់ទ្រង់ថា លោកីយ៍នឹងមើលមិនឃើញទ្រង់ទៀតទេ។ យ៉ូន. ១៤:១៩
មានតែពួកសិស្សរបស់ទ្រង់ដែលបានឃើញការយាងត្រឡប់ទៅស្ថានសួគ៌។ ការយាងត្រឡប់មកវិញស្រដៀងគ្នាដែរ។ កិច្ច. ១:៦, ១០, ១១
នៅស្ថានសួគ៌ទ្រង់ជាបុគ្គលវិញ្ញាណដ៏មើលមិនឃើញ។ ១ធី. ៦:១៤-១៦; ហេ. ១:៣
យាងត្រឡប់មកវិញដោយកាន់អំណាចព្រះរាជាណាចក្រនៅស្ថានសួគ៌។ ដា. ៧:១៣, ១៤
ខ. បានសម្គាល់ដោយហេតុការណ៍ដ៏មើលឃើញវិញ
ពួកសិស្សបានសូមទីសម្គាល់ពីវត្តមានទ្រង់។ ម៉ាថ. ២៤:៣
ពួកគ្រីស្ទាន«មើលឃើញ»វត្តមានទ្រង់ ដោយការយល់ដឹង។ អេភ. ១:១៨
ព្រឹត្ដិការណ៍ជាច្រើនរួមគ្នាធ្វើជាទីសំអាងពីវត្តមានទ្រង់។ លូ. ២១:១០, ១១
ពួកសត្រូវនឹង«មើលឃើញ» ពេលដែលសេចក្ដីហិនវិនាសរបស់គេមកដល់។ វិវរ. ១:៧
៨. ការឡូកឡំជំនឿ
ក. ការចូលរួមជាមួយសាសនាដទៃមិនសមស្របនឹងផ្លូវរបស់ព្រះទេ
មានផ្លូវតែមួយគត់ទេ គឺជាផ្លូវចង្អៀត ដែលមានតែមនុស្សភាគតិចរកឃើញ។ អេភ. ៤:៤-៦; ម៉ាថ. ៧:១៣, ១៤
បានត្រូវព្រមានថា លទ្ធិមិនពិតធ្វើឲ្យមិនបរិសុទ្ធវិញ។ ម៉ាថ. ១៦:៦, ១២; កា. ៥:៩
បានត្រូវបញ្ជាឲ្យនៅដោយឡែក។ ២ធី. ៣:៥; ២កូ. ៦:១៤-១៧; វិវរ. ១៨:៤
ខ. មិនមែនជាការពិតទេដែលថា«សាសនាទាំងអស់សុទ្ធតែល្អ»
អ្នកខ្លះមានចិត្តខ្នះខ្នែង ក៏ប៉ុន្តែមិនសមស្របនឹងព្រះទេ។ រ៉ូម ១០:២, ៣
អំពើអាក្រក់នាំឲ្យក្រខ្វក់នូវអ្វីផ្សេងទៀតដែលប្រហែលជាល្អ។ ១កូ. ៥:៦; ម៉ាថ. ៧:១៥-១៧
គ្រូក្លែងក្លាយនាំមកនូវសេចក្ដីហិនវិនាស។ ២ពេ. ២:១; ម៉ាថ. ១២:៣០; ១៥:១៤
ការថ្វាយបង្គំដ៏ស្អាតស្អំតម្រូវនូវភក្ដីភាពដាច់មុខ។ ចោទិ. ៦:៥, ១៤, ១៥
៩. ជីវិត
ក. មនុស្សជាតិដែលស្ដាប់បង្គាប់ បានត្រូវធានានឹងទទួលជីវិតជារៀងរហូត
ព្រះដែលមិនចេះភូតភរ បានសន្យានឹងប្រទានជីវិត។ ទីត. ១:២; យ៉ូន. ១០:២៧, ២៨
ពួកអ្នកដែលអនុវត្តជំនឿបានត្រូវធានានឹងទទួលជីវិតជារៀងរហូត។ យ៉ូន. ១១:២៥, ២៦
សេចក្ដីស្លាប់នឹងត្រូវបំផ្លាញចោល។ ១កូ. ១៥:២៦; វិវរ. ២១:៤; ២០:១៤; អេសា. ២៥:៨
ខ. មានតែពួកអ្នកដែលរួមកាយជាមួយព្រះគ្រីស្ទទេ ដែលនឹងបានជីវិតនៅស្ថានសួគ៌
ព្រះជ្រើសរើសអ្នកចូលរួមតាមតែព្រះហឫទ័យទ្រង់។ ម៉ាថ. ២០:២៣; ១កូ. ១២:១៨
មានតែ ១៤៤.០០០ នាក់ទេដែលត្រូវយកចេញពីផែនដី។ វិវរ. ១៤:១, ៤; ៧:២-៤; ៥:៩, ១០
សូម្បី តែយ៉ូហានដែលជាអ្នកធ្វើបុណ្យជ្រមុជទឹកឲ្យគេ នឹងមិនចូលរួមក្នុងព្រះរាជាណាចក្រស្ថានសួគ៌ទេ។ ម៉ាថ. ១១:១១
គ. មនុស្សមួយចំនួនដែលមិនអាចកំណត់បាន បានត្រូវសន្យានឹងទទួលជីវិតនៅលើផែនដីជាពួក«ចៀមឯទៀត»
នៅស្ថានសួគ៌ជាមួយព្រះយេស៊ូមានមួយចំនួនកំណត់។ វិវរ. ១៤:១, ៤; ៧:២-៤
ពួក«ចៀមឯទៀត»មិនមែនជាបងប្អូនរបស់ព្រះគ្រីស្ទទេ។ យ៉ូន. ១០:១៦; ម៉ាថ. ២៥:៣២, ៤០
មនុស្សជាច្រើនកំពុងតែមូលគ្នាដើម្បីរួចរស់ជីវិតនៅលើផែនដី។ វិវរ. ៧:៩, ១៥-១៧
នឹងត្រូវប្រោសអ្នកឯទៀតឲ្យរស់ឡើងវិញនៅលើផែនដី។ វិវរ. ២០:១២; ២១:៤
១០. ឈាម
ក. ការបញ្ចូលឈាមជាការរំលោភបំពានលើភាពពិសិដ្ឋនៃឈាម
លោកណូអេបានត្រូវប្រាប់ថា ឈាមគឺពិសិដ្ឋ និងជាជីវិតផង។ លោ. ៩:៤, ១៦
កិច្ចព្រមព្រៀងខាងក្រិត្យវិន័យបានហាមមិនឲ្យបរិភោគឈាម។ លេវី. ១៧:១៤; ៧:២៦, ២៧
ពួកគ្រីស្ទានបានទទួលការហាមឃាត់ដូចគ្នានេះដែរ។ កិច្ច. ១៥:២៨, ២៩; ២១:២៥
ខ. ការខំសង្គ្រោះជីវិត មិនមែនបើកសិទ្ធិឲ្យបំពានក្រិត្យវិន័យរបស់ព្រះទេ
ការស្ដាប់បង្គាប់គឺល្អជាងយញ្ញបូជា។ ១សាំ. ១៥:២២; ម៉ាក. ១២:៣៣
ការចាត់ទុកជីវិតខ្លួនសំខាន់ជាងក្រិត្យវិន័យរបស់ព្រះនឹងនាំឲ្យស្លាប់។ ម៉ាក. ៨:៣៥, ៣៦
១១. ឈើឆ្កាង
ក. ព្រះយេស៊ូបានត្រូវព្យួរនៅលើបង្គោលសំរាប់ប្រហារជីវិត ដើម្បីជាទីតិះដៀល
ព្រះយេស៊ូបានត្រូវព្យួរនៅលើបង្គោលសំរាប់ប្រហារជីវិត ឬក៏ដើមឈើ។ កិច្ច. ៥:៣០; ១០:៤០; កា. ៣:១៣
ពួកគ្រីស្ទានត្រូវទទួលបង្គោលមួយជាសេចក្ដីត្មះតិះដៀល។ ម៉ាថ. ១០:៣៨; លូ. ៩:២៣
ខ. មិនគួរត្រូវគេថ្វាយបង្គំទេ
ការដាក់បង្ហាញបង្គោលរបស់ព្រះយេស៊ូគឺជាការតិះដៀលដល់ទ្រង់។ ហេ. ៦:៦; ម៉ាថ. ២៧:៤១, ៤២
ការប្រើឈើឆ្កាងក្នុងការថ្វាយបង្គំគឺជាការថ្វាយបង្គំរូបព្រះ។ និក្ខ. ២០:៤, ៥; យេ. ១០:៣-៥
ព្រះយេស៊ូជាវិញ្ញាណ មិនមែននៅជាប់នឹងបង្គោលទេ។ ១ធី. ៣:១៦; ១ពេ. ៣:១៨
១២. ដំណើររស់ឡើងវិញ
ក. សេចក្ដីសង្ឃឹមសំរាប់មនុស្សស្លាប់
នឹងប្រោសអស់អ្នកណាដែលនៅក្នុងផ្នូរឲ្យរស់ឡើងវិញ។ យ៉ូន. ៥:២៨, ២៩
ការប្រោសព្រះយេស៊ូឲ្យរស់ឡើងវិញជាការធានារ៉ាប់រង។ ១កូ. ១៥:២០-២២; កិច្ច. ១៧:៣១
ពួកអ្នកដែលធ្វើបាបប្រឆាំងនឹងព្រះវិញ្ញាណ នឹងមិនអាចរស់ឡើងវិញបានទេ។ ម៉ាថ. ១២:៣១, ៣២
បានត្រូវធានាចំពោះអស់អ្នកដែលបង្ហាញជំនឿ។ យ៉ូន. ១១:២៥
ខ. ការប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ឬក៏នៅលើផែនដី
ទាំងអស់គ្នាស្លាប់ដោយសារអ័ដាម។ ទទួលជីវិតតាមរយៈព្រះយេស៊ូ។ ១កូ. ១៥:២០-២២; រ៉ូម ៥:១៩
ពួកអ្នកដែលរស់ឡើងវិញមានសភាពខុសគ្នា។ ១កូ. ១៥:៤០, ៤២, ៤៤
ពួកអ្នកនៅជាមួយព្រះយេស៊ូ នឹងដូចទ្រង់ដែរ។ ១កូ. ១៥:៤៩; ភី. ៣:២០, ២១
ពួកអ្នកដែលមិនគ្រប់គ្រង នឹងរស់នៅលើផែនដី។ វិវរ. ២០:៤ខ, ៥, ១៣; ២១:៣, ៤
១៣. តម្លៃលោះ
ក. ជីវិតរបស់ព្រះយេស៊ូជាមនុស្ស បានត្រូវប្រគល់ជា«តម្លៃលោះមនុស្សទាំងអស់»
ព្រះយេស៊ូបានប្រគល់ជីវិតរបស់ទ្រង់ជាតម្លៃលោះ។ ម៉ាថ. ២០:២៨
តម្លៃនៃព្រះលោហិតដែលបានត្រូវកំចាយនោះ បើកឲ្យលើកលែងទោសពីបាប។ ហេ. ៩:១៤, ២២
យញ្ញបូជាតែមួយគឺគ្រប់គ្រាន់ជារៀងរហូត។ រ៉ូម ៦:១០; ហេ. ៩:២៦
គ្មានប្រយោជន៍ជាស្វ័យប្រវត្តទេ។ ត្រូវតែទទួលស្គាល់តម្លៃលោះសិន។ យ៉ូន. ៣:១៦
ខ. ជាតម្លៃស្មើ
អ័ដាមបានត្រូវបង្កើតមកជាបុរសគ្រប់ល័ក្ខណ៍។ ចោទិ. ៣២:៤; សាស. ៧:២៩; លោ. ១:៣១
គាត់បានបាត់បង់នូវភាពគ្រប់ល័ក្ខណ៍របស់ខ្លួននិងរបស់កូនចៅផងដែរ ដោយសារអំពើបាប។ រ៉ូម ៥:១២, ១៨
កូនចៅគ្មានវិធីជួយខ្លួនឯងទេ។ ត្រូវការម្នាក់ស្មើនឹងអ័ដាមទាំងស្រុង។ ទំនុក. ៤៩:៧; ចោទិ. ១៩:២១
ជីវិតដ៏គ្រប់ល័ក្ខណ៍របស់ព្រះយេស៊ូបានជាតម្លៃលោះ។ ១ធី. ២:៥, ៦; ១ពេ. ១:១៨, ១៩
១៤. ថ្ងៃជាន់ក្រោយបង្អស់
ក. តើពាក្យ«ទីបញ្ចប់នៃលោកីយ៍»មានន័យអ្វី?
ទីបញ្ចប់នៃរបបលោកីយ៍។ ម៉ាថ. ២៤:៣; ២ពេ. ៣:៥-៧; ម៉ាក. ១៣:៤
មិនមែនជាទីបញ្ចប់នៃផែនដីទេ ក៏ប៉ុន្តែជាទីបញ្ចប់នៃរបបអាក្រក់។ ១យ៉ូន. ២:១៧
មានថ្ងៃជាន់ក្រោយបង្អស់មុននឹងការបំផ្លាញ។ ម៉ាថ. ២៤:១៤
មនុស្សសុចរិតអាចរួចរស់ជីវិតបាន។ នឹងមានពិភពលោកថ្មីជាបន្ទាប់។ ២ពេ. ២:៩; វិវរ. ៧:១៤-១៧
ខ. ត្រូវយកចិត្តទុកដាក់នឹងទីសម្គាល់នៃថ្ងៃជាន់ក្រោយបង្អស់
ទីសម្គាល់នោះត្រូវផ្ដល់ដោយព្រះដើម្បីណែនាំយើង។ ២ធី. ៣:១-៥; ១ថែ. ៥:១-៤
លោកីយ៍នេះមិនបានទទួលស្គាល់ថា ជារឿងធ្ងន់ធ្ងរ។ ២ពេ. ៣:៣, ៤, ៧; ម៉ាថ. ២៤:៣៩
ព្រះមិនបង្អង់ទេ តែព្រមានវិញ។ ២ពេ. ៣:៩
មានរង្វាន់ បើចាំយាមនិងយកចិត្តទុកដាក់។ លូ. ២១:៣៤-៣៦
១៥. ថ្ងៃឈប់សំរាក
ក. ពួកគ្រីស្ទានមិនចាំបាច់កាន់តាមថ្ងៃឈប់សំរាកទេ
ក្រិត្យនោះបានត្រូវបំបាត់ដោយការសោយទិវង្គតរបស់ព្រះយេស៊ូ។ អេភ. ២:១៥
ពួកគ្រីស្ទានមិនចាំបាច់កាន់ថ្ងៃឈប់សំរាកទេ។ កូល. ២:១៦, ១៧; រ៉ូម ១៤:៥, ១០
បានត្រូវប្រដៅតម្រង់ដោយព្រោះបានគោរពនឹងថ្ងៃឈប់សំរាក។ កា. ៤:៩-១១; រ៉ូម ១០:២-៤
ត្រូវចូលទៅក្នុងសេចក្ដីសំរាករបស់ព្រះដោយជំនឿនិងការស្ដាប់បង្គាប់។ ហេ. ៤:៩-១១
ខ. ថ្ងៃឈប់សំរាកសំរាប់តែពួកអ៊ីស្រាអែលពីបុរាណនោះទេ
ថ្ងៃឈប់សំរាកបានត្រូវកាន់ជាលើកដំបូងនោះ បន្ទាប់ពីបានចេញពីអេស៊ីព្ទមក។ និក្ខ. ១៦:២៦, ២៧, ២៩, ៣០
មានតែអ៊ីស្រាអែលទេដែលមានថ្ងៃនោះជាសញ្ញាសម្គាល់។ និក្ខ. ៣១:១៦, ១៧; ទំនុក. ១៤៧:១៩, ២០
ក្រិត្យនោះបានតម្រូវឲ្យមានឆ្នាំឈប់សំរាកដែរ។ និក្ខ. ២៣:១០, ១១; លេវី. ២៥:៣, ៤
ថ្ងៃឈប់សំរាកមិនចាំបាច់សំរាប់ពួកគ្រីស្ទានទេ។ រ៉ូម ១៤:៥, ១០; កា. ៤:៩-១១
គ. ពេលឈប់សំរាករបស់ព្រះ (ថ្ងៃទី៧នៃគ្រាបង្កបង្កើតរយៈ«មួយសប្ដាហ៍»)
បានចាប់ផ្ដើមពេលដែលបានបង្កើតអស់ទាំងរបស់នៅខាងផែនដី។ លោ. ២:២, ៣; ហេ. ៤:៣-៥
បានបន្តហួសពីពេលព្រះយេស៊ូបានគង់នៅលើផែនដី។ ហេ. ៤:៦-៨; ទំនុក. ៩៥:៧-៩, ១១
ពួកគ្រីស្ទានសំរាកពីការស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួន។ ហេ. ៤:៩, ១០
មកទីបញ្ចប់ពេលព្រះរាជាណាចក្របង្ហើយនូវកិច្ចការខាងផែនដី។ ១កូ. ១៥:២៤, ២៨
១៦. បព្វជិត
ក. ពួកគ្រីស្ទានទាំងអស់ត្រូវជាអ្នកបំរើ
ព្រះយេស៊ូបានធ្វើជាអ្នកបំរើរបស់ព្រះ។ រ៉ូម ១៥:៨, ៩; ម៉ាថ. ២០:២៨
ពួកគ្រីស្ទានធ្វើតាមគំរូរបស់ទ្រង់។ ១ពេ. ២:២១; ១កូ. ១១:១
ត្រូវតែផ្សព្វផ្សាយដើម្បីបំពេញកិច្ចបំរើ។ ២ធី. ៤:២, ៥; ១កូ. ៩:១៦
ខ. តម្រូវការសំរាប់កិច្ចបំរើ
វិញ្ញាណបរិសុទ្ធរបស់ព្រះ និងចំណេះអំពីបន្ទូលរបស់ទ្រង់។ ២ធី. ២:១៥; អេសា. ៦១:១-៣
ធ្វើតម្រាប់តាមគំរូរបស់ព្រះគ្រីស្ទក្នុងកិច្ចផ្សាយ។ ១ពេ. ២:២១; ២ធី. ៤:២, ៥
ព្រះបង្ហាត់បង្រៀនដោយព្រះវិញ្ញាណ និងអង្គការរបស់ទ្រង់។ យ៉ូន. ១៤:២៦; ២កូ. ៣:១-៣
១៧. បាប
ក. បាបជាអ្វី
ជាការរំលងច្បាប់របស់ព្រះ និងខ្នាតតម្រាដ៏គ្រប់ល័ក្ខណ៍របស់ទ្រង់។ ១យ៉ូន. ៣:៤; ៥:១៧
ដោយព្រោះមនុស្សជាតិជាស្នាព្រះហស្តរបស់ព្រះ គេត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួន។ រ៉ូម ១៤:១២; ២:១២-១៥
ក្រិត្យវិន័យបានបកស្រាយថាបាបគឺជាអ្វី និងបានធ្វើឲ្យមនុស្សទទួលស្គាល់ថាមានបាប។ រ៉ូម ៣:២០
ទាំងអស់គ្នាមានបាប និងខ្វះមិនដល់ខ្នាតតម្រារបស់ព្រះ។ រ៉ូម ៣:២៣; ទំនុក. ៥១:៥
ខ. មូលហេតុដែលគ្រប់គ្នាបានរងទុក្ខដោយសារបាបរបស់អ័ដាម
អ័ដាមបានធ្វើឲ្យបាបនិងសេចក្ដីស្លាប់ឆ្លងដល់មនុស្សទាំងអស់។ រ៉ូម ៥:១២, ១៨
ព្រះបានបង្ហាញសេចក្ដីមេត្ដាករុណាក្នុងការត្រាប្រណីនឹងមនុស្សជាតិ។ ទំនុក. ១០៣:៨, ១០, ១៤, ១៧
យញ្ញបូជារបស់ព្រះយេស៊ូគឺគ្របលើបាប។ ១យ៉ូន. ២:២
នឹងត្រូវបំបាត់ចោលបាបនិងកិច្ចការផ្សេងទៀតរបស់អារក្ស។ ១យ៉ូន. ៣:៨
គ. ផ្លែឈើដែលបានត្រូវហាមបរិភោគនោះ គឺជាការមិនស្ដាប់បង្គាប់ មិនមែនជាការរួមភេទទេ
ច្បាប់ហាមឃាត់ប៉ះដើមនោះ បានត្រូវចារទុកមុននឹងកំណើតអេវ៉ា។ លោ. ២:១៧, ១៨
អ័ដាមនិងអេវ៉ាត្រូវបានបញ្ជាឲ្យបង្កើតកូន។ លោ. ១:២៨
កូនមិនមែនជាលទ្ធផលពីអំពើបាបទេ តែជាព្រះពរមកពីព្រះវិញ។ ទំនុក. ១២៧:៣-៥
អេវ៉ាបានប្រព្រឹត្តអំពើបាបពេលប្ដីអត់នៅ។ នាងបានបំពានសិទ្ធិប្ដី។ លោ. ៣:៦; ១ធី. ២:១១-១៤
ជាមេគ្រួសារ អ័ដាមបានបះបោរប្រឆាំងនឹងច្បាប់របស់ព្រះ។ រ៉ូម ៥:១២, ១៩
ឃ. អ្វីដែលត្រូវរាប់ជាបាបប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធ (ម៉ាថ. ១២:៣២; ម៉ាក. ៣:២៨, ២៩)
មិនមែនជាបាបដែលជាកេរ្ដិ៍ដំណែលទេ។ រ៉ូម ៥:៨, ១២, ១៨; ១យ៉ូន. ៥:១៧
មនុស្សម្នាក់អាចធ្វើឲ្យវិញ្ញាណព្រួយ តែអាចត្រូវចិត្តស្ដារឡើងវិញបាន។ អេភ. ៤:៣០; យ៉ា. ៥:១៩, ២០
ការប្រព្រឹត្តបាបម្ដងហើយម្ដងទៀតដោយស្ម័គ្រពីចិត្ត នាំឲ្យស្លាប់។ ១យ៉ូន. ៣:៦-៩
ព្រះទ្រង់ជំនុំជំរះមនុស្សបែបនោះ និងដកវិញ្ញាណរបស់ទ្រង់ចេញ។ ហេ. ៦:៤-៨
យើងមិនគួរអធិស្ឋានឲ្យមនុស្សបែបនោះដែលមិនប្រែចិត្តទេ។ ១យ៉ូន. ៥:១៦, ១៧
១៨. បុណ្យជ្រមុជទឹក
ក. ជាសេចក្ដីតម្រូវមួយសំរាប់ពួកគ្រីស្ទាន
ព្រះយេស៊ូបានតាំងគំរូមួយ។ ម៉ាថ. ៣:១៣-១៥; ហេ. ១០:៧
ជាតំណាងនូវការលះចោលបំណងចិត្តរបស់ខ្លួន ឬក៏ការឧទ្ទិសថ្វាយខ្លួនវិញ។ ម៉ាថ. ១៦:២៤; ១ពេ. ៣:២១
សំរាប់តែអ្នកណាដែលមានអាយុគ្រប់គ្រាន់នឹងត្រូវបានបង្រៀន។ ម៉ាថ. ២៨:១៩, ២០; កិច្ច. ២:៤១
ការជ្រមុជចូលទៅក្នុងទឹកគឺជារបៀបត្រឹមត្រូវ។ កិច្ច. ៨:៣៨, ៣៩; យ៉ូន. ៣:២៣
ខ. មិនលាងបាបទេ
ព្រះយេស៊ូមិនបានទទួលបុណ្យជ្រមុជទឹកដើម្បីលាងបាបទេ។ ១ពេ. ២:២២; ៣:១៨
ព្រះលោហិតរបស់ព្រះយេស៊ូជាអ្វីដែលលាងបាប។ ១យ៉ូន. ១:៧
១៩. ផែនដី
ក. គោលបំណងនៃព្រះចំពោះផែនដី
បានបង្កើតសួនមនោរម្យនៅលើផែនដីប្រយោជន៍ឲ្យមនុស្សគ្រប់ល័ក្ខណ៍។ លោ. ១:២៨; ២:៨-១៥
គោលបំណងរបស់ព្រះគឺប្រាកដប្រជា។ អេសា. ៥៥:១១; ៤៦:១០, ១១
ផែនដីត្រូវពោរពេញទៅដោយមនុស្សគ្រប់ល័ក្ខណ៍ដែលស្រឡាញ់សន្ដិភាព។ ទំនុក. ៧២:៧; អេសា. ៤៥:១៨; ៩:៦, ៧
សួនមនោរម្យត្រូវស្ដារឡើងវិញដោយព្រះរាជាណាចក្រ។ ម៉ាថ. ៦:៩, ១០; វិវរ. ២១:៣-៥
ខ. នឹងមិនត្រូវបំផ្លាញឬក៏ធ្វើឲ្យអត់មានមនុស្សទេ
ផែនដីនឹងនៅជាអចិន្ត្រៃយ៍។ សាស. ១:៤; ទំនុក. ១០៤:៥
មនុស្សជាតិនៅសម័យណូអេបានត្រូវបំផ្លាញចោល មិនមែនផែនដីទេ។ ២ពេ. ៣:៥-៧; លោ. ៧:២៣
គំរូនេះឲ្យសេចក្ដីសង្ឃឹមសំរាប់ការរួចរស់ជីវិតនៅសម័យយើងនេះ។ ម៉ាថ. ២៤:៣៧-៣៩
មនុស្សអាក្រក់នឹងត្រូវបំផ្លាញ។ «មនុស្ស១ហ្វូងយ៉ាងធំ»នឹងរួចរស់ជីវិត។ ២ថែ. ១:៦-៩; វិវរ. ៧:៩, ១៤
២០. ពិធីបុណ្យផ្សេងៗនិងបុណ្យខួបកំណើត
ក. បុណ្យខួបកំណើត បុណ្យណូអែល មិនត្រូវបានប្រារព្ធដោយគ្រីស្ទានសម័យដើមទេ
អ្នកដែលមិនមែនជាអ្នកថ្វាយបង្គំខាងសាសនាពិតបានធ្វើបុណ្យទាំងនេះ។ លោ. ៤០:២០; ម៉ាថ. ១៤:៦
ត្រូវរំឭកពីថ្ងៃដែលព្រះយេស៊ូបានសុគត។ លូ. ២២:១៩, ២០; ១កូ. ១១:២៥, ២៦
ការស៊ីផឹករាំរែកយ៉ាងអ៊ូអែ គឺមិនសមគួរទេ។ រ៉ូម ១៣:១៣; កា. ៥:២១; ១ពេ. ៤:៣
២១. ពិធីបុណ្យរំឭក ពិធីអភិបូជា
ក. ការរំឭកអាហារល្ងាចរបស់ព្រះអម្ចាស់
ត្រូវរំឭកមួយឆ្នាំមួយដងនាថ្ងៃបុណ្យរំលង។ លូ. ២២:១, ១៧-២០; និក្ខ. ១២:១៤
ដើម្បីរំឭកពីការសោយទិវង្គតរបស់ព្រះយេស៊ូដែលជាយញ្ញបូជា។ ១កូ. ១១:២៦; ម៉ាថ. ២៦:២៨
អ្នកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌គឺជាអ្នកដែលបរិភោគ។ លូ. ២២:២៩, ៣០; ១២:៣២, ៣៧
របៀបដែលមនុស្សម្នាក់ដឹងថាខ្លួនមានសេចក្ដីសង្ឃឹមអ៊ីចឹង។ រ៉ូម ៨:១៥-១៧
ខ. ពិធីអភិបូជាមិនសមស្របនឹងបទគម្ពីរទេ
ការលើកលែងទោសចំពោះអំពើបាប ត្រូវការនូវការកំចាយឈាម។ ហេ. ៩:២២
ព្រះគ្រីស្ទគឺជាអ្នកបង្រួបបង្រួមតែមួយគត់ខាងកិច្ចព្រមព្រៀងថ្មី។ ១ធី. ២:៥, ៦; យ៉ូន. ១៤:៦
ព្រះគ្រីស្ទនៅស្ថានសួគ៌ មិនត្រូវនាំចុះមកដោយព្រះសង្ឃទេ។ កិច្ច. ៣:២០, ២១
គ្មានហេតុធ្វើយញ្ញបូជារបស់ព្រះគ្រីស្ទម្ដងទៀតទេ។ ហេ. ៩:២៤-២៦; ១០:១១-១៤
២២. ព្យាការីក្លែងក្លាយ
ក. ត្រូវទាយទុកជាមុនថានឹងមានព្យាការីក្លែងក្លាយ ដែលធ្លាប់មាននៅសម័យរបស់ពួកសាវ័ក
មានវិធីដើម្បីសម្គាល់ព្យាការីក្លែងក្លាយ។ ចោទិ. ១៨:២០-២២; លូ. ៦:២៦
បានត្រូវទាយទុកជាមុនថានឹងមាន។ អាចត្រូវសម្គាល់ដោយផលគេបង្កើត។ ម៉ាថ. ២៤:២៣-២៦; ៧:១៥-២៣
២៣. ព្រលឹង
ក. ព្រលឹងជាអ្វី?
មនុស្សម្នាក់ជាព្រលឹងមួយ។ លោ. ២:៧; ១កូ. ១៥:៤៥; យ៉ា. ៥:២០
ព្រលឹងមានឈាម ចេះបរិភោគ និងអាចស្លាប់។ ទំនុក. ១០៧:៥, ៩; អេសេ. ១៨:៤
មនុស្សដែលមានជីវិត បានត្រូវគេរៀបរាប់ថា មានព្រលឹង។ ម៉ាក. ៨:៣៦; យ៉ូន. ១០:១៥
ខ. ភាពខុសគ្នារវាងព្រលឹងនិងវិញ្ញាណ
ជីវិតជាមនុស្សឬក៏សត្តនិករ គឺជាព្រលឹងមួយ។ យ៉ូន. ១០:១៥; លេវី. ១៧:១១
កម្លាំងជីវិតដែលឲ្យព្រលឹងមានសកម្មភាព ត្រូវហៅជា«វិញ្ញាណ»។ ទំនុក. ១៤៦:៤; ១០៤:២៩
ពេលមនុស្សម្នាក់ស្លាប់ សមត្ថភាពកាន់កាប់កម្លាំងជីវិតក៏ត្រឡប់ទៅឯព្រះវិញ។ សាស. ១២:៧
មានតែព្រះទេដែលអាចឲ្យកម្លាំងជីវិតដើម្បីមានសកម្មភាពឡើងវិញបាន។ អេសេ. ៣៧:១២-១៤
២៤. ព្រះគម្ពីរ
ក. ព្រះបន្ទូលរបស់ព្រះបានត្រូវបណ្ដាលឲ្យគេសរសេរ
ពួកបុរសបានត្រូវជំរុញដោយវិញ្ញាណរបស់ព្រះឲ្យសរសេរ។ ២ពេ. ១:២០, ២១
បន្ទូលនោះមានទំនាយ៖ ដា. ៨:៥, ៦, ២០-២២; លូ. ២១:៥, ៦, ២០-២២; អេសា. ៤៥:១-៤
ព្រះគម្ពីរទាំងមូលបានត្រូវបណ្ដាលឲ្យគេសរសេរ និងមានប្រយោជន៍។ ២ធី. ៣:១៦, ១៧; រ៉ូម ១៥:៤
ខ. ជាគ្រឿងណែនាំដែលមានប្រយោជន៍នៅសម័យយើងនេះ
ការមិនអើពើនឹងគោលការណ៍ព្រះគម្ពីរ នឹងនាំឲ្យស្លាប់។ រ៉ូម ១:២៨-៣២
មិនអាចពឹងប្រាជ្ញារបស់មនុស្សជាតិជំនួសបានឡើយ។ ១កូ. ១:២១, ២៥; ១ធី. ៦:២០
ជាទីការពារទប់ទល់នឹងសត្រូវដ៏ខ្លាំងបំផុត។ អេភ. ៦:១១, ១២, ១៧
ណែនាំមនុស្សជាតិតាមផ្លូវដែលគួរដើរ។ ទំនុក. ១១៩:១០៥; ២ពេ. ១:១៩; សុ. ៣:៥, ៦
គ. បានត្រូវសរសេរប្រយោជន៍ឲ្យមនុស្សគ្រប់ជាតិសាសន៍
ការសរសេរព្រះគម្ពីរបានចាប់ផ្ដើមនៅឯបូព៌ាប្រទេស។ និក្ខ. ១៧:១៤; ២៤:១២, ១៦; ៣៤:២៧
សំវិធានការពីព្រះ មិនមែនសំរាប់តែសាសន៍អឺរ៉ុបទេ។ រ៉ូម ១០:១១-១៣; កា. ៣:២៨
ព្រះទទួលស្គាល់មនុស្សគ្រប់ប្រភេទ។ កិច្ច. ១០:៣៤, ៣៥; រ៉ូម ៥:១៨; វិវរ. ៧:៩, ១០
២៥. ព្រះយេស៊ូ
ក. ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះ និងជាស្តេចតែងតាំងមួយអង្គ
ជាបុត្រច្បងរបស់ព្រះ បានជួយបង្កើតអ្វីៗទាំងអស់។ វិវរ. ៣:១៤; កូល. ១:១៥-១៧
បានត្រូវធ្វើជាមនុស្សដោយចាប់កំនើតនឹងស្ត្រី ហើយទាបជាងពួកទេវតា។ កា. ៤:៤; ហេ. ២:៩
កើតដោយសារវិញ្ញាណរបស់ព្រះ មានគោលដៅឡើងទៅស្ថានសួគ៌។ ម៉ាថ. ៣:១៦, ១៧
បានត្រូវដំកើងខ្ពស់ជាងឋានៈដែលទ្រង់ធ្លាប់មានមុននឹងបានយាងមកផែនដី។ ភី. ២:៩, ១០
ខ. ជំនឿទៅលើព្រះយេស៊ូគឺជាការចាំបាច់ដើម្បីទទួលសេចក្ដីសង្គ្រោះ
ព្រះគ្រីស្ទគឺជាពូជសន្យាតាមអ័ប្រាហាំ។ លោ. ២២:១៨; កា. ៣:១៦
ព្រះយេស៊ូជាសម្ដេចសង្ឃតែមួយនិងជាតម្លៃលោះ។ ១យ៉ូន. ២:១, ២; ហេ. ៧:២៥, ២៦; ម៉ាថ. ២០:២៨
បានជីវិតដោយសារការស្គាល់ព្រះនិងព្រះគ្រីស្ទ ហើយនិងការស្ដាប់បង្គាប់។ យ៉ូន. ១៧:៣; កិច្ច. ៤:១២
គ. មានជំនឿតែប៉ុណ្ណោះទៅលើព្រះយេស៊ូ មិនគ្រប់គ្រាន់ទេ
ជំនឿត្រូវតែផ្សារភ្ជាប់នឹងការប្រព្រឹត្ត។ យ៉ា. ២:១៧-២៦; ១:២២-២៥
ត្រូវតែស្ដាប់បង្គាប់ និងធ្វើការដែលទ្រង់បានធ្វើដែរ។ យ៉ូន. ១៤:១២, ១៥; ១យ៉ូន. ២:៣
មិនមែនទាំងអស់គ្នាដែលប្រើព្រះនាមរបស់ព្រះអម្ចាស់ នឹងចូលក្នុងព្រះរាជាណាចក្រនោះទេ។ ម៉ាថ. ៧:២១-២៣
២៦. ព្រះយេហូវ៉ា ឬក៏ព្រះ
ក. ព្រះនាមរបស់ព្រះ
ពាក្យ«ព្រះ»មិនជាក់លាក់ទេ។ ព្រះអម្ចាស់របស់យើងមានព្រះនាមរបស់អង្គទ្រង់ផ្ទាល់។ ១កូ. ៨:៥, ៦
យើងអធិស្ឋានសូមឲ្យព្រះនាមទ្រង់បានញែកចេញជាបរិសុទ្ធ។ ម៉ាថ. ៦:៩, ១០
យេហូវ៉ាគឺជាព្រះនាមរបស់ព្រះ។ ទំនុក. ៨៣:១៨; និក្ខ. ៦:២, ៣; ៣:១៥; អេសា. ៤២:៨
ព្រះនាមក្នុងព្រះគម្ពីរភាសាខ្មែរសម្រាយ។ សៀវភៅសេរីភាព ៣:១៤ (មើលកំណត់ចំណាំ)
ព្រះយេស៊ូបាននាំឲ្យគេស្គាល់ព្រះនាមនោះ។ យ៉ូន. ១៧:៦, ២៦; ៥:៤៣; ១២:១២, ១៣, ២៨
ខ. ការមានព្រះមែន
មិនអាចមើលព្រះឃើញហើយនៅរស់ឡើយ។ និក្ខ. ៣៣:២០; យ៉ូន. ១:១៨; ១យ៉ូន. ៤:១២
មិនចាំបាច់មើលព្រះឃើញដើម្បីជឿឡើយ។ ហេ. ១១:១; រ៉ូម ៨:២៤, ២៥; ១០:១៧
អាចស្គាល់ព្រះដោយស្នាព្រះហស្តដ៏មើលឃើញរបស់ទ្រង់។ រ៉ូម ១:២០; ទំនុក. ១៩:១, ២
ការសម្រេចនូវបទទំនាយបញ្ជាក់ទីសំអាងថាមានព្រះមែន។ អេសា. ៤៦:៨-១១
គ. គុណសម្បត្ដិដ៏អស្ចារ្យរបស់ព្រះ
ព្រះគឺជាសេចក្ដីស្រឡាញ់។ ១យ៉ូន. ៤:៨, ១៦; និក្ខ. ៣៤:៦; ២កូ. ១៣:១១; មីកា ៧:១៨
ទ្រង់មានប្រាជ្ញាច្រើនលើសលប់។ យ៉ូប ១២:១៣; រ៉ូម ១១:៣៣; ១កូ. ២:៧
ទ្រង់ប្រកបដោយយុត្ដិធម៌និងប្រព្រឹត្តយ៉ាងយុត្ដិធម៌ដែរ។ ចោទិ. ៣២:៤; ទំនុក. ៣៧:២៨
ទ្រង់មានគ្រប់ព្រះចេស្ដា និងមានគ្រប់តេជានុភាព។ យ៉ូប ៣៧:២៣; វិវរ. ៧:១២; ៤:១១
ឃ. មិនមែនមនុស្សទាំងអស់បំរើព្រះមួយអង្គដូចគ្នាទេ
ផ្លូវដែលមើលទៅដូចជាល្អ មិនតែងតែត្រឹមត្រូវទេ។ សុ. ១៦:២៥; ម៉ាថ. ៧:២១
មានផ្លូវពីរ មានតែមួយដែលនាំទៅដល់ជីវិត។ ម៉ាថ. ៧:១៣, ១៤; ចោទិ. ៣០:១៩
មានព្រះជាច្រើន ក៏ប៉ុន្តែមានព្រះពិតតែមួយអង្គប៉ុណ្ណោះ។ ១កូ. ៨:៥, ៦; ទំនុក. ៨២:១
ការស្គាល់ព្រះពិតនោះ គឺការចាំបាច់ដើម្បីទទួលបាននូវជីវិត។ យ៉ូន. ១៧:៣; ១យ៉ូន. ៥:២០
២៧. ព្រះរាជាណាចក្រ
ក. អ្វីដែលព្រះរាជាណាចក្ររបស់ព្រះនឹងសម្រេចប្រយោជន៍ឲ្យមនុស្សជាតិ
ដើម្បីសម្រេចព្រះហឫទ័យរបស់ព្រះ។ ម៉ាថ. ៦:៩, ១០; ទំនុក. ៤៥:៦; វិវរ. ៤:១១
រដ្ឋាភិបាលមួយដែលមានទាំងស្តេចនិងច្បាប់។ អេសា. ៩:៦, ៧; ២:៣; ទំនុក. ៧២:១, ៨
នឹងបំផ្លាញសេចក្ដីអាក្រក់ចោល ហើយគ្រប់គ្រងផែនដីទាំងមូល។ ដា. ២:៤៤; ទំនុក. ៧២:៨
ការគ្រប់គ្រងមួយពាន់ឆ្នាំដើម្បីស្ដារមនុស្សជាតិឡើងវិញ ហើយនិងនាំមកនូវសួនមនោរម្យ។ វិវរ. ២១:២-៤; ២០:៦
ខ. ចាប់ផ្ដើមដំណើរការ ពេលសត្រូវរបស់ព្រះគ្រីស្ទនៅមានសកម្មភាព
ក្រោយពីព្រះគ្រីស្ទបានត្រូវប្រោសឲ្យរស់ឡើងវិញ ទ្រង់បានចាំអស់មួយរយៈយូរ។ ទំនុក. ១១០:១; ហេ. ១០:១២, ១៣
ទ្រង់ទទួលអំណាចហើយច្បាំងទាស់នឹងសាតាំង។ ទំនុក. ១១០:២; វិវរ. ១២:៧-៩; លូ. ១០:១៨
ត្រូវរៀបចំព្រះរាជាណាចក្រនៅពេលនោះឯង បន្ទាប់មកមានសេចក្ដីវេទនាលើផែនដី។ វិវរ. ១២:១០, ១២
បញ្ហាឥឡូវនេះបញ្ជាក់ថា ដល់ពេលហើយឲ្យយើងគាំទ្រព្រះរាជាណាចក្រ។ វិវរ. ១១:១៥-១៨
គ. មិនមែនជាអ្វី‹នៅក្នុងចិត្ត›ទេ ក៏មិនមែនបង្កើតមកតាមរយៈការព្យាយាមរបស់មនុស្សដែរ
ព្រះរាជាណាចក្រគឺនៅស្ថានសួគ៌ មិនមែននៅលើផែនដីទេ។ ២ធី. ៤:១៨; ១កូ. ១៥:៥០; ទំនុក. ១១:៤
មិនមែន‹នៅក្នុងចិត្ត›ទេ។ ព្រះយេស៊ូបានមានបន្ទូលទៅកាន់ពួកផារិស៊ី។ លូ. ១៧:២០, ២១
មិនមែនជាផ្នែកនៃលោកីយ៍នេះទេ។ យ៉ូន. ១៨:៣៦; លូ. ៤:៥-៨; ដា. ២:៤៤
ត្រូវមកជំនួសរដ្ឋាភិបាលទាំងឡាយ និងខ្នាតតម្រារបស់លោកីយ៍។ ដា. ២:៤៤
២៨. ព្រះឯកត្រីអង្គ
ក. ព្រះវរបិតាជាបុគ្គលតែមួយអង្គ គឺខ្លាំងបំផុតក្នុងសកលលោក
ព្រះមិនមែនជាបុគ្គលបីអង្គទេ។ ចោទិ. ៦:៤; ម៉ាឡ. ២:១០; ម៉ាក. ១០:១៨; រ៉ូម ៣:២៩, ៣០
ព្រះរាជបុត្រាបានត្រូវបង្កើតមក។ ក៏ប៉ុន្តែពីមុននោះ ព្រះបាននៅតែអង្គទ្រង់។ វិវរ. ៣:១៤; កូល. ១:១៥; អេសា. ៤៤:៦
ព្រះជាអ្នកគ្រប់គ្រងសកលលោកគ្រប់ពេលវេលា។ ភី. ២:៥, ៦; ដា. ៤:៣៥
ត្រូវដំកើងព្រះលើសជាងបុគ្គលឯទៀត។ ភី. ២:១០, ១១
ខ. ព្រះរាជបុត្រាទាបជាងព្រះវរបិតា ទាំងមុននិងក្រោយពីបានយាងមកផែនដី
ព្រះរាជបុត្រាបានស្ដាប់បង្គាប់នៅស្ថានសួគ៌ បានត្រូវចាត់ឲ្យមក ដោយព្រះវរបិតា។ យ៉ូន. ៨:៤២; ១២:៤៩
រាជបុត្រាបានស្ដាប់បង្គាប់ពេលដែលគង់លើផែនដី។ ព្រះវរបិតាធំលើសជាង។ យ៉ូន. ១៤:២៨; ៥:១៩; ហេ. ៥:៨
បានត្រូវដំកើងនៅស្ថានសួគ៌ នៅតែចុះចូល។ ភី. ២:៩; ១កូ. ១៥:២៨; ម៉ាថ. ២០:២៣
ព្រះយេហូវ៉ាជាសិរសាលើព្រះយេស៊ូ និងជាព្រះរបស់ទ្រង់ដែរ។ ១កូ. ១១:៣; យ៉ូន. ២០:១៧; វិវរ. ១:៦
គ. ឯកភាពរវាងព្រះនិងព្រះគ្រីស្ទ
តែងតែមានឯកភាពទាំងស្រុង។ យ៉ូន. ៨:២៨, ២៩; ១៤:១០
មានឯកភាពដូចជាប្ដីនិងប្រពន្ធ។ យ៉ូន. ១០:៣០; ម៉ាថ. ១៩:៤-៦
អស់អ្នកដែលជឿត្រូវតែមានឯកភាពដូចគ្នាដែរ។ យ៉ូន. ១៧:២០-២២; ១កូ. ១:១០
មានវិធីថ្វាយបង្គំតែមួយចំពោះព្រះយេហូវ៉ាតាមរយៈព្រះយេស៊ូជានិច្ច។ យ៉ូន. ៤:២៣, ២៤
ឃ. វិញ្ញាណបរិសុទ្ធជាសកម្មពលរបស់ទ្រង់
ជាឥទ្ធិពលមួយ មិនមែនជាបុគ្គលមួយទេ។ ម៉ាថ. ៣:១៦; យ៉ូន. ២០:២២; កិច្ច. ២:៤,១៧,៣៣
មិនមែនជាបុគ្គលមួយអង្គនៅស្ថានសួគ៌ជាមួយនឹងព្រះនិងព្រះគ្រីស្ទទេ។ កិច្ច. ៧:៥៥, ៥៦; វិវរ. ៧:១០
បានត្រូវប្រើដោយព្រះដើម្បីសម្រេចគោលបំណងទ្រង់។ ទំនុក. ១០៤:៣០; ១កូ. ១២:៤-១១
ពួកអ្នកដែលបំរើព្រះ ទទួលវិញ្ញាណនោះ និងបានវិញ្ញាណណែនាំផ្លូវដែរ។ ១កូ. ២:១២, ១៣; កា. ៥:១៦
២៩. រូបបដិមាករ
ក. ការប្រើប្រាស់នូវរូបបដិមាករ និងរូបចម្លាក់ ក្នុងការថ្វាយបង្គំព្រះគឺជាការតិះដៀលដល់ព្រះតែម្ដង
មិនអាចឆ្លាក់រូបដូចព្រះទេ។ ១យ៉ូន. ៤:១២; អេសា. ៤០:១៨; ៤៦:៥; កិច្ច. ១៧:២៩
ពួកគ្រីស្ទានបានត្រូវព្រមានកុំឲ្យប្រើរូបបដិមាករ។ ១កូ. ១០:១៤; ១យ៉ូន. ៥:២១
ត្រូវតែថ្វាយបង្គំព្រះដោយវិញ្ញាណនិងសេចក្ដីពិត។ យ៉ូន. ៤:២៤
ខ. ការថ្វាយបង្គំរូបព្រះបាននាំសេចក្ដីស្លាប់មកដល់សាសន៍អ៊ីស្រាអែល
ពួកយូដាបានត្រូវហាមមិនឲ្យថ្វាយបង្គំរូបព្រះឡើយ។ និក្ខ. ២០:៤, ៥
មិនអាចឮឬនិយាយ។ អ្នកបង្កើតវានឹងដូចជាវាដែរ។ ទំនុក. ១១៥:៤-៨
បាននាំគ្រោះថ្នាក់និងការបំផ្លាញមកដល់។ ទំនុក. ១០៦:៣៦, ៤០-៤២; យេ. ២២:៨, ៩
គ. ការថ្វាយបង្គំ«មិនដាច់មុខ» នោះមិនបានត្រូវអនុញ្ញាតទេ
ព្រះមិនព្រមអនុញ្ញាតឲ្យគេថ្វាយបង្គំទ្រង់ដោយ«មិនដាច់មុខ»ទេ។ អេសា. ៤២:៨
មានតែព្រះប៉ុណ្ណោះដែលជាអ្នក «ស្ដាប់សេចក្ដីអធិស្ឋាន»។ ទំនុក. ៦៥:១, ២
៣០. លំដាប់ពេល
ក. ឆ្នាំ១៩១៤ ស.យ. ជាទីបញ្ចប់នៃគ្រារបស់សាសន៍ដទៃ
ខ្សែស្រឡាយវង្សស្តេចខាងព្រះរាជាណាចក្រ បានត្រូវកាត់ផ្ដាច់នូវឆ្នាំ៦០៧ ម.ស.យ.។ អេសេ. ២១:២៥-២៧
ត្រូវមានរយៈពេល«ប្រាំពីរខួប»កន្លងផុតទៅ ទើបស្ថាបនាការគ្រប់គ្រងឡើងវិញ។ ដា. ៤:៣២, ១៦, ១៧
ប្រាំពីរខួប = ២ × ៣,៥ ខួប ឬក៏ ២ × ១.២៦០ ថ្ងៃ។ វិវរ. ១២:៦, ១៤; ១១:២, ៣
មួយថ្ងៃតំណាងមួយឆ្នាំ។ [ស្មើនឹង ២.៥២០ឆ្នាំ] អេសេ. ៤:៦; ជន. ១៤:៣៤
មានរយៈពេលទំរាំដល់ព្រះរាជាណាចក្រត្រូវស្ថាបនាឡើង។ លូ. ២១:២៤; ដា. ៧:១៣, ១៤
៣១. វាសនា
ក. ជីវិតមនុស្សមិនបានត្រូវកំណត់ជាមុនទេ
គោលបំណងរបស់ព្រះតែងប្រាកដប្រជា។ អេសា. ៥៥:១១; លោ. ១:២៨
មនុស្សម្នាក់ៗអាចជ្រើសរើសបំរើព្រះ។ យ៉ូន. ៣:១៦; ភី. ២:១២
៣២. វិញ្ញាណ និង មន្តអាគម
ក. វិញ្ញាណបរិសុទ្ធជាអ្វី
ជាសកម្មពលរបស់ព្រះ មិនមែនជាបុគ្គលទេ។ កិច្ច. ២:២, ៣, ៣៣
បានត្រូវប្រើក្នុងការបង្កើត ក្នុងការបណ្ដាលឲ្យសរសេរព្រះគម្ពីរ។ល។ លោ. ១:២; អេសេ. ១១:៥
ធ្វើការបង្កើតនិងចាក់ប្រេងតាំងពួកដែលជាអវយវៈនៃរូបកាយរបស់ព្រះគ្រីស្ទ។ យ៉ូន. ៣:៥-៨; ២កូ. ១:២១, ២២
ចំរើនកម្លាំងនិងណែនាំរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ។ កា. ៥:១៦, ១៨
ខ. កម្លាំងជីវិតក៏ត្រូវហៅជាវិញ្ញាណដែរ
មូលដ្ឋាននៃជីវិត បានត្រូវទ្រទ្រង់ដោយការដកដង្ហើម។ យ៉ា. ២:២៦; យ៉ូប ២៧:៣
អំណាចលើកម្លាំងជីវិតអាស្រ័យនឹងព្រះ។ សាក. ១២:១; សាស. ៨:៨
កម្លាំងជីវិតរបស់មនុស្សនិងសត្វជារបស់ផងព្រះ។ សាស. ៣:១៩-២១
វិញ្ញាណត្រូវត្រឡប់ទៅព្រះ ដោយមានសេចក្ដីសង្ឃឹមរស់ឡើងវិញ។ លូ. ២៣:៤៦
គ. ត្រូវបដិសេធនឹងមន្តអាគម ជាកិច្ចការរបស់ពួកព្រាយបិសាច
បន្ទូលរបស់ព្រះហាមជាដាច់ខាត។ អេសា. ៨:១៩, ២០; លេវី. ១៩:៣១; ២០:៦, ២៧
ការទស្សន៍ទាយគឺជាការទាក់ទងជាមួយព្រាយបិសាច។ ព្រះទ្រង់កាត់ទោសអំពើនោះ។ កិច្ច. ១៦:១៦-១៨
នាំទៅដល់សេចក្ដីហិនវិនាស។ កា. ៥:១៩-២១; វិវរ. ២១:៨; ២២:១៥
ហោរាសាស្ត្របានត្រូវហាមជាដាច់ខាត។ ចោទិ. ១៨:១០-១២; យេ. ១០:២
៣៣. វិហារគ្រីស្ទសាសនា
ក. វិហារគ្រីស្ទសាសនាជារបស់ខាងវិញ្ញាណ និងមានមូលដ្ឋានលើព្រះគ្រីស្ទ
ព្រះមិននៅក្នុងវិហារធ្វើដោយដៃមនុស្សទេ។ កិច្ច. ១៧:២៤, ២៥; ៧:៤៨
វិហារគ្រីស្ទសាសនាពិតប្រាកដគឺជាព្រះវិហារខាងវិញ្ញាណដែលស្អាងឡើងជាថ្មរស់។ ១ពេ. ២:៥, ៦
ព្រះគ្រីស្ទគឺជាថ្មគ្រឹះកាច់ជ្រុង និងពួកសាវ័កជាគ្រឹះបន្ទាប់បន្សំ។ អេភ. ២:២០
ត្រូវថ្វាយបង្គំព្រះដោយវិញ្ញាណនិងសេចក្ដីពិត។ យ៉ូន. ៤:២៤
ខ. វិហារគ្រីស្ទសាសនាមិនបានតាំងឡើងលើពេត្រុសទេ
ព្រះយេស៊ូមិនបានមានបន្ទូលថា វិហារគ្រីស្ទសាសនានឹងត្រូវតាំងឡើងលើពេត្រុសទេ។ ម៉ាថ. ១៦:១៨
ព្រះយេស៊ូត្រូវសម្គាល់ជា«ថ្មដា»។ ១កូ. ១០:៤
ពេត្រុសបានសម្គាល់ព្រះយេស៊ូជាគ្រឹះ។ ១ពេ. ២:៤, ៦-៨; កិច្ច. ៤:៨-១២
៣៤. សាសនា
ក. មានសាសនាពិតតែមួយ
សេចក្ដីសង្ឃឹមតែ១ ជំនឿតែ១ បុណ្យជ្រមុជទឹកតែមួយ។ អេភ. ៤:៥, ១៣
បានត្រូវបង្គាប់ឲ្យបញ្ចុះបញ្ចូលឲ្យមានសិស្ស។ ម៉ាថ. ២៨:១៩; កិច្ច. ៨:១២; ១៤:២១
ត្រូវសម្គាល់ដោយផលគេបង្កើត។ ម៉ាថ. ៧:១៩, ២០; លូ. ៦:៤៣, ៤៤; យ៉ូន. ១៥:៨
សេចក្ដីស្រឡាញ់និងសាមគ្គីភាពក្នុងចំណោមសមាជិក។ យ៉ូន. ១៣:៣៥; ១កូ. ១:១០; ១យ៉ូន. ៤:២០
ខ. គឺសមត្រឹមត្រូវដែលលទ្ធិមិនពិតត្រូវកាត់ទោស
ព្រះយេស៊ូបានកាត់ទោសឲ្យលទ្ធិមិនពិត។ ម៉ាថ. ២៣:១៥, ២៣, ២៤; ១៥:៤-៩
ទ្រង់បានធ្វើអ៊ីចឹងដើម្បីការពារមនុស្សខ្វាក់។ ម៉ាថ. ១៥:១៤
សេចក្ដីពិតបានប្រោសឲ្យគេមានសេរីភាពដើម្បីធ្វើជាសិស្សរបស់ព្រះយេស៊ូ។ យ៉ូន. ៨:៣១, ៣២
គ. ការផ្លាស់ប្ដូរជំនឿគឺជាការចាំបាច់ បើសិនជាមានទីសំអាងថាជាខុស
សេចក្ដីពិតក៏ប្រោសឲ្យមានសេរីភាព ទាំងបង្ហាញថាអ្នកជាច្រើនគឺខុស។ យ៉ូន. ៨:៣១, ៣២
ពួកអ៊ីស្រាអែលនិងអ្នកឯទៀតបានចាកចោលការថ្វាយបង្គំដើម។ យ៉ូស. ២៤:១៥; ២ពង្ស. ៥:១៧
ពួកគ្រីស្ទានសម័យដើមបានផ្លាស់ប្ដូរទស្សនៈរបស់គេ។ កា. ១:១៣, ១៤; កិច្ច. ៣:១៧, ១៩
ប៉ុលបានប្ដូរសាសនារបស់គាត់។ កិច្ច. ២៦:៤-៦
លោកីយ៍ទាំងមូលបានត្រូវគេបញ្ឆោត។ បើដូច្នេះត្រូវតែកែប្រែគំនិត។ វិវរ. ១២:៩; រ៉ូម ១២:២
ឃ. ដែលមើលទៅដូចជាមាន«សេចក្ដីល្អក្នុងសាសនាទាំងអស់» មិនធានាថានឹងទទួលព្រះគុណពីព្រះទេ
ព្រះទ្រង់កំណត់ល័ក្ខខ័ណ្ឌខាងការថ្វាយបង្គំ។ យ៉ូន. ៤:២៣, ២៤; យ៉ា. ១:២៧
មិនល្អទេបើសិនជាមិនសមស្របនឹងព្រះហឫទ័យរបស់ព្រះ។ រ៉ូម ១០:២, ៣
អាចបដិសេធនឹង«ការប្រព្រឹត្តដ៏ល្អ»ក៏បានដែរ។ ម៉ាថ. ៧:២១-២៣
អាចសម្គាល់ដោយផលគេបង្កើត។ ម៉ាថ. ៧:២០
៣៥. សេចក្ដីសង្គ្រោះ
ក. សេចក្ដីសង្គ្រោះមកពីព្រះ តាមរយៈយញ្ញបូជាលោះរបស់ព្រះយេស៊ូ
ជីវិតគឺជាអំណោយពីព្រះតាមរយៈព្រះរាជបុត្រារបស់ទ្រង់។ ១យ៉ូន. ៤:៩, ១៤; រ៉ូម ៦:២៣
អាចទទួលសេចក្ដីសង្គ្រោះបានតាមរយៈយញ្ញបូជារបស់ព្រះយេស៊ូប៉ុណ្ណោះ។ កិច្ច. ៤:១២
មិនអាចមានការប្រព្រឹត្តគាំទ្រនូវ «ការប្រែចិត្តនៅពេលជិតស្លាប់»បានឡើយ។ យ៉ា. ២:១៤, ២៦
ត្រូវតែធ្វើការយ៉ាងសកម្មដើម្បីទទួលបាន។ លូ. ១៣:២៣, ២៤; ១ធី. ៤:១០
ខ. ទស្សនៈដែលថា «ពេលបានសេចក្ដីសង្គ្រោះហើយ នោះមិនអាចបាត់បង់សេចក្ដីសង្គ្រោះនោះទេ» មិនសមស្របនឹងបទគម្ពីរទេ
អ្នកដែលទទួលវិញ្ញាណបរិសុទ្ធក៏អាចចាកចេញពីសេចក្ដីពិតបានដែរ។ ហេ. ៦:៤, ៦; ១កូ. ៩:២៧
ពួកអ៊ីស្រាអែលជាច្រើននាក់បានត្រូវបំផ្លាញចោល ទោះជាបានត្រូវសង្គ្រោះចេញពីអេស៊ីព្ទក៏ដោយ។ យូ. ៥
សេចក្ដីសង្គ្រោះមិនមកភ្លាមៗទេ។ ភី. ២:១២; ៣:១២-១៤; ម៉ាថ. ១០:២២
ពួកអ្នកដែលបែរថយទៅវិញ គឺអាក្រក់ជាងមុនទៅទៀត។ ២ពេ. ២:២០, ២១
គ. ទស្សនៈដែលថា «គ្រប់គ្នានឹងទទួលសេចក្ដីសង្គ្រោះ» មិនសមស្របនឹងព្រះគម្ពីរទេ
អ្នកខ្លះគ្មានលទ្ធភាពប្រែចិត្តទេ។ ហេ. ៦:៤-៦
ព្រះមិនមានព្រះទ័យសប្បាយឲ្យមនុស្សអាក្រក់ស្លាប់ទេ។ អេសេ. ៣៣:១១; ១៨:៣២
ក៏ប៉ុន្តែ សេចក្ដីស្រឡាញ់មិនអាចអនុញ្ញាតឲ្យមានអំពើទុច្ចរិតបានឡើយ។ ហេ. ១:៩
មនុស្សអាក្រក់នឹងត្រូវបំផ្លាញចោល។ ហេ. ១០:២៦-២៩; វិវរ. ២០:៧-១៥
៣៦. សេចក្ដីស្លាប់
ក. ដើមហេតុនៃសេចក្ដីស្លាប់
មនុស្សមានទីចាប់ផ្ដើមដ៏គ្រប់ល័ក្ខណ៍ និងសេចក្ដីសង្ឃឹមរស់ជារៀងរហូត។ លោ. ១:២៨, ៣១
ការមិនស្ដាប់បង្គាប់បាននាំឲ្យទទួលទោសជាសេចក្ដីស្លាប់។ លោ. ២:១៦, ១៧; ៣:១៧, ១៩
បាបនិងសេចក្ដីស្លាប់បានឆ្លងដល់កូនទាំងអស់របស់អ័ដាម។ រ៉ូម ៥:១២
ខ. ស្ថានភាពនៃមនុស្សស្លាប់
អ័ដាមបានត្រូវបង្កើតមកជាព្រលឹងមួយ មិនបានទទួលព្រលឹងមួយទេ។ លោ. ២:៧; ១កូ. ១៥:៤៥
គឺជាមនុស្សដែលជាព្រលឹងដែលស្លាប់។ អេសេ. ១៨:៤; អេសា. ៥៣:១២
មនុស្សស្លាប់មិនដឹងខ្លួនទេ គេអត់ដឹងអ្វីទេ។ សាស. ៩:៥, ១០; ទំនុក. ១៤៦:៣, ៤
មនុស្សស្លាប់កំពុងតែដេកលក់ ព្រមទាំងរង់ចាំការប្រោសឲ្យរស់ឡើងវិញ។ យ៉ូន. ១១:១១-១៤, ២៣-២៦; កិច្ច. ៧:៦០
គ. មិនអាចនិយាយជាមួយមនុស្សស្លាប់បានទេ
មនុស្សស្លាប់មិនមែនជាវិញ្ញាណដែលនៅរស់ជាមួយព្រះទេ។ ទំនុក. ១១៥:១៧; អេសា. ៣៨:១៨
បានត្រូវព្រមានកុំឲ្យរកនិយាយជាមួយមនុស្សស្លាប់។ អេសា. ៨:១៩; លេវី. ១៩:៣១
គ្រូអន្ទងខ្មោច គ្រូទាយ ត្រូវបានផ្ដន្ទាទោស។ ចោទិ. ១៨:១០-១២; កា. ៥:១៩-២១
៣៧. សេចក្ដីអធិស្ឋាន
ក. សេចក្ដីអធិស្ឋានដែលព្រះសណ្ដាប់
ព្រះពិតជាសណ្ដាប់សេចក្ដីអធិស្ឋានរបស់មនុស្សជាតិ។ ទំនុក. ១៤៥:១៨; ១ពេ. ៣:១២
ទ្រង់មិនសណ្ដាប់មនុស្សទុច្ចរិតទេ លុះត្រាតែគេកែប្រែផ្លូវរបស់ខ្លួនសិន។ អេសា. ១:១៥-១៧
ត្រូវតែអធិស្ឋានតាមរយៈព្រះនាមរបស់ព្រះយេស៊ូ។ យ៉ូន. ១៤:១៣, ១៤; ២កូ. ១:២០
ត្រូវតែអធិស្ឋានសមស្របនឹងព្រះហឫទ័យរបស់ព្រះ។ ១យ៉ូន. ៥:១៤, ១៥
ត្រូវមានជំនឿជាចាំបាច់។ យ៉ា. ១:៦-៨
ខ. ការអធិស្ឋានសូត្រច្រំដែលៗ និងការអធិស្ឋានទូលម៉ារាឬក៏«ពួកសន្ត»នោះគ្មានប្រយោជន៍ទេ
ត្រូវតែអធិស្ឋានទូលថ្វាយព្រះតាមរយៈព្រះនាមព្រះយេស៊ូ។ យ៉ូន. ១៤:៦, ១៤; ១៦:២៣, ២៤
ទ្រង់មិនសណ្ដាប់ពាក្យដែលត្រូវសូត្រច្រំដែលៗទេ។ ម៉ាថ. ៦:៧
៣៨. ស្ថាននរក (ហ្គេហេណា)
ក. ហ្គេហេណា (ស្ថាននរក[ព្រះគម្ពីរសមាគមខ្មែរ])មិនជាកន្លែងធ្វើទារុណកម្មដោយភ្លើងពិតប្រាកដទេ
ច្រកភ្នំហ៊ីណំមជាកន្លែងចាក់សម្រាមនៅទីក្រុងយេរូសាឡិម។ ២ពង្ស. ២៣:១០, ១៤
ព្រះយេស៊ូបានប្រើហ្គេហេណាជានិមិត្តរូប។ ម៉ាថ. ២៣:៣៣; ម៉ាក. ៩:៤៧, ៤៨
ទាំងពីរតំណាងការបំផ្លាញនូវជីវិតនិងសេចក្ដីសង្ឃឹមទទួលជីវិតនាពេលអនាគត។ ម៉ាថ. ១០:២៨
តំណាងសេចក្ដីស្លាប់ជារៀងរហូត ឬក៏ «សេចក្ដីស្លាប់ទីពីរ»។ វិវរ. ២០:១៤; ២១:៨
ខ. ភ្លើងជាតំណាងនូវការបំផ្លាញចោល
ការកាត់ចេញដោយទទួលមរណភាពត្រូវតំណាងដោយភ្លើង។ ម៉ាថ. ២៥:៤១, ៤៦; ១៣:៣០
មនុស្សអាក្រក់ដែលមិនព្រមប្រែចិត្ត នឹងត្រូវបំផ្លាញចោលជានិច្ចដូចជាដោយភ្លើង។ ហេ. ១០:២៦, ២៧
ដែលសាតាំងនឹង«រងទុក្ខវេទនា»ក្នុងភ្លើង នោះសំដៅទៅសេចក្ដីស្លាប់ជារៀងរហូត។ វិវរ. ២០:១០, ១៤, ១៥
គ. រឿងអំពីបុរសជាអ្នកមាននិងលោកឡាសារ មិនមែនជាទីសំអាងពីការរងទុក្ខវេទនាជារៀងរហូតទេ
ភ្លើងនោះមិនមែនមែនទែនទេ ដូចជាឱរារបស់អ័ប្រាហាំក៏មិនមែនមែនទែនដែរ។ លូ. ១៦:២២-២៤
ការផ្គាប់ចិត្តអ័ប្រាហាំ បានត្រូវប្រៀបផ្ទុយនឹងភាពងងឹតដែរ។ ម៉ាថ. ៨:១១, ១២
ការបំផ្លាញនូវទីក្រុងបាប៊ីឡូន ក៏ត្រូវហៅជាសេចក្ដីវេទនាក្នុងភ្លើង។ វិវរ. ១៨:៨-១០, ២១
៣៩. ស្ថានសួគ៌
ក. មានតែ ១៤៤.០០០ នាក់ដែលឡើងទៅស្ថានសួគ៌
មានតែមួយចំនួនកំណត់ដែលនឹងទៅជាស្តេចជាមួយព្រះគ្រីស្ទ។ វិវរ. ៥:៩, ១០; ២០:៤
ព្រះយេស៊ូជាអ្នកមុនគេបង្អស់ដែលបានជ្រើសរើស អ្នកឯទៀតបានត្រូវជ្រើសរើសជាបន្តបន្ទាប់។ កូល. ១:១៨; ១ពេ. ២:២១
មនុស្សជាច្រើននាក់ទៀតនឹងរស់នៅលើផែនដី។ វិវរ. ២១:៣, ៤
១៤៤.០០០ នាក់នោះមានឋានៈពិសេសដែលគ្មានអ្នកណាទៀតមានទេ។ វិវរ. ១៤:១, ៣; ៧:៤, ៩
៤០. ស្មរបន្ទាល់ព្រះយេហូវ៉ា
ក. ការចាប់ផ្ដើមនៃស្មរបន្ទាល់ព្រះយេហូវ៉ា
ព្រះយេហូវ៉ាសម្គាល់ស្មរបន្ទាល់របស់ទ្រង់ដោយអង្គទ្រង់ផ្ទាល់។ អេសា. ៤៣:១០-១២; យេ. ១៥:១៦
ពួកស្មរបន្ទាល់ដ៏ស្មោះត្រង់មានការចាប់ផ្ដើមតាំងពីអេបិលមក។ ហេ. ១១:៤, ៣៩; ១២:១
ព្រះយេស៊ូជាស្មរបន្ទាល់ពិតដែលស្មោះត្រង់។ យ៉ូន. ១៨:៣៧; វិវរ. ១:៥; ៣:១៤
៤១. អាពាហ៍ពិពាហ៍
ក. អាពាហ៍ពិពាហ៍ត្រូវតែមានកិត្ដិយស
ទំនាក់ទំនងរបស់ព្រះយេស៊ូជាមួយក្រុមជំនុំ។ អេភ. ៥:២២, ២៣
ការរួមដំណេកខាងអាពាហ៍ពិពាហ៍ត្រូវតែឥតសៅហ្មង។ ហេ. ១៣:៤
គូអាពាហ៍ពិពាហ៍បានត្រូវទូន្មានកុំឲ្យបែកគ្នា។ ១កូ. ៧:១០-១៦
ភរនៀរ ជាមូលហេតុតែមួយគត់ឲ្យលែងលះគ្នា។ ម៉ាថ. ១៩:៩
ខ. ពួកគ្រីស្ទានត្រូវគោរពតាមគោលការណ៍ខាងប្រមុខភាព
ប្ដីជាមេគ្រួសារត្រូវស្រឡាញ់និងថែរក្សាក្រុមគ្រួសារ។ អេភ. ៥:២៣-៣១
ប្រពន្ធត្រូវចុះចូល ស្រឡាញ់ និងស្ដាប់បង្គាប់ប្ដី។ ១ពេ. ៣:១-៧; អេភ. ៥:២២
កូនៗត្រូវតែស្ដាប់បង្គាប់មាតាបិតា។ អេភ. ៦:១-៣; កូល. ៣:២០
គ. ភារកិច្ចរបស់មាតាបិតាគ្រីស្ទានចំពោះកូនៗ
ត្រូវតែបង្ហាញសេចក្ដីស្រឡាញ់ ចំណាយពេល និងយកចិត្តទុកដាក់។ ទីត. ២:៤
កុំចាក់រុកកូន។ កូល. ៣:២១
ត្រូវចិញ្ចឹម ថែមទាំងផ្គត់ផ្គង់ខាងវិញ្ញាណ។ ២កូ. ១២:១៤; ១ធី. ៥:៨
បង្ហាត់បង្រៀនកូនចំពោះជីវិត។ អេភ. ៦:៤; សុ. ២២:៦, ១៥; ២៣:១៣, ១៤
ឃ. ពួកគ្រីស្ទានគួររៀបការតែគ្រីស្ទានគ្នីគ្នា
រៀបការតែ«ក្នុងព្រះអម្ចាស់»ប៉ុណ្ណោះ។ ១កូ. ៧:៣៩; ចោទិ. ៧:៣, ៤; នេ. ១៣:២៦
ង. ការមានប្រពន្ធច្រើន មិនសមស្របនឹងព្រះគម្ពីរទេ
តាំងពីដើមមក មនុស្សប្រុសត្រូវមានប្រពន្ធតែមួយគត់។ លោ. ២:១៨, ២២-២៥
ព្រះយេស៊ូបានស្ថាបនាឡើងវិញនូវខ្នាតតម្រានេះចំពោះពួកគ្រីស្ទាន។ ម៉ាថ. ១៩:៣-៩
ពួកគ្រីស្ទាននៅសម័យដើមមិនមានប្រពន្ធច្រើនទេ។ ១កូ. ៧:២, ១២-១៦; អេភ. ៥:២៨-៣១
៤២. អារក្ស ពួកព្រាយបិសាច
ក. អារក្សជាបុគ្គលវិញ្ញាណមួយរូប
មិនមែនជាលក្ខណៈអាក្រក់ក្នុងខ្លួនទេ ប៉ុន្តែជាបុគ្គលវិញ្ញាណមួយរូប។ ២ធី. ២:២៦
អារក្សគឺជាបុគ្គលដូចជាពួកទេវតាដែរ។ ម៉ាថ. ៤:១, ១១; យ៉ូប ១:៦
វាបានធ្វើឲ្យខ្លួនទៅជាអារក្ស ដោយសេចក្ដីប៉ងប្រាថ្នាដ៏ខុសឆ្គង។ យ៉ា. ១:១៣-១៥
ខ. អារក្សជាអ្នកគ្រប់គ្រងដ៏មើលមិនឃើញរបស់លោកីយ៍នេះ
លោកីយ៍គឺស្ថិតនៅក្រោមអំណាចរបស់វាដូចជាព្រះ។ ២កូ. ៤:៤; ១យ៉ូន. ៥:១៩; វិវរ. ១២:៩
វាត្រូវអនុញ្ញាតឲ្យរស់ទាល់តែរឿងចំនោទត្រូវដោះស្រាយ។ និក្ខ. ៩:១៦; យ៉ូន. ១២:៣១
នឹងត្រូវដាក់វាក្នុងជង្ហុកធំ និងបន្ទាប់មកត្រូវបំផ្លាញវាចោល។ វិវរ. ២០:២, ៣, ១០
គ. ពួកព្រាយបិសាចជាទេវតាដែលបានបះបោរ
ពួកវាបានចូលដៃជាមួយអារក្សមុនទឹកជំនន់។ លោ. ៦:១, ២; ១ពេ. ៣:១៩, ២០
ត្រូវអបកិត្ដិយស និងកាត់ផ្ដាច់ពីពន្លឺខាងវិញ្ញាណ។ ២ពេ. ២:៤; យូ. ៦
ពួកវាតយុទ្ធប្រឆាំងនឹងព្រះ និងជិះជាន់មនុស្សជាតិ។ លូ. ៨:២៧-២៩; វិវរ. ១៦:១៣, ១៤
ពួកវានឹងត្រូវបានបំផ្លាញចោលជាមួយនឹងសាតាំង។ ម៉ាថ. ២៥:៤១; លូ. ៨:៣១; វិវរ. ២០:២, ៣, ១០
៤៣. អើម៉ាគេដូន
ក. ចំបាំងរបស់ព្រះដើម្បីបញ្ឈប់អំពើអាក្រក់
សាសន៍ទាំងឡាយត្រូវប្រមូលចូលក្នុងសង្គ្រាមអើម៉ាគេដូន។ វិវរ. ១៦:១៤, ១៦
ព្រះទ្រង់តយុទ្ធ ដោយប្រើព្រះរាជបុត្រានិងពួកទេវតារបស់ទ្រង់។ ២ថែ. ១:៦-៩; វិវរ. ១៩:១១-១៦
របៀបដែលយើងអាចរួចរស់ជីវិត។ សេផា. ២:២, ៣; វិវរ. ៧:១៤
ខ. មិនប្រាសចាកនូវសេចក្ដីស្រឡាញ់របស់ព្រះទេ
លោកីយ៍គឺពុករលួយក្រៃលែង។ ២ធី. ៣:១-៥
ព្រះមានព្រះហឫទ័យអត់ធ្មត់ ក៏ប៉ុន្តែយុត្ដិធម៌តម្រូវឲ្យទ្រង់ចាត់វិធានការ។ ២ពេ. ៣:៩, ១៥; លូ. ១៨:៧, ៨
ត្រូវតែកាត់ចេញមនុស្សអាក្រក់ ដើម្បីឲ្យមនុស្សសុចរិតអាចរីកចំរើនបាន។ សុ. ២១:១៨; វិវរ. ១១:១៨
៤៤. អំពើអាក្រក់ និងការលំបាកក្នុងលោកីយ៍នេះ
ក. អ្នកដែលទទួលខុសត្រូវចំពោះការពិបាកក្នុងលោកីយ៍នេះ
ការគ្រប់គ្រងដ៏អាក្រក់ជាដើមហេតុដែលមានការលំបាកនៅសព្វថ្ងៃនេះ។ សុ. ២៩:២; ២៨:២៨
អ្នកគ្រប់គ្រងលោកីយ៍នេះគឺជាសត្រូវរបស់ព្រះ។ ២កូ. ៤:៤; ១យ៉ូន. ៥:១៩; យ៉ូន. ១២:៣១
ទុក្ខលំបាកបានត្រូវនាំមកដោយអារក្សសាតាំង។ ពេលវេលាវាខ្លីណាស់។ វិវរ. ១២:៩, ១២
អារក្សត្រូវឃុំទុក បន្ទាប់មកនឹងមានសន្ដិភាព។ វិវរ. ២០:១-៣; ២១:៣, ៤
ខ. មូលហេតុដែលអនុញ្ញាតឲ្យមានអំពើអាក្រក់
អារក្សបានចោទប្រកាន់ទៅលើភក្ដីភាពរបស់បុគ្គលនានាចំពោះព្រះ។ យ៉ូប ១:១១, ១២
មនុស្សស្មោះត្រង់បានត្រូវប្រគល់ឲ្យមានឱកាសដើម្បីបង្ហាញភក្ដីភាព។ រ៉ូម ៩:១៧; សុ. ២៧:១១
បានត្រូវបញ្ជាក់ថា អារក្សជាអ្នកភូតភរ ត្រូវដោះស្រាយនូវរឿងចំណោទ។ យ៉ូន. ១២:៣១
អ្នកស្មោះត្រង់ត្រូវទទួលជីវិតរស់នៅជារៀងរហូត។ រ៉ូម ២:៦, ៧; វិវរ. ២១:៣-៥
គ. ដែលបានពន្យារនូវថ្ងៃជាន់ក្រោយបង្អស់ នោះជាសំវិធានការមួយដ៏ប្រកបដោយសេចក្ដីមេត្ដាករុណា
ដូចនៅសម័យលោកណូអេដែរ ត្រូវការពេលវេលាដើម្បីព្រមានពួកគេ។ ម៉ាថ. ២៤:១៤, ៣៧-៣៩
ព្រះមិនបង្អង់ទេ តែមានសេចក្ដីមេត្ដាករុណាវិញ។ ២ពេ. ៣:៩; អេសា. ៣០:១៨
ព្រះគម្ពីរជួយយើងកុំឲ្យភាំងឥតដឹងខ្លួនពីថ្ងៃនោះឡើយ។ លូ. ២១:៣៦; ១ថែ. ៥:៤
ចូរស្វែងរកសំវិធានការរបស់ព្រះឥឡូវនេះ សំរាប់ការការពារ។ អេសា. ២:២-៤; សេផា. ២:៣
ឃ. ការដោះស្រាយនូវទុក្ខលំបាកនៃលោកីយ៍នេះមិនមកពីមនុស្សជាតិទេ
មនុស្សភ័យខ្លាច និងឆ្ងល់អល់អែក។ លូ. ២១:១០, ១១; ២ធី. ៣:១-៥
ព្រះរាជាណាចក្ររបស់ព្រះនឹងមានជោគជ័យ មិនមែនមនុស្សជាតិទេ។ ដា. ២:៤៤; ម៉ាថ. ៦:១០
ដើម្បីរួចរស់ជីវិត ចូរស្វះស្វែងរកសន្ដិភាពនឹងស្តេចឥឡូវនេះ។ ទំនុក. ២:៩, ១១, ១២