បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • gf មេរៀនទី ២ ទំ. ៤
  • ព្រះទ្រង់ជាមិត្តសម្លាញ់ដ៏ល្អបំផុតដែលអ្នកអាចមាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ព្រះទ្រង់ជាមិត្តសម្លាញ់ដ៏ល្អបំផុតដែលអ្នកអាចមាន
  • លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • អត្ថបទស្រដៀងគ្នា
  • អ្នកអាចធ្វើជាមិត្តសម្លាញ់របស់ព្រះយេហូវ៉ា
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ព្រះទ្រង់អញ្ជើញអ្នកឲ្យទៅជាមិត្តសំឡាញ់របស់ទ្រង់
    លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
  • «ខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • តើលោកអ្នកគិតយ៉ាងណា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៨
លោកអ្នកអាចធ្វើជាមិត្តសំឡាញ់របស់ព្រះ!
gf មេរៀនទី ២ ទំ. ៤

មេ​រៀន​ទី២

ព្រះ​ទ្រង់​ជា​មិត្ត​សំឡាញ់​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​មាន

ស្ដ្រីម្នាក់អានគម្ពីរ

ការ​ក្លាយ​ទៅ​ជា​មិត្ត​សំឡាញ់​របស់​ព្រះ គឺ​ជា​អ្វី​ដ៏​ល្អ​បំផុត​ដែល​អាច​កើត​ឡើង​ចំពោះ​អ្នក។ ព្រះ​ទ្រង់​នឹង​បង្រៀន​អ្នក​ឲ្យ​រក​ឃើញ​នូវ​សុភមង្គល​និង​សន្ដិ​សុខ។ ទ្រង់​នឹង​រំដោះ​អ្នក​ឲ្យ​រួច​ពី​ជំនឿ​ឆ្វេង​និង​ការ​ប្រព្រឹត្ត​ដែល​មាន​គ្រោះ​ថ្នាក់។ ទ្រង់​នឹង​ព្រះ​សណ្ដាប់​សេចក្ដី​អធិស្ឋាន​របស់​អ្នក។ ទ្រង់​នឹង​ជួយ​អ្នក​ឲ្យ​មាន​សន្ដិ​ភាព​ក្នុង​ចិត្ត​និង​មាន​ទំនុក​ចិត្ត​ផង​ដែរ។ (ទំនុក​ដំកើង ៧១:៥; ៧៣:២៨) ព្រះ​ទ្រង់​នឹង​គាំ​ទ្រ​អ្នក​ក្នុង​កាល​ដែល​មាន​សេចក្ដី​អំពល់។ (ទំនុក​ដំកើង ១៨:១៨) ហើយ​ព្រះ​ប្រទាន​ឲ្យ​លោក​អ្នក​នូវ​អំណោយ​របស់​ទ្រង់ ដែល​ជា​ជីវិត​អស់​កល្ប​ជា​និច្ច។—រ៉ូម ៦:២៣

ស្ដ្រីម្នាក់ជួបក្រុមគ្រួសារមួយដែលជាមិត្ដសម្លាញ់របស់ព្រះ

កាល​ដែល​អ្នក​ចូល​ទៅ​ជិត​ព្រះ នោះ​អ្នក​នឹង​ចូល​ទៅ​ជិត​មិត្ត​សំឡាញ់​របស់​ព្រះ​ដែរ។ ពួក​គេ​ក៏​នឹង​ទៅ​ជា​មិត្ត​របស់​អ្នក​ដែរ។ តាម​ការ​ពិត ពួក​គេ​នឹង​ប្រៀប​ដូច​ជា​បង​ប្អូន​ប្រុស​ស្រី​អ្នក​អ៊ីចឹង។ ពួក​គេ​នឹង​មាន​ចិត្ត​សប្បាយ​បង្រៀន​អ្នក​អំពី​ព្រះ ហើយ​និង​ជួយ​អ្នក ព្រម​ទាំង​លើក​ទឹក​ចិត្ត​អ្នក​ទៀត​ផង។

យើង​គឺ​មិន​ស្មើ​នឹង​ព្រះ​ទេ។ កាល​ដែល​អ្នក​ស្វែង​រក​មិត្តភាព​របស់​ព្រះ នោះ​អ្នក​ត្រូវ​តែ​យល់​នូវ​ហេតុ​ការណ៍​ដ៏​សំខាន់​មួយ។ មិត្តភាព​ជា​មួយ​នឹង​ព្រះ គឺ​មិន​មែន​ជា​មិត្តភាព​រវាង​មិត្ត​ដែល​ស្មើ​គ្នា​នោះ​ឡើយ។ ទ្រង់​មាន​ព្រះ​ជន្មាយុ​ចាស់​ជាង ហើយ​មាន​ប្រាជ្ញា​ច្រើន​ជាង ទ្រង់​ក៏​ខ្លាំង​ជាង​យើង​ឆ្ងាយ​ណាស់។ គឺ​ទ្រង់​ហើយ​ដែល​មាន​សិទ្ធិ​គ្រប់​គ្រង​លើ​យើង។ ដូច្នេះ​ប្រសិន​បើ​យើង​ចង់​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​ទ្រង់ យើង​ត្រូវ​តែ​ស្ដាប់​តាម​ទ្រង់ និង​ធ្វើ​អ្វីៗ​ដែល​ទ្រង់​មាន​បន្ទូល​ប្រាប់​យើង​ឲ្យ​ធ្វើ​នោះ។ ការ​ធ្វើ​បែប​នេះ​នឹង​មាន​ប្រយោជន៍​សំ​រាប់​យើង​ជា​និច្ច។—អេសាយ ៤៨:១៨

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក