មេរៀនទី១៦
ចូរបង្ហាញសេចក្ដីស្រឡាញ់របស់អ្នកចំពោះព្រះ
ដើម្បីរក្សាឲ្យមានមិត្តម្នាក់ នោះអ្នកត្រូវនិយាយជាមួយនឹងគាត់។ អ្នកស្ដាប់គាត់ ហើយគាត់ស្ដាប់អ្នក។ អ្នកក៏ប្រាប់ពីអ្វីល្អៗពីមិត្តរបស់អ្នកដល់អ្នកដទៃដែរ។ នេះគឺដូចគ្នានឹងការធ្វើជាមិត្តរបស់ព្រះដែរ។ ចូរពិចារណាមើលនូវអ្វីដែលព្រះគម្ពីរចែងអំពីរឿងនេះដូចតទៅ:
ទូលថ្វាយព្រះយេហូវ៉ាឲ្យទៀងទាត់តាមរយៈសេចក្ដីអធិស្ឋាន។ «ចូរឲ្យខ្ជាប់ខ្ជួនក្នុងសេចក្ដីអធិស្ឋាន»។—រ៉ូម ១២:១២
អានបន្ទូលរបស់ព្រះ គឺព្រះគម្ពីរ។ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់»។—ធីម៉ូថេទី២ ៣:១៦
បង្រៀនអ្នកដទៃអំពីព្រះ។ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ . . . ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង»។—ម៉ាថាយ ២៨:១៩, ២០
ចូរទៅស្និទ្ធស្នាលជាមួយនឹងមិត្តសំឡាញ់របស់ព្រះ។ «អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ»។—សុភាសិត ១៣:២០
ចូរទៅប្រជុំនៅឯសាលព្រះរាជាណាចក្រ។ «ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អ . . . ឲ្យកំឡាចិត្តគ្នាវិញ»។—ហេព្រើរ ១០:២៤, ២៥
ជួយគាំទ្រកិច្ចការខាងព្រះរាជាណាចក្រ។ «ចូរឲ្យគ្រប់គ្នា[ប្រទានឲ្យ]តាមដែលសំរេចក្នុងចិត្តចុះ មិនមែនដោយស្ដាយ ឬដោយបង្ខំឡើយ ដ្បិតព្រះទ្រង់ស្រឡាញ់ដល់អ្នកណាដែលថ្វាយដោយអំណរ»។—កូរិនថូសទី២ ៩:៧