បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wt ជំ. ១៩ ទំ. ១៦៧-១៧៤
  • ចូរបន្ដផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះដោយចិត្ដក្លាហាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរបន្ដផ្សព្វផ្សាយព្រះបន្ទូលរបស់ព្រះដោយចិត្ដក្លាហាន
  • ចូរថ្វាយបង្គំព្រះពិតតែមួយ
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • កុំ​ទុក​ចិត្ត​លើ​កម្លាំង​របស់​យើង
  • កំណត់​ហេតុ​អំពី​ការ​ធ្វើ​បន្ទាល់​ដោយ​ចិត្ត​ក្លាហាន
  • ចូរផ្សាយដោយក្ដីក្លាហានដូចលោកយេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • «ប្រកាសបណ្ដាំរបស់ព្រះដោយសេចក្ដីក្លាហាន»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
  • «រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»
    ចូរ«ធ្វើជាសាក្សីបញ្ជាក់យ៉ាងសព្វគ្រប់»អំពីរាជាណាចក្ររបស់ព្រះ
  • តើអ្នកផ្សព្វផ្សាយដោយមានចិត្ដមោះមុតទេ?
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
ចូរថ្វាយបង្គំព្រះពិតតែមួយ
wt ជំ. ១៩ ទំ. ១៦៧-១៧៤

ជំពូក​ទី​ដប់​ប្រាំ​បួន

ចូរ​បន្ត​ផ្សព្វផ្សាយ​ព្រះ​បន្ទូល​របស់​ព្រះ​ដោយ​ចិត្ត​ក្លាហាន

១​. (ក) តើ​ពួក​សិស្ស​របស់​ព្រះយេស៊ូ​បាន​ប្រកាស​អំពី​ដំណឹង​ល្អ​អ្វី? តើ​ពួក​យូដា​ខ្លះ​បាន​មាន​ប្រតិកម្ម​តប​យ៉ាង​ណា? (ខ) តើ​មាន​សំនួរ​អ្វី​ខ្លះ​ដែល​យើង​អាច​សួរ?

ជិត​២.០០០​ឆ្នាំ​កន្លង​ទៅ​នេះ ព្រះ​បាន​ចាក់​ប្រេង​តាំង​រាជបុត្រា​របស់​ទ្រង់​គឺ​ព្រះ​យេស៊ូ​គ្រីស្ទ​ឲ្យ​ធ្វើ​ជា​ស្តេច​នៅ​អនាគត​លើ​ផែនដី​ទាំង​មូល។ ព្រះ​យេស៊ូ​ត្រូវ​បាន​គេធ្វើ​គុត ដោយសារ​ការ​ញុះញង់​អុជអាល​ពី​ពួក​សត្រូវ​ខាង​សាសនា តែ​ព្រះយេហូវ៉ា​បាន​ប្រោស​ទ្រង់​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ ពេល​នេះ យើង​មាន​លទ្ធភាព​ទទួល​ជីវិត​ជា​រៀង​រហូត​តាម​រយៈ​ព្រះយេស៊ូ។ ប៉ុន្តែ នៅ​ពេល​ដែល​ពួក​សិស្ស​បាន​ប្រកាស​ជា​សាធារណៈ​អំពី​ដំណឹង​ល្អ នោះ​ការ​បៀតបៀន​ក៏​បាន​ផ្ទុះ​ឡើង។ ពួក​សិស្ស​ខ្លះ​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក ថែម​ទាំង​ត្រូវ​គេ​វាយ​ធ្វើ​បាប និង​បាន​ត្រូវ​បង្គាប់​ឲ្យ​ឈប់​ផ្សព្វផ្សាយ​អំពី​ព្រះ​យេស៊ូ។ (កិច្ចការ ៤:​១​-​៣, ១៧; ៥:​១៧, ១៨, ៤០) តើ​ពួក​គេ​នឹង​ធ្វើ​យ៉ាង​ណា? តើ​អ្នក​នឹង​ធ្វើ​យ៉ាង​ណា​ដែរ? តើ​អ្នក​នឹង​បន្ត​ផ្សព្វផ្សាយ​ដោយ​ចិត្ត​ក្លាហាន​ឬ​ទេ?

២​. (ក) តើ​អ្វី​ជា​ដំណឹង​ល្អ​ដ៏​អស្ចារ្យ​ដែល​ចាំបាច់​ត្រូវ​ប្រកាស​នៅ​សម័យ​យើង? (ខ) តើ​អ្នក​ណា​ដែល​មាន​ភារកិច្ច​ផ្សព្វផ្សាយ​ដំណឹង​ល្អ​នេះ?

២ នៅ​ឆ្នាំ​១៩១៤ ស្តេច​នៃ​ព្រះ​រាជាណាចក្រ​របស់​ព្រះ គឺ​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​ឡើង​សោយ​រាជ្យ​‹នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់›។ (ទំនុកដំកើង ១១០:​⁠២) បន្ទាប់​មក សាតាំង​និង​ពួក​បិសាច​របស់​វា​បាន​ត្រូវ​ទំលាក់​ចុះ​មក​ផែនដី​នេះ។ (វិវរណៈ ១២:​១​-​៥, ៧​-​១២) ថ្ងៃ​ជាន់​ក្រោយ​បង្អស់​នៃ​របប​លោកីយ៍​ដ៏​អាក្រក់​នេះ​ក៏​បាន​ចាប់​ផ្ដើម​ឡើង។ នៅ​ពេល​គ្រា​នេះ​កន្លង​ផុត​ទៅ ព្រះ​នឹង​កំទេច​ចោល​របប​លោកីយ៍​ទាំង​មូល​ដែល​គ្រប់គ្រង​ដោយ​សាតាំង។ (ដានីយ៉ែល ២:⁠៤៤; ម៉ាថាយ ២៤:⁠២១) អស់​អ្នក​ដែល​រួច​រស់​ជីវិត​នឹង​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ជា​រៀង​រហូត​នៅ​លើ​ផែនដី​ដែល​នឹង​ក្លាយ​ទៅ​ជា​សួន​មនោរម្យ។ ប្រសិន​បើ​អ្នក​ក្រសោប​យក​ដំណឹង​ល្អ​នេះ​ហើយ អ្នក​នឹង​ចង់​ប្រាប់​ដល់​អ្នក​ដទៃ​ទៀត​ដែរ។ (ម៉ាថាយ ២៤:​⁠១៤) តើ​អ្នក​ឯ​ទៀត​ប្រហែល​ជា​នឹង​មាន​ប្រតិកម្ម​តប​យ៉ាង​ណា?

៣​. (ក) តើ​មនុស្ស​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​សារ​ព្រះ​រាជាណាចក្រ? (ខ) តើ​សំនួរ​អ្វី​ដែល​យើង​ត្រូវ​តែ​សួរ?

៣ នៅ​ពេល​ដែល​អ្នក​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ​របស់​ព្រះ មនុស្ស​ខ្លះ​នឹងព្រម​ស្ដាប់​សារ​នេះ​ដោយ​រីករាយ​ក្នុង​ចិត្ត ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​នឹង​ធ្វើ​កន្តើយ​ចំពោះ​សារ​នេះ។ (ម៉ាថាយ ២៤:​៣៧-៣៩) អ្នក​ខ្លះ​ប្រហែល​ជា​ចំអក​មើលងាយ​ឬ​ប្រឆាំង​នឹង​អ្នក​ទៀត​ផង។ ព្រះយេស៊ូ​បាន​ព្រមាន​អំពី​ការ​ប្រឆាំង​ពី​ញាតិ​សន្ដាន​របស់​អ្នក។ (លូកា ២១:​១៦​-​១៩) ការ​ប្រឆាំង​ក៏​អាច​មាន​ពី​កន្លែង​ធ្វើ​ការ​ឬ​នៅ​ឯ​សាលា​ផង​ដែរ។ នៅ​កន្លែង​ខ្លះ រដ្ឋាភិបាល​ដាក់​បំរាម​ដល់​ស្មរបន្ទាល់​ព្រះយេហូវ៉ា។ ពេល​អ្នក​ប្រឈម​មុខ​នឹង​កាលៈទេសៈ​បែប​នេះ តើ​អ្នក​នឹង​បន្ត​ផ្សព្វផ្សាយ​ព្រះ​បន្ទូល​ដោយ​ចិត្ត​ក្លាហាន និង​«ឈរ​ឲ្យ​មាំមួន​ក្នុង​សេចក្ដី​ជំនឿ»​ឬ​ទេ?​—⁠កូរិនថូសទី១ ១៦:⁠១៣

កុំ​ទុក​ចិត្ត​លើ​កម្លាំង​របស់​យើង

៤​. (ក) តើ​អ្វី​ជា​តម្រូវ​ការ​ដ៏​សំខាន់​ដើម្បី​ស​ឲ្យ​ឃើញ​ថា យើង​ជា​អ្នក​បំរើ​ដ៏​ស្មោះ​ត្រង់? (ខ) ហេតុ​អ្វី​បាន​ជា​កិច្ច​ប្រជុំ​គ្រីស្ទាន​គឺ​សំខាន់​ម្ល៉េះ?

៤ អ្វី​ដែល​ត្រូវ​ការ​ជា​ចាំបាច់​ដើម្បី​ធ្វើ​ជា​អ្នក​បំរើ​ដ៏​ស្មោះត្រង់​របស់​ព្រះយេហូវ៉ា គឺ​ការ​ទុក​ចិត្ត​លើ​សំវិធានការ​របស់​ទ្រង់។ កិច្ច​ប្រជុំ​ក្រុមជំនុំ​គឺ​ជា​សំវិធានការ​មួយ។ បទគម្ពីរ​ដាស់​តឿន​យើង​កុំ​ឲ្យ​អាក់​ខាន​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​នេះ។ (ហេព្រើរ ១០:​២៣​-​២៥) អស់​អ្នក​ដែល​បាន​បន្ត​មាន​ចិត្ត​ស្មោះត្រង់​ជា​ស្មរបន្ទាល់​ព្រះយេហូវ៉ា បាន​ខំ​ប្រឹង​មក​ប្រជុំ​ជា​ទៀងទាត់​ជា​មួយ​នឹង​អ្នក​ថ្វាយ​បង្គំ​គ្នីគ្នា។ យើង​នឹង​បង្កើន​ចំណេះ​ខាង​បទ​គម្ពីរ​ នៅ​ឯ​កិច្ច​ប្រជុំ​ទាំង​នេះ។ ម្យ៉ាង​ទៀត ការ​យល់​នូវ​សេចក្ដី​បង្រៀន​ទូទៅ​នឹង​រីក​ចំរើន ហើយ​ចំណេះ​នៃ​ការ​ប្រើ​ខគម្ពីរ ក៏​រីក​ចំរើន​ឡើង​ដែរ។ យើង​នឹង​មាន​ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល​ជាមួយ​នឹង​បងប្អូន​គ្រីស្ទាន​ក្នុង​ការ​ថ្វាយ​បង្គំ​ដោយ​សាមគ្គីភាព ហើយ​កម្លាំង​របស់​យើង​នឹង​ពង្រឹង​យើង​ឲ្យ​ធ្វើ​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ព្រះ។ វិញ្ញាណ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​នូវ​ការ​ដឹក​នាំ​តាម​រយៈ​ក្រុមជំនុំ ហើយ​ព្រះយេស៊ូ​គង់​នៅ​កណ្ដាល​យើង​តាម​រយៈ​វិញ្ញាណ​នេះ។​—⁠ម៉ាថាយ ១៨:⁠២០; វិវរណៈ ៣:៦

៥​. នៅ​ពេល​មាន​ការ​ដាក់​បំរាម​លើ​ស្មរបន្ទាល់​ព្រះយេហូវ៉ា តើ​កិច្ច​ប្រជុំ​ត្រូវ​ធ្វើ​ឡើង​យ៉ាង​ដូច​ម្ដេច?

៥ តើ​អ្នក​ទៅ​ឯ​កិច្ច​ប្រជុំ​ទាំង​អស់​ទេ? ហើយ​តើ​អ្នក​ធ្វើ​តាម​អ្វី​ដែល​អ្នក​ឮ​ក្នុង​ការ​ពិគ្រោះ​នោះ​ឬ​ទេ? នៅ​ពេល​ខ្លះ ពេល​មាន​បំរាម​លើ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នេះ​តម្រូវ​ឲ្យ​ប្រជុំ​ជា​ក្រុម​តូច⁠ៗនៅ​តាម​ផ្ទះ​ផ្ទាល់​ខ្លួន។ ទី​កន្លែង​ប្រជុំ និង​ម៉ោង​ប្រជុំ​អាច​ផ្លាស់ប្ដូរ ហើយ​មិន​តែង​តែ​ស្រួល​ទេ ដោយ​ជួន​កាល​កិច្ច​ប្រជុំ​ខ្លះ​មាន​នៅ​ពេល​យប់។ ប៉ុន្តែ​ទោះ​ជា​មិន​ស្រួល​ឬ​អាច​មាន​គ្រោះថ្នាក់​ក៏​ដោយ ក៏​បងប្អូន​ប្រុស​ស្រី​ដ៏​ស្មោះត្រង់ ខំ​ប្រឹង​មក​ឯ​កិច្ច​ប្រជុំ​គ្រប់​ទាំង​អស់។

៦​. តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ​ទំនុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា? តើ​នេះ​អាច​ជួយ​យើង​បន្ត​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ដោយ​ចិត្ត​ក្លាហាន​យ៉ាង​ណា?

៦ ការ​ទុក​ចិត្ត​លើ​ព្រះយេហូវ៉ា​ត្រូវ​បណ្ដុះ​ឡើង ពេល​យើង​ទូល​ថ្វាយ​ទ្រង់​ពី​ដួង​ចិត្ត​យ៉ាង​ទៀងទាត់ ដោយ​ដឹង​ថា យើង​ត្រូវ​ការ​ជំនួយ​របស់​ព្រះ។ តើ​អ្នក​ធ្វើ​ដូច្នេះ​ឬ​ទេ? ព្រះយេស៊ូ​បាន​អធិស្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​កំឡុង​កិច្ច​បំរើ​របស់​ទ្រង់​នៅ​លើ​ផែនដី។ (លូកា ៣:⁠២១; ៦:​១២, ១៣; ២២:​៣៩​-​៤៤) ហើយ​នៅ​ក្នុង​រាត្រី​មុន​នឹង​ទ្រង់​ត្រូវ​ព្យួរ​លើ​បង្គោល​ឈើ នោះ​ទ្រង់​បាន​ដាស់​តឿន​ពួក​សិស្ស​របស់​ទ្រង់​ថា⁠៖ «ចូរ​ឲ្យ​ចាំ​យាម ហើយ​អធិស្ឋាន​ចុះ! ដើម្បី​កុំ​ឲ្យ​កើត​មាន​សេចក្ដី​ល្បួង​នាំ​ចិត្ត​ឡើយ»។ (ម៉ាកុស ១៤:⁠៣៨) ប្រសិន​បើ​យើង​ជួប​មនុស្ស​ដែល​ធ្វើ​កន្តើយ​ដល់​សារ​ព្រះរាជាណាចក្រ​របស់​ព្រះ នោះ​យើង​ប្រហែល​ជា​ចង់​បន្ថយ​កិច្ច​បំរើ​របស់​យើង។ បើ​មនុស្ស​ចំអក​មើលងាយ ឬ​បៀតបៀន​ដល់​យើង យើង​អាច​មាន​អារម្មណ៍​ចង់​ឈប់​ផ្សព្វផ្សាយ ដើម្បី​ជៀសវាង​បញ្ហា។ ប៉ុន្តែ​បើ​យើង​ខំ​អធិស្ឋាន​ឲ្យ​វិញ្ញាណ​របស់​ព្រះ​ជួយ​យើង​បន្ត​ផ្សព្វផ្សាយ​ដោយ​ចិត្ត​ក្លាហាន នោះ​នឹង​ជួយ​ការពារ​យើង​ពី​ទំនោរ​ចិត្ត​ដែល​ចង់​ធ្វើ​តាម​សេចក្ដី​ល្បួង​ទាំង​នោះ។​—⁠លូកា ១១:⁠១៣; អេភេសូរ ៦:​១៨​-​២០

កំណត់​ហេតុ​អំពី​ការ​ធ្វើ​បន្ទាល់​ដោយ​ចិត្ត​ក្លាហាន

៧​. (ក) ហេតុ​អ្វី​បាន​ជា​កំណត់​ហេតុ​ក្នុង​សៀវភៅ​កិច្ចការ​គួរ​ឲ្យ​យើង​ចាប់​អារម្មណ៍? (ខ) សូម​ឆ្លើយ​នូវ​សំនួរ​ដែល​បាន​ផ្ដល់​មក​ក្នុង​វគ្គ​នេះ ដោយ​បញ្ជាក់​នូវ​របៀប​ដែល​ពត៌មាន​នេះ​អាច​ផ្ដល់​ជា​ប្រយោជន៍​ដល់​យើង។

៧ កំណត់​ហេតុ​ដែល​មាន​ក្នុង​សៀវភៅ​កិច្ចការ គួរ​ជា​ទី​ចាប់​អារម្មណ៍​ចំពោះ​យើង​គ្រប់​គ្នា។ កំណត់​នេះ​ប្រាប់​នូវ​របៀប​ដែល​ពួក​សាវ័ក​និង​ពួក​សិស្ស​ជំនាន់​ដើម ជា​មនុស្ស​ដែល​មាន​អារម្មណ៍​ដូច​យើង បាន​យក​ឈ្នះ​នូវ​ឧបសគ្គ​ផ្សេង⁠ៗ និង​បាន​សម្ដែង​ឲ្យ​ឃើញ​ថា ពួក​គាត់​ជា​ស្មរបន្ទាល់​ដែល​មាន​ចិត្ត​ក្លាហាន​និង​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ សូម​ឲ្យ​យើង​ពិនិត្យ​មើល​នូវ​កំណត់​ហេតុ​ខ្លះៗ ដោយ​ប្រើ​សំនួរ​ជា​បន្ត​បន្ទាប់​និង​ខគម្ពីរ​ដែល​មិន​បាន​សរសេរ​នៅ​ទី​នេះ​ជា​ជំនួយ។ កាល​យើង​ធ្វើ​ដូច្នេះ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​អ្វី​ដែល​អ្នក​កំពុង​តែ​អាន​នោះ។

តើ​ពួក​សាវ័ក​ជា​ពួក​អ្នក​ចេះ​ដឹង​ខ្ពស់​ឬ​ទេ? តើ​ពួក​គាត់​ជា​បុគ្គល​ដែល​មាន​លក្ខណៈ​ក្លាហាន ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ​នោះ​ទេ? (យ៉ូហាន ១៨:​​១៧, ២៥​-​២៧; ២០:⁠១៩; កិច្ចការ ៤:⁠១៣)

តើ​អ្វី​ដែល​អាច​ជួយ​ពេត្រុស​ឲ្យ​និយាយ​យ៉ាង​ក្លាហាន​ក្នុង​តុលាការ​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា ដែល​បាន​ផ្ដន្ទា​ទោស​រាជបុត្រា​របស់​ព្រះ​នោះ? (ម៉ាថាយ ១០:​​១៩, ២០; កិច្ចការ ៤:⁠៨)

តើ​ពួក​សាវ័ក​បាន​ធ្វើ​អ្វី​ក្នុង​កំឡុង​ប៉ុន្មាន​សប្ដាហ៍ មុន​ពួក​គាត់​ត្រូវ​នាំ​ទៅ​ឯ​តុលាការ​ជាន់​ខ្ពស់​នៃ​សាសន៍​យូដា? (កិច្ចការ ១:⁠១៤; ២:​១, ៤២)

ពេល​ដែល​ពួក​អ្នក​គ្រប់គ្រង​បាន​បង្គាប់​ពួក​សាវ័ក​ឲ្យ​ឈប់​ផ្សព្វផ្សាយ​ដោយ​ប្រើ​ព្រះ​នាម​ព្រះ​យេស៊ូ តើ​ពេត្រុស​និង​យ៉ូហាន​បាន​តប​ឆ្លើយ​យ៉ាង​ណា? (កិច្ចការ ៤:​​១៩, ២០)

ក្រោយ​ពី​ត្រូវ​ដោះ​លែង តើ​ពួក​សាវ័ក​រក​ជំនួយ​ពី​អ្នក​ណា? តើ​ពួក​គាត់​បាន​អធិស្ឋាន​ឲ្យ​ឈប់​មាន​ការ​បៀតបៀន​មែន​ឬ? (កិច្ចការ ៤:​២៤​-​៣១)

ពេល​ពួក​អ្នក​ប្រឆាំង​ខំ​បញ្ឈប់​កិច្ចការ​ផ្សព្វផ្សាយ​នោះ តើ​ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​តាម​រយៈ​អ្វី? (កិច្ចការ ៥:​១៧​-​២០)

តើ​តាម​របៀប​ណា​ដែល​ពួក​សាវ័ក​បង្ហាញ​ថា ពួក​គាត់​បាន​យល់​នូវ​មូលហេតុ​ដែល​ពួក​គាត់​បាន​ត្រូវ​រំដោះ​នោះ? (កិច្ចការ ៥:​២១, ៤១, ៤២)

ទោះ​ជា​ពួក​សិស្ស​ជា​ច្រើន​បាន​ត្រូវ​គេ​កំចាត់​កំចាយ​ចេញ​ពី​គ្នា​ដោយ​ព្រោះ​ការ​បៀតបៀន​ក្ដី តើ​ពួក​គាត់​បន្ត​ធ្វើ​អ្វី? (កិច្ចការ ៨:​៣, ៤; ១១:​១៩​-​២១)

៨​. តើ​មាន​លទ្ធផល​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​អ្វី ដែល​បាន​មក​ពី​កិច្ច​បំរើ​ផ្សាយ​នៃ​ពួក​សិស្ស​នៅ​សម័យ​ដើម? ហើយ​តើ​យើង​បាន​មក​ចូល​រួម​ក្នុង​កិច្ច​បំរើ​នេះ​យ៉ាង​ណា?

៨ កិច្ចការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​មិន​មែន​ឥត​ប្រយោជន៍​ទេ។ នៅ​បុណ្យ​ថ្ងៃ​ទី៥០​ឆ្នាំ៣៣ ស.យ. នោះ​មាន​សិស្ស ៣.០០០​នាក់​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ «ហើយ​ពួក​អ្នក​ដែល​ជឿ​ដល់​ព្រះ​អម្ចាស់ ក៏​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង មាន​មនុស្ស​សន្ធឹក ទាំង​ប្រុស​ទាំង​ស្រី»។ (កិច្ចការ ២:​៤១; ៤:៤; ៥:១៤) ពេល​ក្រោយ​មក សូម្បី​តែ​សុល​ពី​ទី​ក្រុង​តើសុស​ដែល​ធ្លាប់​បៀតបៀន​ដល់​រាស្ត្រ​របស់​ព្រះ​យ៉ាង​សាហាវ​ក៏​ដោយ ក៏​បាន​ក្លាយ​ទៅ​ជា​គ្រីស្ទាន និង​ចាប់​ផ្ដើម​ធ្វើ​បន្ទាល់​យ៉ាង​ក្លាហាន​អំពី​សេចក្ដី​ពិត​ដែរ។ ក្រោយ​មក​គាត់​មាន​ឈ្មោះ​ជា​សាវ័ក​ប៉ុល​វិញ។ (កាឡាទី ១:​២២-២៤) កិច្ចការ​ដែល​បាន​ចាប់​ផ្ដើម​នៅ​សតវត្ស​ទី​មួយ​មិន​ទាន់​បាន​ឈប់​ទេ។ នេះ​បាន​នាំ​ឲ្យ​មាន​សម្ទុះ​រឹតតែ​ខ្លាំង​ក្នុង​ថ្ងៃ​ជាន់​ក្រោយ​បង្អស់ ហើយ​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​មនុស្ស​គ្រប់​ភូមិភាគ​ជុំវិញ​ផែនដី​នេះ។ យើង​មាន​ឱកាស​ដើម្បី​ចូល​រួម​ធ្វើ​កិច្ចការ​នេះ ហើយ​ពេល​ធ្វើ​ដូច្នេះ យើង​អាច​រៀន​ពី​គំរូ​របស់​ស្មរបន្ទាល់​ដ៏​ស្មោះត្រង់​ឯទៀត ដែល​បាន​បំរើ​មុន​យើង។

៩​. (ក) តើ​ប៉ុល​បាន​ប្រើ​ឱកាស​ណា​ខ្លះ​ក្នុង​ការ​ធ្វើ​បន្ទាល់? (ខ) តើ​តាម​របៀប​ណា​ខ្លះ ដែល​អ្នក​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ​របស់​ព្រះ​ដល់​អ្នក​ដទៃ?

៩ ពេល​ប៉ុល​បាន​រៀន​សេចក្ដី​ពិត​អំពី​ព្រះយេស៊ូ​គ្រីស្ទ តើ​គាត់​បាន​ធ្វើ​អ្វី? «នោះ​ស្រាប់​តែ​គាត់​ប្រកាស​ប្រាប់​ពី​ព្រះ​យេស៊ូវ . . . ថា​ទ្រង់​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ»។ (កិច្ចការ ៩:⁠២០) គាត់​បាន​ដឹង​គុណ​ចំពោះ​ព្រះ​គុណ​ដែល​គ្មាន​សិទ្ធិ​ទទួល​ដែល​បាន​ប្រទាន​ចំពោះ​គាត់ និង​គាត់​បាន​ដឹង​ថា មនុស្ស​គ្រប់​គ្នា​ក៏​ត្រូវ​ការ​ដឹង​អំពី​ដំណឹង​ល្អ​ដែល​គាត់​បាន​ទទួល​នោះ​ដែរ។ ប៉ុល​ជា​ជនជាតិ​យូដា និង​យោង​ទៅ​តាម​ទំនៀម​ទម្លាប់​នៅ​សម័យ​នោះ គាត់​បាន​ទៅ​សាលា​ប្រជុំ​ដើម្បី​ធ្វើ​បន្ទាល់។ គាត់​ក៏​បាន​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ និង​បាន​និយាយ​វែកញែក​ជា​មួយ​នឹង​មនុស្ស​នៅ​តាម​ផ្សារ។ ហើយ​គាត់​បាន​សុខ​ចិត្ត​ទៅ​តំបន់​ថ្មី⁠ៗដើម្បី​ផ្សព្វផ្សាយ​ដំណឹង​ល្អ។​—⁠កិច្ចការ ១៧:⁠១៧; ២០:⁠២០; រ៉ូម ១៥:​២៣, ២៤

១០​. (ក) តើ​តាម​របៀប​ណា​ដែល​ប៉ុល​បង្ហាញ​ថា ទោះ​ជា​គាត់​មាន​ចិត្ត​ក្លាហាន​ក៏​ដោយ ក៏​គាត់​មាន​ការ​ពិចារណា​ដ៏​ប្រពៃ​ពេល​ធ្វើ​បន្ទាល់​នោះ? (ខ) តើ​តាម​របៀប​ណា​ដែល​យើង​បង្ហាញ​នូវ​គុណសម្បត្ដិ​របស់​ប៉ុល ពេល​ធ្វើ​បន្ទាល់​ដល់​ញាតិ​មិត្ត អ្នក​ធ្វើ​ការ​ជា​មួយ ឬ​មិត្ត​រួម​ថ្នាក់​នោះ?

១០ ប៉ុល​មាន​ចិត្ត​ក្លាហាន​ណាស់ តែ​គាត់​ក៏​មាន​ការ​ចេះ​ពិចារណា​ដ៏​ប្រពៃ​ដែរ ហើយ​យើង​ក៏​គួរ​ធ្វើ​ដូច្នេះ​ដែរ។ ចំពោះ​ពួក​យូដា នោះ​គាត់​បាន​និយាយ​អំពី​សេចក្ដី​សន្យា ដែល​ព្រះ​បាន​មាន​បន្ទូល​ដល់​ឰយុកោ​របស់​ពួក​គេ។ ចំពោះ​ពួក​ក្រិច គាត់​បាន​និយាយ​អំពី​ប្រធាន​បទ​ដែល​ពួក​គេ​ធ្លាប់​ស្គាល់។ នៅ​ពេល​ខ្លះ​គាត់​បាន​ប្រើ​បទ​ពិសោធន៍​របស់​គាត់​ពេល​រៀន​សេចក្ដី​ពិត ជា​វិធី​សាស្ត្រ​ក្នុង​ការ​ធ្វើ​បន្ទាល់។ គាត់​ពោល​ថា⁠៖ «ខ្ញុំ​ធ្វើ​ការ​ទាំង​នោះ ដោយ​យល់​ដល់​តែ​ដំណឹង​ល្អ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចំណែក​ជា​មួយ​គ្នា​ក្នុង​ដំណឹង​ល្អ»។​—⁠កូរិនថូសទី១ ៩:​២០​-​២៣; កិច្ចការ ២២:​៣​-​២១

១១​. (ក) តើ​ប៉ុល​បាន​ធ្វើ​អ្វី​ដើម្បី​ជៀសវាង​ការ​ប្រឈម​មុខ​ម្ដង​ហើយ​ម្ដង​ទៀត​ជា​មួយ​នឹង​ពួក​អ្នក​ប្រឆាំង? (ខ) តើ​នៅ​ពេល​ណា ដែល​យើង​អាច​យក​តម្រាប់​តាម​គំរូ​របស់​ប៉ុល? តើ​តាម​របៀប​ណា? (គ) តើ​មាន​កម្លាំង​មក​ពី​ណា ដើម្បី​ជួយ​យើង​បន្ត​ផ្សព្វផ្សាយ​ដោយ​ចិត្ត​ក្លាហាន?

១១ ប៉ុល​យល់​ឃើញ​ថា ដោយសារ​មាន​ការ​ប្រឆាំង​នោះ គឺ​ប្រសើរ​ជាង​បើ​ទៅ​ផ្សព្វផ្សាយ​នៅ​កន្លែង​ផ្សេង​ទៀត​មួយ​រយៈ​សិន ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ជម្លោះ​ជាមួយ​នឹង​ពួក​អ្នក​ប្រឆាំង។ (កិច្ចការ ១៤:​៥​-​៧; ១៨:​៥​-​៧; រ៉ូម ១២:⁠១៨) ប៉ុន្តែ គាត់​មិន​ដែល​ខ្មាស​ចំពោះ​ការ​ប្រាប់​ដំណឹង​ល្អ​នោះ​ទេ។ (រ៉ូម ១:⁠១៦) ទោះ​ជា​ប៉ុល​បាន​ត្រូវ​ពួក​អ្នក​ប្រឆាំង​ជេរ​ប្រមាថ ទាំង​ប្រព្រឹត្ត​យ៉ាង​ឃោរឃៅ​ទៅ​លើ​រូប​គាត់​ក៏​ដោយ ក៏​គាត់​«មាន​ចិត្ត​ក្លាហាន ដោយសារ​ព្រះ​នៃ​យើង​ខ្ញុំ»​ដើម្បី​បន្ត​ផ្សព្វផ្សាយ​ដំណឹង​ល្អ។ គាត់​បាន​ពោល​ថា⁠៖ «ព្រះ​អម្ចាស់​ទ្រង់​បាន​គង់​ជា​មួយ​នឹង​ខ្ញុំ​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ផង ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ផ្សាយ​ទៅ​សព្វ​គ្រប់»។ (ថែស្សាឡូនីចទី១ ២:២; ធីម៉ូថេទី២ ៤:⁠១៧) ព្រះ​យេស៊ូ​ជា​អ្នក​ដឹក​នាំ​នៃ​ក្រុមជំនុំ​គ្រីស្ទាន ទ្រង់​បន្ត​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ធ្វើ​កិច្ចការ​ដែល​ទ្រង់​បាន​ទាយ​សំរាប់​សព្វ​ថ្ងៃ​នេះ។​—⁠ម៉ាកុស ១៣:⁠១០

១២​. តើ​អ្វី​ដែល​បញ្ជាក់​ជា​ភស្តុតាង​ថា​ពួក​គ្រីស្ទាន​មាន​សេចក្ដី​ក្លាហាន? តើ​អ្វី​ជា​មូលដ្ឋាន​នៃ​សេចក្ដី​ក្លាហាន​នេះ?

១២ យើង​មាន​មូលហេតុ​ជា​ច្រើន​ដើម្បី​បន្ត​ផ្សព្វផ្សាយ​ព្រះ​បន្ទូល​ដោយ​ចិត្ត​ក្លាហាន ដូច​ជា​ព្រះយេស៊ូ​និង​ពួក​អ្នក​បំរើ​ដ៏​ស្មោះត្រង់​ឯ​ទៀត​បាន​ធ្វើ​ក្នុង​សតវត្ស​ទី​មួយ។ នេះ​មិន​បាន​សេចក្ដី​ថា យើង​ឥត​ចេះ​គិត​ដល់​អ្នក​ដទៃ ឬ​ខំ​បង្ខំ​មនុស្ស​ដែល​មិន​រីករាយ​ពេញ​ចិត្ត​ស្ដាប់​សារ​យើង​នោះ​ទេ។ ប៉ុន្តែ យើង​មិន​ចុះ​ចាញ់​ទេ ទោះ​ជា​មនុស្ស​ព្រងើយ​កន្តើយ ហើយ​ប្រឆាំង​នឹង​យើង​ក៏​ដោយ ក៏​នេះ​មិន​ធ្វើ​ឲ្យ​យើង​នៅ​ស្ងៀម​បាន​ដែរ។ ដូច​ជា​ព្រះយេស៊ូ​យើង​បង្ហាញ​ថា មាន​តែ​ព្រះរាជាណាចក្រ​នៃ​ព្រះ​ទេ ដែល​ជា​រដ្ឋាភិបាល​ដ៏​ត្រឹមត្រូវ​នៃ​ផែនដី​នេះ។ យើង​ផ្សព្វផ្សាយ​ដោយ​ចិត្ត​ក្លាហាន ពីព្រោះ​យើង​តំណាង​ព្រះយេហូវ៉ា​ដែល​ជា​ព្រះ​មហាក្សត្រ​សកលលោក និង​ពីព្រោះ​សារ​ដែល​យើង​ប្រកាស គឺ​មិន​មែន​ជា​របស់​យើង​ទេ តែ​ជា​របស់​ទ្រង់​វិញ។ ហើយ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះយេហូវ៉ា​គួរ​ជា​ហេតុ​ដ៏​ចំបង​ដែល​យើង​សរសើរ​ទ្រង់។​—⁠ភីលីព ១:​២៧, ២៨; ថែស្សាឡូនីចទី១ ២:⁠១៣

ការ​ពិគ្រោះ​សា​ឡើង​វិញ

• ហេតុ​អ្វី​ក៏​សំខាន់​ម្ល៉េះ​ដែល​យើង​ផ្សព្វផ្សាយ​សារ​ព្រះ​រាជាណាចក្រ​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​យើង​ជួប? ប៉ុន្តែ តើ​យើង​អាច​ទទួល​រង​នូវ​ការ​មាន​ប្រតិកម្ម​តប​មក​វិញ​យ៉ាង​ណា?

• តើ​តាម​របៀប​ណា​ដែល​យើង​អាច​បង្ហាញ​ថា យើង​មិន​ពឹង​លើ​កម្លាំង​របស់​យើង​ដើម្បី​បំរើ​ព្រះយេហូវ៉ា?

• តើ​អ្វី​ជា​មេ​រៀន​ដែល​មាន​គុណ​ប្រយោជន៍​ដែល​យើង​អាច​រៀន​ពី​សៀវភៅ​កិច្ចការ?

[រូបភាព​នៅ​ទំព័រ​១៧៣]

ដូច​នៅ​សម័យ​ដើម ពួក​អ្នក​បំរើ​របស់​ព្រះយេហូវ៉ា​សព្វ​ថ្ងៃ​នេះ ក៏​ផ្សព្វផ្សាយ​បន្ទូល​របស់​ព្រះ​ដោយ​ចិត្ត​ក្លាហាន​ដែរ

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក