បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ទំ. ២២៨-ទំ. ២២៩ វ. ៣
  • របៀបបទទំនាយដានីយ៉ែលទាយពីការយាងមករបស់ព្រះមេស្ស៊ី

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • របៀបបទទំនាយដានីយ៉ែលទាយពីការយាងមករបស់ព្រះមេស្ស៊ី
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • អត្ថបទស្រដៀងគ្នា
  • ទំនាយរបស់ដានីយ៉ែលអំពីការមកដល់របស់មេស្ស៊ី
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០១៧)
  • ព្រះបើកបង្ហាញអនាគតដល់អ្នកប្រកាសទំនាយដែលបានត្រូវបំបរបង់
    គម្ពីរបរិសុទ្ធ តើរៀបរាប់អំពីអ្វី?
  • តើគម្ពីរទាយប្រាប់អំពីអនាគតឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១២
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ទំ. ២២៨-ទំ. ២២៩ វ. ៣

ការ​ពន្យល់​បន្ថែម

របៀប​បទ​ទំនាយ​ដានីយ៉ែល​ទាយ​ពី​ការ​យាង​មក​របស់​ព្រះ​មេស្ស៊ី

ព្យាការី​ដានីយ៉ែល​ធ្លាប់​រស់​ជាង​៥០០​ឆ្នាំ​មុន​ព្រះ​យេស៊ូ​ប្រសូត​មក។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ប្រទាន​ព័ត៌មាន​ឲ្យ​ដានីយ៉ែល​ដឹង​ពី​ពេល​ដែល​ព្រះ​យេស៊ូ​នឹង​ត្រូវ​ចាក់​ប្រេង​តាំង​ឬ​តែង​តាំង ជា​ព្រះ​មេស្ស៊ី​ឬ​ព្រះ​គ្រីស្ទ។ ដានីយ៉ែល​បាន​ត្រូវ​ប្រាប់​ថា​៖ ​«​ត្រូវ​ឲ្យ​ដឹង ហើយ​យល់​ថា ចាប់​តាំង​ពី​ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូសាឡិម ហើយ​សង់​ឡើង​វិញ ដរាប​ដល់​គ្រា​អ្នក​ដែល​ចាក់​ប្រេង​តាំង​នោះ គឺ​ជា​អ្នក​ដែល​ជា​កំពូល​បណ្ដាច់ នោះ​ត្រូវ​ជា​ចំនួន​៧​អាទិត្យ នឹង​៦២​អាទិត្យ​»។—ដានីយ៉ែល ៩:២៥

ដើម្បី​ដឹង​ពី​ពេល​ដែល​ព្រះ​មេស្ស៊ី​ត្រូវ​យាង​មក​នោះ មុន​បង្អស់​យើង​ត្រូវ​ដឹង​ថា ទំនាយ​របស់​ដានីយ៉ែល​ចាប់​ផ្ដើម​សម្រេច​នៅ​ពេល​ណា។ យោង​ទៅ​តាម​ទំនាយ​នោះ ការ​សម្រេច​ត្រូវ​ចាប់​ផ្ដើម​«​ចាប់​តាំង​ពី​ចេញ​បង្គាប់​ឲ្យ​តាំង​ក្រុង​យេរូសាឡិម ហើយ​សង់​ឡើង​វិញ​»។ តើ​បាន​«​ចេញ​បង្គាប់​»​នៅ​ឆ្នាំ​ណា? បើ​យោង​ទៅ​តាម​លោក​នេហេមា​ដែល​ជា​អ្នក​សរសេរ​ព្រះ​គម្ពីរ​ម្នាក់ ការ​ចេញ​បង្គាប់​ឲ្យ​សង់​កំ​ពែង​ឡើង​វិញ​នៅ​ជុំ​វិញ​ទី​ក្រុង​យេរូសាឡិម​គឺ​នៅ​«​ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​របស់​ស្តេច​អើថាស៊ើកសេស​»។ (​នេហេមា ២:១, ៥​-​៨​) តាម​ប្រវត្ដិវិទូ​បញ្ជាក់ ស្តេច​អើថាស៊ើកសេស​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​៤៧៥​មុន​គ.ស.។ ហេតុ​នេះ​ឆ្នាំ​ទី​២០​នៃ​រជ្ជកាល​ទ្រង់​គឺ​ជា​ឆ្នាំ​៤៥៥​មុន​គ.ស.។ ឥឡូវ​យើង​ស្គាល់​ឆ្នាំ​ដែល​ទំនាយ​របស់​ដានីយ៉ែល​ស្តី​អំពី​ព្រះ​មេស្ស៊ី​ចាប់​ផ្ដើម​សម្រេច គឺ​នៅ​ឆ្នាំ​៤៥៥​មុន​គ.ស.។

ដានីយ៉ែល​បាន​ឲ្យ​ដឹង​ពី​គ្រា​ដែល​នាំ​ទៅ​ដល់​«​អ្នក​ដែល​ចាក់​ប្រេង​តាំង​នោះ[​ឬ​«​ស្តេច​ដែល​ជា​ព្រះ​មេស្ស៊ី​»​, ខ.ស.​]​»​នឹង​មាន​រយៈ​ពេល​ប៉ុន្មាន។ ទំនាយ​នោះ​ប្រាប់​អំពី​«​ចំនួន​៧​អាទិត្យ នឹង​៦២​អាទិត្យ​»​សរុប​ទៅ​គឺ​៦៩​អាទិត្យ។ តើ​៦៩​អាទិត្យ​មាន​រយៈ​ពេល​ប៉ុន្មាន? ព្រះ​គម្ពីរ​មួយ​ចំនួន​ឯ​ទៀត​បញ្ជាក់​ថា នេះ​មិន​មែន​ជា​អាទិត្យ​ដែល​មាន​ប្រាំ​ពីរ​ថ្ងៃ​នោះ​ទេ តែ​គឺ​ជា​ប្រាំ​ពីរ​ឆ្នាំ​វិញ។ នេះ​មាន​ន័យ​ថា​មួយ​អាទិត្យ​គឺ​ស្មើ​ប្រាំ​ពីរ​ឆ្នាំ។ ការ​រាប់​ប្រាំ​ពីរ​ឆ្នាំ​ទុក​ដូច​ជា​មួយ​អាទិត្យ​ក៏​ធ្លាប់​ជា​ទម្លាប់​មួយ​របស់​ជន​ជាតិ​យូដា​ពី​សម័យ​បុរាណ​ដែរ។ ជា​ឧទាហរណ៍ ពួក​គេ​ធ្លាប់​មាន​ឆ្នាំ​ឈប់​សំ​រាក​រាល់​ប្រាំ​ពីរ​ឆ្នាំ​ម្ដង ដូច​ពួក​គេ​ធ្លាប់​មាន​ថ្ងៃ​ឈប់​សំ​រាក​នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ​រាល់​សប្ដាហ៍​ដែរ។ (​និក្ខមនំ ២៣:១០, ១១​) ហេតុ​នេះ ត្រូវ​យក​៦៩​អាទិត្យ​ក្នុង​ទំនាយ​នោះ​គុណ​នឹង​៧​ឆ្នាំ រួច​នឹង​ឃើញ​៤៨៣​ឆ្នាំ។

ឥឡូវ​យើង​អាច​រាប់​បាន។ ប្រសិន​បើ​យើង​រាប់​៤៨៣​ឆ្នាំ​ចាប់​ពី​ឆ្នាំ​៤៥៥​មុន​គ.ស. លទ្ធផល​គឺ​ឃើញ​ទៅ​ដល់​ឆ្នាំ​២៩​គ.ស.។ គឺ​នៅ​ឆ្នាំ​នោះ​ឯង​ដែល​ព្រះ​យេស៊ូ​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ​ក្លាយ​ទៅ​ជា​ព្រះ​មេស្ស៊ី!a (​លូកា ៣:១, ២, ២១, ២២​) បទ​ទំនាយ​ព្រះ​គម្ពីរ​នេះ​បាន​សម្រេច​យ៉ាង​អស្ចារ្យ មែន​ទេ?

[កំណត់​សម្គាល់]

a ពី​ឆ្នាំ​៤៥៥​មុន​គ.ស. ទៅ​ដល់​ឆ្នាំ​១​មុន​គ.ស. មាន​រយៈ​ពេល​៤៥៤​ឆ្នាំ។ ដោយ​សារ​គ្មាន​ឆ្នាំ​សូន្យ នោះ​បើ​រាប់​ពី​ឆ្នាំ​១​មុន​គ.ស. ទៅ​ដល់​ឆ្នាំ​១​គ.ស. គឺ​មាន​រយៈ​ពេល​មួយ​ឆ្នាំ។ ហើយ​ពី​ឆ្នាំ​១​គ.ស. ទៅ​ដល់​ឆ្នាំ​២៩​គ.ស.​មាន​រយៈ​ពេល​២៨​ឆ្នាំ។ ដូច្នេះ​បើ​បូក​រយៈ​ពេល​ទាំង​បី​នោះ​ចូល​គ្នា លទ្ធផល​គឺ​ស្មើ​នឹង​៤៨៣​ឆ្នាំ។ ព្រះ​យេស៊ូ​បាន​ត្រូវ​«​ផ្ដាច់​ចេញ​»​នៅ​ឆ្នាំ​៣៣​គ.ស. ក្នុង​កំលុង​អាទិត្យ​ទី​៧០។ (​ដានីយ៉ែល ៩:២៤, ២៦​) សូម​មើល​សៀវភៅ​ភាសា​អង់គ្លេស​ចំណង​ជើង​ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ទំនាយ​របស់​លោក​ដានីយ៉ែល! ជំពូក​ទី​១១ (​Pay Attention to Daniel’s Prophecy! chapter 11​) ហើយ​សៀវភៅ​ភាសា​អង់គ្លេស​ចំណង​ជើង​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ ក្បាល​ទី២ ទំព័រ​៨៩៩​-​៩០១ (​Insight on the Scriptures, Volume 2, pages 899-901​) សៀវភៅ​ទាំង​ពីរ​ក្បាល​នោះ​បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

[រូប​/​រូប​ភាព​នៅ​ទំព័រ​២២៨]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​សៀវភៅ)

​«​៧០​អាទិត្យ​»​

៤៩០​ឆ្នាំ

៧​អាទិត្យ ៦២​អាទិត្យ ១​អាទិត្យ

(​៤៩​ឆ្នាំ​) (​៤៣៤​ឆ្នាំ​) (​៧​ឆ្នាំ​)

៤៥៥ ៤០៦ ◀ មុន​គ.ស. គ​.​ស​. ▸ ២៩ ៣៣ ៣៦

​«​បង្គាប់​ឲ្យ​តាំង​ក្រុង​ ទី​ក្រុង​យេរូសាឡិម​បាន​ ព្រះ​មេស្ស៊ី​ ព្រះ​មេស្ស៊ី​«​ត្រូវ​» ​«​៧០​អាទិត្យ​»

យេរូសាឡិម . . . ត្រូវ​សង់​ឡើង​វិញ យាង​មក ផ្ដាច់​ចេញ ចប់​ហើយ

ឡើង​វិញ​»

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក