បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ទំ. ២៤៩-ទំ. ២៥០ វ. ៣
  • តើមហាទេវតាព្រះនាមមីកែលជាអ្នកណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើមហាទេវតាព្រះនាមមីកែលជាអ្នកណា?
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • អត្ថបទស្រដៀងគ្នា
  • តើមហាទេវតាមីកែលជាអ្នកណា?
    សំណួរនិងចម្លើយពីគម្ពីរ
  • តើគម្ពីរចែងយ៉ាងណាអំពីទេវតា?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៧
  • ទេវតាទាំងឡាយជា«វិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • តើទេវតាជាអ្នកណា ហើយមានតួនាទីអ្វី?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ទំ. ២៤៩-ទំ. ២៥០ វ. ៣

ការ​ពន្យល់​បន្ថែម

តើ​មហា​ទេវតា​ព្រះ​នាម​មីកែល​ជា​អ្នក​ណា?

ព្រះ​គម្ពីរ​មិន​រៀប​រាប់​ច្រើន​អំពី​បុគ្គល​វិញ្ញាណ​មួយ​អង្គ​នោះ​ដែល​មាន​ព្រះ​នាម​មីកែល​ឡើយ។ ក៏​ប៉ុន្តែ​បទ​គម្ពីរ​ទាំង​អស់​ដែល​រៀប​រាប់​អំពី​មីកែល សុទ្ធតែ​ចែង​ប្រាប់​អំពី​សកម្មភាព​របស់​ទ្រង់។ នៅ​សៀវភៅ​ដានីយ៉ែល មីកែល​ច្បាំង​ជា​មួយ​នឹង​ទេវតា​អាក្រក់។ ក្នុង​សំបុត្រ​យូដាស មីកែល​តវ៉ា​ជា​មួយ​នឹង​សាតាំង។ ហើយ​នៅ​សៀវភៅ​វិវរណៈ មីកែល​ធ្វើ​សង្គ្រាម​ច្បាំង​នឹង​អារក្ស​ហើយ​ពួក​បិសាច​របស់​វា។ ដោយ​សារ​មីកែល​ការពារ​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា ហើយ​តយុទ្ធ​នឹង​សត្រូវ​របស់​ព្រះ នោះ​មីកែល​បាន​ប្រព្រឹត្ត​សម​ស្រប​តាម​អត្ថន័យ​នៃ​ព្រះ​នាម​ទ្រង់ ដែល​មាន​ន័យ​ថា​«​តើ​មាន​អ្នក​ណា​ដូច​ព្រះ?​»។ ក៏​ប៉ុន្តែ​តើ​មីកែល​ជា​អ្នក​ណា?

ជួន​កាល​បុគ្គល​ម្នាក់​មាន​ឈ្មោះ​ផ្សេង​ៗ។ ជា​ឧទាហរណ៍ យ៉ាកុប​បាន​ត្រូវ​ហៅ​ថា​អ៊ីស្រាអែល ហើយ​សាវ័ក​ពេត្រុស​ក៏​បាន​ត្រូវ​ហៅ​ថា​ស៊ីម៉ូន​ដែរ។ (​លោកុប្បត្តិ ៤៩:១, ២; ម៉ាថាយ ១០:២​) ស្រដៀង​គ្នា​ដែរ ព្រះ​គម្ពីរ​ប្រាប់​ឲ្យ​យើង​ដឹង​ថា មីកែល​ជា​ព្រះ​នាម​មួយ​ទៀត​របស់​ព្រះ​យេស៊ូ​គ្រីស្ទ មុន​និង​ក្រោយ​ទ្រង់​រស់​នៅ​ផែន​ដី។ សូម​ពិចារណា​បទ​គម្ពីរ​ខ្លះ​ៗ​ដែល​ផ្ដល់​មូលហេតុ​ដែល​សន្និដ្ឋាន​ដូច្នេះ។

មហា​ទេវតា: ព្រះ​បន្ទូល​របស់​ព្រះ​ចែង​ថា​មីកែល​«​ជា​មហា​ទេវតា​»។ (​យូដាស ៩​) ពាក្យ​នេះ​មាន​ន័យ​ថា​«​មេ​ទេវតា​»។ ពេល​ដែល​ចែង​អំពី​«​មហា​ទេវតា​»​នោះ ព្រះ​គម្ពីរ​ពុំ​ដែល​ប្រើ​ពាក្យ​ពហុវចនៈ​ដូច​ជា​មហា​ទេវតា​ទាំង​ឡាយ ឬ​ពួក​មហា​ទេវតា​នោះ​ទេ តែ​ព្រះ​គម្ពីរ​តែង​ប្រើ​ពាក្យ​ឯកវចនៈ​វិញ។ នេះ​នាំ​ឲ្យ​យល់​ថា​មាន​មហា​ទេវតា​តែ​មួយ​អង្គ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត ព្រះ​គម្ពីរ​បញ្ជាក់​ថា​មុខ​តំណែង​ជា​មហា​ទេវតា​ជាប់​ទាក់​ទង​នឹង​ព្រះ​យេស៊ូ។ ថែស្សាឡូនីច​ទី១ ៤:១៦​ចែង​អំពី​ព្រះ​អម្ចាស់​យេស៊ូ​គ្រីស្ទ​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ថា​៖ ​«​ព្រះ​អម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថាន​សួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះ​ឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា​»។ យ៉ាង​នេះ​សម្លេង​របស់​ព្រះ​យេស៊ូ​ត្រូវ​ពណ៌នា​ជា​សម្លេង​នៃ​មហា​ទេវតា។ ដូច្នេះ​ខ​នេះ​នាំ​ឲ្យ​យើង​យល់​ថា​ព្រះ​យេស៊ូ​គឺ​ជា​មហា​ទេវតា​មីកែល។

មេទ័ព: ព្រះ​គម្ពីរ​ចែង​ថា​៖ ​«​មីកែល​នឹង​ពួក​ទេវតា​របស់​លោក​ច្បាំង​នឹង​នាគ . . . នឹង​ទេវតា​វា​»។ (​វិវរណៈ ១២:៧, កំណែ​ជា​អក្សរ​ទ្រេត​) ដូច្នេះ​មីកែល​ជា​អ្នក​ដឹក​នាំ​ពល​ទ័ព​ទេវតា​ស្មោះ​ត្រង់។ សៀវភៅ​វិវរណៈ​ពណ៌នា​ថា​ព្រះ​យេស៊ូ​ក៏​ជា​អ្នក​ដឹក​នាំ​ពល​ទ័ព​ទេវតា​ស្មោះ​ត្រង់​ដែរ។ (​វិវរណៈ ១៩:១៤​-​១៦​) ហើយ​សាវ័ក​ប៉ុល​ក៏​បាន​រៀប​រាប់​អំពី​«​ព្រះ​អម្ចាស់​យេស៊ូវ​»​និង​«​ពួក​ទេវតា​នៃ​ព្រះ​ចេស្ដា​ទ្រង់​»។ (​ថែស្សាឡូនីច​ទី២ ១:៧​) ដូច្នេះ​ព្រះ​គម្ពីរ​រៀប​រាប់​អំពី​មីកែល​និង​«​ពួក​ទេវតា​របស់​លោក​»​ ហើយ​ព្រះ​យេស៊ូ​និង​«​ពួក​ទេវតា​»​របស់​ទ្រង់។ (​ម៉ាថាយ ១៣:៤១; ១៦:២៧; ២៤:​៣១; ពេត្រុស​ទី១ ៣:២២​) ព្រះ​បន្ទូល​របស់​ព្រះ​មិន​ចែង​ថា​ទេវតា​បាន​ត្រូវ​បែង​ចែក​ជា​ពល​ទ័ព​ពីរ​ក្រុម ដោយ​មាន​មួយ​ក្រុម​របស់​មីកែល​ហើយ​មួយ​ក្រុម​ទៀត​របស់​ព្រះ​យេស៊ូ​នោះ​ទេ ហេតុ​នេះ​ហើយ​ជា​ការ​សម​ហេតុ​សម​ផល​ដែល​សន្និដ្ឋាន​ថា​ព្រះ​យេស៊ូ​គ្រីស្ទ​នៅ​ស្ថាន​សួគ៌​គឺ​ជា​មីកែល​តែ​ម្ដង។a

[កំណត់​សម្គាល់]

a ដើម្បី​អាន​ព័ត៌មាន​ថែម​ទៀត​ដែល​បង្ហាញ​ថា​ឈ្មោះ​មីកែល​សំដៅ​ទៅ​លើ​ព្រះ​រាជបុត្រា​របស់​ព្រះ សូម​មើល​សៀវភៅ​ជា​ភាសា​អង់គ្លេស​ចំណង​ជើង​ថា​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ ក្បាល​ទី២ ទំព័រ​៣៩៣​-​៣៩៤ (​Insight on the Scriptures Volume 2 pages 393-4​) បោះ​ពុម្ព​ដោយ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក