បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • bh ទំ. ២៥៤-ទំ. ២៥៥
  • តើយើងគួរធ្វើបុណ្យឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើយើងគួរធ្វើបុណ្យឬទេ?
  • តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • អត្ថបទស្រដៀងគ្នា
  • ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនធ្វើពិធីបុណ្យផ្សេងៗ?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • តើព្រះពេញចិត្តពិធីបុណ្យទាំងអស់ឬ?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
  • ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនធ្វើបុណ្យអ៊ីស្ទើរ៍?
    សំណួរដែលមនុស្សជាច្រើនសួរអំពីសាក្សីព្រះយេហូវ៉ា
  • ពិធីបុណ្យផ្សេងៗដែលព្រះមិនពេញចិត្ត
    «ចូររក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់»
តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
bh ទំ. ២៥៤-ទំ. ២៥៥

ការ​ពន្យល់​បន្ថែម

តើ​យើង​គួរ​ធ្វើ​បុណ្យ​ឬ​ទេ?

បុណ្យ​ប្រពៃណី ឬ​បុណ្យ​ជាតិ​ដែល​មនុស្ស​ធ្វើ​នៅ​ប្រទេស​ផ្សេង​ៗ​សព្វ​ថ្ងៃ​នេះ​មិន​មក​ពី​ព្រះ​គម្ពីរ​ទេ។ បើ​ដូច្នេះ តើ​បុណ្យ​ទាំង​នេះ​មាន​ដើម​កំណើត​មក​ពី​ណា? ប្រសិន​បើ​អ្នក​ទៅ​បណ្ណាល័យ​ស្រាវ​ជ្រាវ​មើល​សៀវភៅ អ្នក​ច្បាស់​ជា​នឹង​ចាប់​អារម្មណ៍​លើ​អ្វី​ដែល​សៀវភៅ​ទាំង​នោះ​ប្រាប់​អំពី​ដើម​កំណើត​នៃ​បុណ្យ​ផ្សេង​ៗ​នៅ​ប្រទេស​របស់​អ្នក។ សូម​មើល​ឧទាហរណ៍​ខ្លះ​ៗ​ដូច​ត​ទៅ​នេះ។

បុណ្យ​អ៊ីស្ទើរ៍ (​Easter​): សព្វ​វចនាធិប្បាយ​មួយ​ប្រាប់​ថា​៖​«​ក្នុង​សញ្ញា​ថ្មី​គ្មាន​អ្វី​សោះ​ដែល​បង្ហាញ​ថា​ធ្លាប់​មាន​គេ​ធ្វើ​បុណ្យ​អ៊ីស្ទើរ៍​នោះ​»។ (​The Encyclopædia Britannica​) តើ​បុណ្យ​អ៊ីស្ទើរ៍​មក​ពី​ណា? បុណ្យ​នោះ​មាន​ដើម​កំណើត​មក​ពី​សាសនា​មិន​ពិត។ ទោះ​ជា​មាន​គេ​អះអាង​ថា​បុណ្យ​នេះ​រំឭក​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ក៏​ដោយ តែ​ទំនៀម​ទម្លាប់​ទាំង​ប៉ុន្មាន​ដែល​ជាប់​ទាក់​ទង​នឹង​បុណ្យ​អ៊ីស្ទើរ៍​មិន​មែន​មក​ពី​គ្រីស្ទ​សាសនា​ឡើយ។ ជា​ឧទាហរណ៍ ស្តី​អំពី​«​ទន្សាយ​អ៊ីស្ទើរ៍​»​ សព្វ​វចនាធិប្បាយ​មួយ​ប្រាប់​ថា​៖ ​«​ទន្សាយ​ជា​និមិត្តរូប​មួយ​ដែល​មក​ពី​សាសនា​របស់​អ្នក​មិន​ជឿ​ព្រះ​គ្រីស្ទ ហើយ​តាំង​ពី​ដំបូង​មក​វា​តំណាង​សមត្ថភាព​បង្កើត​កូន​»។—The Catholic Encyclopedia

បុណ្យ​ចូល​ឆ្នាំ : ថ្ងៃ​ខែ​និង​ទំនៀម​ទម្លាប់​បុណ្យ​ចូល​ឆ្នាំ​គឺ​ខុស​ៗ​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ។ ស្តី​អំពី​ដើម​កំណើត​នៃ​បុណ្យ​ចូល​ឆ្នាំ​សកល សព្វ​វចនាធិប្បាយ​មួយ​ចែង​ថា​៖ ​«​នៅ​ឆ្នាំ​៤៦​មុន​គ.ស. ស្តេច​ជូល​សេ​សា អ្នក​គ្រប់​គ្រង​ទី​ក្រុង​រ៉ូម​បាន​កំណត់​ថ្ងៃ​ទី១ ខែ​មករា​ជា​ថ្ងៃ​ចូល​ឆ្នាំ។ ជន​ជាតិ​រ៉ូម​បាន​ធ្វើ​បុណ្យ​នេះ​ថ្វាយ​ព្រះ​យ៉ានុស[Janus]ដែល​ជា​ព្រះ​នៃ​របង ទ្វារ និង​ការ​ចាប់​ផ្ដើម។ ឈ្មោះ​ខែ​មករា[January]ជា​ឈ្មោះ​ក្លាយ​មក​ពី​ព្រះ​នាម​ព្រះ​យ៉ានុស ដែល​ជា​ព្រះ​មួយ​អង្គ​មាន​ព្រះ​ភក្ដ្រ​ពីរ មួយ​ទត​ទៅ​មុខ មួយ​ទត​ទៅ​ក្រោយ​»។ (​The World Book Encyclopedia​) ស្តី​អំពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ សៀវភៅ​ភាសា​ខ្មែរ ថ្នាក់​ទី​៦ បោះ​ពុម្ព​ដោយ​នាយកដ្ឋាន​ស្រាវ​ជ្រាវ​គរុ​កោសល្យ រៀប​រាប់​ថា​៖ ​«​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ប្រារព្ធ​ឡើង​រយៈ​ពេល​បី​ថ្ងៃ . . . ប្រជាជន​តែង​តែ​ត្រៀម​រៀបចំ​តុបតែង​លំនៅ​ស្ថាន និង​ទី​កន្លែង​ជុំ​វិញ​ផ្ទះ​សំ​បែង​អោយ​បាន​ស្អាត​បាត​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី។ នៅ​មុខ​ផ្ទះ​នីមួយ​ៗ​មាន​កន្លែង​ទទួល​ទេវតា​ដោយ​មាន​រៀប​រណ្ដាប់​សំខាន់​ៗ​ដូច​ជា​ផ្កា​ស្រស់ . . . ទឹក​អប់ . . . ម្លូ​ស្លា បារី . . . ផ្លែ​ឈើ​ផ្សេង​ៗ . . . ព្រម​ទាំង​នំ​នែ​ក​យ៉ាង​ច្រើន រួម​នឹង​ភេសជ្ជៈ​ខ្លះ​ៗ . . . ប្រជាពលរដ្ឋ​យើង​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ និង​និមន្ត​ព្រះ​សង្ឃ​បង្សុកូល​ឧទ្ទិស​កុសល​ជូន​បុព្វ​ការី​ជន​ទាំង​ឡាយ​ដែល​បាន​ចែក​ឋាន​ទៅ​»។ ដូច្នេះ​បុណ្យ​ចូល​ឆ្នាំ​ផ្សេង​ៗ​មាន​មូលដ្ឋាន​លើ​ទំនៀម​ទម្លាប់​សាសនា​មិន​ពិត។

បុណ្យ​ភ្ជុំ​បិណ្ឌ: សៀវភៅ​ពិធី​ប្រចាំ​ដប់​ពីរ​ខែ​បោះ​ពុម្ព​ដោយ​ពុទ្ធ​សាសន​បណ្ឌិត្យ រៀប​រាប់​អំពី​បុណ្យ​កាន់​បិណ្ឌ​ថា​៖ ​«​ជា​ពិធី . . . ដើម្បី​ឧទ្ទិស​ផលានិសង្ស​ដល់​ជន​ដែល​ធ្វើ​មរណកាល​ទៅ​កាន់​បរលោក។ . . . នៅ​ខែ​ភទ្រ​បទ . . . រនោច​ព្រះ​ច័ន្ទ​ដែល​បញ្ចេញ​រស្មី​នៅ​វេលា​យប់ ក៏​កាន់​តែ​ហោច​ទៅ​ៗ ធ្វើ​ឱ្យ​វេលា​យប់​កាន់​តែ​ងងឹត​បន្ដិច​ម្ដង​ៗ។ នៅ​ពេល​នោះ​ហើយ​ដែល​យម​រាជ‹ស្តេច​មច្ចុ​រាជ›ដោះ​លែង​ពួក​សត្វ​នរក​ទាំង​ឡាយ​ក្នុង[​មួយ​]ឆ្នាំ​ម្ដង ឱ្យ​ឡើង​ទៅ​រក​បង​ប្អូន​-​កូន​ចៅ ដើម្បី​នឹង​ទទួល​កុសល​ផល​បុណ្យ​ដែល​គេ​ធ្វើ​ឧទ្ទិស​ឱ្យ។ . . . អ្នក​ខ្លះ​និយាយ​ថា: តែ​ដល់​រដូវ​ហើយ សត្វ​នរក​ដែល​គេ​ដោះ​លែង​មក​ខំ​ដើរ​រក​បង​ប្អូន​កូន​ចៅ​គ្រប់​៧​វត្ត បើ​មិន​ឃើញ​អ្នក​ណា​ធ្វើ​បុណ្យ​ឧទ្ទិស​បញ្ជូន​ឱ្យ​ទេ នោះ​នឹង​កើត​ក្ដី​ស្រេក​ឃ្លាន​ហើយ​នឹង​ប្រទេច​ផ្ដាសា​ដល់​ញាតិ​មិត្ត​មិន​លែង​ឡើយ​»។

បុណ្យ​ឯ​ទៀត: យើង​មិន​អាច​រៀប​រាប់​អំពី​បុណ្យ​ទាំង​អស់​ដែល​មនុស្ស​ធ្វើ​នៅ​ប្រទេស​ផ្សេង​ៗ​បាន​ឡើយ។ ក៏​ប៉ុន្តែ​ព្រះ​យេហូវ៉ា​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​បុណ្យ​ណា​ដែល​លើក​តម្កើង​មនុស្ស​ឬ​អង្គ​ការ​មនុស្ស​ណា​មួយ​ឡើយ។ (​យេរេមា ១៧:៥​-​៧; កិច្ច​ការ ១០:២៥, ២៦​) សូម​ចាំ​ដែរ​ថា ព្រះ​សព្វ​ព្រះ​ហឫទ័យ​ឬ​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​បុណ្យ​សាសនា​ណា​មួយ​អាស្រ័យ​លើ​ដើម​កំណើត​នៃ​បុណ្យ​នោះ។ (​អេសាយ ៥២:១១; វិវរណៈ ១៨:៤​) គោល​ការណ៍​ព្រះ​គម្ពីរ​ដែល​មាន​ក្នុង​ជំពូក​ទី​១៦​នៃ​សៀវភៅ​នេះ​នឹង​ជួយ​ឲ្យ​អ្នក​ដឹង​ថា​ព្រះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ចូល​រួម​ធ្វើ​បុណ្យ​ផ្សេង​ៗ​ដែល​មិន​មែន​ជា​បុណ្យ​សាសនា​នោះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក