ចម្រៀងលេខ៩
ចូរសរសើរព្រះយេហូវ៉ា ជាព្រះរបស់យើង!
១. ចូរ សរសើរ ព្រះ យេហូវ៉ា និង
ផ្សាយ ប្រកាស នាម លោក ពេញ លោកា!
ស្រែក ព្រមាន! ថ្ងៃ នៃ លោក ជិត ដល់
ហើយ មនុស្ស គ្រប់ ប្រាណ ត្រូវ ប្រែ ចិន្ដា
ព្រះ យើង បាន កំណត់ ថា គ្រា ឥឡូវ ត្រូវ ជា ពេលា
ឲ្យ បុត្រ លោក គ្រប់ គ្រង
ប្រាប់ គ្រប់ មនុស្សា ពី ដំណឹង អស្ចារ្យ
អំពី ពរ ដែល ព្រះ នឹង ផ្គត់ ផ្គង់!
(បន្ទរ)
ចូរ សរសើរ ព្រះ យេហូវ៉ា និង
ពេញ លោកា ផ្សព្វ ផ្សាយ ថា លោក ឧត្តម!
២. សរសើរ ព្រះ ដោយ សំឡេង ឮ លះ!
ច្រៀង សរសើរ នាម ព្រះ ដោយ អំណរ!
ពី ចិន្ដា បង្ហាញ អំណរ គុណ
ដោយ ប្រកាស ថា លោក ប្រសើរ បវរ
ទោះ ព្រះ យើង រឿង រុង ខ្ពង់ ខ្ពស់ ពេក កន្លង
លោក មាន ចិត្ត រាប ទាប និង សទ្ធា
ស្រឡាញ់ សប្បុរស មេត្ដា ប្រោស ប្រណី
បើ ហៅ រក លោក ស្ដាប់ គ្រប់ ពេលា។
(បន្ទរ)
ចូរ សរសើរ ព្រះ យេហូវ៉ា និង
ពេញ លោកា ផ្សព្វ ផ្សាយ ថា លោក ឧត្តម!
(សូមពិនិត្យបន្ថែម ទំនុក. ៨៩:២៧; ១០៥:១; យេ. ៣៣:១១)