បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • yc មេរៀនទី ៧ ទំ. ១៦-១៧
  • តើកូនធ្លាប់ភ័យខ្លាចនិងមានអារម្មណ៍ឯកោឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើកូនធ្លាប់ភ័យខ្លាចនិងមានអារម្មណ៍ឯកោឬទេ?
  • ចូរបង្រៀនកូនរបស់អ្នក
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកនឹងស្មោះត្រង់ដូចលោកអេលីយ៉ាទេ?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ព្រះយេហូវ៉ាពង្រឹងកម្លាំងអេលីយ៉ា
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ចូរពឹងផ្អែកលើព្រះយេហូវ៉ាពេលមានការតានតឹងចិត្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ការសាកល្បងលើភ្នំកើមែល
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
ចូរបង្រៀនកូនរបស់អ្នក
yc មេរៀនទី ៧ ទំ. ១៦-១៧
ក្មេងប្រុសម្នាក់កំពុងមានអារម្មណ៍ឯកោនិងភ័យខ្លាច

មេរៀន​ទី​៧

តើ​កូន​ធ្លាប់​ភ័យ​ខ្លាច​និង​មាន​អារម្មណ៍​ឯកោ​ឬ​ទេ?

សូម​មើល​ក្មេង​ប្រុស​ក្នុង​រូប​ភាព​នេះ។ មើល​ទៅ​គាត់​ភ័យ​ខ្លាច​ហើយ​មាន​អារម្មណ៍​ឯកោ​ណាស់ មែន​ទេ? តើ​កូន​ធ្លាប់​មាន​អារម្មណ៍​ដូច្នេះ​ទេ?— ជួន​កាល​យើង​ទាំង​អស់​គ្នា​មាន​អារម្មណ៍​ដូច្នេះ​មែន។ គម្ពីរ​ប្រាប់​អំពី​មនុស្ស​ខ្លះ​ដែល​ជា​មិត្ត​របស់​ព្រះ​យេហូវ៉ា ហើយ​ពួក​គេ​ក៏​ភ័យ​ខ្លាច​និង​មាន​អារម្មណ៍​ឯកោ​ដែរ។ ក្នុង​ចំណោម​នោះ​គឺ​អេលីយ៉ា។ សូម​ឲ្យ​យើង​រៀន​អំពី​គាត់។

មហាក្សត្រីយេសិបិលកំពុងស្រែកដោយកំហឹង

យេសិបិល​ចង់​សម្លាប់​អេលីយ៉ា

អេលីយ៉ា​ធ្លាប់​រស់​នៅ​អ៊ីស្រាអែល​យូរ​ឆ្នាំ មុន​លោក​យេស៊ូ​បាន​កើត។ អ័ហាប់​ជា​ស្តេច​របស់​ប្រទេស​អ៊ីស្រាអែល។ គាត់​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ព្រះ​ពិត​ទេ។ អ័ហាប់​និង​យេសិបិល​ដែល​ជា​ប្រពន្ធ​របស់​គាត់ គោរព​បូជា​ព្រះ​បាល​ជា​ព្រះ​មិន​ពិត។ ដូច្នេះ មនុស្ស​ភាគ​ច្រើន​នៅ​ប្រទេស​អ៊ីស្រាអែល​ក៏​បាន​ចាប់​ផ្ដើម​គោរព​បូជា​ព្រះ​បាល​ដែរ។ មហាក្សត្រី​យេសិបិល​ជា​មនុស្ស​កាច​សាហាវ​ខ្លាំង​ណាស់ ហើយ​នាង​ចង់​សម្លាប់​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា រួម​ទាំង​អេលីយ៉ា​ដែរ! តើ​អេលីយ៉ា​បាន​ធ្វើ​យ៉ាង​ណា? តើ​កូន​ដឹង​ទេ?—

អេលីយ៉ា​បាន​រត់​គេច​ខ្លួន! គាត់​បាន​រត់​ទៅ​ឆ្ងាយ​រហូត​ដល់​តំបន់​ដែល​មាន​តែ​វាល​ខ្សាច់ ហើយ​ពួន​នៅ​ក្នុង​រូងភ្នំ។ ហេតុ​អ្វី​គាត់​ធ្វើ​ដូច្នេះ? តើ​កូន​គិត​យ៉ាង​ណា?— ពិត​មែន ដោយ​សារ​គាត់​ខ្លាច។ ក៏​ប៉ុន្តែ តាម​ពិត​អេលីយ៉ា​មិន​ចាំ​បាច់​ខ្លាច​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​គាត់​ដឹង​ថា​ព្រះ​យេហូវ៉ា​អាច​ជួយ​គាត់​បាន។ ព្រះ​យេហូវ៉ា​ធ្លាប់​បង្ហាញ​កម្លាំង​ខ្លាំង​ក្លា​របស់​លោក​ឲ្យ​អេលីយ៉ា​ឃើញ​រួច​ហើយ។ មាន​ពេល​មួយ ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​អេលីយ៉ា ដោយ​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​ពី​ស្ថាន​សួគ៌។ ដូច្នេះ ព្រះ​យេហូវ៉ា​ប្រាកដជា​អាច​ជួយ​គាត់​នៅ​លើក​នេះ​ដែរ!

រូបភាពទី១ ព្រះយេហូវ៉ាតបឆ្លើយសេចក្ដីអធិដ្ឋានរបស់អេលីយ៉ាដោយធ្វើឲ្យមានភ្លើងធ្លាក់ពីស្ថានសួគ៌ រូបភាពទី២ អេលីយ៉ានៅក្នុងរូងភ្នំ រូបភាពទី៣ អេលីយ៉ាមានចិត្ដរីករាយក្រោយពីបានឮក្យលើកទឹកចិត្ដរបស់ព្រះយេហូវ៉ា

តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​អេលីយ៉ា​យ៉ាង​ដូច​ម្ដេច?

ពេល​អេលីយ៉ា​នៅ​ក្នុង​រូង​ភ្នំ ព្រះ​យេហូវ៉ា​បាន​សួរ​គាត់​ថា​៖ ‹តើ​អ្នក​ធ្វើ​អ្វី​នៅ​ទី​នេះ?›។ អេលីយ៉ា​បាន​ឆ្លើយ​ថា​៖ ‹មាន​តែ​ខ្ញុំ​ម្នាក់​ទេ​ដែល​នៅ​គោរព​ប្រណិប័តន៍​លោក ហើយ​ខ្ញុំ​ខ្លាច​ពី​ព្រោះ​គេ​ក៏​ចង់​សម្លាប់​ខ្ញុំ​ដែរ›។ អេលីយ៉ា​បាន​គិត​ថា គេ​សម្លាប់​មនុស្ស​ដែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​អស់​ហើយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេលីយ៉ា​ថា​៖ ‹មិន​ពិត​ទេ! មាន​មនុស្ស​៧.០០០​នាក់​ទៀត​ដែល​នៅ​គោរព​ប្រណិប័តន៍​ខ្ញុំ។ ដូច្នេះ ចូរ​មាន​ចិត្ត​ក្លាហាន​ចុះ! ខ្ញុំ​ឲ្យ​កិច្ច​ការ​ថែម​ទៀត​ដល់​អ្នក!›។ ពេល​ឮ​ដូច្នេះ តើ​កូន​គិត​ថា​អេលីយ៉ា​សប្បាយ​ចិត្ត​ទេ?—

តើ​កូន​អាច​រៀន​អ្វី​ពី​រឿង​របស់​អេលីយ៉ា?— កូន​មិន​បាច់​ភ័យ​ខ្លាច​និង​មាន​អារម្មណ៍​ឯកោ​ទេ ពី​ព្រោះ​កូន​មាន​មិត្ត​ភក្ដិ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​មិត្ត​ទាំង​នោះ​ស្រឡាញ់​កូន។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​មាន​កម្លាំង​ខ្លាំង​ក្លា​ណាស់ ហើយ​លោក​មុខ​ជា​ជួយ​កូន​ជា​និច្ច! ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​កូន តើ​កូន​សប្បាយ​ចិត្ត​ទេ?—

សូម​អាន​ពី​គម្ពីរ

  • ពង្សាវតារ​ក្សត្រ​ទី១ ១៩:៣​-​១៨

  • ទំនុក​តម្កើង ១៤៥:១៨

  • ពេត្រុស​ទី១ ៥:៩

សំណួរ:

  • នៅ​សម័យ​អេលីយ៉ា តើ​មនុស្ស​ភាគ​ច្រើន​នៅ​អ៊ីស្រាអែល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ទេ? តើ​ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ​មួយ​ណា?

  • ហេតុ​អ្វី​អេលីយ៉ា​រត់​គេច​ខ្លួន ហើយ​ពួន​ក្នុង​រូង​ភ្នំ?

  • តើ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្វី​ដល់​អេលីយ៉ា?

  • តើ​យើង​អាច​រៀន​អ្វី​ពី​រឿង​របស់​អេលីយ៉ា?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក