បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • yc មេរៀនទី ១០ ទំ. ២២-២៣
  • លោកយេស៊ូតែងតែស្ដាប់បង្គាប់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកយេស៊ូតែងតែស្ដាប់បង្គាប់
  • ចូរបង្រៀនកូនរបស់អ្នក
  • អត្ថបទស្រដៀងគ្នា
  • យើងអាចរៀនពីម្ដាយរបស់លោកយេស៊ូ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • ‹នេះជាកូនរបស់ខ្ញុំ›
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • ពេលលោកយេស៊ូនៅក្មេង
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • ម៉ារៀមានផ្ទៃពោះមុនរៀបការ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
ចូរបង្រៀនកូនរបស់អ្នក
yc មេរៀនទី ១០ ទំ. ២២-២៣
យ៉ូសែបនិងម៉ារៀរកឃើញកុមារយេស៊ូនៅក្នុងវិហារ

មេរៀន​ទី​១០

លោក​យេស៊ូ​តែង​តែ​ស្ដាប់​បង្គាប់

តើ​កូន​ស្រួល​ធ្វើ​តាម​បង្គាប់​របស់​ឪពុក​ម្ដាយ​ទេ?— ជួន​កាល​ការ​ធ្វើ​ដូច្នេះ​ពិបាក​មែន។ លោក​យេស៊ូ​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​និង​ឪពុក​ម្ដាយ​របស់​លោក តើ​កូន​ដឹង​អំពី​រឿង​នេះ​ទេ?— គំរូ​របស់​លោក​អាច​ជួយ​កូន​ឲ្យ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ ទោះ​ជា​ពិបាក​ក៏​ដោយ។ សូម​យើង​រៀន​ថែម​ទៀត​អំពី​រឿង​នេះ។

មុន​លោក​យេស៊ូ​មក​ផែន​ដី លោក​រស់​នៅ​ជា​មួយ​ព្រះ​យេហូវ៉ា​ជា​បិតា​នៅ​ស្ថាន​សួគ៌។ ប៉ុន្តែ​លោក​យេស៊ូ​ក៏​មាន​ឪពុក​ម្ដាយ​នៅ​ផែន​ដី​ដែរ។ ពួក​គាត់​ឈ្មោះ​យ៉ូសែប​និង​ម៉ារៀ។ តើ​តាម​របៀប​ណា​ពួក​គាត់​បាន​ទៅ​ជា​ឪពុក​ម្ដាយ​របស់​លោក? តើ​កូន​ដឹង​ទេ?—

ព្រះ​យេហូវ៉ា​បាន​យក​ជីវិត​របស់​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ ហើយ​ដាក់​ក្នុង​ផ្ទៃ​របស់​ម៉ារៀ ដើម្បី​ឲ្យ​លោក​យេស៊ូ​អាច​កើត​ជា​មនុស្ស​និង​រស់​នៅ​ផែន​ដី។ នេះ​ជា​ការ​អស្ចារ្យ​មួយ! លោក​យេស៊ូ​បាន​ធំ​លូត​លាស់​ក្នុង​ផ្ទៃ​របស់​ម៉ារៀ​ដូច​កូន​ផ្សេង​ទៀត​ដែរ។ ប្រហែល​៩​ខែ​ក្រោយ​មក លោក​យេស៊ូ​បាន​កើត​មក។ នេះ​ជា​របៀប​ដែល​ម៉ារៀ​និង​យ៉ូសែប​ជា​ប្ដី​របស់​នាង​បាន​ទៅ​ជា​ឪពុក​ម្ដាយ​របស់​លោក​យេស៊ូ​នៅ​ផែន​ដី។

ពេល​លោក​យេស៊ូ​អាយុ​តែ​១២​ឆ្នាំ លោក​បាន​ធ្វើ​អ្វី​មួយ​ដែល​បង្ហាញ​ថា​លោក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​លោក​ខ្លាំង​ណាស់។ នេះ​បាន​កើត​ឡើង​នៅ​ពេល​លោក​យេស៊ូ​និង​ក្រុម​គ្រួសារ​របស់​លោក​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​ចូល​រួម​បុណ្យ​រំលង ដែល​រំលឹក​អំពី​ការ​រំដោះ​ប្រជាជន​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីប។ នៅ​តាម​ផ្លូវ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ យ៉ូសែប​និង​ម៉ារៀ​រក​លោក​យេស៊ូ​នៅ​គ្រប់​កន្លែង តែ​មិន​ឃើញ​ទេ។ តើ​កូន​ដឹង​ថា​លោក​ទៅ​ណា​ទេ?—

ហេតុ​អ្វី​លោក​យេស៊ូ​នៅ​ក្នុង​វិហារ?

យ៉ូសែប​និង​ម៉ារៀ​ប្រញាប់​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ហើយ​រក​លោក​យេស៊ូ​នៅ​គ្រប់​កន្លែង។ ពួក​គាត់​បារម្ភ​យ៉ាង​ខ្លាំង​ដោយ​សារ​រក​លោក​មិន​ឃើញ​សោះ។ ប៉ុន្តែ បី​ថ្ងៃ​ក្រោយ​មក ពួក​គាត់​បាន​រក​ឃើញ​លោក​នៅ​ក្នុង​វិហារ។ ហេតុ​អ្វី​លោក​យេស៊ូ​នៅ​ក្នុង​វិហារ? តើ​កូន​ដឹង​ទេ?— ពី​ព្រោះ​នៅ​ទី​នោះ​លោក​អាច​រៀន​អំពី​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​លោក។ លោក​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ចង់​រៀន​អំពី​របៀប​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ សូម្បី​តែ​ពេល​លោក​យេស៊ូ​បាន​ធំ​ឡើង ហើយ​ទៅ​ជា​បុរស​ពេញ​វ័យ​ម្នាក់​ក្ដី លោក​តែង​តែ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ទោះ​ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បង្គាប់​គឺ​ពិបាក​ចំពោះ​លោក ហើយ​តម្រូវ​ឲ្យ​រង​ទុក្ខ​ក៏​ដោយ តែ​លោក​យេស៊ូ​នៅ​តែ​ស្ដាប់​បង្គាប់។ តើ​លោក​យេស៊ូ​ស្ដាប់​បង្គាប់​យ៉ូសែប​និង​ម៉ារៀ​ទេ?— គម្ពីរ​ចែង​ថា​លោក​បាន​ស្ដាប់​បង្គាប់​មែន។

តើ​កូន​អាច​រៀន​មេរៀន​អ្វី​ពី​គំរូ​របស់​លោក​យេស៊ូ?— ទោះ​ជា​ពិបាក​ក៏​ដោយ កូន​ត្រូវ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។ តើ​កូន​នឹង​ធ្វើ​ដូច្នេះ​ទេ?—

សូម​អាន​ពី​គម្ពីរ

  • លូកា ១:៣០​-​៣៥; ២:៤៥​-​៥២

  • អេភេសូរ ៦:១

  • ហេប្រឺ ៥:៨

សំណួរ:

  • តើ​តាម​របៀប​ណា​យ៉ូសែប​និង​ម៉ារៀ​បាន​ទៅ​ជា​ឪពុក​ម្ដាយ​របស់​លោក​យេស៊ូ​នៅ​ផែន​ដី?

  • ពេល​ឪពុក​ម្ដាយ​របស់​លោក​យេស៊ូ​ទៅ​រក​លោក​នៅ​ទី​ក្រុង​យេរូសាឡិម តើ​ពួក​គាត់​បាន​ឃើញ​លោក​នៅ​កន្លែង​ណា?

  • តើ​កូន​អាច​រៀន​មេរៀន​អ្វី​ពី​គំរូ​របស់​លោក​យេស៊ូ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក