បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ២២ ទំ. ៥៨-ទំ. ៥៩ វ. ៦
  • អ្នកកាន់តាមបួននាក់នឹងក្លាយទៅជាអ្នកនេសាទមនុស្ស

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្នកកាន់តាមបួននាក់នឹងក្លាយទៅជាអ្នកនេសាទមនុស្ស
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • ការរើសតាំងសិស្សបួនរូប
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូលេចមកជួបអ្នកនេសាទ
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • «ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្ស»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • តើអ្នកត្រៀមខ្លួនដើម្បីទៅជាអ្នកនេសាទមនុស្សឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ២២ ទំ. ៥៨-ទំ. ៥៩ វ. ៦
លោកយេស៊ូមានប្រសាសន៍ទៅកាន់ពេត្រុស អនទ្រេ យ៉ាកុបនិងយ៉ូហាននៅឆ្នេរសមុទ្រកាលីឡេ

ជំពូក​ទី​២២

អ្នក​កាន់​តាម​បួន​នាក់​នឹង​ក្លាយ​ទៅ​ជា​អ្នក​នេសាទ​មនុស្ស

ម៉ាថាយ ៤:១៣​-​២២ ម៉ាកុស ១:១៦​-​២០ លូកា ៥:១​-​១១

  • លោក​យេស៊ូ​អញ្ជើញ​អ្នក​កាន់​តាម​ឲ្យ​មក​រួម​កិច្ច​បម្រើ​ពេញ​ពេល​ជា​មួយ​នឹង​លោក

  • ពី​អ្នក​នេសាទ​ត្រី​ទៅ​ជា​អ្នក​នេសាទ​មនុស្ស

ក្រោយ​ពី​បណ្ដា​ជន​នៅ​ក្រុង​ណាសារ៉ែត​ប៉ុន​ប៉ង​សម្លាប់​លោក​យេស៊ូ លោក​ក៏​បាន​ទៅ​រស់​នៅ​ក្រុង​កាពើណិម​ក្បែរ​សមុទ្រ​កាលីឡេ​វិញ។ សមុទ្រ​នោះ​ក៏​មាន​ឈ្មោះ​ថា​«​បឹង​ហ្គេណិសារ៉ែត​»​ដែរ។ (​លូកា ៥:១​) ដោយ​សារ​លោក​បាន​ទៅ​រស់​នៅ​ទី​នោះ ទំនាយ​ដែល​បាន​ចែង​ក្នុង​សៀវភៅ​អេសាយ​បាន​កើត​ឡើង​មែន គឺ​ថា​អ្នក​ស្រុក​កាលីឡេ​ដែល​រស់​នៅ​ជិត​សមុទ្រ​នឹង​ឃើញ​ពន្លឺ​យ៉ាង​ធំ។—អេសាយ ៩:១, ២

នៅ​ក្រុង​កាពើណិម​ក្នុង​តំបន់​កាលីឡេ លោក​យេស៊ូ​បាន​បន្ត​ផ្សព្វ​ផ្សាយ​ថា​៖ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ​»។ (​ម៉ាថាយ ៤:១៧​) នៅ​ទី​នោះ លោក​យេស៊ូ​បាន​រក​ឃើញ​អ្នក​កាន់​តាម​លោក​បួន​នាក់ ដែល​ធ្លាប់​ធ្វើ​ដំណើរ​ជា​មួយ​នឹង​លោក តែ​ពេល​មក​ពី​តំបន់​យូឌា​វិញ ពួក​គាត់​ក៏​ត្រឡប់​ទៅ​ប្រកប​របរ​នេសាទ​ម្ដង​ទៀត។ (​យ៉ូហាន ១:៣៥​-​៤២​) ម្ល៉ោះ​ហើយ ឥឡូវ​ជា​ពេល​ដែល​ពួក​គាត់​ត្រូវ​នៅ​ជាប់​ជា​មួយ​នឹង​លោក​យេស៊ូ ដើម្បី​លោក​អាច​បង្ហាត់​បង្រៀន​ពួក​គាត់​ឲ្យ​បំពេញ​កិច្ច​បម្រើ​ផ្សាយ ក្រោយ​ពី​លោក​លែង​នៅ​ជា​មួយ​នឹង​ពួក​គាត់​ទៀត។

តើ​លោក​យេស៊ូ​បាន​រក​ឃើញ​ពួក​គាត់​យ៉ាង​ដូច​ម្ដេច? កាល​ដែល​លោក​ដើរ​តាម​ឆ្នេរ​សមុទ្រ លោក​បាន​ឃើញ​ស៊ីម៉ូន​ពេត្រុស និង​អនទ្រេ​ដែល​ជា​ប្អូន​ប្រុស​គាត់ ព្រម​ទាំង​អ្នក​ខ្លះ​ដែល​នៅ​ជា​មួយ​នឹង​ពួក​គាត់ កំពុង​សម្អាត​សំណាញ់។ លោក​យេស៊ូ​ក៏​ទៅ​ជិត រួច​ឡើង​ទូក​របស់​ពេត្រុស ហើយ​សុំ​គាត់​ឲ្យ​ចេញ​ទូក​ពី​ឆ្នេរ។ លុះ​ទូក​របស់​ពួក​គាត់​ទៅ​ឆ្ងាយ​បន្ដិច លោក​យេស៊ូ​ក៏​អង្គុយ​ចុះ រួច​ចាប់​ផ្ដើម​បង្រៀន​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ព្រះ​ដល់​បណ្ដា​ជន​ដែល​ជួប​ជុំ​គ្នា​នៅ​ឯ​ឆ្នេរ​សមុទ្រ។

លុះ​បង្រៀន​ចប់​ហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពេត្រុស​ថា​៖ ​«​ចូរ​ចេញ​ទៅ​កន្លែង​ទឹក​ជ្រៅ រួច​អ្នក​រាល់​គ្នា​ទម្លាក់​អួន​ចាប់​ត្រី​នៅ​ទី​នោះ​»។ ពេត្រុស​ឆ្លើយ​ថា​៖ ​«​លោក​គ្រូ យើង​បាន​ខំ​ប្រឹង​អស់​មួយ​យប់ តែ​ចាប់​មិន​បាន​អ្វី​សោះ។ ប៉ុន្តែ ខ្ញុំ​នឹង​ទម្លាក់​អួន​តាម​ប្រសាសន៍​លោក​»។—លូកា ៥:៤, ៥

អនទ្រេ យ៉ាកុបនិងយ៉ូហានកំពុងខំប្រឹងទាញសំណាញ់ដាក់លើទូក ហើយពេត្រុសលុតជង្គង់មុខលោកយេស៊ូ

ពួក​គាត់​ក៏​ទម្លាក់​អួន ហើយ​ចាប់​ត្រី​បាន​សន្ធឹក​ណាស់ រហូត​ដល់​អួន​របស់​ពួក​គាត់​ចាប់​ផ្ដើម​ធ្លាយ! ភ្លាម​នោះ ពួក​គាត់​ធ្វើ​សញ្ញា​ឲ្យ​ដៃ​គូ​របស់​ពួក​គាត់​ដែល​នៅ​ក្នុង​ទូក​ផ្សេង​ទៀត​មក​ជួយ។ អ្នក​ទាំង​នោះ​ក៏​មក រួច​ពួក​គាត់​ដាក់​ត្រី​ពេញ​ទូក​ទាំង​ពីរ រហូត​ដល់​ទូក​ទាំង​នោះ​ចាប់​ផ្ដើម​លិច។ ពេល​ឃើញ​ដូច្នេះ ពេត្រុស​ក៏​លុត​ជង្គង់​នៅ​មុខ​លោក​យេស៊ូ ហើយ​និយាយ​ថា​៖ ​«​លោក​ម្ចាស់ សូម​ចេញ​ពី​ខ្ញុំ​ទៅ ពី​ព្រោះ​ខ្ញុំ​ជា​មនុស្ស​មាន​ភាព​ខុស​ឆ្គង​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​តប​វិញ​ថា​៖ ​«​កុំ​ខ្លាច​ឡើយ។ ចាប់​តាំង​ពី​ឥឡូវ​នេះ​ទៅ អ្នក​នឹង​នេសាទ​មនុស្ស​វិញ​»។—លូកា ៥:៨, ១០

លោក​យេស៊ូ​ប្រាប់​ពេត្រុស​និង​អនទ្រេ​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​ចុះ! ហើយ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​អ្នក​នេសាទ​មនុស្ស​វិញ​»។ (​ម៉ាថាយ ៤:១៩​) លោក​ក៏​បាន​អញ្ជើញ​អ្នក​នេសាទ​ពីរ​នាក់​ទៀត​ដែរ គឺ​យ៉ាកុប​និង​យ៉ូហាន​ដែល​ជា​កូន​ប្រុស​របស់​សេបេដេ។ ពួក​គាត់​ក៏​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​នោះ​ភ្លាម។ ហេតុ​នេះ ពួក​គាត់​ទាំង​បួន​នាក់​ក៏​បោះ​បង់​ចោល​របរ​នេសាទ ហើយ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ដំបូង ដែល​រួម​កិច្ច​បម្រើ​ពេញ​ពេល​ជា​មួយ​នឹង​លោក​យេស៊ូ។

  • តើ​បុរស​ដែល​លោក​យេស៊ូ​បាន​អញ្ជើញ​ឲ្យ​មក​រួម​កិច្ច​បម្រើ​ពេញ​ពេល​ជា​មួយ​នឹង​លោក មាន​មុខ​របរ​អ្វី ហើយ​តើ​ពួក​គាត់​ជា​អ្នក​ណា?

  • តើ​អព្ភូតហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​ពេត្រុស​ខ្លាច?

  • តើ​ការ​នេសាទ​អ្វី​ដែល​អ្នក​កាន់​តាម​បួន​នាក់​នឹង​ត្រូវ​ធ្វើ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក