បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ៣៨ ទំ. ៩៦-ទំ. ៩៧ វ. ៧
  • យ៉ូហានចង់ដឹងពីលោកយេស៊ូផ្ទាល់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យ៉ូហានចង់ដឹងពីលោកយេស៊ូផ្ទាល់
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • តើយ៉ូហានខ្វះជំនឿឬ?
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូចម្រើនឡើង តែយ៉ូហានថយចុះ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • យ៉ូហានដែលជាអ្នកជ្រមុជទឹក ជាគំរូល្អស្តីអំពីការរក្សាអំណរ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • តើលោកយេស៊ូគ្រិស្តជាអ្នកណា?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ៣៨ ទំ. ៩៦-ទំ. ៩៧ វ. ៧
យ៉ូហានដែលជាអ្នកជ្រមុជទឹកអង្គុយម្នាក់ឯងក្នុងគុក

ជំពូក​ទី​៣៨

យ៉ូហាន​ចង់​ដឹង​ពី​លោក​យេស៊ូ​ផ្ទាល់

ម៉ាថាយ ១១:២​-​១៥ លូកា ៧:១៨​-​៣០

  • យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​សួរ​អំពី​តួនាទី​របស់​លោក​យេស៊ូ

  • លោក​យេស៊ូ​សរសើរ​យ៉ូហាន

អស់​ប្រហែល​ជា​មួយ​ឆ្នាំ​ហើយ ដែល​យ៉ូហាន​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ជាប់​គុក។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ គាត់​បាន​ឮ​អំពី​ការ​អស្ចារ្យ​របស់​លោក​យេស៊ូ។ សូម​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់​យ៉ូហាន​កាល​ដែល​អ្នក​កាន់​តាម​គាត់​ប្រាប់​ថា លោក​យេស៊ូ​បាន​ប្រោស​កូន​ប្រុស​របស់​ស្ត្រី​មេ​ម៉ាយ​ម្នាក់​នៅ​ក្រុង​ណេអ៊ីន​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ យ៉ូហាន​ចង់​ឮ​ពី​លោក​យេស៊ូ​ផ្ទាល់​មាត់​ថា​លោក​ជា​មេស្ស៊ី​ឬ​ក៏​មិន​មែន។ ដូច្នេះ យ៉ូហាន​ក៏​ចាត់​អ្នក​កាន់​តាម​គាត់​ពីរ​នាក់​ឲ្យ​ទៅ​ជួប​លោក​យេស៊ូ។ តើ​ដើម្បី​អ្វី? គឺ​ដើម្បី​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​លោក​ជា​អ្នក​ដែល​ត្រូវ​មក​ឬ? ឬ​ក៏​តើ​យើង​ត្រូវ​រង់​ចាំ​អ្នក​មួយ​ទៀត?​»។—លូកា ៧:១៩

សំណួរ​នេះ​ហាក់​ដូច​ជា​ចម្លែក មែន​ទេ? ពី​ព្រោះ​យ៉ូហាន​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​ហើយ។ ម្យ៉ាង​ទៀត ពេល​គាត់​ជ្រមុជ​ទឹក​ឲ្យ​លោក​យេស៊ូ​ពីរ​ឆ្នាំ​មុន គាត់​បាន​ឃើញ​សកម្មពល​របស់​ព្រះ​មក​សណ្ឋិត​លើ​លោក​យេស៊ូ ហើយ​បាន​ឮ​សំឡេង​ព្រះ​ពី​ស្ថាន​សួគ៌​ថា​លោក​ពេញ​ចិត្ត​បុត្រ​លោក​ណាស់។ ដូច្នេះ គ្មាន​មូលហេតុ​ឲ្យ​យើង​គិត​ថា​ជំនឿ​របស់​យ៉ូហាន​បាន​ចុះ​ខ្សោយ​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​ក្រោយ​មក​លោក​យេស៊ូ​បាន​សរសើរ​យ៉ូហាន បើ​ជំនឿ​យ៉ូហាន​បាន​ចុះ​ខ្សោយ​មែន លោក​ច្បាស់​ជា​មិន​មាន​ប្រសាសន៍​ដូច្នោះ​ទេ។ ប៉ុន្តែ បើ​យ៉ូហាន​មាន​ជំនឿ​មែន ហេតុ​អ្វី​គាត់​សួរ​លោក​យេស៊ូ​ដូច្នេះ?

ប្រហែល​ជា​យ៉ូហាន​ចង់​ដឹង​ពី​លោក​យេស៊ូ​ផ្ទាល់​មាត់​ថា​លោក​ជា​មេស្ស៊ី​ឬ​ក៏​មិន​មែន។ ហេតុ​អ្វី? ពី​ព្រោះ​នេះ​នឹង​ពង្រឹង​ជំនឿ​របស់​យ៉ូហាន កាល​ដែល​គាត់​កំពុង​រង​ទុក្ខ​នៅ​ក្នុង​គុក។ ម្យ៉ាង​ទៀត សំណួរ​របស់​យ៉ូហាន​ទំនង​ជា​បង្កប់​អត្ថន័យ​ជ្រាល​ជ្រៅ​ជាង។ គាត់​ស្គាល់​ទំនាយ​ក្នុង​គម្ពីរ​ដែល​បង្ហាញ​ថា អ្នក​ដែល​ព្រះ​បាន​រើស​តាំង​នឹង​ទៅ​ជា​ស្តេច ហើយ​ជា​អ្នក​សង្គ្រោះ។ ប៉ុន្តែ ប៉ុន្មាន​ខែ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក យ៉ូហាន​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក។ ដូច្នេះ យ៉ូហាន​ចង់​មាន​ន័យ​ថា តើ​មាន​អ្នក​ណា​ម្នាក់​ទៀត​ដែល​នឹង​មក​ក្រោយ​លោក​យេស៊ូ ហើយ​នឹង​បង្ហើយ​កិច្ច​ការ​ដែល​ទំនាយ​បញ្ជាក់​ថា​មេស្ស៊ី​នឹង​ធ្វើ​ឬ?

បុរសខ្វិននិងស្ត្រីងងឹតភ្នែកមានអំណរយ៉ាងខ្លាំង ក្រោយពីលោកយេស៊ូបានធ្វើឲ្យពួកគេជាសះស្បើយឡើងវិញ

ជា​ជាង​ប្រាប់​អ្នក​កាន់​តាម​យ៉ូហាន​ថា ‹លោក​ពិត​ជា​អ្នក​ដែល​ត្រូវ​មក› លោក​យេស៊ូ​បាន​បង្ហាញ​ភ័ស្តុតាង​ថា លោក​អាច​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជា​សះ​ស្បើយ​ពី​ជំងឺ​ទាំង​អស់​បាន ដោយ​សារ​លោក​មាន​ការ​គាំ​ទ្រ​ពី​ព្រះ។ លោក​ប្រាប់​អ្នក​កាន់​តាម​យ៉ូហាន​ថា​៖ ​«​ចូរ​ទៅ​ប្រាប់​យ៉ូហាន​នូវ​អ្វី​ដែល​អ្នក​កំពុង​ឮ​ហើយ​ឃើញ គឺ​មនុស្ស​ងងឹត​ភ្នែក​កំពុង​មើល​ឃើញ មនុស្ស​ខ្វិន​កំពុង​ដើរ មនុស្ស​កើត​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​កំពុង​ស្ដាប់​ឮ មនុស្ស​ស្លាប់​កំពុង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ដំណឹង​ល្អ​កំពុង​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ក្រី​ក្រ​»។—ម៉ាថាយ ១១:៤, ៥

ពេល​យ៉ូហាន​បាន​សួរ​សំណួរ​នោះ គាត់​ទំនង​ជា​សង្ឃឹម​ថា​លោក​យេស៊ូ​នឹង​ធ្វើ​អព្ភូតហេតុ​ច្រើន​ជាង​អ្វី​ដែល​លោក​កំពុង​ធ្វើ​នៅ​ឥឡូវ​នេះ ហើយ​គាត់​ក៏​ប្រហែល​ជា​សង្ឃឹម​ថា​លោក​នឹង​ជួយ​គាត់​ឲ្យ​ចេញ​ពី​គុក​ដែរ។ ប៉ុន្តែ លោក​យេស៊ូ​ប្រាប់​យ៉ូហាន​ថា​កុំ​សង្ឃឹម​ថា​លោក​នឹង​ធ្វើ​អព្ភូតហេតុ​ច្រើន​ជាង​អ្វី​ដែល​លោក​កំពុង​ធ្វើ​នោះ​ឡើយ។

ពេល​អ្នក​កាន់​តាម​យ៉ូហាន​ចេញ​ទៅ លោក​យេស៊ូ​ពង្រឹង​ទំនុក​ចិត្ត​បណ្ដា​ជន​ថា​យ៉ូហាន​មិន​គ្រាន់​តែ​ជា​អ្នក​ប្រកាស​ទំនាយ​ទេ តែ​គាត់​ជា​«​ទូត​»​របស់​ព្រះ​យេហូវ៉ា​ដែល​បាន​ត្រូវ​ចែង​ទុក​នៅ ម៉ាឡាគី ៣:១។ ម្យ៉ាង​ទៀត គាត់​ក៏​ជា​អ្នក​ប្រកាស​ទំនាយ​អេលីយ៉ា ដែល​បាន​ត្រូវ​ចែង​ទុក​ក្នុង ម៉ាឡាគី ៤:៥, ៦។ លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ដែល​ធ្លាប់​រស់​នៅ គ្មាន​អ្នក​ណា​លេច​មក​ដែល​ធំ​ជាង​យ៉ូហាន ជា​អ្នក​ជ្រមុជ​ទឹក​ឡើយ។ ប៉ុន្តែ​អ្នក​ដែល​តូច​ជាង​គេ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ធំ​ជាង​គាត់​»។—ម៉ាថាយ ១១:១១

ដោយ​មាន​ប្រសាសន៍​ថា​អ្នក​ដែល​តូច​ជាង​គេ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ធំ​ជាង​យ៉ូហាន លោក​យេស៊ូ​កំពុង​បង្ហាញ​ថា​យ៉ូហាន​នឹង​មិន​ចូល​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​យ៉ូហាន​បាន​រៀប​ចំ​ផ្លូវ​ឲ្យ​លោក​យេស៊ូ តែ​គាត់​បាន​ស្លាប់​មុន​លោក​យេស៊ូ​បើក​ឱកាស​ឲ្យ​អ្នក​កាន់​តាម​លោក​ទៅ​ស្ថាន​សួគ៌។ (​ហេប្រឺ ១០:១៩, ២០​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យ៉ូហាន​ជា​អ្នក​ប្រកាស​ទំនាយ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ ហើយ​គាត់​នឹង​ទៅ​ជា​រាស្ត្រ​នៅ​ផែន​ដី​ក្រោម​រាជាណាចក្រ​ព្រះ។

  • ហេតុ​អ្វី​យ៉ូហាន​សួរ​លោក​យេស៊ូ​ថា​លោក​ជា​អ្នក​ដែល​ត្រូវ​មក ឬ​ក៏​មាន​ម្នាក់​ទៀត​ដែល​នឹង​មក​ក្រោយ​លោក?

  • តើ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​នឹង​សម្រេច​ទំនាយ​អ្វី?

  • ហេតុ​អ្វី​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​នឹង​មិន​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក