បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • jy ជំ. ៤៤ ទំ. ១១២-ទំ. ១១៣ វ. ៩
  • លោកយេស៊ូធ្វើឲ្យខ្យល់ព្យុះស្ងប់

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • លោកយេស៊ូធ្វើឲ្យខ្យល់ព្យុះស្ងប់
  • លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • អត្ថបទស្រដៀងគ្នា
  • ការធ្វើឲ្យព្យុះសង្ឃរាស្ងប់
    បុរសឧត្តមបំផុតដែលធ្លាប់រស់នៅ
  • លោកយេស៊ូអាចការពារយើង
    សូមស្ដាប់គ្រូដ៏ល្អប្រសើរ
  • លោកយេស៊ូដើរលើទឹក
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • អ្នកគ្រប់គ្រងដែលមានអំណាចលើធម្មជាតិ
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
មើលបន្ថែមទៀត
លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
jy ជំ. ៤៤ ទំ. ១១២-ទំ. ១១៣ វ. ៩
លោកយេស៊ូធ្វើឲ្យខ្យល់ព្យុះស្ងប់នៅសមុទ្រកាលីឡេ

ជំពូក​ទី​៤៤

លោក​យេស៊ូ​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់

ម៉ាថាយ ៨:១៨, ២៣​-​២៧ ម៉ាកុស ៤:៣៥​-​៤១ លូកា ៨:២២​-​២៥

  • លោក​យេស៊ូ​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់​នៅ​សមុទ្រ​កាលីឡេ

ក្រោយ​ពី​បាន​បំពេញ​កិច្ច​បម្រើ​ពេញ​មួយ​ថ្ងៃ លោក​យេស៊ូ​ពិត​ជា​អស់​កម្លាំង​ណាស់ ហេតុ​នេះ​នៅ​ពេល​ល្ងាច​លោក​បាន​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​យើង​ឆ្លង​ទៅ​ត្រើយ​ម្ខាង​»​ គឺ​ឆ្លង​ពី​តំបន់​កាពើណិម​ទៅ​ត្រើយ​ម្ខាង​ទៀត។—ម៉ាកុស ៤:៣៥

នៅ​ត្រើយ​ម្ខាង​ទៀត​នា​ទិស​ខាង​កើត​នៃ​តំបន់​កាពើណិម គឺ​ជា​តំបន់​ហ្គេរ៉ាសា ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​តំបន់​ដេកាប៉ូល​ផង​ដែរ។ ទីក្រុង​ផ្សេង​ៗ​ក្នុង​តំបន់​នោះ​គឺ​ជា​មជ្ឈមណ្ឌល​វប្បធម៌​ជន​ជាតិ​ក្រិច ប៉ុន្តែ​ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​ក៏​រស់​នៅ​ទី​នោះ​ដែរ។

អ្នក​ឯ​ទៀត​បាន​ដឹង​ពី​ការ​ធ្វើ​ដំណើរ​របស់​លោក​យេស៊ូ​ចេញ​ពី​ក្រុង​កាពើណិម ដោយ​សារ​ពេល​នោះ​ក៏​មាន​ទូក​ខ្លះ​ៗ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​កាលីឡេ​ដែរ។ (​ម៉ាកុស ៤:៣៦​) តាម​ពិត​ការ​ឆ្លង​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​គឺ​មិន​ឆ្ងាយ​ទេ ពី​ព្រោះ​សមុទ្រ​កាលីឡេ​គឺ​ដូច​ជា​បឹង​ធំ​មួយ។ សមុទ្រ​នោះ​មាន​បណ្ដោយ​២១​គីឡូ​ម៉ែត្រ និង​មាន​ទទឹង​១២​គីឡូ​ម៉ែត្រ ហើយ​សមុទ្រ​នោះ​ក៏​ជ្រៅ​ដែរ។

បន្ទាប់​ពី​បាន​បំពេញ​កិច្ច​បម្រើ​ពេញ​មួយ​ថ្ងៃ លោក​យេស៊ូ​ក៏​អស់​កម្លាំង​ដែរ ទោះ​បី​ជា​លោក​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ។ ដូច្នេះ​ពេល​ដែល​អ្នក​កាន់​តាម​លោក​ចេញ​ទូក​ពី​ឆ្នេរ លោក​ក៏​ទម្រេត​ខ្លួន ហើយ​សម្រាន្ត​លក់​លើ​ខ្នើយ​នៅ​កន្សៃ​ទូក។

ទោះ​ជា​ពួក​សាវ័ក​ខ្លះ​មាន​ជំនាញ​ក្នុង​ការ​បើក​ទូក​ក្ដី ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ​កាលីឡេ​លើក​នេះ​គឺ​មិន​ស្រួល​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​ពេល​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រាប់​តែ​កើត​មាន​ខ្យល់​ព្យុះ​យ៉ាង​ខ្លាំង។ នេះ​ដោយ​សារ​សមុទ្រ​កាលីឡេ​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ភ្នំ​ដែល​មាន​ខ្យល់​ត្រជាក់។ ប៉ុន្តែ​ផ្ទៃ​ទឹក​សមុទ្រ​កាលីឡេ​គឺ​ក្ដៅ​ជាង។ ដូច្នេះ​ជួន​កាល ពេល​ខ្យល់​ត្រជាក់​ពី​ភ្នំ​ដែល​នៅ​ជុំ​វិញ​បក់​មក​ប៉ះ​និង​ផ្ទៃ​ទឹក​ដែល​ក្ដៅ នោះ​បង្ក​ឲ្យ​មាន​ខ្យល់​ព្យុះ​ភ្លាម​ៗ។ នេះ​ជា​អ្វី​ដែល​កំពុង​កើត​ឡើង។ ភ្លាម​នោះ ទឹក​រលក​ក៏​បោក​វាយ​ផ្ទប់​ទូក រួច​«​ទឹក​ក៏​ចូល​ទូក​ជិត​ពេញ ហើយ​ពួក​គាត់​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​»។ (​លូកា ៨:២៣​) តែ​លោក​យេស៊ូ​នៅ​តែ​បន្ត​សម្រាន្ត!

ពួក​បុរស​ដែល​បើក​ទូក​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​កាច់​ចង្កូត​ទូក​តាម​បទ​ពិសោធន៍​ដែល​ពួក​គាត់​ធ្លាប់​ឆ្លង​កាត់​ខ្យល់​ព្យុះ​កាល​ពី​មុន។ ប៉ុន្តែ​ខ្យល់​ព្យុះ​លើក​នេះ​គឺ​ពិត​ជា​ខ្លាំង​ណាស់​មិន​ដូច​ខ្យល់​ព្យុះ​លើក​មុន​ទេ។ ដោយ​សារ​ពួក​គាត់​ភ័យ​ខ្លាច​បាត់​បង់​ជីវិត នោះ​ពួក​គាត់​ក៏​ដាស់​លោក​យេស៊ូ ហើយ​ស្រែក​ឡើង​ថា​៖ ​«​លោក​ម្ចាស់! សូម​សង្គ្រោះ​យើង​ផង! យើង​ជិត​វិនាស​ហើយ!​»។ (​ម៉ាថាយ ៨:២៥​) ពួក​អ្នក​កាន់​តាម​លោក ខ្លាច​ថា​ពួក​គាត់​នឹង​ត្រូវ​លង់​ទឹក​ស្លាប់!

ពេល​ដែល​លោក​យេស៊ូ​ភ្ញាក់​ឡើង លោក​មាន​ប្រសាសន៍​ទៅ​ពួក​សាវ័ក​ថា​៖ ​«​អ្នក​រាល់​គ្នា​ដែល​មាន​ជំនឿ​តិច ហេតុ​អ្វី​បាន​ជា​ខ្លាច​ដូច្នេះ?​»។ (​ម៉ាថាយ ៨:២៦​) រួច​មក លោក​ស្តី​បន្ទោស​ខ្យល់​និង​សមុទ្រ​ថា​៖ ​«​ចូរ​ស្ងៀម​ទៅ!​»។ (​ម៉ាកុស ៤:៣៩​) រំពេច​នោះ ខ្យល់​ដែល​បោក​បក់​កញ្ជ្រោល​យ៉ាង​ខ្លាំង​បាន​ឈប់​ភ្លាម ហើយ​សមុទ្រ​ក៏​ស្ងប់​ទៅ​វិញ (​ម៉ាកុស​និង​លូកា​បាន​រៀប​រាប់​អំពី​កំណត់​ហេតុ​ដ៏​អស្ចារ្យ​នេះ ដោយ​បញ្ជាក់​ថា មុន​ដំបូង​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ឲ្យ​ខ្យល់​ព្យុះ​ស្ងប់​ទៅ រួច​ទើប​ពួក​គាត់​បញ្ជាក់​អំពី​ការ​ខ្វះ​ជំនឿ​របស់​ពួក​អ្នក​កាន់​តាម​)។

ព្រឹត្ដិការណ៍​នេះ​ច្បាស់​ជា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ពួក​អ្នក​កាន់​តាម​លោក! ពួក​គាត់​ទើប​តែ​បាន​ឃើញ​សមុទ្រ​ដែល​មាន​ខ្យល់​ព្យុះ​បោក​បក់​យ៉ាង​ខ្លាំង ប្រែ​ទៅ​ជា​ស្ងប់​ស្ងាត់​វិញ​ក្នុង​មួយ​រំពេច។ ពួក​គាត់​នឹក​ស្ញប់​ស្ញែង​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ហើយ​បាន​សួរ​គ្នា​ថា​៖ ​«​តើ​លោក​នេះ​ពិត​ជា​អ្នក​ណា? សូម្បី​តែ​ខ្យល់​និង​សមុទ្រ​ក៏​ស្ដាប់​បង្គាប់​លោក​ដែរ​»។ ក្រោយ​មក លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​បាន​ទៅ​ដល់​ត្រើយ​ម្ខាង​ដោយ​សុវត្ថិភាព។ (​ម៉ាកុស ៤:៤១–៥:១​) ចំណែក​ឯ​ទូក​ផ្សេង​ទៀត​ក៏​ទំនង​ជា​បាន​ត្រឡប់​ទៅ​ដល់​ឆ្នេរ​ខាង​លិច​វិញ​ដែរ។

ពេល​យើង​ដឹង​ថា​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​ព្រះ​មាន​អំណាច​គ្រប់​គ្រង​លើ​កម្លាំង​ធម្មជាតិ គឺ​ពិត​ជា​ពង្រឹង​ទំនុក​ចិត្ត​យើង​មែន! ពេល​ដែល​លោក​ប្រើ​អំណាច​គ្រប់​គ្រង​យ៉ាង​ពេញ​លេញ​ក្នុង​នាម​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ មនុស្សជាតិ​ទាំង​អស់​នឹង​រស់​នៅ​ដោយ​សុខ​សាន្ត ពី​ព្រោះ​ពួក​គេ​នឹង​លែង​មាន​គ្រោះ​ថ្នាក់​ពី​មហន្តរាយ​ធម្មជាតិ​ទៀត!

  • តើ​ភូមិសាស្ត្រ​នៅ​ជិត​សមុទ្រ​កាលីឡេ​មាន​លក្ខណៈ​បែប​ណា​ដែល​អាច​បណ្ដាល​ឲ្យ​មាន​ខ្យល់​ព្យុះ​កើត​ឡើង​ភ្លាម​ៗ​?

  • ដោយ​ការ​ភ័យ​ខ្លាច​និង​អស់​សង្ឃឹម តើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ធ្វើ​អ្វី?

  • ហេតុ​អ្វី​ព្រឹត្ដិការណ៍​នេះ​អាច​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក