បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ypq សំណួរទី ៩ ទំ. ២៧-២៩
  • តើខ្ញុំគួរជឿលើទ្រឹស្តីវិវត្តន៍ឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើខ្ញុំគួរជឿលើទ្រឹស្តីវិវត្តន៍ឬទេ?
  • ចម្លើយចំពោះ១០សំណួរពីពួកយុវវ័យ
  • អត្ថបទស្រដៀងគ្នា
  • ការ​វិវត្តន៍​ឬ​មាន​អ្នក​បង្កើត? ភាគ​ទី២: ហេតុ​អ្វី​ទ្រឹស្ដី​វិវត្តន៍​មាន​ចំណុច​គួរ​ឲ្យ​សង្ស័យ?
    សំណួរពីយុវវ័យ
  • ការ​វិវត្តន៍​ឬ​មាន​អ្នក​បង្កើត? ភាគ​ទី១: ហេតុ​អ្វី​គួរ​ជឿ​ថា​មាន​ព្រះ?
    សំណួរពីយុវវ័យ
ចម្លើយចំពោះ១០សំណួរពីពួកយុវវ័យ
ypq សំណួរទី ៩ ទំ. ២៧-២៩
នៅក្នុងថ្នាក់រៀនសិស្សកំពុងមើលលលាដ៏ក្បាល

សំណួរ​ទី​៩

តើ​ខ្ញុំ​គួរ​ជឿ​លើ​ទ្រឹស្តី​វិវត្តន៍​ឬ​ទេ?

មូលហេតុ​ត្រូវ​ដឹង

បើ​ជីវិត​ទាំង​ឡាយ​កើត​ឡើង​ពី​ការ​វិវត្តន៍ នោះ​ជីវិត​យើង​ច្បាស់​ជា​គ្មាន​គោល​បំណង​ទេ។ ប៉ុន្តែ បើ​ជីវិត​បាន​ត្រូវ​បង្កើត​វិញ យើង​អាច​រក​ចម្លើយ​គាប់​ចិត្ត​ចំពោះ​សំណួរ​អំពី​គោល​បំណង​នៃ​ជីវិត​និង​អនាគត​របស់​យើង។

តើ​ប្អូន​នឹង​ធ្វើ​យ៉ាង​ណា?

សូម​ស្រមៃ​គិត​អំពី​រឿង​នេះ: ឥឡូវ​អាឡិច​ចាប់​ផ្ដើម​ច្របូក​ច្របល់​ក្នុង​គំនិត។ គាត់​ជឿ​ជា​និច្ច​ទៅ​លើ​ព្រះ​និង​ជឿ​ថា​ជីវិត​ទាំង​ឡាយ​មាន​អ្នក​បង្កើត។ ប៉ុន្តែ ថ្ងៃ​នេះ​នៅ​សាលា​រៀន​គ្រូ​ជីវវិទ្យា​បាន​អះអាង​យ៉ាង​ខ្លាំង​ថា​ជីវិត​ទាំង​ឡាយ​ពិត​ជា​កើត​ឡើង​ពី​ការ​វិវត្តន៍​មែន ហើយ​ទ្រឹស្តី​នេះ​មាន​មូលដ្ឋាន​លើ​ការ​ស្រាវ​ជ្រាវ​របស់​ពួក​អ្នក​វិទ្យា​សាស្ត្រ។ អាឡិច​មិន​ចង់​ឲ្យ​សិស្ស​ឯ​ទៀត​គិត​ថា​គាត់​ល្ងង់​ទេ ដូច្នេះ​គាត់​គិត​ខ្លួន​ឯង​ថា ‹បើ​អ្នក​វិទ្យា​សាស្ត្រ​បាន​បង្ហាញ​ថា​ជីវិត​ពិត​ជា​បាន​កើត​ឡើង​ពី​ការ​វិវត្តន៍​មែន តើ​ខ្ញុំ​ជា​អ្វី​ដែល​ត្រូវ​សង្ស័យ​ពួក​គេ?›។

បើ​ប្អូន​ជា​អាឡិច តើ​ប្អូន​ព្រម​ជឿ​លើ​ទ្រឹស្តី​វិវត្តន៍​ដោយ​សារ​តែ​សៀវភៅ​សាលា​បង្រៀន​ថា​នេះ​គឺ​ជា​រឿង​ពិត​ឬ?

គិត​មុន​គូរ!

ទាំង​អ្នក​ដែល​ជឿ​លើ​ទ្រឹស្តី​វិវត្តន៍​ទាំង​អ្នក​ដែល​ជឿ​ថា​ជីវិត​មាន​អ្នក​បង្កើត ពួក​គេ​ឆាប់​និយាយ​អំពី​អ្វី​ដែល​ពួក​គេ​ជឿ ដោយ​មិន​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​ពួក​គេ​ជឿ។

  • មនុស្ស​ខ្លះ​ជឿ​ថា​មាន​អ្នក​បង្កើត ដោយ​សារ​ពួក​គេ​បាន​រៀន​អំពី​រឿង​នោះ​ពី​សាសនា​របស់​ពួក​គេ។

  • អ្នក​ខ្លះ​ទៀត​ជឿ​លើ​ទ្រឹស្តី​វិវត្តន៍ ដោយ​សារ​ពួក​គេ​បាន​រៀន​អំពី​រឿង​នោះ​នៅ​ឯ​សាលា​រៀន។

សូម​ពិចារណា​អំពី​សំណួរ​៦​យ៉ាង

គម្ពីរ​ចែង​ថា​៖ ​«​ពិត​មែន​តែ​ផ្ទះ​ទាំង​អស់​មាន​អ្នក​សង់ ប៉ុន្តែ​អ្នក​ដែល​បាន​សង់​អ្វី​ៗ​ទាំង​អស់​គឺ​ព្រះ​»។ (​ហេប្រឺ ៣:៤​) តើ​នេះ​សម​ហេតុ​សម​ផល​ទេ?

បុរសវ័យក្មេងម្នាក់កំពុងសម្លឹងមើលផ្ទះ

ការ​អះអាង​ថា​ជីវិត​គ្មាន​អ្នក​បង្កើត គឺ​ប្រៀប​ដូច​ជា​ការ​និយាយ​ថា​ផ្ទះ​នេះ កើត​ឡើង​ដោយ​គ្មាន​អ្នក​សង់

ការ​អះអាង: អ្វី​ៗ​ទាំង​អស់​ក្នុង​សកល​លោក​នេះ​កើត​ឡើង​ដោយ​សារ​ការ​ផ្ទុះ​ដ៏​ធំ​មួយ។

១. តើ​អ្នក​ណា​ឬ​អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ផ្ទុះ​ដ៏​ធំ​នេះ?

២. តើ​មួយ​ណា​សម​ហេតុ​ផល​ជាង​ថា​អ្វី​ៗ​ទាំង​អស់​កើត​ឡើង​ដោយ​ឯកឯង ឬ​ថា​មាន​អ្នក​បង្កើត?

ការ​អះអាង: មនុស្ស​វិវត្តន៍​មក​ពី​សត្វ។

៣. បើ​មនុស្ស​វិវត្តន៍​មក​ពី​សត្វ​ដូច​ជា​អម្បូរ​សត្វ​ស្វា ហេតុ​អ្វី​បាន​ជា​ប្រាជ្ញា​របស់​មនុស្ស​និង​អម្បូរ​សត្វ​ស្វា​នោះ​ខុស​គ្នា​ឆ្ងាយ​ម្ល៉េះ?

៤. បើ​មនុស្ស​ដែល​មាន​ប្រាជ្ញា​អាច​បង្កើត​មនុស្ស​យន្ត ចុះ​យ៉ាង​ណា​កោសិកា​ដ៏​តូច​បំផុត​ដែល​មាន​លក្ខណៈ​ស្មុគ​ស្មាញ តើ​មិន​មាន​អ្នក​បង្កើត​ដែរ​ទេ​ឬ?

ការ​អះអាង: ការ​វិវត្តន៍​គឺ​ជា​ការ​ពិត។

៥. តើ​អ្នក​ដែល​អះអាង​ដូច្នេះ​បាន​ស្វែង​រក​ភ័ស្តុតាង​ដើម្បី​បញ្ជាក់​អំពី​រឿង​នេះ​ឬ​ទេ?

៦. តើ​មនុស្ស​ខ្លះ​បាន​ជឿ​លើ​ទ្រឹស្តី​វិវត្តន៍​ដោយ​សារ​តែ​ពួក​គេ​ឮ​ថា​អ្នក​ចេះ​ដឹង​ទាំង​អស់​ក៏​ជឿ​លើ​រឿង​នោះ​ដែរ​ឬ?

ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ជូលា​និយាយ​ថា​៖ ​«​ឧទាហរណ៍ បើ​អ្នក​ដើរ​ចូល​ក្នុង​ព្រៃ ស្រាប់​តែ​ឃើញ​ផ្ទះ​ដ៏​ស្អាត​មួយ តើ​អ្នក​គិត​ថា ‹ផ្ទះ​ដ៏​ស្អាត​នោះ​បាន​កើត​ឡើង​ដោយ​សារ​ដើម​ឈើ​ដួល​រលំ​លើ​គ្នា​ហើយ​ចេញ​ជា​ផ្ទះ​ឬ›? ប្រាកដ​ជា​មិន​ដូច្នោះ​ឡើយ! ការ​គិត​ដូច្នោះ​គឺ​មិន​សម​ហេតុ​ផល​ទាល់​តែ​សោះ។ ដូច្នេះ ហេតុ​អ្វី​យើង​គួរ​ជឿ​ថា​អ្វី​ៗ​ទាំង​អស់​ក្នុង​សកល​លោក​នេះ​បាន​កើត​ឡើង​ដោយ​ចៃដន្យ?​»។

យុវតី​ម្នាក់​ឈ្មោះ​រចនា​និយាយ​ថា​៖ ​«​សូម​ស្រមៃ​គិត​ថា អ្នក​ណា​ម្នាក់​បាន​ប្រាប់​អ្នក​ថា​មាន​ការ​ផ្ទុះ​ក្នុង​រោង​ចក្រ​បោះ​ពុម្ព​មួយ ហើយ​ទឹក​ថ្នាំ​បាន​ខ្ទាត​ចេញ​ជា​តួ​អក្សរ​និង​ពាក្យ​លើ​ជញ្ជាំង ពិតាន និង​ក្រដាស . . .។ តើ​អ្នក​នឹង​ជឿ​ទេ?​»។

ហេតុ​អ្វី​យើង​គួរ​ជឿ​លើ​ព្រះ?

គម្ពីរ​លើក​ទឹក​ចិត្ត​ប្អូន​ឲ្យ​ប្រើ​«​សមត្ថភាព​រិះ​គិត​»។ (​រ៉ូម ១២:១​) នេះ​មាន​ន័យ​ថា​ជំនឿ​របស់​ប្អូន​លើ​ព្រះ​មិន​គួរ​មាន​មូលដ្ឋាន​លើ

  • អារម្មណ៍ (​ខ្ញុំ​គ្រាន់​តែ​មាន​អារម្មណ៍​ថា​ប្រាកដ​ជា​មាន​ព្រះ​)

  • ទំនៀម​ទម្លាប់ (​ខ្ញុំ​រស់​នៅ​ក្នុង​តំបន់​ដែល​មនុស្ស​ជា​ច្រើន​ជឿ​លើ​ព្រះ​)

  • ការ​អប់រំ (​ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ​អប់រំ​ខ្ញុំ​ឲ្យ​ជឿ​លើ​ព្រះ ដូច្នេះ​ខ្ញុំ​គ្មាន​ជម្រើស​ទេ​)

ផ្ទុយ​ទៅ​វិញ ជំនឿ​របស់​ប្អូន​លើ​ព្រះ​គួរ​មាន​មូលហេតុ​ត្រឹម​ត្រូវ។

យុវសិស្ស​ម្នាក់​ឈ្មោះ​រីសា​និយាយ​ថា​៖ ​«​នៅ​ក្នុង​ថ្នាក់​រៀន ពេល​ខ្ញុំ​ស្ដាប់​គ្រូ​ពន្យល់​អំពី​សរីរាង្គ​នីមួយ​ៗ​នៃ​រូប​កាយ ខ្ញុំ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា​មាន​ព្រះ​ដែល​ជា​អ្នក​បង្កើត។ ផ្នែក​នីមួយ​ៗ​នៃ​រូប​កាយ​យើង​មាន​តួនាទី​រៀង​ៗ​ខ្លួន សូម្បី​តែ​សរីរាង្គ​ដ៏​តូច​បំផុត​ក៏​មាន​តួនាទី​របស់​វា​ដែរ ហើយ​សរីរាង្គ​ខ្លះ​មាន​ដំណើរ​ការ​ដោយ​យើង​មិន​ដឹង​ខ្លួន។ រូប​កាយ​របស់​មនុស្ស​យើង​ពិត​ជា​អស្ចារ្យ​ណាស់!​»។

យុវជន​ម្នាក់​ឈ្មោះ​រី​ឆាដ​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ឃើញ​អគារ​ខ្ពស់ កប៉ាល់ ឬ​ឡាន ខ្ញុំ​សួរ​ខ្លួន​ឯង​ថា ‹តើ​អ្នក​ណា​បង្កើត​របស់​ទាំង​នេះ?›។ ជា​ឧទាហរណ៍ ដើម្បី​ផលិត​ឡាន​មួយ​ត្រូវ​ការ​មនុស្ស​ដែល​មាន​ប្រាជ្ញា ពី​ព្រោះ​ដើម្បី​ឲ្យ​ឡាន​ទៅ​មុខ​បាន នោះ​គ្រឿង​តូច​ៗ​ក្នុង​ឡាន​ត្រូវ​តែ​មាន​ដំណើរ​ការ​ស៊ី​សង្វាក់​គ្នា​ទាំង​ស្រុង។ ដូច្នេះ បើ​ឡាន​មាន​អ្នក​ផលិត មនុស្ស​ក៏​ច្បាស់​ជា​មាន​អ្នក​បង្កើត​ដែរ​»។

យុវជន​ម្នាក់​ទៀត​ឈ្មោះ​ណា​រ៉េ​ត​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​សិក្សា​កាន់​តែ​ច្រើន​អំពី​វិទ្យា​សាស្ត្រ ខ្ញុំ​ឃើញ​ថា​គឺ​គ្មាន​ភ័ស្តុតាង​ដែល​អាច​ជឿ​លើ​ទ្រឹស្តី​វិវត្តន៍​បាន​ឡើយ . . . តាម​យោបល់​ខ្ញុំ មាន​ភ័ស្តុតាង​ច្រើន​ជាង​ដែល​នាំ​ឲ្យ​ជឿ​ទៅ​លើ​ព្រះ​ដែល​ជា​អ្នក​បង្កើត ជា​ជាង​ជឿ​ទៅ​លើ​ទ្រឹស្តី​វិវត្តន៍​»។

សូម​ពិចារណា

ទោះ​ជា​អ្នក​វិទ្យា​សាស្ត្រ​បាន​ស្រាវ​ជ្រាវ​អស់​រាប់​ទសវត្សរ៍​មក​ហើយ​ក្ដី ពួក​គេ​នៅ​តែ​មិន​យល់​ស្រប​គ្នា​អំពី​ទ្រឹស្តី​វិវត្តន៍​ឡើយ។ បើ​ពួក​អ្នក​វិទ្យា​សាស្ត្រ​មិន​អាច​យល់​ស្រប​គ្នា​អំពី​រឿង​នោះ សូម្បី​តែ​ពួក​គេ​ជា​អ្នក​ជំនាញ​ទៅ​ហើយ ដូច្នេះ​តើ​ជា​ការ​ខុស​ទេ​ដែល​ប្អូន​សង្ស័យ​លើ​ទ្រឹស្តី​វិវត្តន៍?

ចូរ​អនុវត្ត

  • សូម​ស្រមៃ​គិត​ថា​មិត្ត​រួម​ថ្នាក់​ម្នាក់​ប្រាប់​ប្អូន​ថា: ​«​ខ្ញុំ​មិន​ជឿ​ព្រះ​ទេ។ ចុះ​ឯង​វិញ?​»។ សូម​សរសេរ​ខាង​ក្រោម​នេះ​នូវ​អ្វី​ដែល​ប្អូន​ចង់​ប្រាប់។

សូម​មើល​ថែម​ទៀត!

តើមនុស្សស្រករប្អូននិយាយយ៉ាងណាអំពីជំនឿលើព្រះ?

ដើម្បី​មើល​វីដេអូ តើ​មនុស្ស​ស្រករ​ប្អូន​និយាយ​យ៉ាង​ណា​អំពី​ជំនឿ​លើ​ព្រះ? ក្នុង​www.jw.org។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក